របាយការណ៍ប្រចាំឆ្នាំ ២០១៩

សេដ្ឋកិច្ចរបស់ទ្វីបអាសុីបានរក្សាកំណើនរបស់ខ្លួនជាមួយអត្រា 5.6%
ដូចការរំពឹងទុក។ បរិយាកាសធុរកិច្ចដែលមានអំណោយផល និងឱកាស
វិនិយោគដ៏មានសកា្ដនុពលនៅប្រទសកម្ពុជា ត្រូវបានឆ្លុះបញ្ជំាងតាមរយៈ
សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់ប្រទស
កម្ពុជា រក្សាបានកំណើនដែលមាននិរន្តរភាពក្នុងរង្វង់ 7% ហើយបន្តទាក់
ទាញលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយកិច្ចខិតខំប្រឹងប្រែង
របស់ប្រទសកម្ពុជាក្នុងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទៅ
កាន់កម្រិតតំបន់ និងពិភពលោក ប្រព័ន្ធធនាគាររបស់កម្ពុជាបានបន្តអភិវឌ្ឍ
និងបានរួមចំណែកយ៉ាងសំខាន់ចំពោះការទ្រទ្រង់កំណើនសេដ្ឋកិច្ច។