ជំនួយការបដិសណ្ឋារកិច្ចអតិថិជន (Customer Hospitality Assistant)

ទីតាំងការងារ៖

  • សាខាមុន្នីវង្ស ២រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើបដិសណ្ឋារកិច្ចចំពោះអតិថិជនដែលអញ្ជើញមកសាខា
  • រៀបចំភេសជ្ជៈតាមការស្នើសុំរបស់អតិថិជន
  • បម្រើភេសជ្ជៈជូនអតិថិជនក្នុងបរិវេនសាខា ក្នុងបន្ទប់រងចាំ និង បន្ទប់ទទួលភ្ញៀវ VIP
  • រៀបចំភេសជ្ជៈទទួលភ្ញៀវដែលអញ្ជើញមកចូលរួមប្រជុំ
  • រក្សាអោយបាននូវប្រណិតភាព ភាពថ្លៃថ្នូរ និងសោភ័ណ្ឌភាពនៃ ភេសជ្ជៈសម្រាប់បម្រើជូនអតិថិជន
  • រៀបចំ សម្អាតចាន កែវកាហេ្វ ភេសជ្ជៈ ឲ្យមានរបៀបរៀបរយ និង ស្អាតជាប់ជានិច្ច
  • គ្រប់គ្រង និង កត់ត្រា ស្តុកភេសជ្ជៈ អោយបានគ្រប់គ្រាន់តាមតម្រូវការក្នុងសាខារួមមានគ្រាប់កាហ្វេ តែ ទឹកដោះគោ ស្ករ…ជាដើម
  • ជួយសន្សំសំចៃស្របតាមគោលការណ៍របស់ស្ថាប័ន
  • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ អំពីប្រតិបត្តិការ
  • អនុវត្តតាមស្តង់ដារអនាម័យឱ្យបានខ្ពស់បំផុត
  • អនុវត្តន៍ការងារផ្សេងៗតាមការស្នើសុំពីថ្នាក់គ្រប់គ្រង

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​បេក្ខជនអាចមានសមត្ថភាព អាន និងសរសេរភាសាខ្មែរបានល្អ ឬ បញ្ចប់កម្រិតបឋមភូមិ ឬ ខ្ពស់ជាងនេះកាន់តែប្រសើរ
  • ត្រូវមានបទពិសោធន៍ក្នុងការឆុងកាហ្វេ និងភេសជ្ជៈ ផ្សេងៗ
  • យល់ដឹងពីការធ្វើបដិសណ្ឋារកិច្ចចំពោះអតិថិជនបានល្អមានវិន័យការងារ មានភាពស្មោះត្រង់ និង រហ័សរហួនប្រកបដោយភាពបត់បែន
  • មានជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញទំនាក់ទំនងល្អ និង ធ្វើការងារជាក្រុមបានល្អ
  • ចេះនិយាយភាសាអង់គ្លេសកាន់តែប្រសើរ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕