ឥណទានធុនតូច​បំផុត

ពង្រីកមុខរបរ ឬ អាជីវកម្មខ្នាតតូចបំផុត ដោយមិនបាច់បារម្ភអំពីការខ្វះខាតដើមទុន។ ធនាគារខេប៊ីប្រាសាក់ ផ្ដល់ជូនឥណទានធុនតូចបំផុតដែលលក្ខណៈងាយស្រួល​ និង​លឿនរហ័ស ដើម្បីគាំទ្រតម្រូវការពង្រីកអាជីវកម្មរបស់លោកអ្នក។

លក្ខណៈផលិតផល

 • ទំហំប្រាក់កម្ចី៖ រហូតដល់ 1,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
 • អត្រាការប្រាក់៖ 1.40% ក្នុង 1 ខែ
 • រយៈពេលខ្ចី៖ រហូតដល់ 48 ខែ
 • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

ការគណនាការប្រាក់

 • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

 • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
 • មានអាសយដ្ឋានអចិន្រ្តៃយ៍
 • មានប្រវត្តិល្អនិងអាចជឿជាក់បាន
 • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
 • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឱ្យមាន

 • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
 • វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
 • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

សម្គាល់៖

 • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
 • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានវិបារូ​បន៍
ឥណទានវិបារូ​បន៍
ឥណទានធុនតូច
ឥណទានធុនតូច