គណនីជូនៀ

គណនីជូនៀ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កុមារពីអាយុ 10 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ក្រោមការត្រួតពិនិត្យពីឪពុក ឬ ម្តាយ ឬ អាណាព្យាបាលស្របច្បាប់ ដែលអាចបើកបានតាមកម្មវិធី KB PRASAC Mobile ។ គណនីនេះផ្តល់នូវមធ្យោបាយប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់កុមារ ក្នុងការសន្សំប្រាក់ មានទម្លាប់ទទួលខុសត្រូវហិរញ្ញវត្ថុ និងទទួលបានបទពិសោធន៍ប្រើសេវាធនាគារទំនើបតាំងពីក្មេង។​

គណនីជូនៀ ជួយកុមារបង្កើតទម្លាប់ល្អក្នុងការចាយវាយ ស្របពេលដែលឪពុកម្តាយអាចតាមដាន គ្រប់គ្រង រាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់កូនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

អត្រាការប្រាក់ប្រចាំឆ្នាំ

ប្រាក់ដុល្លារ ប្រាក់រៀល
ទំហំទឹកប្រាក់ អត្រាការប្រាក់ ទំហំទឹកប្រាក់ អត្រាការប្រាក់
≤ 500 ដុល្លារ 1.50% ≤ 2,000,000 រៀល 1.50%
> 500 ដុល្លារ – ≤ 1,000 ដុល្លារ 2.50% > 2,000,000 រៀល – ≤ 4,000,000 រៀល 2.50%
> 1,000 ដុល្លារ – ≤ 3,000 ដុល្លារ 3.00% > 4,000,000 រៀល – ≤ 12,000,000 រៀល 3.00%
> 3,000 ដុល្លារ – ≤ 10,000 ដុល្លារ 3.50% > 12,000,000 រៀល – ≤ 40,000,000 រៀល 3.50%
> 10,000 ដុល្លារ 3.50% > 40,000,000 រៀល 4.00%

លក្ខណៈផលិតផល

លក្ខណៈ បរិយាយ
រូបិយប័ណ្ណ គណនីប្រាក់រៀល និងគណនីប្រាក់ដុល្លារ
​ទឹកប្រាក់​ដាក់​ដំបូង​ ​និង​ សមតុល្យ​អប្បបរមា មិនតម្រូវ
ពន្ធលើការប្រាក់
  • និវាសនជន: 4%
  • អនិវាសនជន: 14%
កម្រិតអាយុកូន ចាប់ពី 10 ឆ្នាំ រហូតដល់ ក្រោម 18 ឆ្នាំ
ការទូទាត់ការប្រាក់ ការប្រាក់​ត្រូវ​បង្គរ​ទុកជា​រៀងរាល់ថ្ងៃ​ ​និង​ដាក់បញ្ចូល​ទៅ​ក្នុង​គណនី​លោកអ្នក​នៅ​រៀងរាល់​ដើមខែ​ដោយស្វ័យប្រវត្តិ​ ​ឬ​ ​នៅ​ពេល​បិទ​គណនី
ប្រភេទគណនី គណនីរួម (Joint Account) រវាងកូន និងឪពុកម្តាយ ឬ អាណាព្យាបាលស្របច្បាប់
ឈ្មោះគណនី កំណត់យកឈ្មោះកុមារដែលជាម្ចាស់គណនីច្បងធ្វើជាឈ្មោះគណនី
ប័ណ្ណនិម្មិត អាចបង្កើតប័ណ្ណនិម្មិតបានតែមួយគត់ និងមានទំហំ 100 ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ មួយថ្ងៃ
មធ្យោបាយដាក់ប្រាក់
  • កម្មវិធី KB PRASAC Mobile
  • ម៉ាស៊ីន POS
  • ម៉ាស៊ីនដាក់ប្រាក់
  • បញ្ជរបេឡា
  • ផ្ទេរប្រាក់ពីគណនី ឬធនាគារផ្សេង
មុខងារប្រើប្រាស់សម្រាប់កុមារ តាម KB PRASAC Mobile
  • ស្កេនទូទាត់ KHQR របស់ធនាគារ ខេប៊ីប្រាសាក់ និងធនាគារផ្សេង
  • បញ្ចូលទឹកប្រាក់ទូរស័ព្ទ
  • ទូទាត់វិក្កយបត្រ
  • ផ្ទេរប្រាក់
  • ផ្ទេរប្រាក់តាមលេខកូដ
  • ដាក់/ដក ប្រាក់
  • បើកគណនីបញ្ញើមានកាលកំណត់
  • បង្កើតប័ណ្ណនិម្មិត
  • ពិនិត្យ និងទាញយករបាយការណ៍គណនីផ្សេងៗ

អត្ថប្រយោជន៍សម្រាប់ឪពុកម្ដាយ

  • អាចស្នើសុំបើកគណនីជូនៀ សម្រាប់កូនៗបានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមកម្មវិធី KB PRASAC Mobile
  • ងាយស្រួល និងចំណេញពេលវេលាក្នុងផ្តល់ប្រាក់ទៅកូនៗតាមរយៈប្រព័ន្ធឌីជីថល
  • អាចពិនិត្យ និងតាមដានប្រតិបត្តិការចំណាយលើគណនីរបស់កូនៗបានគ្រប់ពេល
  • បង្រៀនកូនពីរបៀបសន្សំប្រាក់ និងការគ្រប់គ្រងការចំណាយតាមប្រព័ន្ធឌីជីថលយ៉ាងមានប្រសិទ្ធភាព
  • អាចគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់កូនៗបានគ្រប់ពេល និងគ្រប់ទីកន្លែង
  • ទទួលបានការប្រាក់ខ្ពស់ និងមានសុវត្ថិភាពលើការដាក់ប្រាក់បញ្ញើជាមួយខេប៊ីប្រាសាក់
  • ការពារហានិភ័យ ដោយមិនតម្រូវឱ្យកូនកាន់សាច់ប្រាក់

អត្ថប្រយោជន៍សម្រាប់កូន

  • ទទួលបានបទពិសោធន៍ថ្មីលើការសន្សំ និងទូទាត់តាមប្រព័ន្ធឌីជីថល
  • រៀនពីរបៀបសន្សំប្រាក់ និងគ្រប់គ្រងការចំណាយផ្សេងៗតាមប្រព័ន្ធឌីជីថល
  • ការពារហានិភ័យលើការកាន់ជាសាច់ប្រាក់ ឬ ការបាត់បង់
  • មានភាពងាយស្រួល រហ័ស និងទាន់សម័យ។

ឯកសារតម្រូវ

ឪពុកម្ដាយត្រូវត្រៀមឯកសារចាំបាច់មួយចំនួនរបស់កូនៗមុននឹងចាប់ផ្ដើមស្នើសុំបង្កើតគណនីជូនៀ តាមកម្មវិធី KB PRASAC Mobile៖

  • រូបថតកូន
  • សំបុត្រកំណើត / សំបុត្របញ្ជាក់កំណើត / សេចក្តីចម្លងសំបុត្រកំណើត ឬ
  • សៀវភៅគ្រួសារ ឬ 
  • សៀវភៅស្នាក់នៅ ឬ
  • លិខិតឆ្លងដែន ឬ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
  • ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗចេញដោយអាជ្ញាធរមានសមត្ថកិច្ច

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ផលិតផលដែលពាក់ព័ន្ធ

គណនីសន្សំ
គណនីសន្សំ
លេខគណនីពិសេស
លេខគណនីពិសេស
គណនីចរន្តព្រីមៀម
គណនីចរន្តព្រីមៀម