ឥណទានក្រុម

ឥណទាននេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបអាជីវកម្មខ្នាតតូចបំផុតនិងសកម្មភាពបង្កើតប្រាក់ចំណូលផ្សេងទៀតដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់អតិថិជនកាន់​តែ​ប្រសើរឡើង។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 3,000 ដុល្លារអាមេរិក / រហូតដល់ 12,600,000 រៀល
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី៖ រហូតដល់ 24 ខែ
  • របៀបសង ៖ បត់បែនតាមលំហូរទឹកប្រាក់
  • ការធានា ៖ សមាជិកក្រុមត្រូវធានាទៅវិញទៅមក

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • សមាជិកក្រុមមានចំនួនចាប់ពី 2 ទៅ 3 នាក់ក្នុង 1 ក្រុម ដោយត្រូវជ្រើសរើសតំណាងក្រុមម្នាក់
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • គោលបំណងស្រដៀងគ្នាក្នុងការប្រើប្រាស់ឥណទាន
  • មានមុខរបរត្រឹមត្រូវស្របច្បាប់និងមានចំណូលទៀងទាត់
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងឥណទានត្រលប់មកវិញ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត
  • វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម