

- ទំព័រដើម
- ផលិតផលនិងសេវា
- សេវាឥណទាន
- ឥណទានម៉ូតូ
ឥណទានម៉ូតូ
លោកអ្នកមិនចាំបាច់បារម្ភទៀតឡើយក្នុងការទទួលបានម៉ូតូដ៏ស្រស់ស្អាត ធនាគារ ខេប៊ីប្រាសាក់ អាចផ្តល់កម្ចីសម្រាប់ទិញម៉ូតូជូនលោកអ្នកភ្លាមៗដើម្បីសម្រេចបំណងដែលបានប៉ងប្រាថ្នា។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ 2,500 ដុល្លារអាមេរិក / រហូតដល់ 10,500,000 រៀល
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលខ្ចី៖ រហូតដល់ 60 ខែ
- របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់
ការគណនាការប្រាក់
- ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
- ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
- មានអាសយដ្ឋានអចិន្រ្តៃយ៍
- មានប្រវត្តិល្អនិងអាចជឿជាក់បាន
- មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
- មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ
ឯកសារដែលតម្រូវឲ្យមាន
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
- កិច្ចសន្យាការងារ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម