គណនីបញ្ញើមានកាលកំណត់

ជម្រើសដ៏ត្រឹមត្រូវក្នុងការចាត់ចែងសាច់ប្រាក់ដែលនៅសល់ គឺដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារ ខេប៊ីប្រាសាក់។ លោកអ្នកមិនត្រឹមតែទទួលបានសុវត្ថិភាពសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការប្រាក់ខ្ពស់។ លោកអ្នកអាចធ្វើការត្រួតពិនិត្យសាច់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលាតាមរយៈកម្មវិធី KB PRASAC Mobile។ ក្នុងករណីដែលលោកអ្នកត្រូវការប្រាក់បន្ទាន់ មិនចាំបាច់បិទគណនីនោះទេ ព្រោះ ខេប៊ីប្រាសាក់ អាចផ្តល់ប្រាក់កម្ចីជូនលោកអ្នកបានភ្លាមៗសម្រាប់បំពេញសេចក្តីត្រូវការរបស់លោកអ្នក។

អត្រាការប្រាក់

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ3.00%3.00%2.75%2.75%
2 ខែ3.25%3.25%3.00%3.00%
3/4/5 ខែ4.25%4.25%4.00%4.00%
6/7/8 ខែ5.25%5.25%5.00%5.00%
9/10/11 ខែ5.50%5.50%5.25%5.25%
12/18/24/36/48/60 ខែ7.25%0.50%7.75%7.25%0.25%7.50%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ3.00%3.00%2.75%2.75%
2 ខែ3.00%3.00%2.75%2.75%
3/4/5 ខែ4.00%4.00%3.75%3.75%
6/7/8 ខែ5.00%5.00%4.75%4.75%
9/10/11 ខែ5.25%5.25%5.00%5.00%
12/18/24/36/48/60 ខែ7.00%0.50%7.50%7.00%0.25%7.25%
* អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមាចាប់ពី 200,000 រៀល ឬ 50 ដុល្លារ
រយៈពេលចាប់ពី 1 ខែ ដល់ 60 ខែ
ទូទាត់ការប្រាក់ទូទាត់រៀងរាល់ខែ ឬ ដល់កាលកំណត់ ឬ នៅពេលបិទគណនី
ការបើកគណនីតម្រូវឱ្យអតិថិជនបើកគណនីប្រភពមួយជាមុន អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់។
ដាក់ប្រាក់ធ្វើបានតែម្តងគត់នៅពេលបើកគណនី (ករណីចង់ដាក់ប្រាក់បន្ថែម លោកអ្នកអាចបើកគណនីថ្មីបន្ថែមបាន)
លក្ខខណ្ឌបន្តគណនីនៅពេលគណនីដល់កាលកំណត់#list#
– បន្តប្រាក់ដើមបូកនឹងការប្រាក់
– បន្តប្រាក់ដើម
– បិទគណនីដោយស្វ័យប្រវត្តិ
បិទគណនីមុនកាលកំណត់#list#
– មិនគិតកម្រៃសេវា និងផ្តល់ជូនការប្រាក់ដោយគិតតាមអត្រាការប្រាក់នៃគណនីប្រភព
– ផ្តល់អត្រាការប្រាក់ទាបជាងគេនៃគណនីចម្រើនតាមលំដាប់ក្នុងករណីជ្រើសយកគណនីចម្រើនតាមលំដាប់ជាគណនីប្រភព
ពន្ធលើការប្រាក់#list#
– និវាសនជន 6%
– អនិវាសនជន 14%
វិញ្ញាបនបត្របញ្ញើមានកាលកំណត់#list#
– មិនគិតកម្រៃសេវាសម្រាប់ផ្តល់ជូនលើកដំបូង
– 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ស្នើសុំថ្មី ក្នុងករណីខូច ឬ បាត់
ការផ្ដល់ជូនបន្ថែម#list#
– របាយការណ៍គណនី៖ មិនគិតកម្រៃសេវា
– ភ្ជាប់គណនីជាមួយនឹងកម្មវិធី KB PRASAC Mobile៖ មិនគិតកម្រៃសេវា
– មូលប្បទានបត្រធនាគារ៖ 40,000 រៀល ឬ 10 ដុល្លារ ក្នុង 1 សន្លឹក
– លិខិតបញ្ជាក់សមតុល្យគណនី៖ 40,000 រៀល ឬ 10 ដុល្លារ ក្នុង 1 សន្លឹក

លក្ខខណ្ឌទូទៅសម្រាប់គណនីបញ្ញើមានកាលកំណត់

  1. ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា «ខេប៊ីប្រាសាក់» ផ្តល់វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជូនអតិថិជន ចំពោះគ្រប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ។ វិញ្ញាបនបត្រនេះជាភស្តុតាងនៃការដាក់ប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអតិថិជនមិនអាចយកទៅចរចាទិញដូរ នៅលើទីផ្សារ ផ្ទេរ ឬដាក់ជាទ្រព្យធានានៅអង្គភាព ឬស្ថាប័នហិរញ្ញវត្ថុផ្សេងឡើយ។
  2. ចំនួនការប្រាក់ដែលអតិថិជនទទួលបាន ត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬពន្ធផ្សេងៗតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
  3. ម្ចាស់គណនីអាចប្រើប្រាស់ប្រាក់បញ្ញើមានកាលកំណត់ បាននៅថ្ងៃដល់កាលកំណត់នៃថ្ងៃធ្វើការ។
  4. អតិថិជនអាចដកប្រាក់មុនកាលកំណត់បាន លុះត្រាតែមានការយល់ព្រមពី ខេប៊ីប្រាសាក់ ហើយអតិថិននឹងត្រូវខាតបង់ការប្រាក់ដែលត្រូវទទួលបាន។
  5. ក្នុងករណីមានការបាត់វិញ្ញាបនបត្រប្រាក់បញ្ញើ ម្ចាស់គណនីត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមក ខេប៊ីប្រាសាក់ ជាបន្ទាន់ នៅស្នាក់ការណាមួយដែលនៅជិតលោកអ្នកបំផុត។
  6. ម្ចាស់គណនីត្រូវបង្ហាញវិញ្ញាបនបត្រប្រាក់បញ្ញើនៅពេលមកស្នើសុំដកប្រាក់។
  7. ករណីអតិថិជនជ្រើសរើសលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថាម្ចាស់គណនីយល់ព្រមបន្តរយៈពេលដាក់ប្រាក់បញ្ញើមានកាលកំណត់ដូចរយៈពេលមុន ហើយទទួលយកអត្រាការប្រាក់ស្តង់ដារ ដែលខេប៊ីប្រាសាក់កំពុងមានជាធរមាន។
  8. ចំពោះការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយទទួលបានការប្រាក់ជាប្រចាំខែ ករណីអតិថិជនស្នើសុំបិទគណនីមុនកាលកំណត់ អតិថិជនត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលប្រចាំខែ ត្រលប់មក ខេប៊ីប្រាសាក់ វិញ ដោយអនុញ្ញាតឱ្យខេប៊ីប្រាសាក់ធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីអតិថិជន ។
  9. ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និង/ឬលក្ខខណ្ឌទាំងនេះ ដោយខេប៊ីប្រាសាក់នឹងធ្វើការជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ។

សម្គាល់៖

  • អត្រាការប្រាក់ខាងលើ នឹងផ្លាស់ប្ដូរចាប់ពីថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024 តទៅ។
  • ខេប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​អត្រា​ការប្រាក់​ ​និង​ក​ម្រៃ​សេវា​ ​ដោយ​ជូនដំណឹង​ទៅ​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ផ្ញើប្រាក់តាមលេខកូដ
ផ្ញើប្រាក់តាមលេខកូដ
បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទ
ម៉ាស៊ីនដាក់ប្រាក់
ម៉ាស៊ីនដាក់ប្រាក់