ទីតាំងការងារ៖
- សាខាមុន្នីវង្ស ២រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើបដិសណ្ឋារកិច្ចចំពោះអតិថិជនដែលអញ្ជើញមកសាខា
- រៀបចំភេសជ្ជៈតាមការស្នើសុំរបស់អតិថិជន
- បម្រើភេសជ្ជៈជូនអតិថិជនក្នុងបរិវេនសាខា ក្នុងបន្ទប់រងចាំ និង បន្ទប់ទទួលភ្ញៀវ VIP
- រៀបចំភេសជ្ជៈទទួលភ្ញៀវដែលអញ្ជើញមកចូលរួមប្រជុំ
- រក្សាអោយបាននូវប្រណិតភាព ភាពថ្លៃថ្នូរ និងសោភ័ណ្ឌភាពនៃ ភេសជ្ជៈសម្រាប់បម្រើជូនអតិថិជន
- រៀបចំ សម្អាតចាន កែវកាហេ្វ ភេសជ្ជៈ ឲ្យមានរបៀបរៀបរយ និង ស្អាតជាប់ជានិច្ច
- គ្រប់គ្រង និង កត់ត្រា ស្តុកភេសជ្ជៈ អោយបានគ្រប់គ្រាន់តាមតម្រូវការក្នុងសាខារួមមានគ្រាប់កាហ្វេ តែ ទឹកដោះគោ ស្ករ…ជាដើម
- ជួយសន្សំសំចៃស្របតាមគោលការណ៍របស់ស្ថាប័ន
- ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ អំពីប្រតិបត្តិការ
- អនុវត្តតាមស្តង់ដារអនាម័យឱ្យបានខ្ពស់បំផុត
- អនុវត្តន៍ការងារផ្សេងៗតាមការស្នើសុំពីថ្នាក់គ្រប់គ្រង
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បេក្ខជនអាចមានសមត្ថភាព អាន និងសរសេរភាសាខ្មែរបានល្អ ឬ បញ្ចប់កម្រិតបឋមភូមិ ឬ ខ្ពស់ជាងនេះកាន់តែប្រសើរ
- ត្រូវមានបទពិសោធន៍ក្នុងការឆុងកាហ្វេ និងភេសជ្ជៈ ផ្សេងៗ
- យល់ដឹងពីការធ្វើបដិសណ្ឋារកិច្ចចំពោះអតិថិជនបានល្អមានវិន័យការងារ មានភាពស្មោះត្រង់ និង រហ័សរហួនប្រកបដោយភាពបត់បែន
- មានជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញទំនាក់ទំនងល្អ និង ធ្វើការងារជាក្រុមបានល្អ
- ចេះនិយាយភាសាអង់គ្លេសកាន់តែប្រសើរ។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕
