ឥណទានដាក់សមតុល្យបញ្ញើមានកាលកំណត់ជាទ្រព្យធានា

អតិថិជនដែលមានគណនីបញ្ញើមានកាលកំណត់នៅធនាគារ ខេប៊ីប្រាសាក់ អាចដាក់ស្នើសុំកម្ចីដាក់សមតុល្យប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យធានា ដើម្បីប្រើប្រាស់សាច់ប្រាក់ភ្លាមៗ ដោយមិនចាំបាច់បិទគណនីបញ្ញើមានកាលកំណត់ និងបាត់បង់ការប្រាក់នោះឡើយ។ លោក​អ្នក​អាច​ស្នើ​សុំ​ឥណទាន​នេះ តាម​ KB PRASAC Mobile ទទួលបានការអនុម័តភ្លាមៗ ​ដោយ​ស្វ័យ​ប្រវត្តិ មិន​បាច់​អញ្ជើញ​មក​ធនាគារ មិន​បាច់​បំពេញ​ពាក្យ​ស្នើ​សុំ ឬ ​ឯកសារនោះ​ទេ។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 95% នៃសមតុល្យគណនីបញ្ញើមានកាលកំណត់
  • រូបិយប័ណ្ឌ៖ ប្រាក់ដុល្លារ/ប្រាក់រៀល
  • អត្រាការប្រាក់៖ 0.90% ក្នុងមួយខែ
  • រយៈពេលខ្ចី៖ រហូតដល់ 72 ខែ
  • របៀបសង៖ បត់បែនតាមលំហូរសាច់ប្រាក់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជា​នីតិជន​មាន​អាយុ​ពី 18 ដល់ 65 ឆ្នាំ
  • ត្រូវមានគណនី​បញ្ញើ​មាន​កាលកំណត់​ (​ម្ចាស់​គណនី​ទោល​)​
  • ត្រូវជាអ្នកដែលប្រើកម្មវិធី KB PRASAC Mobile
  • ត្រូវស្នើសុំតាមកម្មវិធី KB PRASAC Mobile ចំពោះ ថ្ងៃធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 6:00 នាទីព្រឹក ដល់ 6:00 នាទីល្ងាច

ឯកសារដែលតម្រូវឱ្យមាន

  • វិញ្ញាបនបត្របញ្ញើមានកាលកំណត់ (ក្នុងករណីស្នើសុំនៅតាមសាខា)

សម្គាល់

  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានប្រាក់បៀវត្ស
ឥណទានប្រាក់បៀវត្ស
ឥណទានពលករ
ឥណទានពលករ