សេវាទូទាត់បាគង

​គ្រប់​អតិថិជន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​អាច​ធ្វើ​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវា​ជាមួយ​ដៃគូ​អាជីវកម្ម​ (​ម្ចាស់​ហាងទំនិញ​ ​ឬ​ ​សេវា​) ​របស់ខេប៊ីប្រាសាក់ ​ដោយ​គ្រាន់តែ​ស្កេន​-​ទូទាត់​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ឡើយ​។​

​សេវា​ទូទាត់​បាគង​នេះ​ ​ជា​សេវា​ទូទាត់​រាយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​នៃ​ប្រព័ន្ធ​បាគង​។​ ​ប្រព័ន្ធ​បាគង​ ​ជា​ប្រព័ន្ធ​ទូទាត់​មួយ​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ធនាគារជាតិនៃកម្ពុជា​។​

​លោកអ្នក​អាច​ដំឡើង​កម្មវិធី​ប្រព័ន្ធ​បាគង​ ​និង​ចុះឈ្មោះ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ដៃ​បាន​ដោយខ្លួនឯង​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដូច​ខាងក្រោម​៖​

  • ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​បាគង​ ​នៅ​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​
  • ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​ធនាគារ​ ​នៅ​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​
  • ​ទូទាត់​ថ្លៃ​ទំនិញ​ ​ឬ​ ​សេវា​តាមរយៈ​ការ​ស្កេន​ QR ​Code​ ​ជាមួយ​ដៃគូ​ស្កេន​-​ទូទាត់​ខេប៊ីប្រា​សាក់​
  • ពិនិត្យ​សមតុល្យ​ ​និង​របាយការណ៍​សង្ខេប​គណនី​បាគង​ ​ជាដើម

ចំនួនទឹកប្រាក់ផ្ទេរ

ប្រភេទនៃការផ្ទេរប្រាក់ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេង200 លានរៀល និង 50,000 ដុល្លារ80 លានរៀល ឬ 20,000 ដុល្លារ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីបាគង40 លានរៀល និង 10,000 ដុល្លារ10 លានរៀល ឬ 2,500 ដុល្លារ

លក្ខណៈផលិតផល

លក្ខណៈបរិយាយ
រូបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារ
ដាក់ប្រាក់#list#
– ផ្ទេរពី គណនីបាគង ទៅ គណនីបាគង
– ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង នៅតាមសាខាខេប៊ីប្រាសាក់
– ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង តាមកម្មវិធី KB PRASAC Mobile
– ដាក់ប្រាក់នៅតាមសាខាខេប៊ីប្រាសាក់
ដកប្រាក់#list#
– ដកប្រាក់ពីគណនីបាគងនៅតាមសាខាខេប៊ីប្រាសាក់
– ផ្ទេរពី គណនីបាគង ទៅ គណនីរបស់អ្នកនៅខេប៊ីប្រាសាក់ រួចដកតាមរយៈម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់
ការដំឡើង និងចុះឈ្មោះប្រើប្រាស់អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង
ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមាមិនតម្រូវ
អត្រាការប្រាក់0%
ចំនួនដងនៃការធ្វើប្រតិបត្តិការមិនកំណត់
មិនគិតកម្រៃសេវា#list#
– ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង
– ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ
– ដាក់ ឬ ដកប្រាក់ក្នុងគណនីបាគង
– ទូទាត់ថ្លៃទំនិញ ឬ សេវា
– ចុះឈ្មោះប្រើប្រើប្រាស់បិទគណនី
សមាជិកប្រព័ន្ធបាគង (60 គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារកាណាឌីយ៉ា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារព្រីនស៍, ស្ពីតផេ ម.ក, ជីបម៉ុង ខមមើលសលប៊ែង ម.ក, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារវឌ្ឍនៈអាស៊ីចំកាត់, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ហត្ថា ម.ក​, អុី-ម៉ាន់នី, ធនាគារ កម្ពុជាសាធារណៈ, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី, ធនាគារគូកមីនកម្ពុជា ភីអិលស៊ី,​ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត, អាយផេ88 (ខេមបូឌា) ម.ក, ឃូល ឃែស, ធនាគារកម្ពុជា អាស៊ី, ក្រុមហ៊ុន អាស៊ីវេរលុយ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារ អូរៀនថល ម.ក, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ផាយ ផេ ម.ក, បងឡូយ ផេម៉ិន ម.ក, ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារកាថេយូណៃធីត, ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ, យូ-ផេ ឌីជីធល ម.ក, ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី, ធនាគារ ពាណិជ្ជ ទីមួយ សាខាភ្នំពេញ, ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក, ឡានតុន អ៊ិនធើណេសិនណល (ខេមបូឌា) ផេម៉ិន សឺវីស ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ផេនដា ខមមើសល ប៊ែង ម.ក, ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក, ធនាគារ សហពាណិជ្ជ ក.អ, ធនាគារ ឌីជីប៊ី ម.ក, ធនាគារពាណិជ្ជ អាល់ហ្វា ម.ក, តារាសាគរ ផេ ម.ក, និង ឃេស អ៊ិននើវេសិន ម.ក

សម្គាល់៖

  • អតិថិជនអាចដាក់ និងដកប្រាក់ក្នុងគណនីបាគងបាននៅសាខាខេប៊ីប្រាសាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

សេវាទូទាត់រហ័ស
សេវាទូទាត់រហ័ស
សេវាផ្ទេរមូលនិធិភ្លាមៗ
សេវាផ្ទេរមូលនិធិភ្លាមៗ