គណនីចម្រើនគ្មានកាលកំណត់

ជាប្រភេទគណនីសន្សំ ដែលផ្តល់ជូនអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា ហើយអាចឱ្យលោកអ្នកធ្វើការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទូទាត់វិក្កយបត្រទឹកភ្លើង ថ្លៃសិក្សា និងទិញកាតទូរស័ព្ទដោយមិនអស់កម្រៃសេវា។ លោកអ្នកក៏អាចប្រើប្រាស់អេធីអឹម និងកម្មវិធី KB PRASAC Mobile ដើម្បីគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងទីកន្លែង។

អត្រាការប្រាក់

រូបិយប័ណ្ណប្រាក់រៀលប្រាក់ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ2.50%2.50%

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
ទឹកប្រាក់ដាក់ដំបូងមិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនី400,000 រៀល ឬ 100 ដុល្លារ
ទូទាត់ការប្រាក់ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី
បើកគណនី#list#
– គ្រប់សាខា ខេប៊ីប្រាសាក់
– គណនីឯកត្តជន៖ បើកជាគណនីផ្ទាល់ខ្លួន ឬ គណនីរួម
– គណនីនីតិបុគ្គល៖ ត្រូវមានសេចក្តីសម្រេចចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដោយយោងតាមលក្ខន្តិកៈក្រុមហ៊ុន
ដាក់ប្រាក់#list#
– តាមម៉ាស៊ីនដាក់ប្រាក់ ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
ដកប្រាក់#list#
– តាមម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
ផ្ទេរប្រាក់#list#
– ផ្ទេរប្រាក់បានដោយខ្លួនឯងតាមកម្មវិធី KB PRASAC Mobile និងម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ គ្រប់ពេលវេលា និងទីកន្លែង
– ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី
– នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
– ផ្ទេរប្រាក់ក្នុងរង្វង់សាខា ខេប៊ីប្រាសាក់ និងឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
ពន្ធលើការប្រាក់#list#
– និវាសនជន 4%
– អនិវាសនជន 14%
ប័ណ្ណព័ត៌មានគណនីមិនគិតកម្រៃសេវា
សៀវភៅគណនីសន្សំ12,000 រៀល ឬ 3 ដុល្លារ សម្រាប់ការស្នើសុំលើកដំបូង ឬ បោះពុម្ពថ្មីករណីបាត់ ឬ ខូច ឬ ប្រើអស់សន្លឹក
សេវាកម្មបន្ថែម#list#
– មិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម និងការភ្ជាប់កម្មវិធី KB PRASAC Mobile
– 40,000 រៀល ឬ 10 ដុល្លារ សម្រាប់កម្រៃសេវាលើ មូលប្បទានបត្រធនាគារ ឬ លិខិតបញ្ជាក់សមតុល្យគណនីក្នុង 1 សន្លឹក

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

  • ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) មានអាយុចាប់ពី 16 ឆ្នាំឡើងទៅ
  • ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
  • ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
  • អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ

សម្គាល់៖

  • ​​ផ្តល់​ជូន​អតិថិជន​ជា​ប្រភេទ​ឯកត្តជន​ ​និង​នីតិបុគ្គល​ ​លើកលែង​អតិថិជន​ប្រភេទ​ជា​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ផ្សេងៗ​។​
  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

គណនីបញ្ញើមានកាលកំណត់
គណនីបញ្ញើមានកាលកំណត់
គណនីសន្សំ
គណនីសន្សំ
គណនីគ្រឹះស្ថានហិរញ្ញវត្ថុ
គណនីគ្រឹះស្ថានហិរញ្ញវត្ថុ