ឥណទានវិបារូ​បន៍

ឥណទានវិបារូ​បន៍ បង្កើតឡើងដើម្បីផ្ដល់ជាទុនបង្វិលនៅក្នុងដំណើរការអាជីវកម្ម ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់លើសពីសមតុល្យដែលមានចេញពីគណនីចរន្តរបស់ខ្លួន ក្រោមទំហំឥណទានដែលបានអនុម័តឱ្យប្រើប្រាស់។ ឥណទាននេះជាដំណោះស្រាយដ៏ល្អសម្រាប់កង្វះខាតសាច់ប្រាក់ងាយស្រួលបណ្ដោះអាសន្ន។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ ធំជាង 50,000 ដុល្លារអាមេរិក ឬ សមមូលរូបិយប័ណ្ណប្រាក់រៀល
  • អត្រាការប្រាក់៖ ចាប់ពី 0.73% – 0.95% ក្នុងមួយខែ
  • រយៈពេលខ្ចី៖ រហូតដល់ 12 ខែ
  • របៀបសង៖ សងការប្រាក់ប្រចាំខែ

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • អាយុពី 18 – 65 ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
  • មានអាសយដ្ឋានអចិន្ត្រៃយ៍ ពិតប្រាកដ និងច្បាស់លាស់
  • មានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ និងមានសុពលភាពប្រើប្រាស់
  • មានប្រវត្តិល្អ (ទាំងជីវិតឯកជន ជំនួញ និងការខ្ចីប្រាក់) និងអាចជឿជាក់បាន
  • មានអាជីវកម្មស្របច្បាប់ ទទួលបានប្រាក់ចំណេញ និងមានលទ្ធភាពសងកម្ចីដែលគ្រោងនឹងខ្ចី
  • មានអចលនវត្ថុដាក់ធានា និងមានឯកសារគាំទ្របញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • ឯកសារបញ្ជាក់ពីអាជីវកម្ម និងចំណូល

សម្គាល់៖

  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានធុនតូច
ឥណទានធុនតូច
ឥណទានធុនមធ្យម
ឥណទានធុនមធ្យម