ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង

​លោកអ្នក​ ​អាច​ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង​​របស់​ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ ​និង​ក្រុមហ៊ុន​ ​វិភូ​ ​ភព​ពុធ​ ​យូ​ធី​លី​ធី​ ​ឯ​.​ក​ ​ខេត្ត​ឧត្តរមានជ័យ​ ​តាមរយៈ​ ខេប៊ី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​KB P​R​A​SAC​ ​Mobile​ ​Banking​) ខេប៊ី​ប្រា​សាក់​អុីន​ធឺ​ណែ​ត​ប៊ែ​ង​ឃី​ង​ (​KB P​R​A​SAC​ ​Inter​net​ ​Banking​) និង​ម៉ាស៊ីន​អេ​ធី​អឹ​មខេប៊ី​ប្រា​សាក់​ ​នៅ​គ្រប់​ទីកន្លែង​ ​និង​ពេលវេលា​ (24/7) ​បាន​យ៉ាង​លឿន​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​។

លក្ខណៈផលិតផល បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ
រូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក
​ចំនួន​ប្រតិបត្តិការ​ ​និង​ទំហំ​ទឹកប្រាក់​សម្រាប់​ទូទាត់​វិក្កយបត្រ​ក្នុងមួយថ្ងៃ មិនកំណត់
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ​ត្រូវ​ទូទាត់​ឱ្យ​បាន​មុន​កាលបរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាងតិច​ 2 ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ
កម្រៃសេវាលើការទូទាត់វិក្កយបត្រ
  • 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ សម្រាប់វិក្កយបត្ររដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ
  • មិនគិតកម្រៃសេវា សម្រាប់វិក្កយបត្រក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ
សម្គាល់៖

  • ​សូម​រក្សាទុក​វិក្កយបត្រ​នៃ​ការ​ទូទាត់​ឱ្យ​បាន​មួយ​ស​ប្តាហ៍ ​ដើម្បី​ងាយស្រួល​ធ្វើការ​ផ្ទៀងផ្ទាត់​លើ​ប្រតិបត្តិការ​ ​ក្នុង​ករណី​ធ្វើការ​ទូទាត់​វិក្កយបត្រ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹ​ម​​។
  • ការទូទាត់វិក្កយបត្រសំរាមក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ធ្វើបានតែនៅលើ KB PRASAC Mobile Banking តែប៉ុណ្ណោះ។

​លោកអ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​នៅ​លើ​កុំព្យូទ័រ​ ​ឬ​ ​Browse​r ​ឬ​ ​ទូរស័ព្ទ​ដៃ​តាម​ ibanking.prasac.com.kh

​សូម​ទាញ​យក​កម្មវិធី​ ​KB P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​link​ ​ដូច​ខាងក្រោម​៖​

PRASAC MB App on Play Store PRASAC MB App on App Store