ម៉ាស៊ីនដាក់ប្រាក់
ឥឡូវនេះលោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីរបស់លោកអ្នកដោយខ្លួនឯងបានគ្រប់ពេលវេលា តាមម៉ាស៊ីនដាក់ប្រាក់ខេប៊ីប្រាសាក់ បានយ៉ាងងាយស្រួល។ ក្រៅពីដាក់ប្រាក់ លោកអ្នកក៏អាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងតាមម៉ាស៊ីនដាក់ប្រាក់នេះផងដែរ រួមមាន ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ឱ្យមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី ដកប្រាក់ទោះជាគ្មានប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង ទូទាត់វិក្កយបត្រថ្លៃសិក្សា ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។
ចំនួនកំណត់ទឹកប្រាក់ដាក់
ប្រភេទនៃការដាក់ប្រាក់ |
ចំនួនទឹកប្រាក់អតិបរិមាក្នុង 1 ប្រតិបត្តិការ |
ចំនួនទឹកប្រាក់អតិបរិមាក្នុង 1 ថ្ងៃ |
ដាក់ប្រាក់តាមលេខគណនី |
3,960,000 រៀល ឬ 990 ដុល្លារ |
មិនកំណត់ |
ដាក់ប្រាក់តាមប័ណ្ណអេធីអឹម |
20 លានរៀល ឬ 10,000 ដុល្លារ |
មិនកំណត់ |
ប្រតិបត្តិការ និងកម្រៃសេវា
លក្ខណៈផលិតផល |
បរិយាយ |
រូបិយប័ណ្ណ |
ប្រាក់រៀល និងប្រាក់ដុល្លារ |
ប្រភេទក្រដាសប្រាក់ |
- ប្រាក់រៀល៖ 10,000 រៀល, 20,000 រៀល, 50,000 រៀល, 100,000 រៀល
- ប្រាក់ដុល្លារ៖ 10 ដុល្លារ 20 ដុល្លារ 50 ដុល្លារ 100 ដុល្លារ
|
ចំនួនសន្លឹកអតិបរមាក្នុង 1 ប្រតិបត្តិការ |
រហូតដល់ 200 សន្លឹក |
កម្រៃសេវា |
មិនគិតកម្រៃសេវា |
ប្រតិបត្តិការផ្សេងៗ |
សូមពិនិត្យមើលលើទំព័រសេវាអេធីអឹមតាមតំណភ្ជាប់៖ https://bit.ly/2WIsxhL |
សម្គាល់៖
- មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
- លោកអ្នកអាចស្វែងរកទីតាំងម៉ាស៊ីនដាក់ប្រាក់របស់ខេប៊ីប្រាសាក់តាមតំណភ្ជាប់នេះ