ការទិញ-លក់អចលនទ្រព្យ ទំនិញ-សេវាកម្ម ភាគហ៊ុន ឬគម្រោងសាងសង់ផ្សេងៗ ដែលមានទំហំទឹកប្រាក់ច្រើន អាចប្រឈមនឹងហានិភ័យផ្សេងៗ ដូចជា ការក្លែងបន្លំ ឬភាពមិនច្បាស់លាស់អំពីភាពគួរឱ្យទុកចិត្តរបស់ភាគីម្ខាងទៀត។ មិនថាលោកអ្នកជាបុគ្គល ឬជាអាជីវកម្មនោះទេ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (KB PRASAC Retention or Escrow Services) ជួយការពារផលប្រយោជន៍របស់លោកអ្នក ដោយរក្សាទុកមូលនិធិប្រកបដោយសុវត្ថិភាព រហូតដល់លក្ខខណ្ឌដែលបានព្រមព្រៀងគ្នាត្រូវបានបំពេញ ដើម្បីផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់ដល់ទាំងអ្នកទិញ និងអ្នកលក់។

តើសេវានេះដំណើរការយ៉ាងដូចម្ដេច?
- អ្នកទិញ និងអ្នកលក់ ព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃប្រតិបត្តិការ។
- អ្នកទិញផ្ទេរប្រាក់តាមចំនួនដែលបានព្រមព្រៀងគ្នា ទៅកាន់ គណនីបរធនបាលកិច្ច នៅធនាគារ ខេប៊ីប្រាសាក់។
- ធនាគារ ខេប៊ីប្រាសាក់ នឹងផ្ទេរមូលនិធិឬទឹកប្រាក់ទៅឱ្យអ្នកលក់ នៅពេលលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាត្រូវបានបំពេញរួចរាល់
លក្ខណៈផលិតផល
| លក្ខណៈ | បរិយាយ |
|---|---|
| លក្ខខណ្ឌតម្រូវ | ឯកត្តជន
នីតិបុគ្គល
|
| ប្រភេទប្រតិបត្តិការ |
|
| ទំហំទឹកប្រាក់រក្សាទុក | មិនកំណត់ |
| រូបិយប័ណ្ណ | ប្រាក់រៀល និងដុល្លារ |
| រយៈពេល | 01 – 60 ខែ |
| មធ្យោបាយស្នើសុំសេវា |
|
កម្រៃសេវា
| ទំហំទឹកប្រាក់ | កម្រៃសេវាប្រចាំឆ្នាំ | |
|---|---|---|
| ប្រាក់រៀល | ប្រាក់ដុល្លារ | |
| < 400,000,000 រៀល | 360,000 រៀល | 90 ដុល្លារ |
| ≥ 400,000,000 រៀល- 2,000,000,000 រៀល | 720,000 រៀល | 180 ដុល្លារ |
| > 2,000,000,000 រៀល- 4,000,000,000 រៀល | 1,020,000 រៀល | 255 ដុល្លារ |
| > 4,000,000,000 រៀល- 20,000,000,000 រៀល | 1,620,000 រៀល | 405 ដុល្លារ |
| > 20,000,000,000 រៀល- 40,000,000,000 រៀល | 3,620,000 រៀល | 905 ដុល្លារ |
| > 40,000,000,000 រៀល- 80,000,000,000 រៀល | 6,420,000 រៀល | 1,605 ដុល្លារ |
| > 80,000,000,000 រៀល | 11,020,000 រៀល | 2,755 ដុល្លារ |
សម្គាល់៖
- លក្ខខណ្ឌអំពីសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុកត្រូវបានអនុវត្ត
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
