ជាងភ្លើង-ជួសជុលម៉ាស៊ីនត្រជាក់ (Electrician)

 Announced Date : November 20, 2023
 Deadline : December 8, 2023
  Number of applicants : 1  Positions

ទីតាំងការងារ៖

  • ការិយាល័យកណ្ដាល ០១ រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ទទួលខុសត្រូវសម្រាប់ការត្រួតពិនិត្យប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនីម៉ាស៊ីនភ្លើង ឧបករណ៍ពន្លត់អគ្គីភ័យម៉ាស៊ីនត្រជាក់ និងកាមេរ៉ាសុវត្ថិភាពនៅក្នុងការិយាល័យកណ្តាល
  • ត្រួតពិនិត្យ ជួសជុល និងថែទាំ ម៉ាស៊ីននានារួមមាន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង ទាំងនៅតាមសាខា និងការិយាល័យកណ្តាល
  • ទទួលខុសត្រូវលើការតម្លើងកាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង ប្រព័ន្ធម៉ាស៊ីនភ្លើង ប្រព័ន្ធការ ពាររន្ទះ ប្រព័ន្ធ Access Control នៅតាមសាខាមានស្រាប់ សាខាត្រូវប្តូរទីតាំង និងសាខាដែលទើបបង្កើតថ្មី
  • ឆែក និងត្រួតពិនិត្យប្រចាំសប្តាហ៍នូវទូរមេភ្លើង ម៉ាស៊ីនភ្លើង និងប្រព័ន្ធការពារអគ្គីភ័យ
  • ត្រួតពិនិត្យប្រព័ន្ធទូភ្លើងមេ ប្រព័ន្ធទូភ្លើងរបស់បន្ទប់ Server ទាំងក្នុងការិយាល័យកណ្តាល (DC Site)និង DR Site
  • ជួយគាំទ្រ ការងារមួយចំនួនដែលចាំបាច់ នៅតាមATM សាធារណៈ និងសាខា ដែលបានស្នើសុំ
  • ទទួលខុសត្រូវក្នុងការបំពេញការងារផ្សេងៗ ដែលចាត់តាំងដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖

  • មានកម្រិតសិក្សាថ្នាក់ទុតិយភូមិ
  • មានជំនាញផ្នែកប្រព័ន្ធអគ្គិសនី ការដំឡើង CCTV ម៉ាស៊ីនភ្លើង និងតម្រូវការបច្ចេកទេសផ្សេងៗទៀត
  • មានបទពិសោធន៍ផ្នែកប្រព័ន្ធអគ្គិសនី ពិសេសផ្នែកជួសជុលម៉ាស៊ីនត្រជាក់
  • មានប្រវត្ដិល្អក្នុងសង្គម
  • មានទំនួលខុសត្រូវខ្ពស់ និងមានស្មារតីក្រុម
  • មានអាកប្បកិរិយាល្អ សុចរិតភាព ចេះជួយការងារ មានការប្តេជ្ញាចិត្តខ្ពស់ និងសមត្ថភាព
  • មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
  • មានភាពឯករាជ្យក្នុងការងារ ចាំបាច់ត្រូវមានភាពស្មោះត្រង់
  • អាចធ្វើដំណើរទៅខេត្តបាន។

ព័ត៌មានការងារ

បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh

សំរាប់ព័ត៌មានបន្ថែម

ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh

សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕


Apply Now!