គណនីសន្សំ
កាត់បន្ថយហានិភ័យ បង្កើនប្រាក់ចំណូល តាមរយៈការសន្សំរបស់លោកអ្នកចាប់ពីថ្ងៃនេះជាមួយ ធនាគារ ខេប៊ីប្រាសាក់។ លោកអ្នកអាច ដាក់ប្រាក់ ដកប្រាក់ប្រចាំថ្ងៃ នៅតាមសាខាប្រាសាក់ទូទាំងប្រទេស និងអាចដាក់ប្រាក់តាមម៉ាស៊ីនដាក់ប្រាក់ដោយខ្លួនឯងផងដែរ។ ហើយអ្វីដែលពិសេសលោកអ្នកមិនចំណាយលើកម្រៃសេវាបើកគណនី និងថែរក្សាគណនីប្រចាំខែឡើយ ព្រមទាំងអាចធ្វើប្រតិបត្តិការផ្សេងៗដូចជា ទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់តាមសេវាធនាគារចល័ត (Mobile Banking ឬ Internet Banking) និងម៉ាស៊ីនអេធីអឹមដោយមិនអស់កម្រៃសេវា។ សូមចុចទីនេះ ដើម្បីស្នើសុំបើកគណនីឥឡូវនេះ។
អត្រាការប្រាក់
រូបិយប័ណ្ណ |
ប្រាក់រៀល |
ប្រាក់ដុល្លារ |
អត្រាការប្រាក់ប្រចាំឆ្នាំ |
1.50% |
1.50% |
លក្ខណៈផលិតផល
លក្ខណៈផលិតផល |
បរិយាយ |
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមាក្នុងគណនី |
មិនតម្រូវ |
ទូទាត់ការប្រាក់ |
ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី |
បើកគណនី |
- គ្រប់សាខាប្រាសាក់
- គណនីឯកត្តជន៖ បើកជាគណនីផ្ទាល់ខ្លួន ឬ គណនីរួម
- គណនីនីតិបុគ្គល៖ ត្រូវមានសេចក្តីសម្រេចចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដោយយោងតាមលក្ខន្តិកៈក្រុមហ៊ុន
|
ដាក់ប្រាក់ |
- តាមម៉ាស៊ីនដាក់ប្រាក់ ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
- នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
|
ដកប្រាក់ |
- តាមម៉ាស៊ីនអេធីអឹមប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
- នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
|
ផ្ទេរប្រាក់ |
- ផ្ទេរប្រាក់បានដោយខ្លួនឯងតាមសេវាធនាគារចល័ត (Mobile Banking ឬ Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ គ្រប់ពេលវេលា និងទីកន្លែង
- ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី
- នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
- ផ្ទេរប្រាក់ក្នុងរង្វង់សាខា ខេប៊ីប្រាសាក់ និងឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
|
ពន្ធលើការប្រាក់ |
- និវាសនជន 4%
- អនិវាសនជន 14%
|
ប័ណ្ណព័ត៌មានគណនី |
|
សៀវភៅគណនីសន្សំ |
- 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ការស្នើសុំលើកដំបូង ឬ បោះពុម្ពថ្មីករណីបាត់ ឬខូច ឬ ប្រើអស់សន្លឹក
|
សេវាកម្មបន្ថែម |
- មិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម និងការភ្ជាប់សេវាធនាគារចល័ត
- 40,000 រៀល ឬ 10 ដុល្លារ សម្រាប់កម្រៃសេវាលើ មូលប្បទានបត្រធនាគារ ឬ លិខិតបញ្ជាក់សមតុល្យគណនីក្នុង 1 សន្លឹក
|
លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី
- ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) មានអាយុចាប់ពី 16 ឆ្នាំឡើងទៅ
- ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
- ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
- អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ
សម្គាល់៖
- ផ្តល់ជូនអតិថិជនជាប្រភេទឯកត្តជន និងនីតិបុគ្គល លើកលែងអតិថិជនប្រភេទជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។