មន្រ្តីជំនួយការសេវាកម្ម (HO Service Assistant)​​

ទីតាំងការងារ៖

  • ការិយាល័យកណ្ដាល ១រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • យាមប្រចាំការក្នុងការិយាល័យ រថយន្ដ និងសម្ភារផ្សេងៗរបស់ ស្ថាប័ន និងអតិថិជន
  • ត្រូវមានវត្តមាននៅកន្លែង ប្រចាំការពេញ ៨ម៉ោង ជាពិសេសក្នុងម៉ោងសម្រាករបស់បុគ្គលិក
  • មើលការខុសត្រូវក្នុងការទុកដាក់ម៉ូតូ រថយន្ដរបស់បុគ្គលិក និងអតិថិជនអោយមានសណ្ដាប់ធ្នាប់
  • សាកសួរ និងពិនិត្យអត្តសញ្ញាណរបស់អតិថិជន និងផ្តល់ប័ណ្ណ អនុញ្ញាត ចេញ-ចូល
  • កត់ត្រាជាប្រចាំនូវសកម្មភាពចេញ-ចូលរបស់អតិថិជន
  • ត្រួតពិនិត្យសន្តិសុខតាមរយៈការត្រួតពិនិត្យអតិថិជន និងសម្ភារដែលសង្ស័យ
  • បិទ បើក ទ្វាររបង ទ្វារមុខ ក្រោយ បង្អួចជាប្រចាំ
  • មើលការខុសត្រូវលើការផ្គត់ផ្គង់ទឹកក្នុងការិយាល័យ
  • ត្រួតពិនិត្យមើលចរន្តអគ្គិសនី ចង្រ្កាន ភ្លើង ទៀន ធូប ដើម្បីបង្ការ អគ្គីភ័យ និងរាយការណ៍ជូននាយកសាខាជាបន្ទាន់ ករណីមិនប្រក្រតី
  • រៀបចំកន្លែងរក្សាទុកវត្ថុហាមឃាត់ដែលអតិថិជនបាននាំមកជាមួយឲ្យមានសុវត្ថិភាព។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​មានកម្រិតសិក្សាថ្នាក់ទុតិយភូមិ
  • មានប្រវត្ដិល្អក្នុងសង្គម
  • មានសុខភាពល្អ និងកាយសម្បទាមាំមួន
  • ត្រូវឧស្សាហ៍ព្យាយាមក្នុងកិច្ចការ និងទទួលខុសត្រូវលើការងារ
  • មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
  • មានភាពឯករាជ្យក្នុងការងារ ចាំបាច់ត្រូវមានភាពស្មោះត្រង់
  • មានអ្នកធានាច្បាស់លាស់
  • ចេះធ្វើការងារជាក្រុម
  • ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
  • ចេះបើកបរ ចេះភាសារអង់គ្លេស អាចស្ដាប់ និង ឆ្លើយតបបានជាការប្រសើរ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕