សេវាអេធីអឹម

សេវាអេធីអឹមធនាគារ​ ខេប៊ីប្រាសាក់ តែងតែនៅកៀកលោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងកម្ពុជា និងផ្តល់នូវភាពងាយស្រួល សុវត្ថិភាពខ្ពស់ក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នក។ ជាមួយអេធីអឹមខេប៊ីប្រាសាក់ លោកអ្នកអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង រួមមាន ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ឱ្យមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី ដកប្រាក់ទោះជាគ្មានប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។ ហើយលោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ និងមិនអស់កម្រៃសេវា។ សូមចុចទីនេះ ដើម្បីស្នើសុំប័ណ្ណអេធីអឹមឥឡូវនេះ។

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ប្រភេទប័ណ្ណអេធីអឹម ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
វីអាយភី វីអាយភីភ្លើស វីអាយភីភ្លើសឈីប
ដកប្រាក់ 1,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,500 ដុល្លារ ឬសមមូលប្រាក់រៀល ស្មើទំហំទឹកប្រាក់ក្នុងមួយថ្ងៃតាមប្រភទប័ណ្ណ
  • មិនគិតកម្រៃសេវា
  • ករណីដកជាប្រាក់រៀលសរុប ច្រើនជាង 2 លានរៀលក្នុង 1 ថ្ងៃ គិតកម្រៃសេវា 4,000 រៀល ឬ 1 ដុល្លារក្នុង 1 ប្រតិបត្តិការ
ផ្ទេរប្រាក់ 1,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,500 ដុល្លារ ឬសមមូលប្រាក់រៀល មិនគិតកម្រៃសេវា
ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬដកប្រាក់ទោះគ្មានប័ណ្ណអេធីអឹម 1,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,000 ដុល្លារ ឬសមមូលប្រាក់រៀល 2,500 ដុល្លារ ឬសមមូលប្រាក់រៀល
    900 ដុល្លារ ឬ 2 លានរៀល
មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី មិនកំណត់ មិនគិតកម្រៃសេវា
បោះពុម្ពរបាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ការស្នើសុំប័ណ្ណអេធីអឹមលើកដំបូង មិនគិតកម្រៃសេវា
ថ្លៃសេវាប្រចាំខែ 2,000 រៀល ឬ 0.50 ដុល្លារ

រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ខេប៊ីប្រាសាក់។

  1. ថែរក្សាសុវត្ថិភាពប័ណ្ណអេធីអឹម
    • សូមរក្សាទុកប័ណ្ណអេធីអឹមរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
    • សូមកុំប្រគល់ប័ណ្ណអេធីអឹមរបស់លោកអ្នកទៅឱ្យបុគ្គលណាម្នាក់ដើម្បីយកទៅធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនឆូតកាត (POS) ឬម៉ាស៊ីនអេធីអឹមជំនួសលោកអ្នកជាដាច់ខាត។
    • សូមកុំធ្វើប្រតិបត្តិការណាមួយជាមួយប័ណ្ណអេធីអឹមរបស់លោកអ្នកតាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត(POS) ដែលមានភាពសង្ស័យ ឬ មានភាពមិនប្រក្រតី។
    • សូមជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមៗតាមរយៈលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ប្រសិនបើលោកអ្នកសង្ស័យ ឬ កត់សម្គាល់ថាលេខសម្ងាត់ប័ណ្ណអេធីអឹម ឬ ប័ណ្ណអេធីអឹមរបស់លោកអ្នកត្រូវបានគេដឹង ឬ ភ្លេច ឬ បាត់។
  2. ថែរក្សាសុវត្ថិភាពលេខសម្ងាត់ប័ណ្ណអេធីអឹម
    • សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណអេធីអឹម (PIN) របស់លោកអ្នក នៅពេលទទួលបាន ឬ ពេលធ្វើប្រតិបត្តិការលើកដំបូង និងត្រូវបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងនឹងលេខសម្ងាត់នេះចោលភ្លាមៗ។
    • សូមចងចាំលេខសម្ងាត់ប័ណ្ណ (PIN) របស់លោកអ្នក ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
    • សូមកុំផ្តល់ ឬ ផ្ញើលេខប័ណ្ណអេធីអឹម និង/ឬ លេខសម្ងាត់ប័ណ្ណ (PIN) ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ជាដាច់ខាត ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក អាចជា អុីម៉ែល, Facebook Messenger, Telegram ជាដើម។
    • សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ ធ្វើជាលេខសម្ងាត់ប័ណ្ណ។
    • ត្រូវធានាឱ្យច្បាស់ថា ពេលលោកអ្នកបញ្ចូលលេខសម្ងាត់ (PIN) ដើម្បីប្រើប្រាស់ គឺគ្មានអ្នកឃ្លាំមើល ឬ គ្មានមនុស្សឈរក្បែរអ្នក។
    • សូមប្តូរលេខសម្ងាត់ប័ណ្ណ (PIN) ជាប្រចាំ ឬ ក្នុងករណីលោកអ្នកសង្ស័យថា ត្រូវបានដឹងដោយអ្នកដទៃ។
    • ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ប័ណ្ណ (PIN ) ឬ សង្ស័យអ្នកណាម្នាក់បានដឹង។
  3. ការបោកបញ្ឆោតតាមរយៈអុីម៉ែល ឬ ទូរស័ព្ទ
    • សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈអុីម៉ែល វេបសាយ បដាផ្សព្វផ្សាយដែលបង្ហាញដោយស្វ័យប្រវត្តិ (Pop-up Screen or Windows) ឬ សារ ដែលជាល្បិចឱ្យលោកអ្នកបញ្ចេញព័ត៌មានសំខាន់ៗរបស់លោកអ្នកដូចជា លេខប័ណ្ណ លេខសម្ងាត់ប័ណ្ណ (PIN) និងលេខគណនី ជាដើម។
    • ខេប៊ីប្រាសាក់ មិនស្នើសុំឱ្យលោកអ្នកប្រាប់ពីលេខសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនតាមរយៈអុីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
    • ប្រសិនបើលោកអ្នកទទួលបានអុីម៉ែលដែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោលជាបន្ទាន់ និងមិនត្រូវចុចតំណភ្ជាប់ (Link) ឬ បើកឯកសារណាមួយដែលមាននៅក្នុងអុីម៉ែលនោះឡើយ។
    • ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយ ឬ អុីម៉ែលណាមួយ សូមទាក់ទងយើងខ្ញុំតាមរយៈ info@prasac.com.kh ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ។

សម្គាល់៖

  • មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
  • ខេប៊ីប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
  • លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ខេប៊ីប្រាសាក់តាម : www.kbprasacbank.com.kh/atm-location