ឥណទានជីវឧស្ម័ន

ជាមួយនឹងឥណទានសាងសង់ឡជីវឧស្ម័ន លោកអ្នកអាចទទួលបានថាមពលប្រើប្រាស់សម្រាប់ចំអិនអាហារ និងបំភ្លឺបានយ៉ាងងាយ ហើយលោកអ្នកក៏អាចចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ ក្រៅពីនេះលោកអ្នកអាចទទួលបានជីកំប៉ុស្តិ៍សម្រាប់ដំណាំរបស់លោកអ្នក។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី​៖ ពី 150 ដុល្លារអាមេរិក ដល់ 1,000 ដុល្លារអាមេរិក
  • អត្រាការប្រាក់​៖ 1.2% ក្នុង 1 ខែ
  • រយៈពេលខ្ចី​៖ រហូតដល់ 24 ខែ
  • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ
  • ត្រូវសាងសង់ឡជីវឧស្ម័ន
  • មានលក្ខខណ្ឌគ្រប់គ្រាន់ស្របទៅតាមកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • កិច្ចសន្យាការងារ
  • វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានប្រាក់បៀវត្ស
ឥណទានប្រាក់បៀវត្ស
ឥណទានពលករ
ឥណទានពលករ