មន្រ្តីដៃគូអាជីវកម្ម (Sales-Merchant Specialist)

ទីតាំងការងារ៖

  • សាខាឆ្លូង ០១ រូប
  • សាខាបរកែវ ០២ រូប
  • សាខាចំការលើ ០២ រូប
  • សាខាស្រីសន្ធរ ០២ រូប
  • សាខាស្ទឹងត្រង់ ០២ រូប
  • សាខាពញាក្រែក ០២ រូប
  • សាខាករអណ្តើក ០១ រូប
  • សាខាចន្រ្ទា ០២ រូប
  • សាខារំដួល ០២ រូប
  • សាខាកៀនស្វាយ ០២ រូប
  • សាខាផ្សារដើមអំពិល ០២រូប
  • សាខាព្រៃកប្បាស ០២ រូប
  • សាខាសំរោង ០២ រូប
  • សាខាព្រះសីហនុ ០១ រូប
  • សាខាស្វាយក្រវ៉ាន់ ០២ រូប
  • សាខាក្រគរ ០២ រូប
  • សាខាស្វាយដង្គំ ០១ រូប
  • សាខា រំលង ០២ រូប
  • សាខាក្នុងរាជធានីភ្នំពេញ

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ស្វែងរកពាណិជ្ជករ KHQR លក់សេវាកម្មធនាគារ និងផលិតផលផ្សេងៗទៀតដែល ធនាគារ ខេប៊ីប្រាសាក់ មានទាំងខាងក្នុង និងខាងក្រៅ
  • រៀបចំនិងចាត់ចែងដំណើរការនៃការផ្សព្វផ្សាយ KB PRASAC Merchant KHQR
  • ណែនាំ KB PRASAC KHQR ទៅកាន់អតិថិជនគោលដៅ
  • ជួយសម្រសម្រួលក្នុងការរៀបចំឯកសារជូនអាជីវករ KB PRASAC KHQR ឬសេវាកម្មផ្សេងៗទៀតរបស់ ធនាគារ ខេប៊ីប្រាសាក់
  • ផ្សព្វផ្សាយ KB PRASAC KHQR សេវាកម្ម និងផលិតផលផ្សេងៗរបស់ធនាគារ ខេប៊ីប្រាសាក់ ប្រកបដោយវិជ្ជាជីវៈទៅកាន់សាធារណៈជន
  • រក្សាទំនាក់ទំនងជាមួយពាណិជ្ជករ KB PRASAC KHQR បន្ទាប់ពី អតិថិជនបានប្រើប្រាស់សេវា ធនាគារ ខេប៊ីប្រាសាក់
  • ជួយដល់សកម្មភាពផ្សព្វផ្សាយផ្សេងៗនៅទីសាធារណៈ
  • អនុវត្តការទទួលអតិថិជនប្រកបដោយវិជ្ជាជីវៈនៅតាមសាខាការិយាល័យ
  • ជួយដោះស្រាយបញ្ហា មិនពេញចិត្ត ឬការស្នើសុំរបស់ពាណិជ្ជករ KHQR
  • អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំខាងផ្នែកសេវាអតិថិជន ផ្នែកលក់សេវាកម្ម និងផលិតផលជាមួយស្ថាប័នផ្សេងៗ
  • ផ្ដល់អតិភាពដល់បេក្ខជនដែលមានបទពិសោធន៍ការងារ
  • អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
  • មានទំនាក់ទំនងល្អ ភាពទន់ភ្លន់ និងរួសរាយរាក់ទាក់
  • អាចប្រើប្រាស់ Microsoft Office (Word, Excel, Power Point)
  • អាចធ្វើការងារក្រោមសម្ពាធបាន
  • អាចធ្វើការក្រៅការិយាល័យ និងធ្វើដំណើរតាមគ្រប់មធ្យោបាយ។

បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ រួមមានរូបថត ៤X៦ (០១សន្លឹក) សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលងតែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh

បញ្ជាក់៖ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៦២ ០៦២/ ០៩៦ ៤៤៣៤ ៣៣៨។

មានតែបេក្ខនារី និងបេក្ខជនដែលត្រូវអញ្ជើញធ្វើការប្រឡង ឬសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕