
ឥណទានសហគ្រាសធុនតូចនិងមធ្យម
ប្រសិនបើលោកអ្នកកំពុងមានគម្រោងចាប់ផ្ដើម ឬ ពង្រីកអាជីវកម្ម ធនាគារ ខេប៊ីប្រាសាក់ អាចផ្តល់ឥណទានធុនតូចនិងមធ្យមជូនលោកអ្នកតាមតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការធ្វើធុរកិច្ច ផលិតកម្ម ការកែច្នៃសម្ភារផ្សេងៗ និងសេវាកម្មជាច្រើនទៀត។ សូមចុចទីនេះ ដើម្បីស្នើសុំឥណទានឥឡូវនេះ។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ 2,100 លានរៀល ឬ 50 ម៉ឺនដុល្លារអាមេរិក
- អត្រាការប្រាក់៖ ចាប់ពី 0.54% ក្នុងមួយខែ
- រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
- របៀបសង៖ បត់បែនតាមលំហូរសាច់ប្រាក់
ការគណនាការប្រាក់
- ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
រូបវន្តបុគ្គល
- ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
- មានអាសយដ្ឋានអចិន្រ្តៃយ៍
- មានប្រវត្តិល្អ និងអាចជឿជាក់បាន
- មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់
- អាជីវកម្មរក្សាបាននូវបរិស្ថានល្អ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
នីតិបុគ្គល
- ជាសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីផ្លូវការ និងស្របច្បាប់
ឯកសារដែលតម្រូវឱ្យមាន
រូបវន្តបុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
- វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
នីតិបុគ្គល
- លក្ខន្តិកៈ ឬ អនុស្សរណៈក្រុមហ៊ុន
- លិខិតអនុញ្ញាតធ្វើអាជីវកម្ម
- ប័ណ្ណប៉ាតង់ដែលមានសុពល
- របាយការណ៍ប្រាក់ចំណេញ (បើមាន)
- លិខិតបញ្ជាក់ពីការចុះបញ្ជី
សម្គាល់៖
- ប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។