របាយការណ៍ប្រចាំឆ្នាំ ២០២២

ភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-19 បានអនុញ្ញតិឱ្យសេដ្ឋកិច្ចពិភពលោកបន្តងើបឡើងនាឆ្នាំ2022ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមានដូចជា ការរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយសារវិធានការបិទខ្ទប់
នៅប្រទសចិន និងការផ្ទុះឡើងនូវសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលធ្វើឱ្យទំនិញឡើងថ្លៃ ជាពិសសប្រេងឥន្ធនៈនិងវត្ថុធាតុដើម។ កត្តាទាំងនះបានធ្វើឱ្យអត្រាអតិផរណាសកលបានហក់ឡើងខ្ពស់ដល់ 8.8% និងធ្វើឱ្យកំណើន
សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ស្មានថាបានថមថយពី 4.4% ចុះមកត្រឹម 3.2% ។