ទីតាំងការងារ៖
- សាខាឆ្លូង ០១ រូប
- សាខាបរកែវ ០២ រូប
- សាខាចំការលើ ០២ រូប
- សាខាស្រីសន្ធរ ០២ រូប
- សាខាស្ទឹងត្រង់ ០២ រូប
- សាខាពញាក្រែក ០២ រូប
- សាខាករអណ្តើក ០១ រូប
- សាខាចន្រ្ទា ០២ រូប
- សាខារំដួល ០២ រូប
- សាខាកៀនស្វាយ ០២ រូប
- សាខាផ្សារដើមអំពិល ០២រូប
- សាខាព្រៃកប្បាស ០២ រូប
- សាខាសំរោង ០២ រូប
- សាខាព្រះសីហនុ ០១ រូប
- សាខាស្វាយក្រវ៉ាន់ ០២ រូប
- សាខាក្រគរ ០២ រូប
- សាខាស្វាយដង្គំ ០១ រូប
- សាខា រំលង ០២ រូប
- សាខាក្នុងរាជធានីភ្នំពេញ
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ស្វែងរកពាណិជ្ជករ KHQR លក់សេវាកម្មធនាគារ និងផលិតផលផ្សេងៗទៀតដែល ធនាគារ ខេប៊ីប្រាសាក់ មានទាំងខាងក្នុង និងខាងក្រៅ
- រៀបចំនិងចាត់ចែងដំណើរការនៃការផ្សព្វផ្សាយ KB PRASAC Merchant KHQR
- ណែនាំ KB PRASAC KHQR ទៅកាន់អតិថិជនគោលដៅ
- ជួយសម្រសម្រួលក្នុងការរៀបចំឯកសារជូនអាជីវករ KB PRASAC KHQR ឬសេវាកម្មផ្សេងៗទៀតរបស់ ធនាគារ ខេប៊ីប្រាសាក់
- ផ្សព្វផ្សាយ KB PRASAC KHQR សេវាកម្ម និងផលិតផលផ្សេងៗរបស់ធនាគារ ខេប៊ីប្រាសាក់ ប្រកបដោយវិជ្ជាជីវៈទៅកាន់សាធារណៈជន
- រក្សាទំនាក់ទំនងជាមួយពាណិជ្ជករ KB PRASAC KHQR បន្ទាប់ពី អតិថិជនបានប្រើប្រាស់សេវា ធនាគារ ខេប៊ីប្រាសាក់
- ជួយដល់សកម្មភាពផ្សព្វផ្សាយផ្សេងៗនៅទីសាធារណៈ
- អនុវត្តការទទួលអតិថិជនប្រកបដោយវិជ្ជាជីវៈនៅតាមសាខាការិយាល័យ
- ជួយដោះស្រាយបញ្ហា មិនពេញចិត្ត ឬការស្នើសុំរបស់ពាណិជ្ជករ KHQR
- អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំខាងផ្នែកសេវាអតិថិជន ផ្នែកលក់សេវាកម្ម និងផលិតផលជាមួយស្ថាប័នផ្សេងៗ
- ផ្ដល់អតិភាពដល់បេក្ខជនដែលមានបទពិសោធន៍ការងារ
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
- មានទំនាក់ទំនងល្អ ភាពទន់ភ្លន់ និងរួសរាយរាក់ទាក់
- អាចប្រើប្រាស់ Microsoft Office (Word, Excel, Power Point)
- អាចធ្វើការងារក្រោមសម្ពាធបាន
- អាចធ្វើការក្រៅការិយាល័យ និងធ្វើដំណើរតាមគ្រប់មធ្យោបាយ។
បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ រួមមានរូបថត ៤X៦ (០១សន្លឹក) សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលងតែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh ។
បញ្ជាក់៖ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៦២ ០៦២/ ០៩៦ ៤៤៣៤ ៣៣៨។
មានតែបេក្ខនារី និងបេក្ខជនដែលត្រូវអញ្ជើញធ្វើការប្រឡង ឬសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕
