ខ និងលក្ខខណ្ឌ

  1. សេចក្ដីផ្ដើម

    • លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល តទៅហៅថា«លក្ខខណ្ឌប្រើប្រាស់» គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា «ខេប៊ីប្រាសាក់» ទាក់ទងទៅនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
    • សូមលោក-លោកស្រី អាន លក្ខខណ្ឌប្រើប្រាស់ នេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម» ដើម្បីបន្តចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
    • នៅពេលលោក-លោកស្រី បានចុច «យល់ព្រម» មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ព្រមទាំងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ខេប៊ីប្រាសាក់ ហើយ លោក-លោកស្រី យល់ព្រមទទួលខុសត្រូវលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
  2. និយមន័យនៃពាក្យគន្លឹះ

    • ពាក្យ «លោក-លោកស្រី»
    ៖  សំដៅដល់អតិថិជនជា ម្ចាស់គណនី ដែលបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
    • សេវាខេប៊ីប្រាសាក់ម៉ូបាល
    ៖  សំដៅលើកម្មវិធីតាមរយៈទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើការបើកគណនី និង/ឬ ចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (ករណីមានគណនីស្រាប់) និងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) ដែលប្រតិបត្តិការរួមមាន៖ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ ទូទាត់ទំនិញ/សេវាកម្ម ពិនិត្យព័ត៌មានគណនី ស្នើសុំកម្ចី ឬ បើកគណនីបញ្ញើមានកាលកំណត់។ល។
    • កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
    ៖ សំដៅលើកម្មវិធីនៅលើទូរស័ព្ទចល័តរបស់ខេប៊ីប្រាសាក់ ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការហិញ្ញវត្ថុលើគណនីបញ្ញើសន្សំរបស់ខ្លួនបានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង។
    • គណនី
    ៖ សំដៅលើគណនីប្រាក់បញ្ញើសន្សំ និង/ឬគណនីចរន្តទាំងឡាយណាដែល លោក-លោកស្រីបានបើកជាមួយ ខេប៊ីប្រាសាក់ អាចជា៖ គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីបើកប្រាក់បៀវត្ស ឬ គណនីសន្សំពាណិជ្ជករ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម។ល។
    • គណនីឌីជីថល 

    Digital Account

    ៖ ជាគណនីប្រាក់បញ្ញើសន្សំមួយប្រភេទ ដែលអតិថិជនអាចធ្វើការបើកគណនីបានដោយខ្លួនឯង (សម្រាប់អតិថិជនថ្មី ដែលមិនទាន់មានគណនីជាមួយខេប៊ីប្រាសាក់) និងប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • គណនីឯកត្តជន
    ៖  ជាប្រភេទគណនី សម្រាប់បើកជូនអតិថិជនជារូបវន្តបុគ្គលប្រើប្រាស់ និងធ្វើប្រតិបត្តិការសាច់ប្រាក់ទៅតាមតម្រូវការផ្ទាល់ខ្លួន។
    • គណនីឯកត្តជនផ្ទាល់ខ្លួន
    ៖ ជាប្រភេទគណនីឯកត្តជន ដែលមានម្ចាស់គណនីតែម្នាក់គត់។
    • គណនីឯកត្តជនរួម
    ៖ ជាប្រភេទគណនីឯកត្តជន ដែលមានសមាជិករួមគណនី (គណនី) ចាប់ពី 02នាក់ឡើងទៅ។
    • លេខកូដសម្ងាត់ (PIN)
    ៖  គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន 06 ខ្ទង់ (ជាលេខសុទ្ធ) ដែលត្រូវបានកំណត់ដោយផ្ទាល់ពីលោក-លោកស្រី នៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ លេខកូដសម្ងាត់នេះត្រូវបានប្រើដើម្បីចូលទៅប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • លេខកូដ OTP
    ៖  មានពាក្យពេញគឺ One Time Password (OTP) ដែលជាលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ផ្សេងមួយទៀត ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធធនាគារ និងត្រូវបានផ្ញើសារទៅកាន់លេខទូរស័ព្ទ ឬ អ៊ីម៉ែល របស់លោក-លោកស្រី ដើម្បីអនុម័តលើការចុះឈ្មោះប្រើប្រាស់កម្មវិធី ឬ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ លេខកូដ OTP នេះមានសុពលភាពប្រើប្រាស់បានតែមួយដង ឬ មួយប្រតិបត្តិការគត់។
    • ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ
    ៖ សំដៅដល់ប្រព័ន្ធសុវត្ថិភាពនៃការស្កេនស្នាមខ្ចៅដៃ ឬ ផ្ទៃមុខនៅលើទូរស័ព្ទចល័ត (Fingerprint / Facial Recognition) សម្រាប់បញ្ជាក់អត្តសញ្ញាណអតិថិជននៅពេលចូលប្រើទូរស័ព្ទ ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បន្ថែមពីលើការប្រើប្រាស់ដោយ «លេខកូដសម្ងាត់ (PIN)»។ លោក-លោកស្រី អាចកំណត់ការចូលប្រើប្រាស់កម្មវីធីខេប៊ីប្រាសាក់ម៉ូបាល ដោយប្រើការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ លុះត្រាតែ លោក-លោកស្រី បានកំណត់ លក្ខខណ្ឌសុវត្ថិភាពនេះសម្រាប់ការចូលទៅប្រើប្រាស់ទូរស័ព្ទចល័តរបស់ លោក-លោកស្រី ជាមុន។
    • KHQR Code

    (Khmer Quick Respond Code)

    ៖  ជាឃ្យូអរកូត ដែលតំណាងឱ្យលេខគណនីរបស់ លោក-លោកស្រី ឬ ភាគីផ្សេងទៀត ប្រើសម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ/សេវាកម្មតាមរយៈមុខងារស្កេន KHQR Code។
    • ផ្ទេរប្រាក់តាមលេខកូដសម្ងាត់
    ៖  ជាប្រតិបត្តិការផ្ទេរប្រាក់ពី គណនី ទៅ លេខទូរស័ព្ទ ហើយទទួលបានលេខកូដចំនួន 06 ខ្ទង់ ដើម្បីយកទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់ ឬ ម៉ាស៊ីនឆូតកាតខេប៊ីប្រាសាក់ (មិនតម្រូវប្រើប័ណ្ណអេធីអឹម)។
    • ផ្ទេរប្រាក់អន្តរជាតិ
    ៖  ជាប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេស ទូទាំងពិភពលោក តាមរយៈប្រព័ន្ធ SWIFT (The Society for Worldwide Interbank Financial Telecommunication)។
    • របាយការណ៍គណនី​

    (Bank Statement)

    ៖ សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី ដែលលោក-លោកស្រីអាចពិនិត្យ និងទាញយកតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • ករណីប្រធានសក្តិ
    ៖  សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុបកម្ម សង្គ្រាម។ល។
  3. ប្រភេទមុខងារសំខាន់ៗនៃកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
    • បើកគណនីឌីជីថល(សម្រាប់អតិថិជនថ្មីមិនទាន់មានគណនីជាមួយខេប៊ីប្រាសាក់)
    • ចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលដោយខ្លួនឯង សម្រាប់អតិថិជនមានគណនីស្រាប់ (Online Self-Registration) ដូចជា៖
      • គណនីឯកត្តជន (Single Account) ឬ
      • គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខា «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា»
    • បើកគណនីប្រាក់បញ្ញើសន្សំបន្ថែម
    • ភ្ជាប់គណនីនិងដកគណនីដោយខ្លួនឯង
    • ផ្ទេរប្រាក់ពីគណនីទៅ គណនី នៅខេប៊ីប្រាសាក់
    • ផ្ទេរប្រាក់គណនី ទៅ គណនីធនាគារផ្សេង
    • ផ្ទេរប្រាក់ពីគណនី ទៅ គណនីបាគង(ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ)
    • ផ្ទេរប្រាក់តាមលេខកូដសម្ងាត់
    • ផ្ទេរប្រាក់អន្តរជាតិ (International Fund Transfer)
    • ទូទាត់ទំនិញ / សេវាកម្មតាមរយៈការស្កេន QR Code / KHQR Code (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)
    • ដកប្រាក់តាមរយៈការស្កេន QR លើម៉ាស៊ីនអេធីអឹម
    • ដាក់ប្រាក់តាមរយៈការស្កេន QR លើម៉ាស៊ីនអេធីអឹម
    • ទូទាត់វិក្កយបត្រទឹកភ្លើង សំរាម ថ្លៃសិក្សា។ល។
    • បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
    • បើកគណនីបញ្ញើមានកាលកំណត់
    • កែប្រែលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ (Change Rollover Option)
    • កំណត់កាលវិភាគផ្ទេរប្រាក់
    • កំណត់កាលវិភាគទូទាត់វិក្កយបត្រ (Schedule Payment)
    • លាក់ និងបង្ហាញគណនីដោយខ្លួនឯង
    • ចែករំលែកព័ត៌មានគណនី និង Deep link សម្រាប់ផ្ទេរប្រាក់
    • កែប្រែឈ្មោះគណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Rename account title)
    • ដោះបង្ខាំងគណនីគ្មានប្រតិបត្តិការ (Reactivation Dormant Account)
    • បង្ខាំងគណនី (Block Account)
    • ផ្ទេរប្រាក់ម្ដងទៀត និងផ្ទេរត្រលប់ (Repeat & Return)
    • ពិនិត្យព័ត៌មានប័ណ្ណអេធីអឹម
    • ស្នើសុំប័ណ្ណអេធីអឹមថ្មី
    • បើកឱ្យដំណើរការប័ណ្ណអេធីអឹមដោយខ្លួនឯង
    • កំណត់លេខសម្ងាត់ប័ណ្ណអេធីអឹម ករណីភ្លេច
    • បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណ​អេធីអឹម
    • បញ្ចូល (Upload) KHQR Code របស់ខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង ដែលបានរក្សាទុក (Save) ក្នុង Photos/Gallery ដើម្បីទូទាត់
    • ពិនិត្យសមតុល្យឬ របាយការណ៍គណនី និងទាញយករបាយការណ៍គណនី (Account Statement and download)
    • ពិនិត្យព័ត៌មានគណនីបញ្ញើមានកាលកំណត់និងព័ត៌មានកម្ចី
    • ទាញយកកាលវិភាគសងប្រាក់ (Download Loan Repayment Schedule)
    • ស្នើសុំកម្ចី (Loan Submit Request: Loan Against TD, Smart Loan, Payroll Loan & Loan Submit Request)
    • មុខងារ Data Sponsor របស់ក្រុមហ៊ុន Smart និង Metfone ដែលអតិថិជនអាចប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ករណីគ្មានសមតុល្យក្នុង Sim Card
    • ពិនិត្យអត្រាប្តូរប្រាក់
    • ប្តូរលេខកូដសម្ងាត់ (PIN) សម្រាប់ចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
    • កំណត់លេខកូដសម្ងាត់ថ្មី ករណីភ្លេច
    • ពិនិត្យទីតាំងម៉ាស៊ីនអេធីអឹមទីតាំងហាងរបស់ពាណិជ្ជករ និងសាខាខេប៊ីប្រាសាក់
    • បង្កើតទម្រង់ផ្ទេរប្រាក់និង ទូទាត់វិក្កយបត្រ (Create Template) និង
    • មុខងារថ្មីផ្សេងៗទៀតដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលអនាគត។ល។
  4. ការបើកគណនីឌីជីថល (សម្រាប់អតិថិជនថ្មីមិនទាន់មានគណនីនៅខេប៊ីប្រាសាក់)

    • អតិថិជនអាចធ្វើការបើកគណនីឌីជីថលបានដោយខ្លួនឯងតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នៅលើទូរស័ព្ទចល័តរបស់ខ្លួនបានគ្រប់ពេលវេលា (24/7) និង គ្រប់ទីកន្លែង
    • អតិថិជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
      • មានអាយុចាប់ពី16 ឆ្នាំ ឡើងទៅ
      • ជាជនជាតិខ្មែរ
      • មានប្រើប្រាស់ទូរស័ព្ទជាលេខផ្ទាល់ខ្លួន
      • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព
      • បំពេញព័ត៌មានផ្ទាល់ខ្លួនរួមមាន លេខទូរស័ព្ទ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ លេខអត្តសញ្ញាណប័ណ្ណ កាលបរិច្ឆេទផុតសុពលភាព និងអាសយដ្ឋានច្បាស់លាស់
      • ថតរូបផ្ទាល់ខ្លួននិងថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមលក្ខខណ្ឌតម្រូវនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
      • ត្រូវយល់ព្រមគោរពតាម«លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល» នេះ។
    • បន្ទាប់ពីចុះឈ្មោះបើកគណនីឌីជីថលបានដោយជោគជ័យ អតិថិជននឹងទទួលបានគណនីឌីជីថលចំនួន 02 គណនី ដោយស្វ័យប្រវត្តិគឺ គណនីជាប្រាក់រៀល (KHR) និង គណនីជាប្រាក់ដុល្លារអាមេរិក (USD)
    • អតិថិជនដែលបានចុះឈ្មោះបើកគណនីដោយខ្លួនឯងនេះត្រូវបានចាត់ថ្នាក់អតិថិជននៅក្នុងកម្រិត «អតិថិជនថ្នាក់មធ្យម / Partial KYC» ដែលទំហំទឹកប្រាក់បញ្ញើនៅក្នុងគណនី និងទំហំនៃការធ្វើប្រតិបត្តិការត្រូវបានកំណត់ទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់គណនីដូចខាងក្រោម៖
      • អត្រាការប្រាក់ប្រចាំឆ្នាំ៖ ចន្លោះពី 50% ទៅ 4.00% យោងទៅតាមសមតុល្យគណនីជាក់ស្តែង
      • ការប្រាក់ត្រូវបានបង្គរជាប្រចាំថ្ងៃ និងបញ្ចូលក្នុងគណនីអតិថិជនជាប្រចាំខែ
      • អត្រាពន្ធកាត់ទុក៖ 4% លើការប្រាក់សរុបដែលទទួលបាន
      • មិនតម្រូវសមតុល្យអប្បបរមាដាក់ដំបូង (Initial Deposit)និងសមតុល្យអប្បបរមាក្នុងគណនី (Minimum Deposit)
      • ទំហំទឹកប្រាក់បញ្ញើអតិបរមាសម្រាប់អតិថិជនម្នាក់៖ USD 10,000 ឬ សមមូលប្រាក់រៀល
    • អតិថិជនអាចប្តូរចំណាត់ថ្នាក់ពីអតិថិជន«អតិថិជនថ្នាក់មធ្យម / Partial KYC» ទៅ «អតិថិជនពេញលេញ /Full KYC» ដោយត្រូវអញ្ជើញមកកាន់សាខាណាមួយរបស់ ខេប៊ីប្រាសាក់ ដើម្បីអនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ ធ្វើបច្ចុប្បន្នភាព និងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណទៅតាម «វិធាននៃការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer)»។
    • បន្ទាប់ពីអតិថិជនបានធ្វើការផ្លាស់ប្តូរទៅជា «អតិថិជនពេញលេញ / Full KYC» អតិថិជនអាចប្រើប្រាស់គណនីពេញលេញបាន ដោយមិនកំណត់ទំហំលើការដាក់ប្រាក់ និងអាចប្រើប្រាស់សេវា និងធ្វើប្រតិបត្តិការបានទូលំទូលាយទៅតាមលក្ខខណ្ឌ និងសេវាកម្មនីមួយៗរបស់ខេប៊ីប្រាសាក់។
    • សុវត្ថិភាពនៃការបើកគណនីឌីជីថល៖
      • នៅក្នុងដំណើរការនៃការបើកគណនីឌីជីថលតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អតិថិជននឹងទទួលបានលេខកូដ One-Time Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់សារទូរស័ព្ទចល័តរបស់អតិថិជន (លេខទូរស័ព្ទដែលអតិថិជនប្រើប្រាស់សម្រាប់បើកគណនីឌីជីថល) ដើម្បីអនុម័តលើការបើកគណនីនោះ
      • លេខកូដ One-Time Password (OTP) នឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិ (Auto Refill) គឺមិនតម្រូវឱ្យអតិថិជនធ្វើការវាយបញ្ចូលដោយខ្លួនឯងឡើយ
      • ខេប៊ីប្រាសាក់នឹងផ្ញើសារជូនដំណឹងបន្ថែមទៀតទៅកាន់ទូរស័ព្ទ (SMS to Phone Number) របស់អតិថិជនដែលប្រើប្រាស់សម្រាប់ចុះឈ្មោះប្រើប្រាស់គណនីឌីជីថល បន្ទាប់ពីគណនីបើកបានជោគជ័យ
      • ឯកសារបញ្ជាក់អត្តសញ្ញាណអតិថិជនត្រូវបានផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធ Cambodia Data Exchange (CamDX) ដើម្បីធានាពីសុពលភាពនិងភាពពិតប្រាកដនៃឯកសារ។
    • ការដាក់ប្រាក់ទៅក្នុងគណនីឌីជីថល៖
      • ដាក់ប្រាក់នៅតាមបញ្ជរបេឡា នៃសាខាណាមួយរបស់ ខេប៊ីប្រាសាក់
      • ដាក់ប្រាក់តាមរយៈម៉ាស៊ីនដាក់ប្រាក់ របស់ខេប៊ីប្រាសាក់
      • ផ្ទេរប្រាក់ចូលតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ កម្មវិធីធនាគារចល័តរបស់ធនាគារផ្សេង ឬ
      • តាមរយៈមធ្យោបាយផ្សេងៗទៀតផ្តល់ដោយខេប៊ីប្រាសាក់។
    • ការដកប្រាក់ ឬ ការធ្វើប្រតិបត្តិការផ្សេងៗ៖
      • អាចធ្វើគ្រប់ប្រភេទនៃប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
      • ករណីចង់ដកជាសាច់ប្រាក់ (Cash out) អតិថិជនអាចធ្វើប្រតិបត្តិការ ផ្ទេរប្រាក់តាមលេខកូដសម្ងាត់ (Cash -Code) ដើម្បីទទួលបានលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ឬ ធ្វើប្រតិបត្តិការស្កេន QR ដើម្បីធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់
      • អាចធ្វើប្រតិបត្តិការតាមបញ្ជរបេឡា ឬ ប្រើប្រាស់ប័ណ្ណ លុះត្រាតែបានធ្វើបច្ចុប្បន្នភាពទៅជា «អតិថិជនពេញលេញ /Full KYC» ជាមុនសិន។
    • គណនីឌីជីថលដែលមិនមានប្រតិបត្តិការលើសពី 365 ថ្ងៃ នឹងក្លាយជាគណនីគ្មានប្រតិបត្តិការ ដែលត្រូវអនុវត្តការកាត់កម្រៃសេវាជាប្រចាំខែ ទៅតាមកម្រៃដូចមានបង្ហាញនៅក្នុងវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់។ គណនីគ្មានប្រតិបត្តិការ ដែលមានសមតុល្យសូន្យ នឹងត្រូវបានបិទជាស្វ័យប្រវត្តិដោយប្រព័ន្ធ។
    • សម្រាប់ការស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬ សិទ្ធិប្រើប្រាស់គណនី (បន្ថែមអ្នករួមគណនី…) ឬ បិទគណនី (Close Account) អតិថិជនត្រូវអញ្ជើញមកកាន់សាខាណាមួយរបស់ខេប៊ីប្រាសាក់ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើមនិងមានសុពលភាពសម្រាប់ការផ្ទៀងផ្ទាត់ពី ខេប៊ីប្រាសាក់។
  5. ការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (សម្រាប់អតិថិជនមានគណនីស្រាប់)

    • លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
      • ជាអតិថិជនឯកត្តជន (Individual) ដែលមានអាយុចាប់ពី 16 ឆ្នាំ ឡើងទៅ
      • មានគណនីប្រាក់បញ្ញើសន្សំនៅ ខេប៊ីប្រាសាក់ (គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីរួម)
      • មានទូរស័ព្ទចល័តឆ្លាតវៃ (Smart Phone) ដែលប្រតិបត្តិដោយប្រព័ន្ធ iOS ឬ Android និងលេខទូរស័ព្ទប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយទូរស័ព្ទ និងលេខទូរស័ព្ទនេះត្រូវនៅជាមួយគ្នា
      • ត្រូវដំឡើង កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile App) នៅលើទូរស័ព្ទជាមួយលេខទូរស័ព្ទដែលមានសុពលភាព និងជាលេខដែលបានផ្តល់មក ខេប៊ីប្រាសាក់ ពេលស្នើសុំបើកគណនី
      • ត្រូវបញ្ចូលព័ត៌មានចាំបាច់មួយចំនួនរួមមាន លេខគណនី ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ ឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីតម្រូវនៃប្រព័ន្ធសម្រាប់ការចុះឈ្មោះប្រើប្រាស់
      • ត្រូវកំណត់ លេខកូដសម្ងាត់ (PIN) ផ្ទាល់ខ្លួន ចំនួន 06 ខ្ទង់ សម្រាប់ចូលប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយខ្លួនឯង និង/ឬ អាចកំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint /Facial Recognition) ដើម្បីបង្កើនសុវត្ថិភាពនៃការចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
      • ត្រូវយល់ព្រមគោរពតាម «លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល» នេះ។
    • នៅក្នុងដំណើរការនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រីនឹងទទួលបានលេខកូដ OneTime Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់ប្រអប់សារលេខទូរស័ព្ទចល័តរបស់ លោក-លោកស្រី ដែលផ្តល់មក ខេប៊ីប្រាសាក់ ចុងក្រោយបំផុត ដើម្បីអនុម័តលើប្រតិបត្តិការនៃការស្នើសុំចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលតាមរយៈទូរស័ព្ទចល័ត។
    • បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជោគជ័យលោក-លោកស្រី អាចប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដើម្បីធ្វើគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងគណនីប្រាក់បញ្ញើសន្សំ ដែលលោក-លោកស្រី ប្រើដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • រាល់ការចូលប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រី អាចប្រើលេខទូរស័ព្ទ (លេខទូរស័ព្ទចុងក្រោយបំផុតដែលផ្តល់មក ខេប៊ីប្រាសាក់)ឬ អ៊ីម៉ែល (ករណីអតិថិជនមិនមានប្រើប្រាស់លេខទូរស័ព្ទ) និងលេខកូដសម្ងាត់ (PIN) ចំនួន 06 ខ្ទង់ ឬ ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint/Facial Recognition) ដែលលោក-លោកស្រីបានកំណត់ដោយខ្លួនឯងនៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • លក្ខខណ្ឌប្រើប្រាស់គណនីភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
      • កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ចែកចេញជា 02 ប្រភេទគឺ៖
        • កម្រិតសិទ្ធិ«ពេញលេញ / Full Access»៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានគ្រប់មុខងារប្រតិបត្តិការដូចជា ផ្ទេរប្រាក់ ទូទាត់ ពិនិត្យព័ត៌មានគណនី ពិនិត្យព័ត៌មានកម្ចី ស្នើសុំកម្ចី ពិនិត្យអត្រាប្តូរប្រាក់ ឬ មុខងារផ្សេងៗទៀត។
        • កម្រិតសិទ្ធិ«ពិនិត្យព័ត៌មាន / View Only»៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលអនុញ្ញាតឱ្យ លោក-លោកស្រី មានសិទ្ធិត្រឹមតែពិនិត្យព័ត៌មានគណនីពិនិត្យព័ត៌មានកម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ ដោយមិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូច ផ្ទេរប្រាក់ ឬ ទូទាត់ បានឡើយ។
      • គណនីឯកត្តជនផ្ទាល់ខ្លួន (Single Account)ឬ គណនីឯកត្តជនរួម (Joint Account) ដែលបានកំណត់លក្ខខណ្ឌចុះហត្ថលេខា «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign» ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នឹងត្រូវបានកំណត់កម្រិតសិទ្ធិប្រើប្រាស់គណនី «ពេញលេញ/Full Access» ដោយស្វ័យប្រវត្តិ។
      • ករណី លោក-លោកស្រី ចង់ប្តូរកម្រិតសិទ្ធិប្រើប្រាស់គណនីពី «ពេញលេញ / Full Access»ទៅ/មក «ពិនិត្យព័ត៌មាន / View Only» លោក-លោកស្រី អាចស្នើសុំប្តូរបាន ជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
      • ករណី លោក-លោកស្រី មានបំណងចង់ភ្ជាប់គណនីបន្ថែមទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នោះលោក-លោកស្រី អាចធ្វើការភ្ជាប់គណនីបន្ថែមបាន (សម្រាប់គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីឯកត្ត​​ជនរួម ដែលមានលក្ខខណ្ឌចុះហត្ថលេខា «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign»)ដោយខ្លួនឯងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោក-លោកស្រី។
      • ករណីស្នើសុំភ្ជាប់ គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខាខុសពី «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign» ទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រីអាចស្នើសុំភ្ជាប់បានជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត ដោយយោងទៅតាមលក្ខខណ្ឌចុះហត្ថលេខានៃគណនីជាក់ស្តែង។
      • គណនីបញ្ញើមានកាលកំណត់ (Term Deposit Account)និងគណនីសន្សំតាមផែនការ (Savings Plan Account) នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ករណីគណនីប្រភព ត្រូវបានភ្ជាប់ទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • លក្ខខណ្ឌដកគណនីភ្ជាប់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
      • លោក-លោកស្រី អាចដកគណនីដែលភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បានដោយខ្លួនឯងតាមរយៈទូរស័ព្ទ (សម្រាប់គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីឯកត្តជនរួម ដែលមានលក្ខខណ្ឌចុះហត្ថលេខា «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign») ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោក-លោកស្រី
      • សម្រាប់ គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខាខុសពី «ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign» ត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោក-លោកស្រី។
  6. ការបើកគណនីបញ្ញើសន្សំបន្ថែម

    • លោក-លោកស្រី អាចបើកគណនីសន្សំបន្ថែមទៀតបានតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ហើយប្រភេទគណនី ដែលអតិថិជនអាចជ្រើសរើសបើកដោយខ្លួនឯងមានដូចជា៖
      • គណនីសន្សំ / Savings Account
      • គណនីចម្រើនគ្មានកាលកំណត់ / Unfixed Deposit Account
      • គណនីចម្រើនតាមលំដាប់ / Flexi Growth Savings Account
      • គណនីឌីជីថល / Digital Account
    • លោក-លោកស្រី អាចជ្រើសរើសប្រភេទរូបិយប័ណ្ណនៃគណនីចំនួន ០២ គឺ៖
      • ប្រាក់រៀល (KHR) និង
      • ប្រាក់ដុល្លារអាមេរិក (USD)
    • សមតុល្យអប្បបរមាដាក់ដំបូង (Initial Deposit)៖ មិនតម្រូវ។
    • សមតុល្យអប្បបរមាក្នុងគណនី (Minimum Deposit)៖ តម្រូវតាមប្រភេទគណនីនីមួយៗ
    • ទំហំទឹកប្រាក់បញ្ញើ ដែលអតិថិជនអាចដាក់សន្សំបាន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងលើគណនី គឺអាស្រ័យលើប្រភេទអតិថិជនជា Partial KYC ឬ Full KYC។
    • លោក-លោកស្រីអាចយកគណនីនេះ ធ្វើជាគណនីប្រភព នៃគណនីបញ្ញើមានកាលកំណត់បាន។
    • លោក-លោកស្រីអាចស្នើសុំបិទគណនីនេះបាន ដោយត្រូវអញ្ជើញមកស្នើសុំបិទជាលាយលក្ខណ៍អក្សរនៅសាខាណាមួយរបស់ខេប៊ីប្រាសាក់។
  7. ការស្នើសុំប័ណ្ណខេប៊ីប្រាសាក់

    • លោក-លោកស្រី ដែលប្រើប្រាស់គណនីប្រាក់បញ្ញើសន្សំប្រភេទ គណនីឯកត្តជនផ្ទាល់ខ្លួន/Single Account” ឬ គណនីរួម (លក្ខខណ្ឌចុះហត្ថលេខា «ម្នាក់មានសិទ្ធិចុះហត្ថលេខា-Anyone to Sign) អាចធ្វើការស្នើសុំ    ប័ណ្ណខេប៊ីប្រាសាក់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) បានដោយខ្លួនឯង នៅគ្រប់ពេលវេលា និងទីកន្លែង។
    • លោក-លោកស្រីអាចជ្រើសរើសការទទួលយកប័ណ្ណជា02 ជម្រើស៖
      • ទៅទទួលប័ណ្ណនៅតាមសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត(Pick up at Bank) ឬ
      • ស្នើសុំធនាគារបញ្ជូនប័ណ្ណទៅទីតាំងអតិថិជន (Bank Delivery)។
  8. ម៉ោងប្រតិបត្តិការ

    • លោក-លោកស្រីអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការផ្អាកជាបណ្តោះអាសន្នដោយមានការជូនដំណឹងពី ខេប៊ីប្រាសាក់។
    • ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងដល់ លោក-លោកស្រី ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ណាមួយ។
  9. រូបិយប័ណ្ណ និងអតា្រប្តូរប្រាក់

    • លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាមួយរូបិយប័ណ្ណចំនួន 02(ពីរ) ប្រភេទ រួមមាន៖
      • ប្រាក់រៀល(KHR) និង
      • ប្រាក់ដុល្លារអាមេរិក (USD)
    • រាល់ប្រតិបត្តិការឆ្លងរូបិយប័ណ្ណ អត្រាប្ដូរប្រាក់ត្រូវយោងទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ ខេប៊ីប្រាសាក់ នៅក្នុងថ្ងៃ និងម៉ោងនៃការធ្វើប្រតិបត្តិការឬ យោងតាមអត្រាប្តូរប្រាក់នៃធនាគារអ្នកទទួលផល ករណីផ្ទេរឆ្លងរូបិយ  ប័ណ្ណទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង។
  10. ទំហំកំណត់នៃប្រតិបត្តិការ និងកម្រៃសេវា

    • លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់ និងត្រូវគោរពទៅតាមទំហំកំណត់ដោយខេប៊ីប្រាសាក់។
    • លោក-លោកស្រីយល់ព្រម បង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ព្រមទាំងយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់កម្រៃសេវាដោយផ្ទាល់ចេញពីគណនីរបស់ លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុនឡើយ។
    • លោក-លោកស្រីអាចស្វែងរកព័ត៌មានស្តីអំពីកម្រៃសេវា និង/ឬ ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ទៅតាមប្រភេទប្រតិបត្តិការនីមួយៗនៅលើគេហទំព័រផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
  11. សារជូនដំណឹងស្តីពីប្រតិបត្តិការកើតឡើងក្នុងគណនី (Push Notification)
    លោក-លោកស្រី នឹងទទួលបានសារជូនដំណឹងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Push Notification) ស្តីអំពីការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ការភ្ជាប់គណនីបន្ថែម ការបើកគណនីបន្ថែម និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលបានកើតឡើងនៅក្នុងគណនីរបស់លោក-លោកស្រី លើកលែងតែមានភាពរអាក់រអួលពីប្រព័ន្ធ។
  12. លក្ខណៈពិសេសផ្សេងៗពីប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល

    • រាល់ការបញ្ចូលលេខកូដសម្ងាត់ (PIN) ឬលេខកូដ OTP ខុស 03 ដង នោះកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ។ លោក-លោកស្រី អាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខា ខេប៊ីប្រាសាក់ ណាមួយដើម្បីស្នើសុំដោះបង្ខាំង។
    • រាល់ការបញ្ចូលព័ត៌មាន ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Online Self-Registration) ឬ ការកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) ខុសចំនួន 03 ដង នោះមុខងារនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មុខងារកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ។ ករណីនេះ លោក-លោកស្រី អាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ023/086 999 911 ឬ អញ្ជើញមកសាខា ខេប៊ីប្រាសាក់ណាមួយដើម្បីស្នើសុំដោះបង្ខាំង។
    • រាល់ការ ផ្ទេរប្រាក់តាមលេខសម្ងាត់ (CashCode) លោក-លោកស្រីនឹងទទួលបានលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ដើម្បីធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់ ឬ ម៉ាស៊ីនឆូតកាតខេប៊ីប្រាសាក់ ក្នុង     រយៈពេល 48 ម៉ោង។ ករណីហួសរយៈពេល 48 ម៉ោង ទឹកប្រាក់ផ្ទេរនឹងបង្វិលចូលទៅក្នុងគណនីដើមរបស់លោក-លោកស្រីវិញដោយស្វ័យប្រវត្តិ។
  13. ការស្នើសុំបង្ខាំង ឬ ដោះបង្ខាំងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល

    • លោក-លោកស្រីអាចស្នើសុំបង្ខាំង (Block) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល តាមរយៈទូរស័ព្ទមកមន្ត្រីបម្រើសេវាអតិថិជន (023/086 999 911) ឬ អញ្ជើញមកកាន់សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត។
    • ករណីស្នើសុំដោះបង្ខាំង (Unblock) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឡើងវិញ លោក-លោកស្រីត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
  14. ការបញ្ឈប់ការប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល
    លោក-លោកស្រី អាចស្នើសុំបញ្ឈប់ការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាលាយលក្ខណ៍អក្សរបាន ដោយត្រូវអញ្ជើញទៅកាន់សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
  15. សុវត្ថិភាពលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
    • សុវត្ថិភាពលើទូរស័ព្ទ
      • សូមកំណត់លេខសម្ងាត់ (Password) ឬ កំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint / Facial Recognition) ដើម្បីការពារទូរស័ព្ទដៃ របស់លោក-លោកស្រី ពីការចូលមើល ឬ ប្រើប្រាស់ពីបុគ្គលផ្សេងដោយគ្មានការអនុញ្ញាត។
      • មិនត្រូវផ្តល់ ឬ បង្ហាញលេខសម្ងាត់ (Password) ឬ អនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើការកំណត់លេខសម្ងាត់ ឬ ស្កេនស្នាមខ្ចៅដៃ / ផ្ទៃមុខ ឬ ចូលប្រើប្រាស់ទូរស័ព្ទដៃ ជំនួស លោក-លោកស្រី ជាដាច់ខាត បើទោះបីជាបុគ្គលនោះជា អ្នករួមគណនី ឬ សាច់ញាតិ ឬ មិត្តភក្កិ ឬ បុគ្គលិកខេប៊ីប្រាសាក់ ក៏ដោយ។ល។
      • មិនត្រូវកត់ត្រាលេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងទូរស័ព្ទជាដាច់ខាត។
      • ត្រូវប្រាកដថារាល់ការបញ្ចូល លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃ របស់លោក-លោកស្រី មិនត្រូវបានលួចមើល ឬ ដឹងដោយបុគ្គលណាម្នាក់ឡើយ។
      • ត្រូវធ្វើការផ្លាស់ប្តូរ លេខសម្ងាត់ (Password) ទូរស័ព្ទដៃ របស់លោក-លោកស្រី ឱ្យបានញឹកញាប់ ឬ ករណីសង្ស័យថាលេខសម្ងាត់ត្រូវបានដឹងដោយបុគ្គលណាម្នាក់។
      • សូមកុំប្រើទូរស័ព្ទដៃ ដែលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ទៅភ្ជាប់ជាមួយសេវាអ៊ីនធឺណែតសាធារណៈ ឬ ប្រើរួមជាមួយអ្នកដទៃ ដើម្បីចៀសវាងពីការបន្លំលួចដោយ Hacker។
      • មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទ ឡើយ។ ករណីបានភ្ជាប់ត្រូវផ្ដាច់ ឬ លុបចេញ និងសម្អាតភ្លាមៗ ដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួចប្រាក់របស់លោក-លោកស្រី (Virus and/or Hacker)។
      • ត្រូវដំឡើងកម្មវិធីខេប៊ីប្រាសាក់ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីទូរស័ព្ទ ដោយផ្ទាល់ពី Play Store ឬ App Store។
      • សូមកុំទុកទូរស័ព្ទដៃ ដែលកំពុងបើកកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ចោលនៅទីសាធារណៈ និងត្រូវ ចាក់សោទូរស័ព្ទ(Lock Phone) ភ្លាមៗករណីឈប់ប្រើប្រាស់។
      • សូមចាកចេញ (Logout) ឬលុបប្រតិបត្តិការ (Clear History) និងបិទកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល​ នៅពេល លោក-លោកស្រីធ្វើប្រតិបត្តិការរួចរាល់។
      • ករណីលោក-លោកស្រី លក់ ឬ ជួសជុល ឬ ផ្ទេរទូរស័ព្ទ ឬ កុំព្យូទ័រ ឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ ព័ត៌មានពាក់ព័ន្ធផ្សេងៗចេញពីក្នុងទូរស័ព្ទដៃ ឱ្យបានរួចរាល់ជាមុន។
      • ករណីបាត់ទូរស័ព្ទ ឬ សង្ស័យមានអ្នកផ្សេងស្គាល់លេខសម្ងាត់ចូលប្រើប្រាស់ទូរស័ព្ទដៃ ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់តាមរយៈលេខ 023/086 999 911 ដើម្បីបង្ខាំងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
    • សុវត្ថិភាពលើលេខកូដសម្ងាត់ ឬ លេខកូដ OTPនិងព័ត៌មានពាក់ព័ន្ធ
      • សូមចងចាំលេខកូដសម្ងាត់ (PIN) របស់​លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
      • សូមរក្សាលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP និងព័ត៌មានផ្សេងៗរបស់លោក-លោកស្រីឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
      • សូមកុំផ្តល់ ឬ ផ្ញើលេខកូដសម្ងាត់(PIN) ឬ លេខកូដ OTP ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិកអាចជា អ៊ីម៉ែល Facebook Messenger​ ឬ តេឡេក្រាម​(Telegram)… ជាដើម។
      • សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើតឬ លេខទូរស័ព្ទ ឬ លេខគណនី ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខរៀងដែលងាយស្រួលចាំ ឬ ស្រួលស្មានដឹង (ឧ. 111111 ឬ 123456…) មកធ្វើជា លេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
      • ប្រសិនបើមានការកត់សម្គាល់ណាមួយដែលបង្ហាញថា ស្រោមសំបុត្រលេខកូដសម្ងាត់របស់លោក-លោកស្រីត្រូវគេហែកមើលនោះ សូមទាក់ទងមកសាខាខេប៊ីប្រាសាក់ ដែលនៅជិតលោក-លោកស្រីជាបន្ទាន់។
      • លោក-លោកស្រី ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លេខទូរស័ព្ទ ឬ អាសយដ្ឋាន Email ដែលបានបោះពុម្ពលើសារសម្ងាត់ PIN Mailer នៅពេលទទួលបានពីបុគ្គលិកខេប៊ីប្រាសាក់។
      • សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ខេប៊ីប្រាសាក់ម៉ូបាល នៅពេលទទួលបាន ឬ ពេលចូលទៅប្រើប្រាស់កម្មវិធីលើកដំបូង និងត្រូវធ្វើការបំផ្លាញឯកសារ ដែលមានព័ត៌មានទាក់ទងនឹងលេខកូដសម្ងាត់នេះចោលភ្លាមៗ។
      • ត្រូវធានាឱ្យច្បាស់ថា រាល់ពេល លោក-លោកស្រី បញ្ចូលលេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់​កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល មិនត្រូវបានអ្នកដទៃឃ្លាំមើល ឬ ក៏មានមនុស្សនៅក្បែរអ្នកឡើយ​។​
      • សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) ឱ្យបានញឹកញាប់ និង/ឬ ក្នុងករណីសង្ស័យថា លេខកូដសម្ងាត់ (PIN) ត្រូវបានដឹងដោយអ្នកដទៃ។
      • លោក-លោកស្រី គួរកំណត់លេខកូដសម្ងាត់ (PIN) ចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឱ្យខុសពី លេខសម្ងាត់ (Password) បើកសោទូរស័ព្ទដៃរបស់ខ្លួន។
      • ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់ប្រសិនបើ លោក-លោកស្រី ភ្លេចលេខកូដសម្ងាត់ (PIN) ឬ សង្ស័យអ្នកផ្សេងបានដឹង។
    • សារបោកបញ្ឆោតតាមរយៈអ៊ីម៉ែល ឬ ទូរស័ព្ទ
      • សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈទូរស័ព្ទ អ៊ីម៉ែល វេបសាយត៍ កម្មវិធីដែលលោតផ្ទាំងមក (pop-up window) ឬ សារ (SMS) ដែលជាល្បិច ឱ្យ លោក-លោកស្រី បញ្ចូលព័ត៌មានសំខាន់ៗ ដូចជា៖  លេខកូដសម្ងាត់ (PIN) ឬលេខកូដ OTP ឬ លេខទូរស័ព្ទ (Phone) ឬ ថ្ងៃខែឆ្នាំកំណើត (Date of Birth) ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗជាដើម។ល។
      • ខេប៊ីប្រាសាក់ នឹងមិនស្នើសុំ លោក-លោកស្រី ឱ្យប្រាប់ពី លេខកូដសម្ងាត់ (PIN) និង/ឬ លេខកូដOTP ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលឡើយ ទោះបីជាសុំដោយផ្ទាល់មាត់ តាមទូរស័ព្ទ អ៊ីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយ។
      • ប្រសិនបើលោក-លោកស្រី ទទួលបានអ៊ីម៉ែល ឬ សារទូរស័ព្ទ ឬ ការហៅទូរស័ព្ទ ដែលស្នើសុំព័ត៌ មានខាងលើ សូមលុបចោល ឬ បដិសេធជាបន្ទាន់ និង/ឬ មិនត្រូវចុចលើតំណភ្ជាប់បណ្តាញ (Link) ឬ បើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអ៊ីម៉ែលនោះឡើយ។
      • ប្រសិនបើ លោក-លោកស្រី មានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយត៍ ឬ អ៊ីម៉ែលណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023/086 999 911។
  16. សិទ្ធិ​​​ និងកាតព្វកិច្ចរបស់អតិថិជន

    • លោក-លោកស្រីត្រូវធានាថាគ្រប់ព័ត៌មានដែលបានផ្តល់មក ខេប៊ីប្រាសាក់ ជាព័ត៌មានត្រឹមត្រូវ និង ថ្មីបំផុត។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
    • លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យកម្រៃសេវា និងព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
    • លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោលតែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
    • លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមក ខេប៊ីប្រាសាក់ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ។ល។
    • លោក-លោកស្រី ត្រូវធានាពីការរក្សាសុវត្ថិភាពទូរស័ព្ទ និងព័ត៌មានសម្ងាត់ ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដូចជាលេខកូដសម្ងាត់និងព័ត៌មានផ្ទាល់ខ្លួន។ល។
    • លោក-លោកស្រី ត្រូវធានាថាបានដំឡើង ឬ ធ្វើបច្ចុប្បន្នភាព កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile Application) ដោយផ្ទាល់ពី Play Store ឬApp Store និងធានាថាបានប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ ឬ ធ្វើបច្ចុប្បន្នភាពពីខេប៊ីប្រាសាក់។
    • លោក-លោកស្រី ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរលេខទូរស័ព្ទអ៊ីម៉ែល និង/ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលបានផ្តល់មក ខេប៊ីប្រាសាក់។ រាល់ការខាតបង់ ឬ ការពន្យារពេលផ្សេងៗដែលអាចកើតមកពីការខកខានមិនបានជូនដំណឹងមក ខេប៊ីប្រាសាក់ ជាការទទួលខុសត្រូវទាំងស្រុងរបស់ លោក-លោកស្រី។
    • លោក-លោកស្រី មិនត្រូវធ្វើប្រតិបត្តិការណាមួយដែលខុសច្បាប់ ឬ សកម្មភាពអាជីវកម្មណាមួយ ដែលត្រូវបានហាមឃាត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលឡើយ។
    • លោក-លោកស្រី មានសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងរបាយការណ៍គណនីរបស់ខ្លួន និងសាកសួរមកខេប៊ីប្រាសាក់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
    • ក្នុងករណី លោក-លោកស្រី មានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រី ត្រូវជូនដំណឹងជាបន្ទាន់មក ខេប៊ីប្រាសាក់ តាមរយៈទូរស័ព្ទ023/086 999 911។
    • លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើ «លក្ខខណ្ឌនៃការប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល»នេះ។
  17. សិទ្ធិ​​​ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់

    • ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ព័ត៌មានរបស់ លោក-លោកស្រីនិងសម្រេចក្នុងការផ្តល់ជូននូវសេវាខេប៊ីប្រាសាក់ម៉ូបាលដល់ លោក-លោកស្រី។
    • ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់លោក-លោកស្រី ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវក្នុងករណីដែល លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម។
    • ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល របស់ លោក-លោកស្រី ដោយយោងលើច្បាប់/បទបញ្ញត្តិ ឬ ដីកាពីតុលាការ​។​
    • ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងមានការយល់ព្រមពី លោក-លោកស្រី ឬ ច្បាប់តម្រូវ ឬមានដីកាពីតុលាការបង្គាប់ឱ្យបង្ហាញព័ត៌មានសម្ងាត់ទាំងនោះ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែឬ អនុវត្តការយកកម្រៃសេវាប្រចំាឆ្នាំ/ប្រចាំខែ និង/ឬ កម្រៃសេវាពាក់ព័ន្ធលើការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អាស្រ័យលើលក្ខខណ្ខ និងស្ថានភាពអាជីវកម្មជាក់ស្តែង។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ទៅជំនាន់ថ្មីៗ ដោយ ខេប៊ីប្រាសាក់ អាចនឹង៖
      • ដាក់បន្ថែមនូវមុខងារប្រតិបត្តិការថ្មីៗដោយយោងទៅតាមនិន្នាការទីផ្សារ និង/ឬ ការប្រែប្រួលបច្ចេកវិទ្យា ឬ
      • លុប ឬ ផ្អាកជាបណ្តោះអាសន្នលើមុខងារណាមួយ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយកើតឡើងដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារឬ ក្នុងគោលបំណងថែទាំប្រព័ន្ធ ឬ ផ្សេងៗ។
    • នៅក្នុងដំណាក់កាលណាមួយខេប៊ីប្រាសាក់ អាចនឹងជំរុញឱ្យ លោក-លោកស្រី ធ្វើបច្ចុប្បន្នភាពកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល មកជំនាន់ថ្មីចុងក្រោយបង្អស់ (Update Last Version) ដើម្បីបង្កើនសុវត្ថិភាព និងភាពដូចគ្នាលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • ប្រសិនបើ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល របស់លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់ នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
    • ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
    • ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមានតាមរយៈលេខ 023/086 999 911។
  18. ការកែប្រែកម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹង

    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
    • ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពី លោក-លោកស្រី ត្រូវសន្មតថា លោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែទាំងនោះមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
      • សាខាខេប៊ីប្រាសាក់និង/ឬ
      • វេបសាយត៍និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
      • ការផ្ញើសារនិង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
      • ការផ្សព្វផ្សាយនៅលើទំព័រការសែតទស្សនាវដ្តី កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មធ្យោបាយផ្សេងៗ ដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
    • អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួនតាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
  19. ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
    អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូន លោក-លោកស្រី ប្រសិនបើ ខេប៊ីប្រាសាក់ មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

    • ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
    • ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាឬ ច្បាប់អន្តរជាតិ
    • មានការបង្គាប់បញ្ជាពីតុលាការឬ ធនាគារជាតិ នៃ កម្ពុជា។ល។
  20. ច្បាប់ និងការដោះស្រាយវិវាទ

    • លក្ខខណ្ឌប្រើប្រាស់នេះត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការនោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុង «លក្ខខណ្ឌប្រើប្រាស់» នេះ ត្រូវអនុវត្តតាមគោលនយោបាយរបស់ខេប៊ីប្រាសាក់ និង/ឬ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  21. វិភាគភាព
    ប្រសិនបើប្រការណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។
  22. ភាសា
    លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕

  1. សេខក្ដីផ្ដើម

    • លក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ហៅកាត់ថា «លក្ខខណ្ឌ» គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក ហៅកាត់ថា«ខេប៊ីប្រាសាក់» ក្នុងការប្រើប្រាស់សេវាកម្មនេះជាមួយ ខេប៊ីប្រាសាក់។
    • សូម លោក-លោកស្រី អានលក្ខខណ្ឌនេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម»ដើម្បីបន្តលើការបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • នៅពេល លោក-លោកស្រី បានចុច «យល់ព្រម»មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការបើក និងប្រើប្រាស់គណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
  2. និយមន័យនៃពាក្យគន្លឹះ

    • ពាក្យ «លោក-លោកស្រី»
    ៖  សំដៅដល់ ម្ចាស់គណនី ឬ អ្នកមានសិទ្ធិក្នុងគណនី ដែលបានបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
    • កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
    ៖ សំដៅលើការប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) រួមមានប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ឬ បើកគណនីបញ្ញើមានកាលកំណត់    ជាដើម។
    • គណនីបញ្ញើមានកាលកំណត់
    ៖  គឺជាគណនីប្រាក់បញ្ញើសន្សំ ដែលមានរយៈពេលជាក់លាក់ក្នុងការដាក់ប្រាក់បញ្ញើ ហើយគណនីនេះទទួលបានអត្រាការប្រាក់ខ្ពស់ទៅតាមរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗ។
    • គណនីប្រភព
    ៖  គឺជាគណនីគោល សម្រាប់ការដកប្រាក់ដើមនៅពេលបើកគណនី ឬ ទូទាត់ការប្រាក់ និងប្រាក់ដើមចូលវិញនៅពេលបិទគណនីបញ្ញើមានកាលកំណត់ ឬ ទទួលការប្រាក់ប្រចាំខែជាដើម។ រាល់ការបើក ឬ បិទគណនី ឬ ធ្វើប្រតិបត្តិការផ្សេងៗនៅលើគណនីបញ្ញើមានកាលកំណត់ នៅតាមបញ្ជរបេឡា គឺត្រូវគោរពទៅតាម គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព ជាគោល។
    • គណនីរួម
    ៖  សំដៅលើគណនីប្រាក់បញ្ញើសន្សំទំាងឡាយណា ដែលមានសមាជិករួមគណនីចាប់ពី 02 (ពីរ) នាក់ ឡើងទៅ។
    • របាយការណ៍គណនី
    ៖  សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី។
    • លក្ខខណ្ឌបន្តតែប្រាក់ដើម
    ៖  នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ការប្រាក់នឹងផ្ទេរចូលទៅក្នុងគណនីប្រភព ហើយប្រាក់ដើមនឹងបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។
    • លក្ខខណ្ឌបន្តទាំងប្រាក់ដើម

    និងការប្រាក់

    ៖  នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ប្រាក់ដើម និងការប្រាក់ ត្រូវបានបង្គរជាប្រាក់ដើម ហើយបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។
    • លក្ខខណ្ឌមិនបន្តគណនី
    ៖  នៅពេលគណនីដល់កាលកំណត់ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយប្រាក់ដើម និងការប្រាក់ នឹងត្រូវផ្ទេរចូលទៅក្នុងគណនីប្រភពដោយស្វ័យប្រវត្តិ។
  3. លក្ខខណ្ឌបើកគណនីបញ្ញើមានកាលកំណត់
    លោក-លោកស្រី ត្រូវបញ្ចូលព័ត៌មាន និងជ្រើសរើសលក្ខខណ្ឌសម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមព័ត៌មានតម្រូវ ដូចខាងក្រោម៖

    • ម៉ោងប្រតិបត្តិការ
      លោក-លោកស្រី អាចបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង លើកលែងតែមានការជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នពីខេប៊ីប្រាសាក់។
    • លក្ខខណ្ឌតម្រូវនៃគណនីប្រភព

      • ដើម្បីបើកគណនីបញ្ញើមានកាលកំណត់បាន លោក-លោកស្រី ត្រូវជ្រើសរើស គណនីប្រភព ដែលជាគណនីប្រាក់បញ្ញើសន្សំ ភ្ជាប់នឹងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាមួយកម្រិតសិទ្ធិប្រើប្រាស់គណនី «ពេញលេញ/Full Access» ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការគណនីបានគ្រប់ប្រភេទ។
      • គណនីប្រភព អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីបើកប្រាក់បៀវត្ស ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម ឬ គណនីឌីជីថល ឬ គណនីសន្សំពាណិជ្ជករ។ល។
      • គណនីប្រភព មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំបិទឡើយ ប្រសិនបើគណនីនេះមានភ្ជាប់គណនីបញ្ញើមានកាលកំណត់ដែលកំពុងនៅដំណើរការ។
      • លោក-លោកស្រី យល់ព្រម និងអនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ យក គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខានៃគណនីប្រភព ជាគោល ដើម្បីធ្វើការផ្ទៀងផ្ទាត់ពីភាពជាម្ចាស់គណនី ករណីមានការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗនៅតាមបញ្ជរបេឡា (អាចជាការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី ឬ របាយការណ៍គណនី ។ល។)។លក្ខខណ្ឌតម្រូវនៃគណនីប្រភព
      • ករណី គណនីប្រភព គឺជាគណនីរួម ដែលមានអ្នកមានសិទ្ធិក្នុងគណនី ចាប់ពី 02 (ពីរ) នាក់ឡើងទៅ នោះ លោក-លោកស្រី ត្រូវទទួលស្គាល់ និងយល់ព្រមថាសមាជិកផ្សេងទៀតក្នុងគណនីរបស់ លោក-លោកស្រី មានសិទ្ធិក្នុងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗបាន ដោយគោរពទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព។
    • រូបិយប័ណ្ណ

      • លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02(ពីរ) ប្រភេទ រួមមាន៖
        • គណនីប្រាក់រៀល (KHR) និង
        • គណនីប្រាក់ដុល្លារអាមេរិក (USD)
      • ប្រភេទរូបិយប័ណ្ណនឹងត្រូវបានកំណត់ដោយផ្អែកទៅតាមប្រភេទរូបិយប័ណ្ណនៃគណនីប្រភព។ ដូច្នេះ លោក-លោកស្រី មិនអាចជ្រើសរើសប្រភេទរូបិយប័ណ្ណខុសពីរូបិយប័ណ្ណនៃគណនីប្រភពបានឡើយ។
    • ទំហំទឹកប្រាក់ដាក់បញ្ញើ និងចំនួនគណនី
      • ទំហំទឹកប្រាក់បញ្ញើអប្បបរមា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ គឺចាប់ពីចំនួន 200,000 រៀល ឬ 50ដុល្លារអាមេរិក និងមិនកំណត់សម្រាប់អតិថិជនម្នាក់។
      • មិនមានការកំណត់ទៅលើចំនួនគណនីបញ្ញើមានកាលកំណត់ ដែលត្រូវបានបើកដោយលោក-លោកស្រី តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឡើយ។
    • រយៈពេលដាក់ប្រាក់បញ្ញើ
      លោក-លោកស្រី អាចជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើចាប់ពី 01 ខែ រហូតដល់ 60 ខែ ទៅតាមតម្រូវការ និងការបង្វិលសាច់ប្រាក់ជាក់ស្តែង។
    • អត្រាការប្រាក់
      • លោក-លោកស្រី នឹងទទួលបានអត្រាការប្រាក់ទៅតាមជម្រើសនៃរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗដែលបានជ្រើសរើស។
      • ការប្រាក់នឹងត្រូវបានបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ជាប្រ ចាំខែ ឬ នៅចុងគ្រា (ដល់កាលកំណត់) ទៅតាមប្រភេទគណនីបញ្ញើមានកាលកំណត់ដែលលោក-លោកស្រី បានជ្រើសរើស ។
      • លោក-លោកស្រីអាចស្វែងរកព័ត៌មានអំពីអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់បាននៅពេលបើកគណនីតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ តាមរយៈវេបសាយត៍ផ្លូវការរបស់ ខេប៊ីប្រាសាក់ ឬ សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
    • ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
      • លោក-លោកស្រី ទទួលស្គាល់ថារាល់ការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើសន្សំនឹងត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬ ពន្ធផ្សេងៗតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តិជាធរមាន។
      • លោក-លោកស្រី ទទួលស្គាល់ថា ពន្ធកាត់ទុក ជាបន្ទុករបស់លោក-លោកស្រី និងយល់ព្រមឱ្យ ខេប៊ីប្រាសាក់ធ្វើការទូទាត់ ពន្ធកាត់ទុក ចេញពីគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិនៅរាល់ពេលដែល ខេប៊ីប្រាសាក់ បានបញ្ចូលការប្រាក់ទៅក្នុងគណនីនីមួយៗរបស់លោក-លោកស្រី។
      • អត្រាពន្ធកាត់ទុកត្រូវបានកំណត់ ទៅតាមអត្រាពន្ធ ដូចខាងក្រោម៖
        • 6%សម្រាប់និវាសនជន 
        • 14%សម្រាប់អនិវាសនជន 
    • ប្រភេទគណនីបញ្ញើមានកាលកំណត់
      លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ ចំនួន 02 (ពីរ) ប្រភេទរួមមាន៖

      • គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ៖ ជាប្រភេទគណនីដែលលោក-លោកស្រី នឹងទទួលបានការប្រាក់ជាប្រចាំខែ ដែលការប្រាក់នឹងបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីប្រភព។
      • គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា៖ លោក-លោកស្រី នឹងទទួលបានការប្រាក់នៅពេលគណនីដល់កាលកំណត់ ហើយការប្រាក់នឹងបញ្ចូលទៅក្នុងគណនីប្រភព ឬ បង្គរជាប្រាក់ដើម អាស្រ័យទៅលើការជ្រើសរើស លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
    • លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ 
      • នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
        • បន្តប្រាក់ដើម និងការប្រាក់ (Rollover Principle and Interest)
        • បន្តតែប្រាក់ដើម (Rollover Principle only)
        • មិនបន្តគណនី (Close on Maturity)
      • ករណីលោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តគណនីដោយស្វ័យប្រវត្តិ (បន្តប្រាក់ដើម និងការប្រាក់ ឬ បន្តតែប្រាក់ដើម) ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថា លោក-លោកស្រី យល់ព្រមបន្តគណនីបញ្ញើមានកាលកំណត់ទៅវគ្គបន្ទាប់ ទៅតាមរយៈពេល និងលក្ខខណ្ឌដាក់ប្រាក់បញ្ញើដូចមុន ហើយព្រមទទួលយកអត្រាការប្រាក់ស្តង់ដារដែល ខេប៊ីប្រាសាក់ កំពុងមានជាធរមាន។
      • ករណី លោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា» នោះ លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្ត ឬ មិនបន្តគណនីណាមួយក្នុងចំណោមលក្ខខណ្ឌបន្តទាំង 03(បី) ដូចបញ្ជាក់ក្នុងចំណុច 9.1 ខាងលើ។
      • ករណីលោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ» នោះលោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបានតែ 02 (ពីរ) ជម្រើសប៉ុណ្ណោះ គឺបន្តតែប្រាក់ដើម (Rollover Principle only)ឬ មិនបន្តគណនី (Close on Maturity)។ ករណីនេះ លោក-លោកស្រី មិនអាចជ្រើសរើសលក្ខខណ្ឌ បន្តប្រាក់ដើម និង ការប្រាក់ បានឡើយ ពីព្រោះការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពជាប្រចាំខែរួចរាល់។
    • ការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
      • លោក-លោកស្រី អាចធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមរយៈសេវាខេប៊ីប្រាសាក់ម៉ូបាល រួមទាំងគណនីបញ្ញើមានកាលកំណត់ដែលបានបើកនៅតាមសាខាខេប៊ីប្រាសាក់ និងបើកតាមរយៈសេវាខេប៊ីប្រាសាក់ម៉ូបាល ដោយលោក-លោកស្រីអាចធ្វើការប្ដូរដូចខាងក្រោម៖
        • គណនីបញ្ញើមានកាលកំណត់-ច​ម្រើនការប្រាក់ចុងគ្រា អតិថិជនអាច៖
          => ប្តូរពីលក្ខខណ្ឌ«បន្តប្រាក់ដើម និងការប្រាក់ (Rollover Principle and Interest)» ទៅ/មក «បន្តតែប្រាក់ដើម (Rollover Principle only)» ឬ «មិនបន្តគណនី (Close on Maturity)»​
          => ប្តូរពីលក្ខខណ្ឌ«បន្តតែប្រាក់ដើម/Rollover Principal only» ទៅ/មក «មិនបន្តគណនី/Close on Maturity»
        • គណនីបញ្ញើមានកាលកំណត់-ច​ម្រើនការប្រាក់ប្រចាំខែ អតិថិជនអាច៖
          => ប្តូរពីលក្ខខណ្ឌ «បន្តតែប្រាក់ដើម(Rollover Principle only)» ទៅ «មិនបន្តគណនី (Close on Maturity)»
          => ប្តូរពីលក្ខខណ្ឌ «មិនបន្តគណនី (Close on Maturity)» ទៅ«បន្តតែប្រាក់ដើម (Rollover Principal only)»
      • មិនអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ដែលកំពុងជាប់បង្ខាំង​ ឬ​បង្កកឡើយ។
    • ថ្ងៃប្រសិទ្ធភាពនៃការបើកគណនី
      • ថ្ងៃប្រសិទ្ធភាព (Effective Date) នៃការបើកគណនីបញ្ញើមានកាលកំណត់ គឺនៅថ្ងៃជាក់ស្តែងដែល លោក-លោកស្រី បានបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
      • ករណី លោក-លោកស្រី បើកគណនីបញ្ញើមានកាលកំណត់នៅថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក ឬ បន្ទាប់ពីប្រព័ន្ធធនាគារស្នូលរបស់ ខេប៊ីប្រាសាក់ បានធ្វើការបិទបញ្ជីជាប្រចាំថ្ងៃ (EOD / Closing Business Day) នោះថ្ងៃប្រសិទ្ធភាពនៃការបើកគណនី (Effective Date) នឹងត្រូវ លើកទៅថ្ងៃធ្វើការបន្ទាប់ (Next Working Day) ដោយស្វ័យប្រវត្តិ។
    • កាលបរិច្ឆេទដល់កាលកំណត់នៃគណនី
      • កាលបរិច្ឆេទដល់កាលកំណត់ ឬ ថ្ងៃផុតកំណត់ (Maturity Date) នៃគណនីបញ្ញើមានកាលកំណត់ ត្រូវបានកំណត់ដោយស្វ័យប្រវត្តិពីប្រព័ន្ធ ដោយផ្អែកទៅតាម «រយៈពេលដាក់ប្រាក់បញ្ញើ» នីមួយៗ ដែលលោក-លោកស្រី បានជ្រើសរើស។
      • ករណី កាលបរិច្ឆេទដល់កាលកំណត់ ប៉ះចំថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក នោះកាលបរិច្ឆេទដល់កាលកំណត់ (Maturity Date) នឹងត្រូវលើកថយក្រោយឱ្យចំថ្ងៃធ្វើការ ដោយស្វ័យប្រវត្តិ។
    • វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី
      • លោក-លោកស្រី អាចពិនិត្យព័ត៌មាននៃគណនីបញ្ញើមានកំណត់ដែលបានបើក ឬ ប្រតិបត្តិការគណនីផ្សេងៗតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់ ខេប៊ីប្រាសាក់ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
      • លោក-លោកស្រី អាចធ្វើការបោះពុម្ព វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ដែលជាព័ត៌មានលម្អិតនៃគណនីបញ្ញើមានកាលកំណត់ បានដោយខ្លួនឯង ដោយគ្រាន់តែទាញយកព័ត៌មាននៃគណនីបញ្ញើមានកាលកំណត់នីមួយៗពីកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់ខ្លួន។
      • ករណីលោក-លោកស្រី មានបំណងស្នើសុំ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី ជាច្បាប់ដើម នោះ លោក-លោកស្រី អាចអញ្ជើញមកស្នើសុំនៅសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត ដោយការស្នើសុំត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយខេប៊ីប្រាសាក់។
  4. ការដាក់ប្រាក់

    • ការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលបានបើករួចរាល់ មិនត្រូវបានអនុញ្ញាតនោះទេ។
    • រាល់ការដាក់ប្រាក់បន្ថែម គឺស្មើនឹងការបើកគណនីបញ្ញើមានកាលកំណត់ថ្មីបន្ថែមទៀត ដោយការបើកគណនីត្រូវអនុវត្តទៅតាមលក្ខខណ្ឌបើកគណនីដូចមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ។
  5. ការដកប្រាក់
    រាល់ការស្នើសុំដកប្រាក់ដោយផ្នែកណាមួយ ឬ ទាំងស្រុង ចេញពីគណនីបញ្ញើមានកាលកំណត់ គឺស្មើនឹងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដោយត្រូវអនុលោមទៅតាមលក្ខខណ្ឌបិទគណនី ដូចមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ។
  6. លក្ខខណ្ឌនៃការបិទគណនីបញ្ញើមានកាលកំណត់

    • រាល់ការស្នើសុំបិទគណនី លោក-លោកស្រី ត្រូវអញ្ជើញមកស្នើសុំបិទជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោក-លោកស្រី ឬ គណនីត្រូវបានបិទដោយស្វ័យប្រវត្តិនៅពេលគណនីដល់កាលកំណត់ ករណី លោក-លោកស្រី បានជ្រើសរើសប្រភេទលក្ខខណ្ឌមិនបន្តគណនី (Close on Mature)។
    • អ្នកមានសិទ្ធិស្នើសុំបិទគណនី អាចជា លោក-លោកស្រី និង/ឬ អ្នករួមគណនី (ករណីគណនីរួម) បើទោះបីជាគណនីបញ្ញើមានកាលកំណត់ត្រូវបានបើកដោយ លោក-លោកស្រី ក៏ដោយ។
    • ការស្នើសុំបិទគណនី គឺត្រូវយោងទៅតាម គំរូហត្ថលេខានិង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព
    • លោក-លោកស្រី នឹងទទួលបានការប្រាក់ពេញ ករណីស្នើសុំបិទគណនី ដែលដល់កាលកំណត់។
    • ករណី លោក-លោកស្រី ស្នើសុំបិទគណនី មុនកាលកំណត់ លោក-លោកស្រី យល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងទទួលបាន ហើយ ខេប៊ីប្រាសាក់ រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់អត្រាការប្រាក់ដែលត្រូវ ផ្តល់ជូន លោក-លោកស្រី នៅពេលស្នើសុំបិទគណនី។
    • បន្ទាប់ពីបិទគណនី ប្រាក់ដើម និងការប្រាក់ នឹងត្រូវបង្វិលចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ហើយ លោក-លោកស្រី អាចធ្វើការត្រួតពិនិត្យបានតាមរយៈរបាយការណ៍គណនី។
    • ករណី លោក-លោកស្រី ស្នើសុំបិទ គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ មុនកាលកំណត់ នោះ លោក-លោកស្រី ត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលជាប្រចាំខែត្រលប់មក ខេប៊ីប្រាសាក់ វិញ ដោយយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់សាច់ប្រាក់ចេញពីសមតុល្យនៃគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិ។
    • ប្រសិនបើ លោក-លោកស្រី មានជាប់កាតព្វកិច្ចកម្ចី ដោយដាក់ សមតុល្យនៃគណនីបញ្ញើមានកាលកំណត់ណាមួយជាទ្រព្យធានាកម្ចី នោះ លោក-លោកស្រី អាចស្នើសុំបិទគណនីនោះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចទូទាត់សងកម្ចីទាំងមូលរួចរាល់ជាមុនសិន។
  7. សិទ្ធិ និងកាតព្វកិច្ចរបស់លោក-លោកស្រី

    • លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌទូទៅនេះ។
    • លោក-លោកស្រី ត្រូវប្រាកដថា លោក-លោកស្រី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល និងបានផ្តល់ព័ត៌មានត្រឹមត្រូវ និងថ្មីបំផុតមក ខេប៊ីប្រាសាក់។
    • លោក-លោកស្រី ត្រូវប្រាកដថា គណនីប្រភព មានសមតុល្យគ្រប់គ្រាន់ក្នុងការស្នើសុំបើកគណនីបញ្ញើមានកាលកំណត់។
    • លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យព័ត៌មាន និងលក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ មុននឹងសម្រេចលើការអនុម័តប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់។ រាល់ការបញ្ចូល ឬ ជ្រើសរើសលក្ខខណ្ឌបើកគណនីខុសពីគោលបំណងរបស់ខ្លួន ដូចជាការជ្រើសរើសលេខគណនីប្រភពខុស ឬ កំណត់ទំហំទឹកប្រាក់បញ្ញើលើស ឬ ខ្វះ។ល។ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
    • លោក-លោកស្រី យល់ព្រមពិនិត្យ និងជូនដំណឹងមក ខេប៊ីប្រាសាក់ ស្តីអំពីកំហុសបច្ចេកទេស ឬ ភាពមិនប្រក្រតីណាមួយដែលបានកើតឡើងនៅក្នុងកំឡុង ឬ ក្រោយពេលបើកគណនីបញ្ញើមានកាលកំណត់។
    • លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់ កម្រៃសេវា អត្រាការប្រាក់ ពន្ធកាត់ទុក ជាដើម។
  8. សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់

    • ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់ លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចលើការផ្តល់ ឬ មិនផ្តល់សេវាជូន លោក-លោកស្រី។
    • ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការរបស់លោក-លោកស្រី តែ ខេប៊ីប្រាសាក់ មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូល និង/ឬ ជ្រើសរើសខុស លេខគណនីប្រភព និង/ឬ ទំហំទឹកប្រាក់បញ្ញើ និង/ឬ លក្ខខណ្ឌផ្សេងៗជាដើម។ល។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំង ឬ ដោះបង្ខាំង ឬ មិនអនុញ្ញាតឱ្យបន្ត ឬ បន្ត ឬ បញ្ឈប់គណនីមុនកាលកំណត់ ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មាន និង/ឬ លក្ខខណ្ឌ ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវពី ខេប៊ីប្រាសាក់ និង/ឬ តាមឆន្ទានុសិទ្ធិរបស់ ខេប៊ីប្រាសាក់ ដោយ ខេប៊ីប្រាសាក់ នឹងមិនទទួលខុសត្រូវលើការខាតបង់ការប្រាក់ និង/ឬ ផលប្រយោជន៍ផ្សេងៗដែលអាចបណ្តាលមកពីការអនុវត្តសិទ្ធិទាំងអស់នេះទេ។
    • ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការអនុញ្ញាតឱ្យបើកគណនីបញ្ញើមានកាលកំណត់ ដោយយោងលើវិធាននៃច្បាប់ ឬ ដីការពីតុលាការ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងផ្អាកប្រតិបត្តិការលើការបើកគណនីបញ្ញើមានកាលកំណត់ ករណីមានបញ្ហាបច្ចេក ទេស និង/ឬ ពេលមានការចាំបាច់ណាមួយជាដើម។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និង/ឬ លក្ខខណ្ឌផ្សេងៗ អាស្រ័យលើស្ថានភាពនៃអាជីវកម្មជាក់ស្តែង។
    • ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬ ដីការពីតុលាការ ឬ មានការយល់ព្រមពីលោក-លោកស្រី។
    • ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម 24ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម ឬ ការរាយការណ៍ ឬ បញ្ហាផ្សេងៗដែលកើតមានឡើង។
  9. ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
    អនុលោមតាមបទប្បញ្ញត្តិទាំងឡាយ នៃ ព្រះរាជាណាចក្រម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន       ភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូនម្ចាស់គណនីបាន ប្រសិនបើ ខេប៊ីប្រាសាក់មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

    • ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
    • ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
    • មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។
  10. ការកែប្រែ អត្រាការប្រាក់ កម្រៃសេវា លក្ខខណ្ឌ និងការជូនដំណឹង

    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ កម្រៃសេវា និងលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនីរបស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រី ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
    • ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីលោក-លោកស្រី ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមាន ដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
      • តាមរយៈសាខារបស់ ខេប៊ីប្រាសាក់ និង/ឬ
      • តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
      • ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
      • តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មធ្យោបាយផ្សេងៗដែល ខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
    • អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពី ខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
  11. ច្បប់ និងការដោះស្រាយវិវាទ

    • លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា។
    • បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • រាល់លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តដោយយោងទៅតាម «លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ ខេប៊ីប្រាសាក់» ដែល លោក-លោកស្រី អាចស្វែងរកបាននៅតាមវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ kbprasacbank.com.kh ឬ តាមសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
  12. វិភាគភាព
    ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។
  13. ភាសា
    លក្ខខណ្ឌទូទៅនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ ៕

  1. លក្ខខណ្ឌទូទៅ

    • លក្ខខណ្ឌនៃការបើក និងបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ហៅកាត់ថា «លក្ខខណ្ឌ» គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក ហៅកាត់ថា «ខេប៊ីប្រាសាក់» ក្នុងការប្រើប្រាស់សេវាកម្មនេះជាមួយខេប៊ីប្រាសាក់។
    • លោក-លោកស្រី ត្រូវអានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម»ដើម្បីបន្តលើការបើក និង បិទគណនីបញ្ញើមានកាលកំណត់ តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
    • នៅពេល លោក-លោកស្រី បានចុច «យល់ព្រម»មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់គណនីបញ្ញើមានកាលកំណត់រួមមាន ការបើក ការកែប្រែ និងការបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត
  2. និយមន័យនៃពាក្យគន្លឹះ

    • ពាក្យ «លោក-លោកស្រី»
    ៖  សំដៅដល់ ម្ចាស់គណនី ឬ អ្នកមានសិទ្ធិក្នុងគណនី ដែលប្រើប្រាស់គណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
    • សេវាខេប៊ីប្រាសាក់ខបភើរេត
    ៖ សំដៅលើ សេវាមួយប្រភេទដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ លើគណនីរបស់ខ្លួនបានដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) តាមរយៈ ខេប៊ីប្រាសាក់ខបភើរេតវេប (Internet Browser)។
    • គណនីបញ្ញើមានកាលកំណត់
    ៖  គឺជាគណនីប្រាក់បញ្ញើសន្សំ ដែលមានរយៈពេលជាក់លាក់ក្នុងការដាក់ប្រាក់បញ្ញើ ហើយគណនីនេះទទួលបានអត្រាការប្រាក់ខ្ពស់ទៅតាមរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗ។
    • គណនីប្រភព
    ៖  គឺជាគណនីគោល សម្រាប់ការដកប្រាក់ដើមនៅពេលបើកគណនី ឬ ទូទាត់ការប្រាក់ និងប្រាក់ដើមចូលវិញនៅពេលបិទគណនីបញ្ញើមានកាលកំណត់ ឬ ទទួលការប្រាក់ប្រចាំខែជាដើម។ សម្រាប់ការបើក ឬ បិទគណនី ឬ ធ្វើប្រតិបត្តិការផ្សេងៗនៅលើគណនីបញ្ញើមានកាលកំណត់ នៅតាមបញ្ជរបេឡា គឺត្រូវគោរពទៅតាម គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព ជាគោល។
    • របាយការណ៍គណនី
    ៖  សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី។
    • លក្ខខណ្ឌបន្តតែប្រាក់ដើម

     

     

     

     

     

    ៖  នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ការប្រាក់នឹងផ្ទេរចូលទៅក្នុងគណនីប្រភព ហើយប្រាក់ដើមនឹងបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។
    • លក្ខខណ្ឌបន្តទាំងប្រាក់ដើម

    និងការប្រាក់

    ៖  នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ប្រាក់ដើម និងការប្រាក់ ត្រូវបានបង្គរជាប្រាក់ដើម ហើយបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។
    • លក្ខខណ្ឌមិនបន្តគណនី
    ៖  នៅពេលគណនីដល់កាលកំណត់ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយប្រាក់ដើម និងការប្រាក់ នឹងត្រូវផ្ទេរចូលទៅក្នុងគណនីប្រភពដោយស្វ័យប្រវត្តិ។
  3. លក្ខខណ្ឌបើកគណនីបញ្ញើមានកាលកំណត់
    លោក-លោកស្រី ត្រូវបញ្ចូលព័ត៌មាន និងជ្រើសរើសលក្ខខណ្ឌសម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

    • ម៉ោងប្រតិបត្តិការ
      លោក-លោកស្រី អាចបើកគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត បានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង លើកលែងតែមានការជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នពីខេប៊ីប្រាសាក់។
    • លក្ខខណ្ឌតម្រូវនៃគណនីប្រភព 
      • ដើម្បីបើកគណនីបញ្ញើមានកាលកំណត់បាន លោក-លោកស្រី ត្រូវជ្រើសរើស គណនីប្រភព ដែលជាគណនីប្រាក់បញ្ញើសន្សំ ភ្ជាប់នឹងសេវាខេប៊ីប្រាសាក់ខបភើរេត ជាមួយកម្រិតសិទ្ធិប្រើប្រាស់គណនី «ពេញលេញ/Full Access» ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការគណនីបានគ្រប់ប្រភេទ។
      • គណនីប្រភព អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម ឬ គណនីឌីជីថល ឬ គណនីសន្សំពាណិជ្ជករ។ល។
      • គណនីប្រភព មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំបិទឡើយ ប្រសិនបើគណនីនេះមានភ្ជាប់គណនីបញ្ញើមានកាលកំណត់ដែលកំពុងនៅដំណើរការ។
      • លោក-លោកស្រី យល់ព្រម និងអនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ យក គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខានៃគណនីប្រភព ជាគោល ដើម្បីធ្វើការផ្ទៀងផ្ទាត់ពីភាពជាម្ចាស់គណនី ករណីមានការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗនៅតាមបញ្ជរបេឡា (អាចជាការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី ឬ របាយការណ៍គណនី។ល។)។
      • ករណីគណនីប្រភព គឺជាគណនីរួម ឬ គណនីនីតិបុគ្គល ដែលមានអ្នកមានសិទ្ធិក្នុងគណនី ចាប់ពី 02 (ពីរ) នាក់ឡើងទៅ នោះ លោក-លោកស្រី ត្រូវទទួលស្គាល់ និងយល់ព្រមថាសមាជិកផ្សេងទៀតក្នុងគណនីរបស់ លោក-លោកស្រី មានសិទ្ធិក្នុងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗបាន ដោយគោរពទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព។
    • រូបិយប័ណ្ណ
      • លោក-លោកស្រី អាចជ្រើសរើសការបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02(ពីរ) ប្រភេទ រួមមាន៖
        • គណនីប្រាក់រៀល (KHR) និង
        • គណនីប្រាក់ដុល្លារអាមេរិក (USD)
      • ប្រភេទរូបិយប័ណ្ណនឹងត្រូវបានកំណត់ដោយផ្អែកទៅតាមប្រភេទរូបិយប័ណ្ណនៃគណនីប្រភព។ ដូច្នេះ លោក-លោកស្រី មិនអាចជ្រើសរើសប្រភេទរូបិយប័ណ្ណខុសពីរូបិយប័ណ្ណនៃគណនីប្រភពបានឡើយ។
    • ទំហំទឹកប្រាក់ដាក់បញ្ញើ និងចំនួនគណនី
      • ទំហំទឹកប្រាក់បញ្ញើអប្បបរមា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ គឺចាប់ពីចំនួន 200,000 រៀល ឬ 50ដុល្លារអាមេរិក និងមិនកំណត់សម្រាប់អតិថិជនម្នាក់។
      • មិនមានការកំណត់ទៅលើចំនួនគណនីបញ្ញើមានកាលកំណត់ ដែលត្រូវបានបើកដោយលោក-លោកស្រី តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឡើយ។
    • រយៈពេលដាក់ប្រាក់បញ្ញើ
      លោក-លោកស្រី អាចជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើចាប់ពី 01 ខែ រហូតដល់ 60 ខែ ទៅតាមតម្រូវការ និងការបង្វិលសាច់ប្រាក់ជាក់ស្តែង។
    • អត្រាការប្រាក់
      • លោក-លោកស្រី នឹងទទួលបានអត្រាការប្រាក់ទៅតាមជម្រើសនៃរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗដែលបានជ្រើសរើស។
      • ការប្រាក់នឹងត្រូវបានបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ជាប្រចាំខែ ឬ នៅចុងគ្រា (ដល់កាលកំណត់) ទៅតាមប្រភេទគណនីបញ្ញើមានកាលកំណត់ដែលលោក-លោកស្រី បានជ្រើសរើស ។
      • លោក-លោកស្រីអាចស្វែងរកព័ត៌មានអំពីអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់បាននៅពេលបើកគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ តាមរយៈវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ ឬ សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
    • ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
      • លោក-លោកស្រី ទទួលស្គាល់ថារាល់ការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើសន្សំនឹងត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬ ពន្ធផ្សេងៗតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តិជាធរមាន។
      • លោក-លោកស្រី ទទួលស្គាល់ថា ពន្ធកាត់ទុក ជាបន្ទុករបស់លោក-លោកស្រី និងយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់ ពន្ធកាត់ទុក ចេញពីគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិនៅរាល់ពេលដែល ខេប៊ីប្រាសាក់ បានបញ្ចូលការប្រាក់ទៅក្នុងគណនីនីមួយៗរបស់លោក-លោកស្រី។
      • អត្រាពន្ធកាត់ទុកត្រូវបានកំណត់ ទៅតាមអត្រាពន្ធ ដូចខាងក្រោម៖
        • 6%សម្រាប់និវាសនជន 
        • 14%សម្រាប់អនិវាសនជន 
    • ប្រភេទគណនីបញ្ញើមានកាលកំណត់
      លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ ចំនួន 02 (ពីរ) ប្រភេទរួមមាន៖

      • គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ៖ ជាប្រភេទគណនីដែលលោក-លោកស្រី នឹងទទួលបានការប្រាក់ជាប្រចាំខែ ដែលការប្រាក់នឹងបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីប្រភព។
      • គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា៖ លោក-លោកស្រី នឹងទទួលបានការប្រាក់នៅពេលគណនីដល់កាលកំណត់ ហើយការប្រាក់នឹងបញ្ចូលទៅក្នុងគណនីប្រភព ឬ បង្គរជាប្រាក់ដើម អាស្រ័យទៅលើការជ្រើសរើស លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
    • លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ 
      • នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
        • បន្តប្រាក់ដើម និងការប្រាក់ (Rollover Principle and Interest)
        • បន្តតែប្រាក់ដើម (Rollover Principle only)
        • មិនបន្តគណនី (Close on Maturity)
      • ករណីលោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តគណនីដោយស្វ័យប្រវត្តិ (បន្តប្រាក់ដើម និងការប្រាក់ ឬ បន្តតែប្រាក់ដើម) ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថា លោក-លោកស្រី យល់ព្រមបន្តគណនីបញ្ញើមានកាលកំណត់ទៅវគ្គបន្ទាប់ ទៅតាមរយៈពេល និងលក្ខខណ្ឌដាក់ប្រាក់បញ្ញើដូចមុន ហើយព្រមទទួលយកអត្រាការប្រាក់ស្តង់ដារដែល ខេប៊ីប្រាសាក់ កំពុងមានជាធរមាន។
      • ករណី លោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា» នោះ លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្ត ឬ មិនបន្តគណនីណាមួយក្នុងចំណោមលក្ខខណ្ឌបន្តទាំង 03(បី) ដូចបញ្ជាក់ក្នុងចំណុច 9.1 ខាងលើ។
      • ករណីលោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ» នោះលោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបានតែ 02 (ពីរ) ជម្រើសប៉ុណ្ណោះ គឺបន្តតែប្រាក់ដើម (Rollover Principle only)ឬ មិនបន្តគណនី (Close on Maturity)។ ករណីនេះ លោក-លោកស្រី មិនអាចជ្រើសរើសលក្ខខណ្ឌ បន្តប្រាក់ដើម និង ការប្រាក់ បានឡើយ ពីព្រោះការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពជាប្រចាំខែរួចរាល់។
    • ការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
      • លោក-លោកស្រី អាចធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត រួមទាំងគណនីបញ្ញើមានកាលកំណត់ដែលបានបើកនៅតាមសាខាខេប៊ីប្រាសាក់ និងបើកតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ដោយលោក-លោកស្រីអាចធ្វើការប្ដូរដូចខាងក្រោម៖
        • គណនីបញ្ញើមានកាលកំណត់ច​ម្រើនការប្រាក់ចុងគ្រា អតិថិជនអាច៖
          => ប្តូរពីលក្ខខណ្ឌ «បន្តប្រាក់ដើមនិងការប្រាក់ (Rollover Principle and Interest)» ទៅ/មក «បន្តតែប្រាក់ដើម (Rollover Principle only)» ឬ «មិនបន្តគណនី (Close on Maturity)»​
          => ប្តូរពីលក្ខខណ្ឌ«បន្តតែប្រាក់ដើម/Rollover Principal only» ទៅ/មក «មិនបន្តគណនី/Close on Maturity»
        • គណនីបញ្ញើមានកាលកំណត់ច​ម្រើនការប្រាក់ប្រចាំខែ អតិថិជនអាច៖
          => ប្តូរពីលក្ខខណ្ឌ «បន្តតែប្រាក់ដើម(Rollover Principle only)» ទៅ «មិនបន្តគណនី (Close on Maturity)»
          => ប្តូរពីលក្ខខណ្ឌ «មិនបន្តគណនី (Close on Maturity)» ទៅ«បន្តតែប្រាក់ដើម (Rollover Principal only)»
      • មិនអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ដែលកំពុងជាប់បង្ខាំង​ ឬ​បង្កកឡើយ។
    • ថ្ងៃប្រសិទ្ធភាពនៃការបើកគណនី
      • ថ្ងៃប្រសិទ្ធភាព (Effective Date) នៃការបើកគណនីបញ្ញើមានកាលកំណត់ គឺនៅថ្ងៃជាក់ស្តែងដែល លោក-លោកស្រី បានបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
      • ករណី លោក-លោកស្រី បើកគណនីបញ្ញើមានកាលកំណត់នៅថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក ឬ បន្ទាប់ពីប្រព័ន្ធធនាគារស្នូលរបស់ ខេប៊ីប្រាសាក់ បានធ្វើការបិទបញ្ជីជាប្រចាំថ្ងៃ (EOD / Closing Business Day) នោះថ្ងៃប្រសិទ្ធភាពនៃការបើកគណនី (Effective Date) នឹងត្រូវ លើកទៅថ្ងៃធ្វើការបន្ទាប់ (Next Working Day) ដោយស្វ័យប្រវត្តិ។
    • កាលបរិច្ឆេទដល់កាលកំណត់នៃគណនី
      • កាលបរិច្ឆេទដល់កាលកំណត់ ឬ ថ្ងៃផុតកំណត់ (Maturity Date) នៃគណនីបញ្ញើមានកាលកំណត់ ត្រូវបានកំណត់ដោយស្វ័យប្រវត្តិពីប្រព័ន្ធ ដោយផ្អែកទៅតាម «រយៈពេលដាក់ប្រាក់បញ្ញើ» នីមួយៗ ដែលលោក-លោកស្រី បានជ្រើសរើស។
      • ករណី កាលបរិច្ឆេទដល់កាលកំណត់ ប៉ះចំថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក នោះកាលបរិច្ឆេទដល់កាលកំណត់ (Maturity Date) នឹងត្រូវលើកថយក្រោយឱ្យចំថ្ងៃធ្វើការ ដោយស្វ័យប្រវត្តិ។
    • វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី
      • លោក-លោកស្រី អាចពិនិត្យព័ត៌មាននៃគណនីបញ្ញើមានកំណត់ដែលបានបើក ឬ ប្រតិបត្តិការគណនីផ្សេងៗតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេតបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
      • លោក-លោកស្រី អាចធ្វើការបោះពុម្ព វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ដែលជាព័ត៌មានលម្អិតនៃគណនីបញ្ញើមានកាលកំណត់ បានដោយខ្លួនឯង ដោយគ្រាន់តែទាញយកព័ត៌មាននៃគណនីបញ្ញើមានកាលកំណត់នីមួយៗពីសេវាខេប៊ីប្រាសាក់ខបភើរេតរបស់ខ្លួន។
      • ករណីលោក-លោកស្រី មានបំណងស្នើសុំ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី ជាច្បាប់ដើម នោះ លោក-លោកស្រី អាចអញ្ជើញមកស្នើសុំនៅសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត ដោយការស្នើសុំត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយខេប៊ីប្រាសាក់។
  4. ការដាក់ប្រាក់

    • ការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលបានបើករួចរាល់ មិនត្រូវបានអនុញ្ញាតនោះទេ។
    • រាល់ការដាក់ប្រាក់បន្ថែម គឺស្មើនឹងការបើកគណនីបញ្ញើមានកាលកំណត់ថ្មីបន្ថែមទៀត ដោយការបើកគណនីត្រូវអនុវត្តទៅតាមលក្ខខណ្ឌបើកគណនីដូចមានចែងនៅក្នុងលក្ខខណ្ឌនេះ។
  5. ការដកប្រាក់
    រាល់ការស្នើសុំដកប្រាក់ដោយផ្នែកណាមួយ ឬ ទាំងស្រុង ចេញពីគណនីបញ្ញើមានកាលកំណត់ គឺស្មើនឹងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដោយត្រូវអនុលោមទៅតាម «លក្ខខណ្ឌនៃការស្នើសុំបិទគណនីគណនីបញ្ញើមានកាលកំណត់» ដូចមានចែងនៅក្នុងលក្ខខណ្ឌនេះ។
  6. លក្ខខណ្ឌនៃការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់
    លោក-លោកស្រី អាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ទៅតាមមធ្យោបាយណាមួយខាងក្រោម៖1. ស្នើសុំជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ណាមួយ ឬ​
    2. បញ្ជូនសំណើស្នើសុំបិទគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខប​​​ភើរេត ឬ
    3. គណនីត្រូវបានបិទដោយស្វ័យប្រវត្តិនៅពេលគណនីដល់កាលកំណត់​ករណី​ លោក​-លោក​ស្រី បានជ្រើសរើសប្រភេទលក្ខខណ្ឌមិនបន្តគណនី (Close on Mature)។

    • ការស្នើសុំបិទគណនីនៅតាមសាខាខេប៊ីប្រាសាក់
      • លោក-លោកស្រី អាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ជាលាយលក្ខណ៍អក្សរនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់ ។
      • អ្នកមានសិទ្ធិស្នើសុំបិទគណនី អាចជា លោក-លោកស្រី និង/ឬ អ្នករួមគណនី (ករណីគណនីរួម) និង/ឬ អ្នកមានសិទ្ធិក្នុងគណនីផ្សេងទៀត បើទោះបីជាគណនីបញ្ញើមានកាលកំណត់ត្រូវបានបើកដោយ លោក-លោកស្រី ក៏ដោយ។
      • ការស្នើសុំបិទគណនី គឺត្រូវយោងទៅតាម គំរូហត្ថលេខានិង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព
      • លោក-លោកស្រី នឹងទទួលបានការប្រាក់ពេញ ករណីស្នើសុំបិទគណនី ដែលដល់កាលកំណត់។
      • ករណី លោក-លោកស្រី ស្នើសុំបិទគណនី មុនកាលកំណត់ លោក-លោកស្រី យល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងទទួលបាន ហើយ ខេប៊ីប្រាសាក់ រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់ អត្រាការប្រាក់ដែលត្រូវផ្តល់ជូន លោក-លោកស្រី នៅពេលស្នើសុំបិទគណនី។
      • បន្ទាប់ពីបិទគណនី ប្រាក់ដើម និងការប្រាក់ នឹងត្រូវបង្វិលចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ហើយ លោក-លោកស្រី អាចធ្វើការត្រួតពិនិត្យបានតាមរយៈរបាយការណ៍គណនី។
      • ករណី លោក-លោកស្រី ស្នើសុំបិទ គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ មុនកាលកំណត់ នោះ លោក-លោកស្រី ត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលជាប្រចាំខែត្រលប់មក ខេប៊ីប្រាសាក់ វិញ ដោយយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់សាច់ប្រាក់ចេញពីសមតុល្យនៃគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិ។
      • ប្រសិនបើ លោក-លោកស្រី មានជាប់កាតព្វកិច្ចកម្ចី ដោយដាក់ សមតុល្យនៃគណនីបញ្ញើមានកាលកំណត់ណាមួយជាទ្រព្យធានាកម្ចី នោះ លោក-លោកស្រី អាចស្នើសុំបិទគណនីនោះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចទូទាត់សងកម្ចីទាំងមូលរួចរាល់ជាមុនសិន។
    • ការស្នើសុំបិទគណនីនៅតាមសាខាខេប៊ីប្រាសាក់
      • លោក-លោកស្រី អាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ជាលាយលក្ខណ៍អក្សរនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់ ។
      • អ្នកមានសិទ្ធិស្នើសុំបិទគណនី អាចជា លោក-លោកស្រី និង/ឬ អ្នករួមគណនី (ករណីគណនីរួម) និង/ឬ អ្នកមានសិទ្ធិក្នុងគណនីផ្សេងទៀត បើទោះបីជាគណនីបញ្ញើមានកាលកំណត់ត្រូវបានបើកដោយ លោក-លោកស្រី ក៏ដោយ។
      • ការស្នើសុំបិទគណនី គឺត្រូវយោងទៅតាម គំរូហត្ថលេខានិង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព
      • លោក-លោកស្រី នឹងទទួលបានការប្រាក់ពេញ ករណីស្នើសុំបិទគណនី ដែលដល់កាលកំណត់។
      • ករណី លោក-លោកស្រី ស្នើសុំបិទគណនី មុនកាលកំណត់ លោក-លោកស្រី យល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងទទួលបាន ហើយ ខេប៊ីប្រាសាក់ រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់ អត្រាការប្រាក់ដែលត្រូវផ្តល់ជូន លោក-លោកស្រី នៅពេលស្នើសុំបិទគណនី។
      • បន្ទាប់ពីបិទគណនី ប្រាក់ដើម និងការប្រាក់ នឹងត្រូវបង្វិលចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ហើយ លោក-លោកស្រី អាចធ្វើការត្រួតពិនិត្យបានតាមរយៈរបាយការណ៍គណនី។
      • ករណី លោក-លោកស្រី ស្នើសុំបិទ គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ មុនកាលកំណត់ នោះ លោក-លោកស្រី ត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលជាប្រចាំខែត្រលប់មក ខេប៊ីប្រាសាក់ វិញ ដោយយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់សាច់ប្រាក់ចេញពីសមតុល្យនៃគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិ។
      • ប្រសិនបើ លោក-លោកស្រី មានជាប់កាតព្វកិច្ចកម្ចី ដោយដាក់ សមតុល្យនៃគណនីបញ្ញើមានកាលកំណត់ណាមួយជាទ្រព្យធានាកម្ចី នោះ លោក-លោកស្រី អាចស្នើសុំបិទគណនីនោះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចទូទាត់សងកម្ចីទាំងមូលរួចរាល់ជាមុនសិន។
    • ការស្នើសុំបិទគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត
      • លោក-លោកស្រីអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត​ (KB PRASAC Corporate) បានគ្រប់ពេល (24/7) និងគ្រប់ទីកន្លែង ដោយការស្នើសុំត្រូវយោងទៅតាមនីតិវិធីនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។
      • លោក-លោកស្រីអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដែលបានបើកនៅ៖
        • តាមសាខាខេប៊ីប្រាសាក់ណាមួយ ឬ
        • តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ
        • តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
      • សំណើសុំបិទគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត នឹងត្រូវបានត្រួតពិនិត្យ និងអនុម័ត ដោយ ខេប៊ីប្រាសាក់ នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។
      • ករណីលោក-លោកស្រីស្នើសុំបិទគណនីបញ្ញើមានកាល ចំថ្ងៃឈប់សម្រាក ឬ ថ្ងៃចុងសប្តាហ៍ ឬ ផុតម៉ោងធ្វើការរបស់ខេប៊ីប្រាសាក់ នោះសំណើរបស់លោក-លោកស្រីនឹងត្រូវពិនិត្យ និងអនុម័តនៅថ្ងៃ និងម៉ោងធ្វើការបន្ទាប់ (Next working Day)។
      • លោក-លោកស្រីមិនអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ដែលបានបង្ខាំង ឬ បង្កក ឬ ដាក់ជាទ្រព្យធានាកម្ចីបានឡើយ។
      • លក្ខខណ្ឌផ្សេងៗ គឺអនុវត្តដូចលក្ខខណ្ឌមានចែងនៅក្នុងលក្ខខណ្ឌនៃការស្នើសុំបិទគណនីនៅតាមសាខាខេប៊ីប្រាសាក់។
  7. សិទ្ធិ និងកាតព្វកិច្ចរបស់លោក-លោកស្រី

    • លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌនេះ។
    • លោក-លោកស្រី ត្រូវប្រាកដថា លោក-លោកស្រី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបើក និងស្នើសុំបិទគណនីបញ្ញើមាន​កាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេតនិងបានផ្តល់ព័ត៌មានត្រឹមត្រូវ និងថ្មីបំផុតមកខេប៊ីប្រាសាក់។
    • លោក-លោកស្រី ត្រូវប្រាកដថា គណនីប្រភព មានសមតុល្យគ្រប់គ្រាន់ក្នុងការស្នើសុំបើកគណនីបញ្ញើមានកាលកំណត់។
    • លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យព័ត៌មាន និងលក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ មុននឹងសម្រេចលើការអនុម័តប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់។ រាល់ការបញ្ចូល ឬ ជ្រើសរើសលក្ខខណ្ឌបើកគណនីខុសពីគោលបំណងរបស់ខ្លួន ដូចជាការជ្រើសរើសលេខគណនីប្រភពខុស ឬ កំណត់ទំហំទឹកប្រាក់បញ្ញើលើស ឬ ខ្វះ។ល។ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
    • លោក-លោកស្រី យល់ព្រមពិនិត្យ និងជូនដំណឹងមក ខេប៊ីប្រាសាក់ ស្តីអំពីកំហុសបច្ចេកទេស ឬ ភាពមិនប្រក្រតីណាមួយដែលបានកើតឡើងនៅក្នុងកំឡុង ឬ ក្រោយពេលបើក ឬ បិទគណនីបញ្ញើមានកាលកំណត់។
    • លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការបើក ឬ បិទគណនីបញ្ញើមានកាលកំណត់ កម្រៃសេវា អត្រាការប្រាក់ ពន្ធកាត់ទុក ជាដើម។
    • លោក-លោកស្រី មានសិទ្ធិសាកសួរព័ត៌មាន និងការបញ្ជាក់បន្ថែម ក្នុងករណីដែលលោក-លោកស្រីពិនិត្យឃើញពីភាពមិនស៊ីគ្នានៃរបាយការណ៍គណនី ឬ មានចម្ងល់នានាពាក់ព័ន្ធនឹងការបើក ឬ ប្រើប្រាស់គណនីបញ្ញើមានកាលកំណត់ បាននៅគ្រប់សាខាខេប៊ីប្រាសាក់ ឬ តាមមធ្យោបាយផ្សេងៗដែលផ្តល់ដោយខេប៊ីប្រាសាក់។
  8. សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់

    • ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់ លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចលើការផ្តល់ ឬ មិនផ្តល់សេវាជូន លោក-លោកស្រី។
    • ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការរបស់លោក-លោកស្រី តែ ខេប៊ីប្រាសាក់ មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូល និង/ឬ ជ្រើសរើសខុស លេខគណនីប្រភព និង/ឬ ទំហំទឹកប្រាក់បញ្ញើ និង/ឬ ការខាតបង់ការប្រាក់ដែលបណ្តាលមកពីការស្នើសុំបិទគណនីមុនកាលកំណត់ និង/ឬ ខុសលក្ខខណ្ឌផ្សេង​ៗ​ជាដើម។ល។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំង ឬ ដោះបង្ខាំង ឬ មិនអនុញ្ញាតឱ្យបន្ត ឬ បន្ត ឬ បិទគណនីមុនកាលកំណត់ ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មាន និង/ឬ លក្ខខណ្ឌ ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវពី ខេប៊ីប្រាសាក់ និង/ឬ តាមឆន្ទានុសិទ្ធិរបស់ ខេប៊ីប្រាសាក់ ដោយខេប៊ីប្រាសាក់ នឹងមិនទទួលខុសត្រូវលើការខាតបង់ការប្រាក់ និង/ឬ ផលប្រយោជន៍ផ្សេងៗដែលអាចបណ្តាលមកពីការអនុវត្តសិទ្ធិទាំងអស់នេះទេ។
    • ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការអនុញ្ញាតឱ្យបើក និង/ឬ បិទគណនីបញ្ញើមានកាលកំណត់ ដោយយោងលើវិធាននៃច្បាប់ ឬ ដីការពីតុលាការ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងផ្អាកប្រតិបត្តិការលើការបើក និង/ឬ បិទគណនីបញ្ញើមានកាលកំណត់ ករណីមានបញ្ហាបច្ចេក ទេស និង/ឬ ពេលមានការចាំបាច់ណាមួយជាដើម។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និង/ឬ លក្ខខណ្ឌផ្សេងៗ អាស្រ័យលើស្ថានភាពនៃអាជីវកម្មជាក់ស្តែង។
    • ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬ ដីការពីតុលាការ ឬ មានការយល់ព្រមពីលោក-លោកស្រី។
    • ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម 24ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម ឬ ការរាយការណ៍ ឬ បញ្ហាផ្សេងៗដែលកើតមានឡើង។
  9. ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
    អនុលោមតាមបទប្បញ្ញត្តិទាំងឡាយ នៃ ព្រះរាជាណាចក្រម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន       ភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូនម្ចាស់គណនីបាន ប្រសិនបើ ខេប៊ីប្រាសាក់មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

    • ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
    • ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
    • មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។
  10. ការកែប្រែអត្រាការប្រាក់ កម្រៃសេវា លក្ខខណ្ឌ និងការជូនដំណឹង

    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ កម្រៃសេវា និងលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនីរបស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រី ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
    • ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីលោក-លោកស្រី ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមាន ដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
    • តាមរយៈសាខារបស់ ខេប៊ីប្រាសាក់ និង/ឬ
      • តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
      • ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
      • តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី សេវាខេប៊ីប្រាសាក់ម៉ូបាល សេវាខេប៊ីប្រាសាក់ខបភើរេត ឬ មធ្យោបាយផ្សេងៗដែល ខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
    • អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពី ខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
  11. ច្បាប់ និងការដោះស្រាយវិវាទ

    • លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា។
    • បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • រាល់លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តដោយយោងទៅតាម «លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ ខេប៊ីប្រាសាក់» ដែល លោក-លោកស្រី អាចស្វែងរកបាននៅតាមវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ kbprasacbank.com.kh ឬ តាមសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
  12. វិភាគភាព
    ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។
  13. ភាសា
    លក្ខខណ្ឌនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕

  1. ​ប្រការ 1. លក្ខខណ្ឌ​ទូទៅ

    • លក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ហៅកាត់ថា «លក្ខខណ្ឌទូទៅ»គឺជាកិច្ចព្រមព្រៀងរវាងអតិថិជនជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក ហៅកាត់ថា «ខេប៊ីប្រាសាក់» ទាក់ទងទៅនឹងការប្រើប្រាស់សេវាទូទាត់បាគង។
    • សូម លោក-លោកស្រី អានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម» ដើម្បីចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។
    • នៅពេល លោក-លោកស្រី បានចុច «យល់ព្រម» មានន័យថា លោក-លោកស្រី បានយល់ព្រមគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគងរបស់ លោក-លោកស្រី។
  2. ប្រការ​ 2. ​និយមន័យ​នៃ​ពាក្យគន្លឹះ

    • ពាក្យ លោក-លោកស្រី
      សំដៅដល់អតិថិជនទាំងឡាយដែលបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង នៅលើទូរស័ព្ទចល័តរបស់ខ្លួន។
    • ប្រព័ន្ធបាគង
      សំដៅលើប្រព័ន្ធទូទាត់ប្រាក់ ដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកប្រព័ន្ធបាគង។
    • កម្មវិធីបាគង (Bakong App)
      សំដៅលើកម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការលើប្រព័ន្ធ iOS ឬ Android និងដាក់ឱ្យអតិថិជនអាចទាញយកមកប្រើប្រាស់បាន។
    • គណនីបាគង (Bakong Account)
      សំដៅលើគណនីប្រភេទជា អ៊ីវ៉ាឡេត (E-wallet) រក្សាទុកប្រាក់ជាអេឡិចត្រូនិក សម្រាប់ធ្វើការទូទាត់របស់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគងប្រកបដោយភាពជោគជ័យ។ គណនីបាគងនេះ ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិចំនួនពីររូបិយប័ណ្ណ (ជាគណនីប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក)។
    • គណនីធនាគារ
      សំដៅលើគណនីប្រាក់បញ្ញើសន្សំ ដែលអតិថិជនបានបើកជាមួយ ខេប៊ីប្រាសាក់
    • ពាក្យសម្ងាត់ Passcode
      គឺជាពាក្យ និងលេខកូដសម្ងាត់ផ្ទាល់ខ្លួន ដែលមានចំនួនចាប់ពី ០៨ខ្ទង់ ឡើងទៅ (ដែលរួមមានជា អក្សរធំ បូក អក្សរតូច បូក សញ្ញាពិសេស បូក លេខ)។ ពាក្យសម្ងាត់ ត្រូវបានកំណត់ ឬ ជ្រើសរើសដោយអតិថិជនផ្ទាល់ នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។ ពាក្យសម្ងាត់ ឬ Passcode នឹងត្រូវបានប្រើប្រាស់សម្រាប់សង្គ្រោះគណនីបាគងរបស់ លោក-លោកស្រី ករណីប្តូរទូរស័ព្ទចល័ត ឬ ភ្លេចលេខកូដសម្ងាត់សម្រាប់ Log in  ចូលប្រើប្រាស់សេវាទូទាត់បាគងជាដើម។
    • លេខកូដសម្ងាត់ ឬ PIN Code
      គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន ០៦ ខ្ទង់ ដែលត្រូវបានកំណត់ដោយផ្ទាល់ពីអតិថិជន នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។ លេខកូដសម្ងាត់នេះ ត្រូវបានប្រើប្រាស់ដើម្បី Log In ចូលទៅប្រើប្រាស់សេវាទូទាត់បាគង។
    • QR Code
      គឺជាកូដតំណាងឱ្យគណនីបាគងរបស់អតិថិជន ប្រើប្រាស់សម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈសេវាទូទាត់បាគង។ QR Code ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ប្រកបដោយភាពជោគជ័យ។
    • លេខកូដគណនី (Account ID)
      គឺតំណាងឱ្យ លេខគណនីបាគង របស់អតិថិជន។ លេខកូដគណនី (Account ID) ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលអតិថិជនចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។
    • ករណីប្រធានសក្តិ 
      សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុប្បកម្ម សង្គ្រាម។ល។
  3. ប្រការ​ 3​. លក្ខខណ្ឌ​តម្រូវ​ពី​អតិថិជន​សម្រាប់​ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង

    • ត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ
    • ត្រូវមានទូរស័ព្ទចល័ត និងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលប្រតិបត្តិការដោយប្រព័ន្ធ iOS ឬ Android
    • ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ដែលជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត
    • ត្រូវថតរូបជាក់ស្តែងរបស់ខ្លួនផ្ទាល់ (Selfie) និងឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ០៣ខែមុនថ្ងៃផុតកំណត់)
    • ត្រូវយល់ព្រមតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង។
  4. ប្រការ​ 4. ​ការ​ផ្តល់​ព័ត៌មាន​ពី​អតិថិជន

    • នៅពេល លោក-លោកស្រី បានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង លោក-លោកស្រី ត្រូវបំពេញព័ត៌មានចាំបាច់ដែលតម្រូវដោយខេប៊ីប្រាសាក់ និងត្រូវប្រាកដថារាល់ព័ត៌មានដែលផ្តល់ឱ្យសុទ្ធតែជាព័ត៌មានពិតប្រាកដត្រឹមត្រូវ និងថ្មីបំផុត។
    • លោក-លោកស្រី បានអះអាងថាខ្លួនយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាកម្មនេះ និងទទួលខុសត្រូវនូវរាល់ព័ត៌មានដែលបានបំពេញ និងគោរពតាមរាល់វិធាន ដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅស្តីពីការប្រើប្រាស់សេវាទូទាត់បាគង។
    • លោក-លោកស្រី បានទទួលស្គាល់ និងព្រមព្រៀងថា តាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ចខេប៊ីប្រាសាក់ មានសិទ្ធិផ្ទេរព័ត៌មានរបស់ លោក-លោកស្រី ទៅតាមដីការបញ្ជារបស់តុលាការ ឬ អាជ្ញាធរពាក់ព័ន្ធ (មិនថាក្នុង ឬ ក្រៅប្រទេសកម្ពុជា)។
  5. ប្រការ​ 5. ​លក្ខណៈ​នៃ​គណនី​បាគង

    • គណនីបាគង នឹងត្រូវបង្កើតឡើងដោយស្វ័យប្រវត្តិជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគងនៅលើទូរស័ព្ទចល័តរបស់ខ្លួនប្រកបដោយភាពជោគជ័យ។
    • មិនមានការផ្តល់ការប្រាក់ ឬ តម្រូវឱ្យដាក់សមតុល្យដំបូង ឬ តម្កល់សមតុល្យអប្បបរមា ចំពោះគណនីបាគងឡើយ។
    • រាល់ការដាក់ ឬ ដកជាសាច់ប្រាក់ចេញពីគណនីបាគង គឺត្រូវធ្វើនៅតាមបញ្ជរបេឡា ឬ តាមមធ្យោបាយផ្សេងៗផ្តល់ដោយ ខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារដែលជាសមាជិកប្រព័ន្ធបាគង។ រាល់ការបញ្ជាទូទាត់ថ្លៃទំនិញ ឬ ផ្ទេរប្រាក់ គឺត្រូវធ្វើនៅលើទូរស័ព្ទចល័តរបស់អតិថិជនដោយផ្ទាល់។
    • កម្រៃសេវាកម្ម និងទឹកប្រាក់អតិបរមាដាក់ក្នុងគណនីបាគង ត្រូវបានដាក់បង្ហាញលើគេហទំព័រ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់និង/ឬ កម្មវិធីបាគង។
    • គណនីបាគង ដែលគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល ៣៦៥ថ្ងៃ (លើកលែងប្រតិបត្តិការដែលធ្វើឡើងដោយ ខេប៊ីប្រាសាក់) ត្រូវចាត់ទុកជា គណនីគ្មានប្រតិបត្តិការ ហើយគណនីនេះនឹងត្រូវបានផ្អាកដោយស្វ័យប្រវត្តិ ដោយមិនអាចបន្តធ្វើប្រតិបត្តិការចេញ-ចូលបានឡើយ។
  6. ប្រការ​ 6. ​ប្រភេទ​សេវាកម្ម​តាមរយៈ​ប្រព័ន្ធ​បាគង

    • ផ្ទេរប្រាក់ពី គណនីបាគង ទៅគណនីបាគង រវាងអតិថិជន និងអតិថិជន ក្នុងគ្រឹះស្ថាន ខេប៊ីប្រាសាក់
    • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង រវាងអតិថិជន និងអតិថិជន ឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
    • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារក្នុងគ្រឹះស្ថាន ខេប៊ីប្រាសាក់
    • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
    • ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈការស្កែន QR Code
    • ពិនិត្យសមតុល្យគណនី និងរបាយការណ៍សង្ខេបគណនីបាគង
  7. ​ប្រការ​ 7.​ ​កា​រដាក់​ ​ឬ​ដកប្រាក់​ ​ពី​គណនី​បាគង

    • លោក-លោកស្រី អាចស្នើសុំដាក់ប្រាក់ ឬ ដកប្រាក់ចេញពីគណនីបាគងរបស់ លោក-លោកស្រី បាននៅតាមបញ្ជរបេឡា ឬ តាមមធ្យោបាយផ្សេងៗផ្តល់ដោយខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង។
    • លោក-លោកស្រី ត្រូវយល់ព្រមទូទាត់កម្រៃសេវានៃការស្នើសុំដាក់ ឬ ដកប្រាក់ទៅតាមកម្រៃសេវាដូចមានបង្ហាញនៅលើគេហទំព័រ និង/ឬ កម្មវិធីបាគង និង/ឬ តាមការិយាល័យខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង។
  8. ​ប្រការ​ 8​. ​ទំហំ​កំណត់​នៃ​ប្រតិបត្តិការ​ ​និង​ ​ក​ម្រៃ​សេវា

    • លោក-លោកស្រី យល់ព្រមបង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សេវាទូទាត់តាមរយៈប្រព័ន្ធបាគង ហើយយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់ថ្លៃសេវាដោយផ្ទាល់ចេញពី គណនីបាគង របស់លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងឡើយ។
    • លោក-លោកស្រី អាចធ្វើប្រតិបត្តិការផ្សេងៗបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនោះ និងត្រូវគោរពទៅតាមទំហំកំណត់ដោយ ខេប៊ីប្រាសាក់។
    • កម្រៃសេវាកម្ម និងទំហំកំណត់ ត្រូវបានដាក់បង្ហាញលើគេហទំព័រផ្លូវការរបស់ខេប៊ីប្រាសាក់ kbprasacbank.com.kh និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ កម្មវិធីបាគង។
  9. ប្រការ​ 9.​ ​ម៉ោង​ប្រតិបត្តិការ

    • អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគងបាន ២៤ ម៉ោង ជាប្រចាំថ្ងៃ (២៤/៧) លើកលែងតែមានការជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នពីខេប៊ីប្រាសាក់។
    • ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងជាមុន ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ផ្សេងៗ។
  10. ប្រការ​ 10​. ​ការបញ្ឈប់​ការប្រើប្រាស់​សេវា​ទូទាត់​បាគង

    • លោក-លោកស្រី អាចធ្វើការបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន ដោយប្រតិបត្តិតាមរយៈទូរស័ព្ទចល័តរបស់លោក-លោកស្រីដោយផ្ទាល់ ដោយពុំចាំបាច់អញ្ជើញមកការិយាល័យខេប៊ីប្រាសាក់ ឡើយ។
    • ដើម្បីអាចបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន តម្រូវឱ្យ លោក-លោកស្រី ធ្វើការដកប្រាក់ ឬ ផ្ទេរប្រាក់ចេញពីគណនីបាគងឱ្យនៅសល់សមតុល្យសូន្យជាមុនសិន។
  11. ប្រការ​ 11. ​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​ពាក្យសម្ងាត់​ (​Pass​code​) ​និង​លេខ​កូ​ដ​សម្ងាត់​ (​P​IN​ ​Code​)

    • ត្រូវជ្រើសរើសពាក្យសម្ងាត់ (Passcode) និង/ឬ លេខកូដសម្ងាត់ (PIN Code) ផ្ទាល់ខ្លួនដោយក្នុងនោះត្រូវមានជាអក្សរធំ អក្សរតូច លេខ និងមានសញ្ញាពិសេសជាដើម ទៅតាមលក្ខខណ្ឌតម្រូវនៃប្រព័ន្ធ។
    • សូមចងចាំពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់របស់ លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដ៏ទៃដឹង។
    • សូមកុំផ្តល់ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ និង/ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ។
    • សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់របស់លោក-លោកស្រី ឱ្យបានជាប្រចាំ។
    • សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ សម្រាប់កំណត់ជាពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់ ដើម្បីប្រើប្រាស់ជាមួយសេវាទូទាត់បាគងរបស់ លោក-លោកស្រី។
    • ត្រូវតែធានាឱ្យច្បាស់ថា ពេល លោក-លោកស្រី បញ្ចូល ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ (PIN Code) មិនអាចត្រូវបានឃ្លាំមើលដោយអ្នកណាម្នាក់ ឬ ក៏មិនមានមនុស្សនៅក្បែអ្នកឡើយ។
    • សូមប្តូរពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ (PIN Code) ប្រសិនបើលោកអ្នកសង្ស័យថា ត្រូវបានដឹង ដោយអ្នកដ៏ទៃ។
    • លោក-លោកស្រី ត្រូវតែរក្សាពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ របស់ លោក-លោកស្រី ឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
    • ករណីលោក-លោកស្រី ភ្លេចពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ លោក-លោកស្រី អាចទំនាក់ទំនងមក ខេប៊ីប្រាសាក់ ដើម្បីណែនាំពីវិធីនៃការស្នើសុំពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ ឡើងវិញតាមរយៈមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងលេខ ០២៣/០៨៦ ៩៩៩ ៩១១។
  12. ប្រការ​ 12​. ​គន្លឹះ​សុវត្ថិភាព​នៃ​ទូរស័ព្ទ​ចល័ត​ដែល​ភ្ជាប់​ប្រព័ន្ធ​បាគង

    • សូមបង្កើតលេខសម្ងាត់ (Password) ដើម្បីការពារទូរស័ព្ទ របស់លោក-លោកស្រី ពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
    • មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទឡើយ។ ករណីបានភ្ជាប់ ត្រូវបិទ និងសម្អាតភ្លាមៗដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួច (Virus and/or Hacker)។
    • សូមកុំប្រើទូរស័ព្ទដែលភ្ជាប់ប្រព័ន្ធបាគង ជាមួយសេវាអ៊ីនធឺណែតសាធារណៈ ឬ ប្រើប្រាស់រួមជាមួយអ្នកដ៏ទៃឡើយ ដើម្បីជៀសវាងពីការបន្លំលួចដោយ Hacker។
    • សូមកុំទុកទូរស័ព្ទដែលកំពុងបើកកម្មវិធីប្រព័ន្ធបាគងចោលនៅទីសាធារណៈ។
    • សូមចាកចេញ (Logout) ពីកម្មវិធីនៃប្រព័ន្ធបាគង នៅពេល លោក-លោកស្រី ធ្វើប្រតិបត្តិការរួចរាល់។
    • ត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់ប្រព័ន្ធបាគងឱ្យមានសុវត្ថិភាពល្អ។ ប្រសិនបើទូរស័ព្ទនោះ ខូច ឬ បាត់ ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ ជាបន្ទាន់ដើម្បីបង្ខាំងគណនី ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
    • ក្នុងករណី លោក-លោកស្រី លក់ ឬ ផ្ទេរទូរស័ព្ទឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីប្រព័ន្ធបាគងចេញពីក្នុងទូរស័ព្ទឱ្យបានរួចរាល់ជាមុន។
  13. ប្រការ​ 13​. ​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​អតិថិជន

    • លោក-លោកស្រី ត្រូវប្រាកដថាគ្រប់ព័ត៌មានដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់សេវាទូទាត់បាគង ពិតជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត។ករណីលោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះលោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
    • លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យលើព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងទូរស័ព្ទរបស់ខ្លួន។ រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន។
    • លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគង។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោល តែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
    • លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាទូទាត់បាគងនេះ។
    • លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមកខេប៊ីប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ ទទួលរងទាក់ទងនឹងប្រតិបត្តិការសេវាទូទាត់បាគង និងដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវានេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការសេវាទូទាត់បាគង ដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ ជាដើម។
    • លោក-លោកស្រីមានសិទ្ធិទទួលបានសេវាកម្មគ្រប់ប្រភេទនៃសេវាទូទាត់បាគង ដែលខេប៊ីប្រាសាក់ បានព្រមព្រៀងផ្តល់ជូន ហើយ លោក-លោកស្រី មានសិទ្ធិអង្កេតមើលពីគុណភាពសេវាកម្ម និងផ្តល់យោបល់ដល់ខេប៊ីប្រាសាក់ ដើម្បីកែលម្អ។
    • លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងមុខងារនៃសេវាទូទាត់បាគង វិធីសាស្រ្តនៃការប្រើប្រាស់ កម្រៃសេវាកម្ម អត្រាការប្រាក់ និង របៀបគិតកម្រៃពាក់ព័ន្ធជាដើម។
  14. ​ប្រការ​ 14​. ​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់ខេប៊ីប្រាសាក់

    • ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចក្នុងការផ្តល់ ឬ មិនផ្តល់ជូននូវសេវាទូទាត់បាគងជូនលោក-លោកស្រី។
    • ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង របស់លោក-លោកស្រី តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម។
    • ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគង របស់ លោក-លោកស្រី ដោយយោងលើវិធាននៃច្បាប់ ឬ ដីការពីតុលាការ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំងគណនីបាគងរបស់ លោក-លោកស្រី ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវរបស់ ខេប៊ីប្រាសាក់។
    • នៅក្នុងហេតុការណ៍ដែលសេវាទូទាត់បាគងរបស់ លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់ នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
    • ខេប៊ីប្រាសាក់ មានសិទ្ធិកំណត់កម្រៃសេវាពាក់ព័ន្ធ ឬ ធ្វើការកែប្រែកម្រៃសេវាអាស្រ័យលើលក្ខខណ្ឌនៃអាជីវកម្មជាក់ស្តែង។
    • ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម ២៤ ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន។
    • ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់រាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬ មានដីការពីតុលាការ។
    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
  15. ប្រការ​ 15. ​ការ​ទប់​ស្កាត់​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម

    • តាមរយៈការទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ទាំងអស់នេះ លោក-លោកស្រី យល់ព្រមជាមួយខេប៊ីប្រាសាក់ ថា ខេប៊ីប្រាសាក់ អាចនឹងពន្យាពេល ឬ បង្ខាំងទុក ឬ បដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើខេប៊ីប្រាសាក់ សង្ស័យថា៖
      • ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ។
      • ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬ ដោយប្រយោលទៅនឹងដំណើរការ ឬ គោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់។
    • លោក-លោកស្រី យល់ព្រម និងទទួលរ៉ាប់រងចំពោះខេប៊ីប្រាសាក់ ថា រាល់ការទូទាត់ប្រាក់តាមរយៈសេវាទូទាត់បាគងរបស់ខេប៊ីប្រាសាក់ មិនរំលោភបំពានលើច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា ឬ ដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ។
  16. ប្រការ​ 16. ​ការ​កែប្រែ​ ​ក​ម្រៃ​សេវា​ ​ទំហំ​កំណត់​ ​លក្ខខណ្ឌ​ ​និង​ការ​ជូនដំណឹង

    • ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែព័ត៌មាន កម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មនេះ ដោយខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រីឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់។
    • ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពីសំណាក់ លោក-លោកស្រី ត្រូវសន្មត់ថាលោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែខាងលើ មកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
      • តាមរយៈសាខារបស់ខេប៊ីប្រាសាក់ និង/ឬ
      • តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខេប៊ីប្រាសាក់ និង/ឬ
      • ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់អតិថិជន
      • តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័ត កម្មវិធីបាគង ឬមធ្យោបាយផ្សេងៗដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
    • អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់ បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
  17. ប្រការ​ 17​. ​ច្បាប់​ ​និង​ការ​ដោះស្រាយ​វិវាទ

    • លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  18. ប្រការ 18. ​វិភាគ​ភាព
    ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះមិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះអស់សុពលភាពត្រឹមកម្រិត ដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពរបស់ប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។
  19. ប្រការ​ 19.​ ​ភាសា
    លក្ខខណ្ឌទូទៅនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ។

           ខ្ញុំ បានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ដូចបានបញ្ជាក់ខាងលើ៕