ឥណទានបន្ទាន់

ប្រសិន​បើលោកអ្នកកំពុង​ប្រឈមនឹងបញ្ហាលំបាក ឬ គ្រោះមហន្តរាយណាមួយ ធនាគារ ខេប៊ីប្រាសាក់ អាចជួយលោកអ្នកបានភ្លាមៗតាមរយៈការផ្តល់ឥណទានបន្ទាន់។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 1,500 ដុល្លារអាមេរិក / រហូតដល់ 6,300,000 រៀល
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី៖ រហូតដល់ 12 ខែ
  • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ
  • ជួបគ្រោះមហន្តរាយ ឬ គ្រោះធម្មជាតិ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម