លោក​ អ៊ុំ​ សមអឿន

ប្រធាន​នាយក​ប្រតិបត្តិ

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ​ ​និង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ 1988 ​និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ក្នុង​ឆ្នាំ​ 1995 ​។​ ​លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជាច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ​និង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​។​

ចាប់តាំង​ពី​ឆ្នាំ​ 1995 ​មក​ ​លោក​បាន​បម្រើ​ការ​នៅ​កម្មវិធី​ឥណទាន​ប្រា​សាក់​ ​ហើយ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អគ្គនាយក​រង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ចាប់ពី​ដើម​ឆ្នាំ​ 2007 ​។​ ​លោក​ក៏​ជា​អភិបាល​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ចាប់​ឆ្នាំ​ 2004 ​ដល់​ឆ្នាំ​ 2017 ​ផង​ដែរ​។​ ​ចាប់ពី​ឆ្នាំ​ 2011 ​មក​ ​លោក​បំពេញ​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រតិបត្តិការ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​។​

​បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តំណែង​ជា​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​ធនាគារ ខេប៊ីប្រាសាក់ ម.ក ​។

លោក Hyeun Jong KIM

អនុប្រធាននាយកប្រតិបត្តិ

​លោក​ Hyeun Jong KIM​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ ​So​gang​ ​និង​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​ជាតិ​ J​e​onbuk ​។​ ​លោក​គឺជា​ធនាគារិក​អាជីព​ដែល​មាន​បទពិសោធន៍​លើស​ពី​ 30 ​ឆ្នាំ​ ​ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នកជំនាញ​ក្នុង​ការ​គ្រប់គ្រង​កា​រលក់​។​

​បន្ទាប់ពី​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ KB Kook​m​in​ ​Bank​ ​ក្នុង​ឆ្នាំ​ 1991 ​លោក​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ថ្នាក់​គ្រប់គ្រង​ផ្សេងៗ​ជាច្រើន​។​ ​នៅ​ឆ្នាំ​ 2020 ​លោក​ទទួលខុសត្រូវ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ក្រៅ​ប្រទេស​ទាំងមូល​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​ដោយ​ផ្អែកលើ​លទ្ធផល​ការងារ​ជោគជ័យ​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ធនាគារ​បុគ្គល​/​សាជីវកម្ម​ ​និង​អាជីវកម្ម​ក្រៅ​ប្រទេស​នៅ​ក្នុង​ប្រទេស​វៀតណាម​។​ ​លោក​បាន​បន្ត​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​របស់​លោក​នៅ​ក្នុង​ធនាគារ​ Kook​m​in​ ​Bank​ ​Cam​bo​d​i​a​ ​ក្នុង​ឆ្នាំ​ 2021 ​ក្នុងឋានៈជា​ប្រធាន​នាយក​ប្រតិបត្តិ​ ​រហូតដល់​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​នៅ​ឆ្នាំ​ 2022 ​។​

បច្ចុប្បន្ន​ ​លោក​​​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​ធនាគារ ខេប៊ីប្រាសាក់ ម.ក ​។

លោក Soo Yeon WON

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ

​លោក​ ​So​o ​Y​e​on WON ​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ជំនាញ​ហិរញ្ញវត្ថុ​និង​គណនេយ្យ​ ​និង​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​និង​ទស្សនវិជ្ជា​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទាក់ទង​នឹង​ប្រតិបត្តិការ​ធនាគារ​ ​និង​ការ​គ្រប់គ្រង​ទាំង​ក្នុង​ប្រទេស​កូរ៉េ​ ​និង​ក្រៅ​ប្រទេស​។​

​លោក​បាន​ទទួល​បទពិសោធន៍​ជាង​ 20 ​ឆ្នាំ​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​ដូចជា​ ​ការ​ធ្វើ​ផែនការ​និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​ការ​អភិវឌ្ឍ​និង​កំណត់​ថ្លៃ​ផលិតផល​ឥណទាន​ ​និង​អាជីវកម្ម​ក្រៅ​ប្រទេស​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​។​ ​ថ្មីៗ​នេះ​ ​លោក​បាន​ធ្វើការ​ជា​ប្រធាន​ក្រុម​នៃ​នាយកដ្ឋាន​រៀបចំផែនការ​សកល​ ​ទទួលបន្ទុក​យុទ្ធសាស្ត្រ​អាជីវកម្ម​នៅ​បរទេស​។​ ​បន្ទាប់មក​គាត់​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ប្រា​សាក់​តាំងពី​ដើម​ឆ្នាំ​ 2022 ​ក្នុង​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ហិរញ្ញវត្ថុ នៃ​ធនាគារ ខេប៊ីប្រាសាក់ ម.ក​។

​លោក​ ​គង់​ ​ស៊ាន

អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រតិបត្តិការ​

​លោក​ ​គង់​ ​ស៊ាន​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់​បរិញ្ញាបត្រ​ ​ឯកទេស​គ្រប់គ្រង​ទូទៅ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ 2011 ​មក​ ​លោក​ ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការ​អភិវឌ្ឍ​អាជីព​ជាច្រើន​លើ​ជំនាញ​ ​ការ​គ្រប់គ្រង​ ​និង​ប្រតិបត្តិការ​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​។​

​លោក​​​មាន​បទពិសោធន៍​ការងារ​ជា​ ​នាយក​ការិយាល័យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ធនាគារ​ពាណិជ្ជ​មួយ​រហូតដល់​ឆ្នាំ​ 2011 ​។​ ​បន្ទាប់មក​ ​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ក្នុង​មុខតំណែង​ជា​ ​នាយក​ ​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​។​ ​ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ​ 2012 ​លោក​ត្រូវ​បាន​ផ្ទេរ​មកកាន់​តួនាទី​ជា​ ​នាយក​ ​នាយកដ្ឋាន​ហិរញ្ញ​កិច្ច​។​

​បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តួនាទី​ជា​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រតិបត្តិការ​ ​នៃ​​ធនាគារ ខេប៊ីប្រាសាក់ ម.ក ​។

​លោក​ ​រី​ ​វណ្ណា​

​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​អាជីវកម្ម

លោក​ ​រី​ ​វណ្ណា​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​និង​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង​ទូទៅ​។​ ​លោក​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ ​និង​សិក្ខាសាលា​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទាក់ទង​នឹង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​។​

​លោក​បាន​ចាប់ផ្តើម​អាជីព​ការងារ​ក្នុង​តួនាទី​ជា​មន្ត្រី​ឥណទាន​នៅ​ឆ្នាំ​ 1999 ​បន្ទាប់មក​គាត់​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​មន្ត្រី​ឥណទាន​ ​នាយក​សាខា​ ​នាយក​ប្រចាំ​តំបន់​ ​ជា​អ្នក​សម្របសម្រួល​បរិស្ថាន​និង​សង្គម​ ​និង​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​។​ ​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​នៅ​ឆ្នាំ​ 2011 ​ក្នុង​តួនាទី​ជា​ ​នាយក​ ​នាយកដ្ឋាន​ឥណទាន​។​

​បច្ចុប្បន្ននេះ​ ​លោក​​​មាន​តួនាទី​ជា​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​អាជីវកម្ម​ ​នៃ​​ធនាគារ ខេប៊ីប្រាសាក់ ម.ក ​។

​លោក​ ​ប៉ែន​ ​សុវណ្ណ​សុខ​ស៊ីថា

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល

លោក​ ​ប៉ែន​ ​សុវណ្ណ​សុខ​ស៊ីថា​ ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ ​និង​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​។​ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​ ​ឯកទេស​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​ ​លោក​​​មាន​បទពិសោធន៍​ជាង​ 15 ​ឆ្នាំ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​ការ​អភិវឌ្ឍ​ផលិតផល​ ​ការ​គ្រប់គ្រង​ទី​ផ្សារ​ ​សេវា​អតិថិជន​ ​កិច្ចការពារ​អតិថិជន​ ​និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​។​

​លោក​បាន​ចាប់ផ្តើម​អាជីព​ការងារ​ជា​មន្ត្រី​ឥណទាន​និង​ទី​ផ្សារ​ ​បន្ទាប់មក​បាន​កាន់​តួនាទី​ផ្សេងៗ​ជាច្រើន​រួម​មាន​ ​អ្នកឯកទេស​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឥណទាន​ ​អ្នកឯកទេស​លទ្ធផល​សង្គម​ ​និង​នាយក​គម្រោង​ ​នៅ​ស្ថាប័ន​ក្នុងស្រុក​ ​និង​អន្តរជាតិ​។​ ​លោក​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​នៅដើម​ឆ្នាំ​ 2014 ​ក្នុង​តួនាទី​ជា​ ​នាយក​រង​ ​នាយកដ្ឋាន​ទី​ផ្សារ​និង​ទំនាក់ទំនង​។​ ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ​នាយក​ ​នាយកដ្ឋាន​ទី​ផ្សារ​និង​ទំនាក់ទំនង​ ​នៅ​ឆ្នាំ​ 2016 ​។​

បច្ចុប្បន្ននេះ​ ​លោក​​​មាន​តួនាទី​ជា​ អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល ​នៃ​​ធនាគារ ខេប៊ីប្រាសាក់ ម.ក ​។

​លោក​ ហឿ​ន​ ហុន្នី

អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ធនធានមនុស្ស

​លោក​ ហឿ​ន​ ហុន្នី ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ​ ​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​គ្រប់គ្រង​ទូទៅ​។​ ​លោក​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ការ​អភិវឌ្ឍ​ជំនាញ​ជាច្រើន​លើ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​

​លោក​​​មាន​បទពិសោធន៍​ជាង​ 20 ​ឆ្នាំ​ ​ក្នុង​ការ​អភិវឌ្ឍ​គ្រប់គ្រង​ធនធានមនុស្ស​។​ ​លោក​ចាប់ផ្តើម​បម្រើ​ការងារ​នៅ​ប្រា​សាក់​ជា​គ្រូ​បណ្តុះបណ្តាល​និង​អ្នកគ្រប់គ្រង​ម​ន្រ្តី​ឥណទាន​នៅ​ឆ្នាំ​ 1996 ​រហូតដល់​ឆ្នាំ​ 1998 ​។​ ​នៅ​ឆ្នាំ​ 2008 ​លោក​បាន​ត្រលប់​មក​បម្រើ​ការងារ​នៅ​បា្រ​សាក់​ជាថ្មី​ក្នុង​តួនាទី​ជាម​ន្រ្តី​ជាន់ខ្ពស់​គាំទ្រ​សាខា​ ​និង​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​បុគ្គលិក​ក្នុង​ឆ្នាំ​ 2009 ​ហើយ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ​នាយក​ ​នាយកដ្ឋាន​បុគ្គលិក​នៅ​ឆ្នាំ​ 2011 ​។​ ​

បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តួនាទី​ជា​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ធនធានមនុស្ស​ ​នៃ​ធនាគារ ខេប៊ីប្រាសាក់ ម.ក​ ​។

លោក Ju Hwan YI

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ

​លោក​ Ju Hwan YI ​គឺជា​អ្នកឯកទេស​គ្រប់គ្រង​ហា​និ​ភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដែល​ទទួលស្គាល់​ដោយ​សមាគម​ ​អ្នកជំនាញ​អាជីព​គ្រប់គ្រង​ហា​និ​ភ័យ​សាកល​ ​និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស​។​ ​គាត់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ដែល​ទាក់ទង​នឹង​សកម្មភាព​គ្រប់គ្រង​ហា​និ​ភ័យ​ជា​រួម​លើ​ឥណទាន​ ​អត្រា​ការប្រាក់​ ​សន្ទនីយភាព​ ​និង​ហា​និ​ភ័យ​ប្រតិបត្តិការ​ ​ព្រមទាំង​បទដ្ឋាន​ ​BASE​L​ ​និង​ការ​គ្រប់គ្រង​វិបត្តិ​ហិរញ្ញវត្ថុ​។​

​លោក​បាន​កាន់​តួនាទី​ជាច្រើន​នៅ​ក្នុង​នាយកដ្ឋាន​គ្រប់គ្រង​ហា​និ​ភ័យ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​និង​ KB ​Financial​ ​Group​ ​Inc​. ​អស់​រយៈពេល​ជាង​ 10 ​ឆ្នាំ​ ​ហើយ​សន្សំ​បាន​ពិសោធន៍​ផ្សេងៗ​ក្នុង​ការ​គ្រប់គ្រង​ហា​និ​ភ័យ​សម្រាប់​ស​ម្ព័ន្ធ​ក្រុមហ៊ុន​ជា​ធនាគារ​ ​និង​មិនមែន​ធនាគារ​ ​ដែល​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ហា​និ​ភ័យ​របស់​ KB ​ជា​ ​ដូច​សព្វថ្ងៃនេះ​។​ ​គាត់​បាន​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​ក្នុង​ឆ្នាំ​ 2020 ​ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​គ្រប់គ្រង​ហា​និ​ភ័យ នៃ​ធនាគារ ខេប៊ីប្រាសាក់ ម.ក​។