ទីតាំងការងារ៖
- សាខាស្ទោង ០១ រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- លក់សេវាធនាគាររបស់ខេប៊ីប្រាសាក់ និងផលិតផលដទៃទៀតទាំងក្នុង និងក្រៅការិយាល័យ
- រៀបចំ និងចាត់ចែងដំណើរការចុះផ្សព្វផ្សាយ ការលក់សេវាធនាគាររបស់ខេប៊ីប្រាសាក់
- ធ្វើការណែនាំផលិតផលថ្មីៗរបស់ខេប៊ីប្រាសាក់ដល់អតិថិជនដែលសក្ដានុពល និងជាអតិថិជនគោលដៅ
- រៀបចំឯកសារ ឬទម្រង់ឯកសារនានា ជូនអតិថិជនដែលមានបំណងប្រើប្រាស់សេវាផ្សេងៗរបស់ខេប៊ីប្រាសាក់
- ផ្សព្វផ្សាយផលិតផល និងសេវាកម្មដល់អតិថិជន និងសាធារណជន តាមស្ដង់ដារដែលបានកំណត់
- រក្សាទំនាក់ទំនង និងថែរក្សាអតិថិជនដែលមានស្រាប់
- ដោះស្រាយការមិនពេញចិត្ត និងការស្នើរសុំដោយផ្ទាល់ពីអតិថិជន និងពីសាធារណជន
- បំពេញការងារដទៃទៀតដែលថ្នាក់ដឹកនាំបានចាត់តាំង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោច១ឆ្នាំ ផ្នែកសេវាអតិថិជន និងការលក់ផលិតផលជាមួយស្ថាប័នហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរ
- មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
- ចេះប្រើប្រាស់កុំព្យូទ័រ (កម្មវិធី Word, Excel, Power Point, និង Internet, អាចវាយឯកសារខ្មែរបាន)
- មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ
- ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
- លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕