ឥណទានសូឡា គឺជាឥណទានសម្រាប់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ សម្រាប់គេហដ្ឋាន សហគ្រាសធុនតូច និងមធ្យម រោងចក្រ និងក្រុមហ៊ុន ដើម្បីប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ដែលជាប្រភពធនធានកកើតឡើងវិញ ជួយកាត់បន្ថយចំណាយលើវិក្កយបត្រអគ្គិសនី និងលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិកកើតឡើងវិញ ស្របតាមគោលការណ៍ឥណទានបៃតង និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ធនាគារ ខេប៊ីប្រាសាក់។
លក្ខណៈផលិតផល
- រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
- ទំហំប្រាក់កម្ចី៖ តាមតម្រូវការជាក់ស្ដែង
- អត្រាការប្រាក់៖ ទាបរហូតដល់ 0.62% ក្នុង 1 ខែ
- របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
នីតិបុគ្គល
- ជាក្រុមហ៊ុន ស្ថាប័ន ឬអង្គភាពអាជីវកម្មដែលបានចុះបញ្ជី និងប្រតិបត្តិការស្របច្បាប់
- ឈ្មោះអ្នកខ្ចីត្រូវស្ថិតក្រោមឈ្មោះរបស់ក្រុមហ៊ុន ឬនីតិបុគ្គល
- មានឯកសារចុះបញ្ជី និងអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវ និងមានសុពលភាពពីអាជ្ញាធរពាក់ព័ន្ធ
- មានគោលបំណងខ្ចីស្របតាមគោលបំណងនៃឥណទានសូឡា ដើម្បីទិញ ដំឡើង ពង្រីក ឬកែលម្អប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ
- ក្រុមហ៊ុនត្រូវបានបង្កើតឡើងយ៉ាងតិច 01 (មួយ) ឆ្នាំ
- មានប្រតិបត្តិការអាជីវកម្មល្អ និងមានប្រាក់ចំណូល ឬលំហូរសាច់ប្រាក់ទៀងទាត់
- មានលទ្ធភាពសងត្រលប់គ្រប់គ្រាន់ និងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរឹងមាំ
- មានប្រវត្តិឥណទាន និងកេរ្តិ៍ឈ្មោះល្អក្នុងការប្រកបអាជីវកម្ម
- មានរបាយការណ៍ហិរញ្ញវត្ថុ ឬឯកសារហិរញ្ញវត្ថុដែលអាចទទួលយកបានដោយ ខេប៊ីប្រាសាក់
- មានទ្រព្យដាក់ធានាគ្រប់គ្រាន់ និងមានឯកសារបញ្ជាក់កម្មសិទ្ធិស្របច្បាប់ ស្របតាមគោលការណ៍របស់ ខេប៊ីប្រាសាក់
- ត្រូវមានលិខិតសម្រេច អនុម័ត ឬលិខិតប្រគល់សិទ្ធិពីក្រុមហ៊ុន សម្រាប់ការខ្ចីប្រាក់ និងការដាក់ទ្រព្យធានា (ប្រសិនបើតម្រូវ)។
ឯកសារដែលតម្រូវឱ្យមាន
- លក្ខន្ដិកៈក្រុមហ៊ុន
- ប័ណ្ណប៉ាតង់ក្រុមហ៊ុន
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដា “អាករលើតម្លៃបន្ថែម”
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម
- លិខិតអនុញ្ញាតអាជីវកម្ម
- សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
- របាយការណ៍ហិរញ្ញវត្ថុ ឬ របាយការណ៍សវនកម្ម
- ឯកសារពាក់ព័ន្ធផ្សេង
