គណនី​កូន​ចម្រើន​

អនាគតត្រចះត្រចង់របស់កូនៗជារឿងសំខាន់ដែលមាតាបិតាគ្រប់រូបតែងប្រាថ្នាចង់បាន! សម្រេចគោលបំណង ឬ ក្តីស្រមៃរបស់លោកអ្នក ដោយបើក “គណនីកូនចម្រើន” នៅ ធនាគារខេប៊ីប្រាសាក់ នៅថ្ងៃនេះ ដើម្បីឱ្យបុត្រធីតាជាទីស្រលាញ់មានទុនគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំខ្ពស់ ឬ ការបង្កើតមុខជំនួញផ្សេងៗ ឬ មានអាជីពការងារល្អៗនាពេលអនាគត។

អត្រាការប្រាក់

ប្រាក់រៀល#colspan#ប្រាក់ដុល្លារ#colspan#
ចំនួនទឹកប្រាក់អត្រាការប្រាក់ចំនួនទឹកប្រាក់អត្រាការប្រាក់
≤ 4 លាន4.50%≤ 1,0004.50%
> 4 លាន – 20 លាន5.00%> 1,000 – 5,0005.00%
> 20 លាន5.50%> 5,0005.50%
*អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
ប្រភេទអតិថិជនកុមារមានអាយុតិចជាង16 ឆ្នាំ ដោយឪពុកម្តាយ ឬ អាណាព្យាបាលសន្សំប្រាក់សម្រាប់កូនៗដើម្បីប្រើប្រាស់នាពេលអនាគត
ចំនួនទឹកប្រាក់ដាក់ដំបូងមិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនី400,000 រៀល ឬ 100 ដុល្លារ
រយៈពេលដាក់ប្រាក់បញ្ញើចន្លោះពី 2 ឆ្នាំ ដល់ 18 ឆ្នាំ
បើកគណនី#list#
– គ្រប់សាខា ខេប៊ីប្រាសាក់
– ជាគណនីរួមរវាងកូន និងឪពុកម្តាយ ឬ អាណាព្យាបាល
– ដាក់ឈ្មោះកូនជាឈ្មោះគណនី
ដាក់ប្រាក់ ឬ ផ្ទេរប្រាក់ចូលគណនី#list#
– តាមម៉ាស៊ីនដាក់ប្រាក់ ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
– ផ្ទេរប្រាក់ចូលគណនីតាមកម្មវិធី KB PRASAC Mobile ឬ ម៉ាស៊ីនអេធីអឹម
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
ដកប្រាក់#list#
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
– លុះត្រាតែគណនីបានបើកចាប់ពីរយៈពេលមួយឆ្នាំឡើងទៅ
បិទគណនី#list#
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
– បិទមុនរយៈពេលមួយឆ្នាំ៖ ផ្តល់អត្រាការប្រាក់តាមអត្រាការប្រាក់គណនីសន្សំ
– បិទក្រោយរយៈពេលមួយឆ្នាំ៖ ផ្តល់អត្រាការប្រាក់តាមអត្រាការប្រាក់គណនីសន្សំសម្រាប់ឆ្នាំចុងក្រោយដែលមានរយៈពេលតិចជាងមួយឆ្នាំ
ពន្ធលើការប្រាក់#list#
– និវាសនជន 6%
– អនិវាសនជន 14%
ប័ណ្ណព័ត៌មានគណនីមិនគិតកម្រៃសេវា
សៀវភៅគណនីកូនចម្រើន#list#
– មិនគិតកម្រៃសេវាសម្រាប់ការស្នើសុំលើកដំបូង ឬ ប្រើអស់សន្លឹក
– 12,000 រៀល ឬ 3 ដុល្លារ បោះពុម្ពថ្មីករណីបាត់ ឬ ខូច
ការផ្ដល់ជូនបន្ថែម#list#
– ស្នើសុំរបាយការណ៍គណនី៖ មិនគិតកម្រៃសេវា
– លិខិតបញ្ជាក់សមតុល្យគណនី៖ 40,000 រៀល ឬ 10 ដុល្លារក្នុង 1 សន្លឹក
– អាចពិនិត្យសមតុល្យគណនីតាមកម្មវិធី KB PRASAC Mobile
– មិនផ្តល់ប័ណ្ណអេធីអឹម

ឯកសារតម្រូវ (សម្រាប់កុមារ និងអ្នករួមគណនី)

  • សំបុត្របញ្ជាក់កំណើត ឬ
  • សៀវភៅគ្រួសារ ឬ
  • សៀវភៅស្នាក់នៅ ឬ
  • អត្តសញ្ញាណប័ណ្ណ ឬ
  • លិខិតឆ្លងដែន ឬ
  • រូបថតរបស់កុមារ (ករណីមាន)

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

គណនីសន្សំនិយោជិត
គណនីសន្សំនិយោជិត
គណនីសន្សំពាណិជ្ជករ
គណនីសន្សំពាណិជ្ជករ
គណនីចរន្តព្រីមៀម
គណនីចរន្តព្រីមៀម