ឥណទានធុនមធ្យម

មិនថាលោកអ្នកកំពុងមានគម្រោងចាប់ផ្ដើម ឬ ពង្រីកអាជីវកម្ម ធនាគារ ខេប៊ីប្រាសាក់ មានផ្តល់ឥណទានធុនមធ្យមជូនលោកអ្នក សម្រាប់ប្រើប្រាស់ក្នុងការធ្វើធុរកិច្ច ផលិតកម្ម ការកែច្នៃសម្ភារផ្សេងៗ និងសេវាកម្មជាច្រើនទៀត។

លក្ខណៈផលិតផល 

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 2,100 លានរៀល ឬ 50 ម៉ឺនដុល្លារអាមេរិក
  • អត្រាការប្រាក់៖ ចាប់ពី 0.54% ក្នុងមួយខែ
  • រយៈពេលខ្ចី៖ រហូតដល់ 84 ខែ
  • របៀបសង៖ បត់បែនតាមលំហូរសាច់ប្រាក់

ការគណនាការប្រាក់ 

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់ 

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជា​នីតិជន​មាន​អាយុ​ពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អ និងអាចជឿជាក់បាន
  • មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់
  • អាជីវកម្មរក្សាបាននូវបរិស្ថានល្អ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

ឯកសារដែលតម្រូវឱ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

សម្គាល់៖

  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានវិបារូ​បន៍
ឥណទានវិបារូ​បន៍
ឥណទានធុនតូច
ឥណទានធុនតូច