ទីតាំងការងារ៖
- សាខាក្នុងរាជធានីភ្នំពេញ
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ស្វែងរកពាណិជ្ជករ KHQR លក់សេវាកម្មធនាគារ និងផលិតផលផ្សេងៗទៀតដែល ធនាគារ ខេប៊ីប្រាសាក់ មានទាំងខាងក្នុង និងខាងក្រៅ
- រៀបចំនិងចាត់ចែងដំណើរការនៃការផ្សព្វផ្សាយ KB PRASAC Merchant KHQR
- ណែនាំ KB PRASAC KHQR ទៅកាន់អតិថិជនគោលដៅ
- ជួយសម្របសម្រួលក្នុងការរៀបចំឯកសារជូនអាជីវករ KB PRASAC KHQR ឬសេវាកម្មផ្សេងៗទៀតរបស់ ធនាគារ ខេប៊ីប្រាសាក់
- ផ្សព្វផ្សាយ KB PRASAC KHQR សេវាកម្ម និងផលិតផលផ្សេងៗរបស់ធនាគារ ខេប៊ីប្រាសាក់ ប្រកបដោយវិជ្ជាជីវៈទៅកាន់សាធារណៈជន
- រក្សាទំនាក់ទំនងជាមួយពាណិជ្ជករ KB PRASAC KHQR បន្ទាប់ពីអតិថិជនបានប្រើប្រាស់សេវា ធនាគារ ខេប៊ីប្រាសាក់
- ជួយដល់សកម្មភាពផ្សព្វផ្សាយផ្សេងៗនៅទីសាធារណៈ
- អនុវត្តការទទួលអតិថិជនប្រកបដោយវិជ្ជាជីវៈនៅតាមសាខាការិយាល័យ
- ជួយដោះស្រាយបញ្ហា មិនពេញចិត្ត ឬការស្នើសុំរបស់ពាណិជ្ជករ KHQR
- អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំខាងផ្នែកសេវាអតិថិជន ផ្នែកលក់សេវាកម្ម និងផលិតផលជាមួយស្ថាប័នផ្សេងៗ
- ផ្ដល់អតិភាពដល់បេក្ខជនដែលមានបទពិសោធន៍ការងារ
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
- មានទំនាក់ទំនងល្អ ភាពទន់ភ្លន់ និងរួសរាយរាក់ទាក់
- អាចប្រើប្រាស់ Microsoft Office (Word, Excel, Power Point)
- អាចធ្វើការងារក្រោមសម្ពាធបាន
- អាចធ្វើការក្រៅការិយាល័យ និងធ្វើដំណើរតាមគ្រប់មធ្យោបាយ។
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអុីម៉ែល៖ recruitment@kbprasacbank.com.kh (សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកការិយាល័យកណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។