គណនីចម្រើនតាមលំដាប់
ទទួលបានការប្រាក់ខ្ពស់ និងបត់បែនតាមចំនួនទឹកប្រាក់ដាក់សន្សំ សុវត្ថិភាពខ្ពស់ និងអាចធ្វើប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ ឬ ផ្ទេរប្រាក់ជាប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង គឺ គណនីចម្រើនតាមលំដាប់ ដែលជាជម្រើសដ៏ប្រសើរសម្រាប់លោកអ្នក។ ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីកង្វះសាច់ប្រាក់ក្នុងការបង្វិលប្រាក់ក្នុងមុខជំនួញរបស់លោកអ្នក។ អ្វីដែលកាន់តែងាយស្រួលនោះ គឺលោកអ្នកអាចផ្ទេរប្រាក់ទៅដៃគូជំនួញបានរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃដោយមិនអស់កម្រៃសេវា។ សូមចុចទីនេះ ដើម្បីស្នើសុំបើកគណនីឥឡូវនេះ។
អត្រាការប្រាក់
រូបិយប័ណ្ណ | ប្រាក់រៀល | ប្រាក់ដុល្លារ | ||
---|---|---|---|---|
ចំនួនទឹកប្រាក់ | អត្រាការប្រាក់ | ចំនួនទឹកប្រាក់ | អត្រាការប្រាក់ | |
គណនីឯកត្តជន | 2,000,000 – ≤ 200,000,000 |
2.75% | 500 – ≤ 50,000 |
2.75% |
> 200,000,000 | 3.00% | > 50,000 | 3.00% | |
គណនីនីតិបុគ្គល | 2,000,000 – ≤ 400,000,000 |
2.75% | 500 – ≤ 100,000 |
2.75% |
> 400,000,000 | 3.00% | > 100,000 | 3.00% |
អត្រាការប្រាក់ប្រចាំឆ្នាំ
លក្ខណៈផលិតផល
លក្ខណៈផលិតផល | បរិយាយ |
---|---|
ទឹកប្រាក់ដាក់ដំបូង | មិនតម្រូវ |
សមតុល្យអប្បបរមាក្នុងគណនី | 2,000,000 រៀល ឬ 500 ដុល្លារ |
ទូទាត់ការប្រាក់ | ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី | បើកគណនី |
|
ដាក់ប្រាក់ |
|
ដកប្រាក់ |
|
ផ្ទេរប្រាក់ |
|
ពន្ធលើការប្រាក់ |
|
ប័ណ្ណព័ត៌មានគណនី | មិនគិតកម្រៃសេវា | សៀវភៅគណនីសន្សំ | 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ការស្នើសុំលើកដំបូង ឬ បោះពុម្ពថ្មីករណីបាត់ ឬ ខូច ឬ ប្រើអស់សន្លឹក | សេវាកម្មបន្ថែម |
|
លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី
- ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) មានអាយុចាប់ពី 16 ឆ្នាំឡើងទៅ
- ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
- ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
- អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ
សម្គាល់៖
- ការលើកលែងទឹកប្រាក់ដាក់ដំបូងនឹងមានសុពលភាពចាប់ពីថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2022 នេះតទៅ។
- ផ្តល់ជូនអតិថិជនជាប្រភេទឯកត្តជន និងនីតិបុគ្គល លើកលែងអតិថិជនប្រភេទជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។