បរិស្ថាន សង្គម និងអភិបាលកិច្ច

ខេប៊ីប្រាសាក់ មានភាគទុនិករឹងមាំពីប្រទេសកូរ៉េ KB Kookmin Bank ។   ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា (NBC) វិញ្ញាបនបត្រនៃការបញ្ចូលពីក្រសួងពាណិជ្ជកម្ម (MoC) និងផ្សេងៗទៀត។   ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានឯកជននិងមិនមែនជារបស់រដ្ឋឡើយ។   បុគ្គលិក ខេប៊ីប្រាសាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់និមិត្តសញ្ញា ឬ ផ្នែកណាមួយនៃប្រតិបត្តិការផ្តល់សេវា ជាមូលដ្ឋានក្នុងការចូលរួមសកម្មភាព ឬ ឃោសនានយោបាយឡើយ។   ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាម ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។   ខេប៊ីប្រាសាក់ មិនទទួលយក អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ច្បាប់ដើម ជាវត្ថុដាក់ធានាក្នុងការផ្តល់ឥណទាននោះទេ។    ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានឯកជនសុទ្ធសាធ ហើយគ្រប់អតិថិជនដែលខ្ចីប្រាក់ពីប្រាសាក់ ត្រូវមានកាតព្វកិច្ចសងត្រឡប់មកវិញតាមកិច្ចសន្យាកំណត់៕   

គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច

ខេប៊ីប្រាសាក់ទទួលយកតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គមយ៉ាងពេញលេញលើផ្នែកសំខាន់ៗនៃនិរន្តរភាពបរិស្ថាននិងសង្គម ដែលរាល់សកម្មភាពអាជីវកម្មទាំងអស់ត្រូវបានទាមទារឱ្យអនុវត្តដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានបរិស្ថាននិងសង្គម ។ ប្រាសាក់ប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីប្រាកដថាអាជីវកម្ម អតិថិជន និងដៃគូគោរពនិងអនុលោមតាមបទដ្ឋាននៃតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គមរបស់ធនាគារ។ ផ្នែកសំខាន់នៃតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គម មានដូចខាងក្រោម៖

  • លក្ខខណ្ឌការងារនិងពលកម្ម
  • សុខភាព, សុវត្ថិភាព, និងសន្តិសុខ
  • ប្រសិទ្ធផលធនធាន និងការបង្ការនិងត្រួតពិនិត្យការបំពុល
  • ការអភិរក្សជីវចម្រុះនិងធនធានធម្មជាតិ
  • ការធ្វើលទ្ធកម្មដី ការរឹតត្បិតការប្រើប្រាស់ដីធ្លី ការផ្លាស់ទីលំនៅនិងការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត
  • ជនជាតិដើមភាគតិច
  • បេតិកភណ្ឌវប្បធម៌

លទ្ធផលផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករ20182019*2020*2021*2022*
អភិបាលកិច្ច  
ចំនួនសមាជិកក្រុមប្រឹក្សាភិបាល77967
សេវាឥណទាន
សម្ពៀតឥណទានសរុប (ដុល្លារអាមេរិក)1,962,009,5682,494,458,5033,028,193,4273,748,358,4254,350,085,163
សម្ពៀតឥណទានក្រុម (ដុល្លារអាមេរិក)284,317643,968377,042178,644101,891
សម្ពៀតឥណទានសិក្សាអប់រំ (ដុល្លារអាមេរិក)494,055682,024581,335472,5551,028,170
សម្ពៀតឥណទានកែលម្អគេហដ្ឋាន (ដុល្លារអាមេរិក)279,418,003258,272,787346,941,003453,670,525580,109,380
សម្ពៀតឥណទានសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (ដុល្លារអាមេរិក)1,960,924,2392,493,901,3683,027,671,8503,747,777,9894,343,929,301
សេវាប្រាក់បញ្ញើសន្សំ
សមតុល្យប្រាក់បញ្ញើសន្សំ (ដុល្លារអាមេរិក)1,291,279,1851,835,752,5812,111,913,7602,615,212,4332,777,244,980
ចំនួនអតិថិជនឥណទានសរុប395,166417,044442,833465,149502,094
ចំនួនអតិថិជនឥណទាននៅតំបន់ជនបទ353,799374,218397,547419,339455,099
ចំនួនអតិថិជនឥណទានជាស្ត្រី317,175332,372348,435362,630389,769
ចំនួនអតិថិជនឥណទានជាឯកត្តជន394,212415,793441,836464,681501,846
ចំនួនអតិថិជនឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម394,778409,021442,714465,111501,993
ចំនួនអតិថិជនឥណទានថ្មី81,60788,48192,46080,58994,252
សម្ពៀតឥណទានតាមវិធីសាស្ត្រនៃការផ្តល់ឥណទាន
ភាគរយនៃការផ្តល់ឥណទានជាក្រុម0.24%0.30%0.23%0.10%0.05%
ភាគរយនៃការផ្តល់ឥណទានជាឯកត្តជន99.76%99.70%99.77%99.90%99.95%
ភាគរយនៃការផ្តល់ឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម99.90%98.08%99.97%99.98%99.97%
ការគ្រប់គ្រងធនធានមនុស្ស
ចំនួនបុគ្គលិកសរុប7,6009,0919,0429,3309,573
ចំនួនបុគ្គលិកជាស្ត្រី1,6061,6741,8421,9482,037
ចំនួនថ្នាក់គ្រប់គ្រង274291315327320
ចំនួនថ្នាក់គ្រប់គ្រងជាស្ត្រី1816222624
ចំនួនមន្ត្រីឥណទាន4,4095,6685,3335,5065,594
ចំនួនបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល7,44258,1519,9926,24218,463
ផលប្រយោជន៍ផ្សេងៗកម្មវិធីថែរក្សាសុខភាព ការធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ មាតុភាព បសស និងផលប្រយោជន៍ផ្សេងទៀត
ការទទួលខុសត្រូវផ្នែកសង្គមចំពោះអតិថិជន
ការថែរក្សាអតិថិជនប្រតិបត្តិតាមបទដ្ឋាននៃការគ្រប់គ្រងលទ្ធផលសង្គមជាសាកល និងបទដ្ឋានការពារអតិថិជន
ការទទួលខុសត្រូវផ្នែកសង្គមចំពោះសហគមន៍និងបរិស្ថាន
គោលការណ៍ការពារបរិស្ថានមាននិងអនុវត្តគោលការណ៍ការពារបរិស្ថាននិងសង្គម
គម្រោងបណ្ណាល័យ (អគារ)3040414244
ចំនួនអ្នកប្រើប្រាស់បណ្ណាល័យជាសិស្ស78,266109,151141,005141,265170,787
ការពេញចិត្តរបស់អតិថិជន និងភក្តីភាព
អត្រាអតិថិជនដែលបន្តប្រើប្រាស់សេវារបស់ប្រាសាក់83.71%86.23%86.91%87.79%89.76%
បណ្តាញប្រតិបត្តិការ
ចំនួនការិយាល័យសាខា177180182182182
ចំនួនអេធីអឹម126135141141163
* Figures were updated in accordance with the CIFRS.

បញ្ជី​អាជីវកម្ម​ហាមឃាត់

  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​ពលកម្ម​ដោយបង្ខំ​ ​ឬ​ ​ពលកម្ម​កុមារ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​ ​ឬ​ ​ក្នុង​លក្ខណៈ​កេងប្រវ័ញ្ច
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ផលិតផល​ ​ឬ​ ​សកម្មភាព​ណាមួយ​ដែល​ចាត់ទុកថា​ផ្ទុយ​នឹង​ច្បាប់​ ​ឬ​ ​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ ​ឬ​ ​អនុសញ្ញា​ ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​អាវុធ​ ​និង​គ្រឿងផ្ទុះ
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​ (​លើកលែង​ស្រា​បៀរ​និង​ស្រា​)
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ថ្នាំជក់
  • ការ​ជួញ​ដូរ​កាកសំណល់​ឆ្លង​ដែន​ ​ឬ​ ​ផលិតផល​កាកសំណល់
  • ល្បែងស៊ីសង​ ​កា​ស៊ី​ណូ ​និង​ក្រុមហ៊ុន​សហគ្រាស​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ
  • ជំនួញ​សត្វព្រៃ​ ​ឬ​ ​ផលិតផល​មកពី​សត្វព្រៃ​ដែល​បាន​ហាមឃាត់​តាម​សន្ធិសញ្ញា​ ​CITE​S (​សន្ធិសញ្ញា​ស្តីពី​ការ​ជួញ​ដូរ​ជា​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុតពូជ​)
  • ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​ ​ឬ​ ​ជំនួញ​វត្ថុធាតុដើម​គ្រោះថ្នាក់​ដូចជា​ធាតុ​វិទ្យុសកម្ម​ជាដើម
  • ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​សារធាតុ​សរសៃ​ដែល​មិន​អាច​បំផ្លាញ​បាន
  • ការ​ទិញ​ឧបករណ៍​កាប់​បំផ្លាញ​ឈើ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ព្រៃ​ត្រូពិក
  • ប្រតិបត្តិការ​ជួញ​ដូរ​ឈើ​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រៃ​ត្រូពិក
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ឈើ​ ​ឬ​ ​ផលិតផល​ព្រៃឈើ​ផ្សេងៗ​ដែល​ទទួល​បាន​ពី​ព្រៃឈើ​ដែល​មិនទាន់​មានការ​គ្រប់គ្រង
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ផលិតផល​ដែល​មាន​ផ្ទុក​សារជាតិ​ ​P​CBs
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ចំពោះ​ឱសថ​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ថ្នាំ​សម្លាប់​សត្វល្អិត​ ​ឬ​ តិ​ណា​ឃាត​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ដែល​នាំ​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​បរិស្ថានធម្មជាតិ​ ​និង​ជាពិសេស​ស្រទាប់​អូ​សូន
  • ផលិតកម្ម​ ​ការ​ជួញ​ដូរ​ ​ការ​រក្សាទុក​ ​និង​ការ​​​ដឹកជញ្ជូន​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់​ ​ឬ​ ​សារធាតុ​ ​P​CBs ​ក្នុង​បរិមាណ​ច្រើន​ ​ឬ​ ​ការប្រើប្រាស់​ក្នុង​លក្ខណៈ​អាជីវកម្ម​នូវ​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់
  • ការ​នេសាទ​ដែល​ប្រើប្រាស់​អួន​ ​មង​។​ល​។​ ​ដែល​មាន​ប្រវែង​លើស​ពី​ 2.5 ​គីឡូម៉ែត្រ
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ការ​កាន់កាប់​ដីធ្លី​ដោយ​ជនជាតិ​ភាគតិច​ ​ឬ​ ​ការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ឬ​ដីធ្លី​ដែល​ស្ថិត​ក្នុង​ការ​ទាម​ទា​សិទ្ធិ​កាន់កាប់​ដោយ​ជនជាតិ​ភាគតិច​ ​ដោយ​គ្មាន​ឯកសារ​យល់ព្រម​ពី​ជនជាតិ​ភាគតិច​ទាំងនោះ
  • អាជីវកម្ម​ដែល​ទាក់ទង​នឹង​ការ​ផលិត​កែច្នៃ​ ​ឬ​ ​ចែកចាយ​ថ្នាំ​ខុសច្បាប់
  • រូបភាព​អាសអាភាស​ ​ឬ​ ​ការ​ផ្គត់ផ្គង់​ផលិតផល​ ​ឬ​ ​ផ្ដល់​សេវា​ផលិតផល​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ
  • គម្រោងអាជីវកម្មរ៉ែធ្យូងថ្មថ្មី ឬ ការពង្រីកអាជីវកម្មរ៉ែធ្យូងថ្មដែលមានស្រាប់
  • សាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មថ្មី ឬ ការពង្រីករោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មដែលមានស្រាប់

បញ្ជីត្រួតពិនិត្យបរិស្ថាន

ល.របញ្ជីសំណួរត្រួតពិនិត្យ(ប្រសិនចម្លើយ បាទ/ចាស, មិនរាប់បញ្ចូលក្នុងការផ្ដល់ឥណទាន ADB)បាទ/ចាសទេប្រសិនបើ បាទ/ចាស សូមសង្ខេបនូវវិធានការបង្ការឬដំណោះស្រាយ របស់អតិថិជន/ការផ្តល់អនុសាសន៍របស់ប្រាសាក់
ទីតាំងឬសកម្មភាពអាជីវកម្ម នៅជិតឬនៅក្នុងតំបន់ដែលរសើបផ្នែក បរិស្ថានខាងក្រោម៖តំបន់បេតិកភណ្ឌវប្បធម៌តំបន់ការពារ (តំបន់ស្នូល ឬ តំបន់ការពារ)តំបន់ដីសើមតំបន់ព្រៃកោងកាងតំបន់ឆ្នេរតំបន់ពិសេសសម្រាប់ការពារជីវៈចម្រុះ
អាជីវកម្មមានទីតាំងក្នុងបរិវេណដែលពីមុនត្រូវបានចាត់ថ្នាក់ដីកខ្វក់ហើយមិនបានអនុវត្តវិធានការកែប្រែដី
អាជីវកម្មមានទីតាំងក្នុងបរិវេណដែលដឹងថាងាយនឹងប្រឈមហានិភ័យ អាកាសធាតុ ដូចជាតំបន់វាលទំនាបលិចទឹក
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លី
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការបំប្លែង ឬការថយ ចុះនៃទីជម្រក
សកម្មភាពឬអាជីវកម្មដែលទាមទាកាប់ចេញនូវរុក្ខជាតិ រួមមាន ស្មៅ ឬ ដើមឈើ
សកម្មភាពឬអាជីវកម្មដែលនៅជិត នៅក្នុង ឬលើផ្ទៃទឹក
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការថយចុះធនធានទឹកសហគមន៍ (ឧ. ការប្រកួតប្រជែងទឹករវាងប្រព័ន្ធធារាសាស្រ្តនិងតម្រូវ ការសហគមន៍)
សកម្មភាពឬអាជីវកម្មមានជាប់ពាក់ព័ន្ធឧស្សាហកម្មរ៉ែនិងឧស្ម័ន
១០អាជីវកម្មដែលជាប់ពាក់ព័ន្ធសកម្មភាពសំណង់ធំៗ (ឧ. សំណង់ធំៗទាំង នោះត្រូវការពេលវេលាលើសពី៦ខែ លើកលែងសំណង់លំនៅដ្ឋាន)
១១សកម្មភាពឬអាជីវកម្មផលិតជាតិពុលឬហានិភ័យសុខភាពនិងសុវត្ថិភាពច្រើនជាងកំរិតធម្មតា៖
– ឧបករណ៍ផលិតការបំភាយឧស្ម័ន (ឧ. តម្រូវប្រព័ន្ធត្រួតពិនិត្យការ បំភាយឧស្ម័នជាប្រចាំ ឬប្រព័ន្ធត្រួតពិនិត្យស្រដៀងគ្នាដទៃទៀត)
– ឧបករណ៍ផលិតការបញ្ចេញទឹកកខ្វក់ (ឧ. តម្រូវឱ្យមានការអនុញ្ញាត បញ្ចេញ)
– ឧបករណ៍តម្រូវការដាក់បញ្ចូលសារធាតុគ្រោះថ្នាក់ឬសារធាតុគីមី
១២សកម្មភាពឬអាជីវកម្មដែលតម្រូវការដំឡើងម៉ាស៊ីនកម្ដៅ

បញ្ជីត្រួតពិនិត្យជនជាតិដើមភាគតិចនិងការផ្លាស់ប្ដូរទីលំនៅដោយមិនស្ម័គ្រចិត្ត

ល.របញ្ជីសំណួរត្រួតពិនិត្យ(ប្រសិនចម្លើយសំណួរមាន * គឺ បាទ/ចាស, មិនរាប់បញ្ចូលក្នុងការផ្ដល់ឥណទាន ADB)បាទ/ចាសទេប្រសិនបើ បាទ/ចាស សូមសង្ខេបនូវវិធានការបង្ការ ឬ ដំណោះ ស្រាយរបស់អតិថិជន/ការផ្តល់អនុសាសន៍របស់ប្រាសាក់
I.ជនជាតិដើមភាគតិច (១)
តើមានវត្តមានឬមានកម្មភាពជនជាតិដើមភាគតិចក្នុងតំបន់អាជីវកម្មដែរឬទេ?
តើអាជីវកម្មរបស់អតិថិជននឹងផ្តល់ផលប្រយោជន៍ (ការផ្តល់ការងារ កសាងហេដ្ឋា រចនាសម្ព័ន្ធ ការបណ្តុះបណ្តាលជំនាញ…) ចំពោះជនជាតិដើមភាគតិចដែរឬទេ?
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យប៉ះពាល់អវិជ្ជមានចំពោះប្រព័ន្ធជីវភាព (របរកសិកម្ម ប្រពៃណី ការចិញ្ចឹមសត្វ ការអាស្រ័យផលព្រៃឈើ នេសាទ បរបាញ់…) របស់ ជនជាតិដើមភាគតិចដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យប៉ះពាល់ដោយប្រយោលឬដោយផ្ទាល់ចំពោះការប្រតិបត្តិជំនឿ ទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យមានការផ្លាស់ទីចេញពីតំបន់រស់នៅឬអាស្រ័យផល (ដីកម្មសិទ្ធិសមូហភាព ដី លំនៅដ្ឋាន ដីចំការវិលជុំ ដីព្រៃអារក្ស ដីព្រៃកប់ខ្មោច ដីព្រៃប្រើប្រាស់តាមបែបប្រពៃណី…) របស់ជនជាតិដើមភាគតិចដែរ ឬទេ? * 
តើអាជីវកម្មរបស់អតិថិជននឹងធ្វើពាណិជ្ជកម្មលើធនធានធម្មជាតិ (រ៉ែ ព្រៃឈើ ទឹក…) ក្នុងតំបន់រស់នៅ អាស្រ័យផល ឬទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើពាណិជ្ជកម្មលើធនធានវប្បធម៌ (សិប្បកម្ម ស្ថាបត្យកម្ម សិល្បៈ…) និងចំណេះដឹងដែលនឹងប៉ះពាល់ដល់បូរណភាពវប្បធម៌ អត្តសញ្ញាណ និង សហគមន៍របស់ជនជាតិដើមភាគតិចដែរឬទេ? *
II.ការផ្លាស់ទីលំនៅដោយមិនស្ម័គ្រចិត្ត (២)
តើនឹងមានការធ្វើលទ្ធកម្មដីដោយប្រើច្បាប់អស្សាមិករណ៍ដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវទីជម្រកនិងដីលំនៅដ្ឋានដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវទ្រព្យកសិកម្មនិងទ្រព្យផលិតភាពដទៃទៀតដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ផលដំណាំ ដើមឈើ និងអចលនទ្រព្យដោយសារការធ្វើ លទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវអាជីវកម្មឬសហគ្រាសដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវប្រភពចំណូល និង មធ្យោបាយទ្រទ្រង់ជីវភាពដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
ប្រសិនបើដីឬទ្រព្យសម្បត្តិឯកជនត្រូវបានទិញតាមរយៈការចរចារ ឬឆន្ទៈអ្នកលក់និង អ្នកទិញ តើវានឹងនាំឱ្យមានការដកហូតឬផ្លាស់ទីលំនៅជាបណ្តោះអាសន្នឬជា អចិន្ត្រៃយ៍នៃម្ចាស់ឬអ្នកជួលដែរឬទេ? *
ប្រសិនបើដីឬទ្រព្យសម្បត្តិឯកជនត្រូវបានទិញតាមរយៈការចរចារ ឬឆន្ទៈអ្នកលក់និង អ្នកទិញ តើវានឹងនាំឱ្យមានការដកហូតឬផ្លាស់ទីលំនៅជាបណ្តោះអាសន្នឬជា អចិន្ត្រៃយ៍នៃអ្នកអាស្រ័យផលឬកាន់កាប់ដី (អ្នកមិនមែនជាកម្មសិទ្ធិករ) ដែរឬទេ? *
តើនឹងមានការហាមឃាត់ជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ការប្រើប្រាស់ដីឬការចូលទៅកាន់ឧទ្យានឬតំបន់ការពារហើយធ្វើឱ្យប្រជាជនឬសហគមន៍បាត់បង់សិទ្ធិប្រើប្រាស់ ធនធានធម្មជាតិ ដីសហគមន៍ និងមធ្យោបាយនិងសេវាកម្មសហគមន៍ដែរឬទេ? *
១០តើនឹងមានការប្រើប្រាស់ដីរដ្ឋឬទ្រព្យសម្បត្តិឬដីសាធារណៈដែលនឹងតម្រូវឱ្យមានការដកហូតជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍នៃអ្នកអាស្រ័យផលឬកាន់កាប់(លំនៅដ្ឋានឬសេដ្ឋកិច្ច)ដែរឬទេ? *
១១ចូរធ្វើការប៉ាន់ស្មានចំនួនប្រជាជនដែលនឹងត្រូវផ្លាស់ទីលំនៅដោយមិនស្ម័គ្រចិត្ត បង្ក ឡើងដោយការធ្វើលទ្ធកម្មដីរបស់អាជីវកម្ម?