ឥណទានកែលម្អគេហដ្ឋាន

លោកអ្នកអាចប្រើប្រាស់ឥណទាននេះសម្រាប់តុបតែង កែលម្អគេហដ្ឋានដូចជា ការបន្ថែម ការផ្លាស់ប្តូរ កែប្រែ ថែរក្សា និងជួសជុល ឬ ផ្លាស់ប្តូរផ្នែកខ្លះនៃគេហដ្ឋាន។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 50,000 ដុល្លារអាមេរិក / រហូតដល់ 210,000,000 រៀល
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី៖ រហូតដល់ 108 ខែ
  • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជា​នីតិជន​មាន​អាយុ​ពី 18 ដល់ 65 ឆ្នាំ
  • មាន​អាសយដ្ឋាន​អចិន្រ្តៃយ៍
  • មាន​ប្រវត្តិ​ល្អ​និង​អាច​ជឿជាក់​បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ​/​កាតការងារ
  • កិច្ចសន្យាការងារ
  • វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារ​ផ្សេងៗ​ដែល​បញ្ជាក់​ពី​ប្រាក់​ចំណូល ​និង​ចំណាយ​របស់​គ្រួសារ ឬ អាជីវកម្ម