របាយការណ៍ប្រចាំឆ្នាំ ២០១៨

សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រា 7% ក្នុងឆ្នំា 2018 នេះដោយ
មានការរួមចំណែកពីវិស័យចំនួនបួនធំៗរួមមាន៖ (i) ឧស្សាហកម្មកាត់ដេរ
(ii) អចលនទ្រព្យនិងសំណង់ (iii) ទេសចរណ៍ និង (iv) កសិកម្ម។ យោង
តាមការសិក្សារបស់ធនាគារពិភពលោក ការអភិវឌ្ឍវិស័យធនាគារ និង
ហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច
ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រមជាមួយនឹងការកាត់បន្ថយភាព
ក្រីក្រនៅកម្ពុជា។