សេវាបើកប្រាក់បៀវត្ស

សេវា​បើក​ប្រាក់​បៀវត្ស ផ្ដល់​ភាព​ងាយ​ស្រួល​ជូន​ចំពោះ​និយោជក​ ក្រុមហ៊ុន​ សហគ្រាស​ អង្គការជាតិ​-អន្តរជាតិ​ និង​អង្គភាព​នានា​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​ដល់​បុគ្គលិក​ និយោជិត​ និង​កម្មករ​ ប្រកប​ដោយ​សុវត្ថិភាព​ តម្លាភាព​ និង​ចំណេញ​ពេល​វេលា​ ព្រម​ទាំង​បាន​ផ្ដល់​ឲ្យ​បុគ្គលិក​មាន​ឱកាស​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​ពី ធនាគារ ខេប៊ី​ប្រាសាក់។ ​ ខេប៊ី​ប្រាសាក់ផ្ដល់​ប័ណ្ណ ATM​ ដោយ​ឥត​គិត​ថ្លៃ​​ជូន​​បុគ្គលិក​របស់​​លោក​អ្នក​​ ដើម្បី​​ឲ្យ​​ពួក​​គាត់​​អាច​​ប្រើប្រាស់ប្រាក់បៀវត្សរ៍​​របស់​​ខ្លួន​​បាន​​ភ្លាមៗ​​ គ្រប់ពេលវេលា (​​ 24​ ​ម៉ោង​​ក្នុង​​មួយ​​ថ្ងៃ​​ និង​​ 7​ ​ថ្ងៃ​ក្នុង​​មួយ​សប្ដាហ៍​​) តាម​រយៈ​​ ATM​ របស់​ខេប៊ី​ប្រាសាក់ជាង​ 100​ ទី​តាំង​ទូទាំង​ប្រទេស។​  បន្ថែម​លើស​ពី​នេះ បុគ្គលិក​ក៏​នឹង​ទទួល​បាន​ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ដោយ​មិន​គិត​ថ្លៃ​សេវា ហើយ​អនុញ្ញាត​ឲ្យ​គាត់អាចធ្វើ​ការ​ទូទាត់​វិក្កយបត្រ​ទឹក-​ភ្លើង ផ្ទេរ​ប្រាក់​ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ (Cash-Code)​ ទិញ​កាត​ទូរស័ព្ទ និង​ពិនិត្យ​សមតុល្យ​សាច់​ប្រាក់​ជា​ដើម។​

អត្រាការប្រាក់ និងកម្រៃសេវា

បរិយាយអត្រាការប្រាក់ និងថ្លៃសេវា
បើកគណនីសន្សំជូនបុគ្គលិកមិនគិតកម្រៃ
ទឹកប្រាក់សន្សំដាក់ដំបូងមិនតម្រូវ
ប័ណ្ណ ATMឥតគិតថ្លៃ

អត្ថប្រយោជន៍សម្រាប់និយោជក

  • ចំណេញពេលវេលាដល់ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ
  • ផ្ដល់ភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សឲ្យបុគ្គលិក និងរក្សាបានតម្លាភាព និងចៀសផុតពីការភាន់ច្រលំនានា
  • ផ្ដល់ភាពទំនើបទាន់សម័យតាមរយៈការប្រើប្រាស់សេវាកម្មធនាគារជូនដល់បុគ្គលិក
  • ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានគណនីរបស់ក្រុមហ៊ុន

អត្ថប្រយោជន៍សម្រាប់បុគ្គលិក និយោជិត កម្មករ

  • គ្រប់បុគ្គលិកនឹងទទួលបានគណនីផ្ទាល់ខ្លួនមួយជាមួយខេប៊ី​ប្រាសាក់
  • ទទួលបានការប្រាក់លើសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងគណនីរបស់ខ្លួន
  • ទទួលបានប័ណ្ណអេធីអឹមប្រាសាក់ ATM ដោយឥតគិតថ្លៃ
  • ធានានូវសុវត្ថិភាពចំពោះសាច់ប្រាក់នៅក្នុងគណនី
  • អាចដកប្រាក់ ទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗ
  • ទទួលបានការភ្ជាប់កម្មវិធី KB PRASAC Mobile និងអាចទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗ

ផលិតផលដែលពាក់ព័ន្ធ

ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
សេវាបញ្ជាក់សមតុល្យគណនី
សេវាបញ្ជាក់សមតុល្យគណនី
​សេវាបញ្ជា​ទូទាត់​អចិន្ត្រៃយ៍
​សេវាបញ្ជា​ទូទាត់​អចិន្ត្រៃយ៍