​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដំណើរការ​ជា​ផ្លូវការ​ ​បន្ទាប់ពី​រួមបញ្ចូល​គ្នា​រវាង​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី

​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ថ្ងៃ​ទី​ 07 ​ខែ​សីហា​ ​ឆ្នាំ​ 2023 — ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​បន្ទាប់ពី​រួមបញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ (“​ប្រា​សាក់​”) ​និង​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី​ (“KBC”) ​។​

​ធនាគារ​រួមបញ្ចូល​គ្នា​ថ្មី​នេះ​គឺ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ (“ខេ​ប៊ី​ប្រា​សាក់​”) ​ដែល​មាន​អាជ្ញា​ប​ណ្ណ​ធនាគារ​ពាណិជ្ជ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​ហើយ​បាន​ទទួលការ​អនុម័ត​លើ​ការ​រួមបញ្ចូល​គ្នា​ពី​ក្រសួង​ពាណិជ្ជកម្ម​នា​ពេលថ្មីៗនេះ​។​

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​បច្ចុប្បន្ន​មាន​សាខា​សរុប​ចំនួន​ 192 ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដោយ​ក្នុង​នោះ​កើត​ពី​បញ្ចូល​របស់​សាខា​ប្រា​សាក់​ចំនួន​ 184 ​និង​សាខា​ KBC ​ចំនួន​ 8 ​។​

​ការ​រួមបញ្ចូល​ដ៏​ល្អឥតខ្ចោះ​នេះ​ ​ទាញ​យក​ភាព​ខ្លាំង​នៃ​បទពិសោធន៍​ជិត​ 30 ​ឆ្នាំ​ ​របស់​ប្រា​សាក់​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​របស់​ធនាគារ​គូក​មីន​នៅ​ក្នុង​វិ​ស័យ​ធនាគារ​ ​ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​រួមបញ្ចូល​ថ្មី​នេះ​ ​ផ្ដល់​សេវា​និង​ផលិតផល​ធនាគារ​ទំនើប​ ​និង​សម្បូរបែប​ ​រួមផ្សំ​នឹង​ប្រព័ន្ធ​ធនាគារ​ស្នូល​និង​ឌី​ជី​ថល​ដែល​ទំនើប​ចុងក្រោយ​ដើម្បី​បម្រើ​អតិថិជន​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លើស​ពី​សេវា​ហិរញ្ញវត្ថុ​។​

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​មាន​ភាគ​ទុនិ​ក​ដ៏​រឹង​មាំ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេ​របស់​ប្រទេស​កូរ៉េ​ ​និង​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​សំខាន់​មួយ​របស់​ KB ​Financial​ ​Group​ ​Inc​. ​ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក​ក្នុង​សេវា​ហិរញ្ញវត្ថុ​សកល​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ ​និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ញូ​វ​យ៉​ក​។​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ ​ក្នុង​ការ​នាំ​យក​ឧ​ត្ដ​មា​នុ​វត្ត​ន៍ ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​មក​ជូន​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​សម្រាប់​ធ្វើ​ឱ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​សេវា​ធនាគារ​។​

​ជាមួយនឹង​ទស្សនវិស័យ​រួម​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ប្តេជ្ញា​ក្លាយ​ជា​ដៃគូ​ហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត​បំផុត​ ​ជាមួយនឹង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​និរន្តរភាព​ ​ដែល​ជួយ​ដល់​ភាព​រីក​ចម្រើន​របស់​អតិថិជន​។​ ​ធនាគារ​មាន​គោលបំណង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​ប្រកបដោយ​និរន្តរភាព​ជូន​ដល់​សហគមន៍​ ​និង​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​។​

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​បាន​សម្តែង​ក្តី​រំភើប​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ថា​ ​«​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទទួលការ​អនុម័ត​លើ​ដំណើរការ​រួមបញ្ចូល​គ្នា​ ​និង​មាន​អាជ្ញា​ប​ណ្ណ​ធនាគារ​ពាណិជ្ជ​នា​ពេលនេះ​។​ ​តាងនាម​ភាគ​ទុនិ​ក​ ​និង​យើងខ្ញុំ​ទាំងអស់គ្នា​នៅ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រាប់​ការ​គាំទ្រ​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​រួមបញ្ចូល​គ្នា​ដ៏​សំខាន់​នេះ​»​។​

​«​ការ​រួមបញ្ចូល​គ្នា​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងពីរ​ជា​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​បង្ហាញ​ពី​កម្លាំង​សំយោគ​ដ៏​មាន​ឥទ្ធិពល​ដែល​នឹង​បង្កើត​អត្ថប្រយោជន៍​កាន់តែ​ច្រើនឡើង​សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​។​ ​តាម​ការផ្សំ​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ឈរ​ជើង​ដ៏​យូរអង្វែង​របស់​ប្រា​សាក់​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​ក​ម្រិ​ត​សកល​របស់​ធនាគារ​គូក​មីន​កម្ពុជា​ ​យើង​នឹង​ក្លាយ​ជា​ធនាគារ​ដ៏​រឹង​មាំ​ថ្មី​មួយ​ជាមួយនឹង​បណ្តាញ​ដ៏​ធំ​ទូលាយ​នូវ​វត្តមាន​សាខា​កាន់តែ​ច្រើន​ ​និង​ការ​កើន​ឡើង​នៃ​ទ្រព្យ​សកម្ម​សរុប​»​។​

​លោក​ ​សម​អឿន​ ​បាន​បន្ត​ទៀត​ថា​ ​«​នៅ​ពេល​យើង​ចាប់ផ្តើម​ដំណើរ​ដ៏​រីករាយ​នេះ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អតិថិជន​ចំពោះ​ការ​ផ្ដល់​ទំនុក​ចិត្ត​ ​និង​ភក្ដីភាព​។​ ​យើងខ្ញុំ​ប្តេជ្ញា​ធ្វើការ​យ៉ាងខ្លាំងក្លា​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍ ​និង​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក​បាន​ថ្លែង​បញ្ចប់​ថា​ ​«​យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​ ​ជំនាញ​ ​ធនធាន​ ​និង​ការ​ប្តេជ្ញា​ចិត្ត​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​សារវន្ត​ចំពោះ​អតិថិជន​ ​និង​សហគមន៍​ផង​ដែរ​ ​ព្រមទាំង​ក្លាយ​ជា​ដៃគូ​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ ​គឺ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​»​។​

​សូម​បញ្ជាក់​ថា​ ​រាល់​ឯកសារ​ទាំងអស់​ដូចជា​ ​កិច្ចសន្យា​ខ្ចី​បរិភោគ​ វិញ្ញា​បន​ប​ត្រ​ដាក់​ប្រាក់​បញ្ញើ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ប័ណ្ណ​ឥណទាន​ ​សៀវភៅ​សន្សំ​ ​និង​ឯកសារ​ច្បាប់​ផ្សេងទៀត​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​និង​ធនាគារ​គូក​មីន​កម្ពុជា​ ​នៅតែ​មាន​សុពលភាព​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​របស់​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​តាម​ទូរស័ព្ទ​លេខ​ 023 999 911 ​ឬ​ 086 999 911 ​ឬ​ 0969 999 911 ​អុី​ម៉ែ​ល​ ​in​f​o@​p​r​a​sac​.​co​m​.k​h​ ​។​

​អំពី​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​
​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ KB ​Financial​ ​Group​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​ ​ធនាគារ​ពាណិជ្ជ​ថ្មី​នេះ​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.7 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ​2.9 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.0 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 192 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។​ ខេ​ប៊ី​ប្រា​សាក់​ ​ផ្តល់​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​សម្បូរ​បែប​ ​ដែល​បំពេញ​តម្រូវ​ការ​ ​និង​ចំណូលចិត្ត​របស់​អតិថិជន​។​ ​ធនាគារ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយ​សេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ www.kbprasacbank.com.kh ​។​

​អំពី​ធនាគារ​ KB Kook​m​in​ ​Bank​
Kook​m​in​ ​Bank​Co​., ​L​t​d​. ​គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​មាន​ចំនួន​សាខា​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​វិ​ស័​យ​ធនាគារ​ ​និង​មាន​អតិថិជន​ជាង​ 36 ​លាន​នាក់​ ​ដែល​សម​មូល​នឹងជា​ង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ក៏​ឈរ​ជា​ធនាគារ​នាំមុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លតា​ម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​រួម​មាន​ ​L​i​i​v​ ​និង​ KB ​Star​ ​Banking​ ​ដោយមាន​អតិថិជន​ច្រើនជាង​ 17 ​លាន​នាក់​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ KB ​Financial​ ​Group​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​វេ​ប​សាយ​ត៍​៖​ ​w​w​w​.kb​star​.​co​m​ ​ឬ​ ​w​w​w​.kb​f​g​.​co​m​ ​។