ផ្ទេរប្រាក់ឆ្លងសាខា

ដំណោះ​ស្រាយ​កាន់​តែ​ប្រសើរ​ជា​មួយ​នឹង​សេវាកម្ម​ផ្ទេរ​ប្រាក់​ ដែល​លោក​អ្នក​អាច​ផ្ញើ និង​ទទួល​ប្រាក់​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​របស់​លោក​អ្នក​ ធ្វើ​ការ​ទូទាត់​អាជីវកម្ម​ បង់​ថ្លៃ​សាលា​ ឬ​ប្រាក់​ខែ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​សុវត្ថិភាព​ខ្ពស់។​ ខេប៊ីប្រាសាក់​ផ្តល់​ជូន​សេវា​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ផ្ទេរ​ក្នុង​ស្រុក​។

ផលប្រយោជន៍ និងភាពងាយស្រួលរបស់សេវាផ្ទេរប្រាក់៖

  • សុវត្ថិភាព សេវាកម្មរហ័ស និងសន្សំសំចៃ
  • សេវាកម្មគាប់ប្រសើរ តម្លៃសមរម្យ និងមានតម្លាភាព
  • អ្នកផ្ញើ និងអ្នកទទួលអាចធ្វើប្រតិបត្តិការដោយពុំមានគណនីរបស់ខេប៊ីប្រាសាក់
  • មានភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់តាមសាខារបស់ខេប៊ីប្រាសាក់ទូទាំងប្រទេស
  • ដំណើរការខ្លី និងសាមញ្ញ

1. ផ្ទេរប្រាក់ពីគណនីទៅគណនី ឬដកប្រាក់ និងដាក់ប្រាក់ ឆ្លងសាខា

បរិយាយ កម្រៃសេវា
ផ្ទេរប្រាក់ មិនគិតកម្រៃសេវា
ដាក់ប្រាក់ មិនគិតកម្រៃសេវា
ដកប្រាក់
  • 0.10% អប្ប. 4,000 រៀល ឬ 1 ដុល្លារ
  • លើកលែងកម្រៃសេវាសម្រាប់ការដកប្រាក់៖
    1. នៅក្នុងសាខាតែមួយ
    2. ក្នុងរង្វង់សាខាជុំវិញភ្នំពេញ និងតាខ្មៅ
    3. រវាងសាខាបាត់ដំបង និងសាខាស្ទឹងសង្កែ
    4. រវាងសាខាកំពង់ស្ពឺ និងសាខាស្វាយក្រវ៉ាន់
    5. រវាងសាខាសៀមរាប សាខាស្វាយដង្គំ និង សាខាក្រុងអង្គរ

2. ផ្ទេរប្រាក់ទៅកាន់អ្នកទទួលគ្មានគណនី

ប្រាក់រៀល ប្រាក់ដុល្លារ
ទំហំទឹកប្រាក់ផ្ទេរ កម្រៃសេវា ទំហំទឹកប្រាក់ផ្ទេរ កម្រៃសេវា
≤ 2 លាន 4,000 ≤ 500 1
> 2 លាន – 4 លាន 8,000 > 500 – 1,000 2
> 4 លាន ដល់ 6 លាន  12,000 > 1,000 – 1,500 3
> 6 លាន – 8 លាន  16,000 > 1,500 – 2,000 4
> 8 លាន – 15 លាន  24,000 > 2,000 – 3,750 6
> 15 លាន – 20 លាន  36,000 > 3,750 – 5,000 9
> 20 លាន – 40 លាន 0.19% អប្ប.40,000 > 5,000 – 10,000 0.17% អប្ប.10

សម្គាល់៖

  • ខេប៊ីប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។