សេវាទូទាត់ឆ្លងដែនតាម QR

មិន​ថា​ធ្វើ​ដំណើរ​ក្នុងគោលបំណង​មុខជំនួញ ឬ ​កម្សាន្ត​នោះ​ទេ អតិថិជនធនាគារខេប៊ីប្រាសាក់ ​អាច​ប្រើកម្មវិធី KB PRASAC Mobile ដើម្បីស្កេន​ទូទាត់​ជាមួយបណ្ដាហាងរបស់ពាណិជ្ជករនៅប្រទេសវៀតណាម ដែលទទួលយក VietQR Global ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំ​បាច់​ប្តូរ​រូបិយប័ណ្ណ ឬ ​យក​សាច់​ប្រាក់ទៅតាមខ្លួន​ឡើយ។ នេះជាដំណោះស្រាយទូទាត់ឆ្លងដែនដ៏រលូន សុវត្ថិភាព និងមិនអស់កម្រៃសេវា។

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
លក្ខខណ្ឌទូទាត់អតិថិជនត្រូវមាន គណនីប្រាក់រៀល (KHR) និងប្រើប្រាស់កម្មវិធី KB PRASAC Mobile
រូបិយប័ណ្ណប្រតិបត្តិការទូទាត់ធ្វើឡើងជាប្រាក់ដុងវៀតណាម (VND) ដោយប្រព័ន្ធនឹងធ្វើការប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅតាមអត្រាប្តូរប្រាក់ដែលបានកំណត់​
មធ្យោបាយទូទាត់តាមរយៈកម្មវិធី KB PRASAC Mobile
ប្រភេទនៃប្រតិបត្តិការស្កេន Vietnam QR ជាមួយពាណិជ្ជកររបស់ប្រទេសវៀតណាម ដែលជាសមាជិក VietQR Global
ម៉ោងធ្វើប្រតិបត្តិការគ្រប់ពេល (24/7)

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទទំហំកំណត់កម្រៃសេវា ក្នុង 1 ប្រតិបត្តិការ
ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយប្រតិបត្តិការ KHR 1,000មិនគិតកម្រៃសេវា
ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការKHR 10,000,000
ទំហំកំណត់អតិបរមាក្នុងមួយថ្ងៃKHR 10,000,000
ចំនួនដងនៃប្រតិបត្តិការទូទាត់100 ប្រតិបត្តិការ / 1 ថ្ងៃ

*របៀបស្កេន QR ទូទាត់ឆ្លងដែនជាមួយហាងទំនិញ នៅប្រទេសវៀតណាម តាម KB PRASAC Mobile

  1. ចូលទៅកម្មវិធី KB PRASAC Mobile
  2. ចុចលើមុខងារ Scan QR
  3. ស្កេន ឬ ដាក់បញ្ចូល QR Code (VietQR Global)
  4. ជ្រើសយកគណនីទូទាត់ជាប្រាក់រៀល
  5. បញ្ចូលចំនួនទឹកប្រាក់ទូទាត់ក្នុង Amount
  6. ចុចលើ Pay
  7. ផ្ទៀងផ្ទាត់ព័ត៌មានដែលត្រូវទូទាត់ រួចចុចលើ Confirm
  8. វាយបញ្ចូលលេខសម្ងាត់ PIN ឬប្រើជីវមាត្រ
  9. ចុចលើ Done

ប្រសិនបើលោកអ្នកមិនទាន់គណនីខេប៊ីប្រាសាក់ លោកអ្នកអាចបើកគណនីឌីជីថលភ្លាមៗនៅក្នុងកម្មវិធី KB PRASAC Mobile (តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)​ ឬ អញ្ជើញទៅសាខាធនាគារ ខេប៊ីប្រាសាក់ ណាមួយដែលនៅជិត ដើម្បីបើកគណនី។

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។