អេធីអឹម

​សេវា​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​ ​តែងតែ​នៅ​កៀក​លោកអ្នក​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​កម្ពុជា​ ​និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ ​សុវត្ថិភាព​ខ្ពស់​ក្នុង​ការចាត់ចែង​សាច់ប្រាក់​របស់​លោកអ្នក​។​ ​ជាមួយ​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​ ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោយខ្លួនឯង​ ​រួម​មាន​ ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ (​Cash​-​Code​) ​ទៅកាន់​អ្នក​គ្មាន​គណនី​ ​ទោះ​ជា​អ្នកទទួល​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​បោះពុម្ព​របាយការណ៍​គណនី​។​

អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​ប្រព័ន្ធ​ CSS ​ក៏​អាច​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​របស់​ខ្លួន​ធ្វើ​ប្រតិបត្តិការ​នៅ​ទូ​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​បាន​ផង​ដែរ​។

ទំហំប្រតិបត្តិការ និងកម្រៃសេវា
ប្រភេទប្រតិបត្តិការទំហំកំណត់ក្នុង 1 ថ្ងៃទំហំកំណត់ក្នុង 1 ប្រតិបត្តិការកម្រៃសេវា
ដកប្រាក់3,000 ដុល្លារ#list#
– 3,000 ដុល្លារ ឬ
– 2,000,000 រៀល
#list#
– ដកជាប្រាក់ដុល្លារ៖ មិនគិតកម្រៃ
– ដកជាប្រាក់រៀល៖ 4,000 រៀល ឬ 1 ដុល្លារ ក្នុង 1 ប្រតិបត្តិការ ករណីដកជាប្រាក់រៀលសរុបក្នុង 1 ថ្ងៃច្រើនជាង 2 លានរៀល
ដាក់ប្រាក់#list#
– អតិថិជនពេញលេញ៖ មិនកំណត់
– អតិថិជនថ្នាក់មធ្យម ៖ 10,000 ដុល្លារ
#list#
– 10,000 ដុល្លារ ឬ
– 20,000,000 រៀល
មិនគិតកម្រៃសេវា
ផ្ទេរប្រាក់ពីគណនី ទៅគណនី3,000 ដុល្លារ3,000 ដុល្លារមិនគិតកម្រៃសេវា
ផ្ទេរប្រាក់តាមលេខសម្ងាត់3,000 ដុល្លារ#list#
– 900 ដុល្លារ ឬ
– 2,000,000 រៀល
មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទមិនកំណត់#colspan#មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនីមិនកំណត់#colspan#មិនគិតកម្រៃសេវា
បោះពុម្ពរបាយការណ៍គណនីមិនកំណត់#colspan#មិនគិតកម្រៃសេវា
ស្នើសុំប័ណ្ណអេធីអឹមមិនគិតកម្រៃសេវា#colspan##colspan#
ថ្លៃសេវាប្រចាំខែ2,000 រៀល ឬ 0.50 ដុល្លារ#colspan##colspan#
រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ខេប៊ីប្រាសាក់។

​កញ្ចប់សុវត្ថិភាពក្នុងការប្រើប្រាស់ប័ណ្ណអេធីអឹម

 1. ថែរក្សាសុវត្ថិភាពប័ណ្ណអេធីអឹម
  • សូមរក្សាទុកប័ណ្ណអេធីអឹមរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
  • សូមកុំប្រគល់ប័ណ្ណអេធីអឹមរបស់លោកអ្នកទៅឱ្យបុគ្គលណាម្នាក់ដើម្បីយកទៅធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនឆូតកាត (POS) ឬម៉ាស៊ីនអេធីអឹមជំនួសលោកអ្នកជាដាច់ខាត។
  • សូមកុំធ្វើប្រតិបត្តិការណាមួយជាមួយប័ណ្ណអេធីអឹមរបស់លោកអ្នកតាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត(POS) ដែលមានភាពសង្ស័យ ឬ មានភាពមិនប្រក្រតី។
  • សូមជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមៗតាមរយៈលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ប្រសិនបើលោកអ្នកសង្ស័យ ឬ កត់សម្គាល់ថាលេខសម្ងាត់ប័ណ្ណអេធីអឹម ឬ ប័ណ្ណអេធីអឹមរបស់លោកអ្នកត្រូវបានគេដឹង ឬ ភ្លេច ឬ បាត់។
 2. ថែរក្សាសុវត្ថិភាពលេខសម្ងាត់ប័ណ្ណអេធីអឹម
  • សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណអេធីអឹម (PIN) របស់លោកអ្នក នៅពេលទទួលបាន ឬ ពេលធ្វើប្រតិបត្តិការលើកដំបូង និងត្រូវបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងនឹងលេខសម្ងាត់នេះចោលភ្លាមៗ។
  • សូមចងចាំលេខសម្ងាត់ប័ណ្ណ (PIN) របស់លោកអ្នក ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
  • សូមកុំផ្តល់ ឬ ផ្ញើលេខប័ណ្ណអេធីអឹម និង/ឬ លេខសម្ងាត់ប័ណ្ណ (PIN) ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ជាដាច់ខាត ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក អាចជា អុីម៉ែល, Facebook Messenger, Telegram ជាដើម។
  • សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ ធ្វើជាលេខសម្ងាត់ប័ណ្ណ។
  • ត្រូវធានាឱ្យច្បាស់ថា ពេលលោកអ្នកបញ្ចូលលេខសម្ងាត់ (PIN) ដើម្បីប្រើប្រាស់ គឺគ្មានអ្នកឃ្លាំមើល ឬ គ្មានមនុស្សឈរក្បែរអ្នក។
  • សូមប្តូរលេខសម្ងាត់ប័ណ្ណ (PIN) ជាប្រចាំ ឬ ក្នុងករណីលោកអ្នកសង្ស័យថា ត្រូវបានដឹងដោយអ្នកដទៃ។
  • ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ប័ណ្ណ (PIN ) ឬ សង្ស័យអ្នកណាម្នាក់បានដឹង។
 3. ការបោកបញ្ឆោតតាមរយៈអុីម៉ែល ឬ ទូរស័ព្ទ
  • សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈអុីម៉ែល វេបសាយ បដាផ្សព្វផ្សាយដែលបង្ហាញដោយស្វ័យប្រវត្តិ (Pop-up Screen or Windows) ឬ សារ ដែលជាល្បិចឱ្យលោកអ្នកបញ្ចេញព័ត៌មានសំខាន់ៗរបស់លោកអ្នកដូចជា លេខប័ណ្ណ លេខសម្ងាត់ប័ណ្ណ (PIN) និងលេខគណនី ជាដើម។
  • ខេប៊ីប្រាសាក់ មិនស្នើសុំឱ្យលោកអ្នកប្រាប់ពីលេខសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនតាមរយៈអុីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
  • ប្រសិនបើលោកអ្នកទទួលបានអុីម៉ែលដែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោលជាបន្ទាន់ និងមិនត្រូវចុចតំណភ្ជាប់ (Link) ឬ បើកឯកសារណាមួយដែលមាននៅក្នុងអុីម៉ែលនោះឡើយ។
  • ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយ ឬ អុីម៉ែលណាមួយ សូមទាក់ទងយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ។

សម្គាល់៖

 • ខេប៊ីប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 • លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ខេប៊ីប្រាសាក់តាម : www.kbprasacbank.com.kh/atm-location

ផលិតផលដែលពាក់ព័ន្ធ

សេវាផ្ទេរប្រាក់ឆ្លងធនាគារ
សេវាផ្ទេរប្រាក់ឆ្លងធនាគារ
គណនីបញ្ញើមានកាលកំណត់
គណនីបញ្ញើមានកាលកំណត់
បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទ