ធនាគារ ខេប៊ីប្រាសាក់ឧបត្ថម្ភថវិកា ដល់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ
ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីរីករាយដែលបានចូលរួមចំណែកឧបត្ថម្ភថវិកា ដល់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉ ដើម្បីរៀបចំ “គម្រោងអង្គរ” ដោយផ្តោតលើពិព័រណ៍សិល្បៈកម្ពុជា-កូរ៉េ ចាប់ថ្ងៃទី 22 ដល់ 24 ខែកុម្ភៈ ឆ្នាំ 2025 នៅខេត្តសៀមរាប និងផ្តល់កញ្ចប់មូលនិធិដល់មជ្ឈមណ្ឌល កុមារកំព្រាខេត្តសៀមរាប និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អមជាមួយនឹងព្រឹត្តិការណ៍ដាំដើមឈើផងដែរ។
លិខិតថ្លែងអំណរគុណពី សមាគមធនាគារនៅកម្ពុជា
ធនាគារ ខេប៊ីប្រាសាក់ បានទទួលលិខិតថ្លែងអំណរគុណពី សមាគមធនាគារនៅកម្ពុជា សម្រាប់ការចូលរួមឧបត្ថម្ភ សន្និសីទ ធនាគារនៅកម្ពុជា នៅថ្ងៃទី 22-23 ខែសីហា ឆ្នាំ 2024 ។
ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 100 លានរៀល ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 100 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 161 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2024 ។