អំពី ខេប៊ីប្រាសាក់
ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េគឺជាធនាគារពាណិជ្ជថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីនកម្ពុជា ភីអិលស៊ី។
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិ នៃ កម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ 2023 តទៅ។ ការរួមបញ្ចូលដ៏ល្អឥតខ្ចោះនេះ ទាញយកភាពខ្លាំង និងបទពិសោធន៍ជិត 30 ឆ្នាំ របស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ហិរញ្ញវត្ថុលំដាប់ពិភពលោករបស់ធនាគារ គូកមីន កម្ពុជា នៅក្នុងវិស័យធនាគារ ដែលអនុញ្ញាតឱ្យធនាគាររួមបញ្ចូលថ្មីនេះ ផ្ដល់សេវានិងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិតនិងសម្បូរបែបជូនអតិថិជនកាន់តែច្រើននៅក្នុងទីផ្សារធនាគារនៃប្រទេសកម្ពុជា។
ធនាគារពាណិជ្ជថ្មីនេះ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ 2.9 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកមានចំនួនច្រើនជាង 10,000 នាក់។ ធនាគារប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយសេវាធនាគារប្រកបដោយនវានុវត្តន៍ដល់អតិថិជនរបស់ខ្លួន។