លក្ខខណ្ឌប្រើប្រាស់​

I. ​សេចក្តី​ផ្តើម​

​​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​ជាមួយ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​តទៅ​ហៅថា​ ​«​ខេ​ប៊ី​ប្រា​សាក់​»​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អតិថិជន​ទាំងអស់​របស់​ខេ​ប៊ី​ប្រា​សាក់​ ​តទៅ​ហៅថា​ ​«​អតិថិជន​»​ ​ក្នុង​ការ​ស្វែងយល់​អំពី​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​/​ឬ​ ​សេវាកម្ម​នានា​របស់​ខេ​ប៊ី​ប្រា​សាក់​ ​តទៅ​ហៅថា​ ​«​លក្ខខណ្ឌ​ទូទៅ​»​ ​មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​ ​និង​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​។

​ចាប់ពី​ថ្ងៃ​ដែល​អតិថិជន​បាន​បំពេញ​ពាក្យ​ស្នើសុំ​ប្រើប្រាស់​ផលិតផល​ ​ឬ​ ​សេវាកម្ម​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​ក្នុង​ករណី​ដែល​អតិថិជន​ធ្វើការ​បញ្ជា​មក​ខេ​ប៊ី​ប្រា​សាក់​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ ​និង​/​ឬ​ ​សេវា​អ្វីមួយ​ដោយ​មិនបាន​ប្រើប្រាស់​ទម្រង់​ ​ឬ​ ​ឯកសារ​របស់​ខេ​ប៊ី​ប្រា​សាក់​ក៏ដោយ​ ​អតិថិជន​ត្រូវ​បាន​សន្មត​ថា​ ​បាន​អាន​ ​និង​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​និង​លក្ខខណ្ឌ​លម្អិត​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ផលិតផល​ ​និង​/​ឬ​ ​សេវាកម្ម​នីមួយៗ​របស់​ខេ​ប៊ី​ប្រា​សាក់​។​​

ករណី​អតិថិជន​មាន​ភាព​មិន​ច្បាស់លាស់​លើ​ចំណុច​ណាមួយ​ដែល​បាន​ចែង​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​អតិថិជន​អាច​ស្វែងរក​ការ​ពន្យល់​បន្ថែម​ពី​បុគ្គលិក​ខេ​ប៊ី​ប្រា​សាក់​ដោយ​ផ្ទាល់​នៅ​គ្រប់​សាខា​ខេ​ប៊ី​ប្រា​សាក់​ទាំងអស់​ ​ឬ​ ​តាមរយៈ​ទូរស័ព្ទ​ទៅកាន់​លេខ​ ​០​២​៣​/​០​៨​៦​ ​៩​៩​៩​ ​៩​១​១​ ​បាន​គ្រប់ពេល​វេលា​។

II. និយមន័យនៃពាក្យគន្លឹះ

ខេប៊ីប្រាសាក់ សំដៅលើ ធនាគារ ខេប៊ីប្រាសាក់ ម.ក
អតិថិជន ​សំដៅ​លើ​បុគ្គល​ជា​ម្ចាស់​គណនី​ ​ឬ​ ​មិន​មាន​គណនី​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​ដែល​បាន​ប្រើប្រាស់​សេវា​ណាមួយ​របស់​ខេ​ប៊ី​ប្រា​សាក់
គណនី ​សំដៅ​លើ​គ្រប់​ប្រភេទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ទាំងឡាយ​ដែល​អតិថិជន​ប្រើប្រាស់​ជាមួយ​ខេ​ប៊ី​ប្រា​សាក់
​គណនី​រួម ​សំដៅ​លើ​គណនី​ទាំងឡាយ​ណា​ដែល​មាន​សមាជិក​រួម​គណនី​ចាប់ពី​ ​០​២​ ​នាក់​ ​ឡើង​ទៅ
ម្ចាស់គណនី ​សំដៅ​លើ​រូបវន្តបុគ្គល​ ​ឬ​ ​អង្គភាព​ទាំងឡាយ​ណា​ ​ដែល​បាន​ឈរឈ្មោះ​បើក​គណនី​ជាមួយ​ខេ​ប៊ី​ប្រា​សាក់
អ្នក​រួម​គណនី​ ​សំដៅ​លើ​អតិថិជន​ជា​ម្ចាស់​គណនី​ដែល​ឈរឈ្មោះ​ជា​សមាជិក​រួម​គណនី
ប្រាក់​បញ្ញើ ​សំដៅ​លើ​ទឹកប្រាក់​ដែល​អតិថិជន​បាន​ដាក់​បញ្ញើ​ជាមួយ​ខេ​ប៊ី​ប្រា​សាក់
​របាយការណ៍​គណនី ​សំដៅ​លើ​កំណត់​ត្រា​ប្រតិបត្តិការ​ចេញ​ ​ឬ​ ​ចូល​ទាំងឡាយ​នៅ​ក្នុង​គណនី
ឯកសារ​គណនី​ ​សំដៅ​លើ​សៀវភៅ​គណនី​សន្សំ​ ​សម្រាប់​គណនី​សន្សំ​ ​និង​/​ឬ​ វិញ្ញា​បន​ប​ត្រ​សម្រាប់​គណនី​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​ប័ណ្ណ​ព័ត៌មាន​គណនី​ជាដើម​។​ល​។
ករណីប្រធានសក្តិ សំដៅ​លើ​អំពើ​ទាំងឡាយ​ណា​ ​ដែល​កើតឡើង​ក្រៅពី​ឆន្ទៈ​ ​ដោយ​មិន​អាច​ប៉ាន់ស្មាន​ជាមុន​ ​និង​មិន​អាច​ជំនះ​បាន​ ​ឬ​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ ​ឬ​ ​ទាំងពីរ​អាចប​ន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជាប្រក្រតី​បាន​ដូចជា​៖​ ​បន្ទុះ​ភ្នំភ្លើង​ ​ទឹកជំនន់​ ​គ្រោះ​រញ្ជួយ​ដី​ ​ព្យុះសង្ឃរា​ ​ភេរវកម្ម​ ​កុប្បកម្ម​ ​សង្គ្រាម​។​ល​។
ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​សំដៅ​លើ​ឯកសារ​ផ្លូវច្បាប់​ទាំងឡាយ​ ​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ណា​ម្នាក់​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ដូចជា​៖​ ​អត្តសញ្ញាណប័ណ្ណ​ ​លិខិតឆ្លងដែន​ ​សំបុត្រកំណើត​ ​និង​/​ឬ​ ​លិខិត​បញ្ជាក់​ផ្សេងៗ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​។

III. លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​របស់​ខេ​ប៊ី​ប្រា​សាក់​

  1. ​កា​របើក​គណនី
    1. រាល់​ពេល​ស្នើសុំ​បើក​គណនី​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​អតិថិជន​ត្រូវ​បំពេញ​ទម្រង់​ពាក្យ​ស្នើសុំ​បើក​គណនី​ ​ផ្តល់​គំរូ​ហត្ថលេខា​ ​ឬ​ ​ស្នាមមេដៃ​ ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​និង​ឯកសារ​តម្រូវ​ផ្សេងៗ​ទៀត​តាម​ការ​ស្នើសុំ​ពី​ខេ​ប៊ី​ប្រា​សាក់​។
    2. ​អតិថិជន​យល់ព្រម​ដាក់​ប្រាក់​តម្កល់​ក្នុង​គណនី​នូវ​ចំនួន​អប្បបរមា​ទៅតាម​ប្រភេទ​គណនី​ណាមួយ​ស្រប​ទៅ​ ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
    3. ​សម្រាប់​កា​របើក​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​អតិថិជន​មិន​តម្រូវ​ឱ្យ​បំពេញ​ពាក្យ​ស្នើសុំ​ ​តែ​អតិថិជន​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​លម្អិត​បន្ថែម​ផ្សេងទៀត​ដែល​មាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​មធ្យោបាយ​អេ​ឡិច​ត្រូនិ​ក​ណាមួយ​ដែល​ទទួលស្គាល់​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​មុននឹង​សម្រេច​បើក​គណនី​នីមួយៗ​នោះ​។
  2. គណនីរួម
    1. គណនីរួម​ ​គឺជា​គណនី​ឯក​ត្ត​បុគ្គល​ដែល​មាន​សមាជិក​រួម​គណនី​ចាប់ពី​ ​០​២​នាក់​ ​ឡើង​ទៅ​។
    2. សមាជិក​រួម​គណនី​នីមួយៗ​ ​គឺ​ត្រូវ​បាន​ចាត់ទុកថា​ជា​ម្ចាស់​គណនី​ ​ហើយ​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ខេ​ប៊ី​ប្រា​សាក់​ ​នូវ​រាល់​បំណុល​ ​និង​កាតព្វកិច្ច​នានា​ដែល​កើតមានឡើង​នៅ​ក្នុង​គណនីរួម​នោះ​។
  3. គណនី​គ្មាន​ប្រតិបត្តិការ
    1. ​ប្រសិនបើ​គណនី​របស់​អតិថិជន​មិន​មាន​ប្រតិបត្តិការ​ក្នុងរយៈពេល​ ​៣​៦​៥​ ​ថ្ងៃ​ ​ឡើង​ទៅ​ ​គណនី​នោះ​នឹង​ត្រូវ​ចាត់ទុកថា​ជា​គណនី​គ្មាន​ប្រតិបត្តិការ​។
    2. ​អតិថិជន​យល់ព្រម​ឱ្យខេ​ប៊ី​ប្រា​សាក់​ធ្វើការ​ទូទាត់​ក​ម្រៃ​សេវា​នៃ​គណនី​គ្មាន​ប្រតិបត្តិការ​ជាប្រចាំ​ខែ​ ​ដោយ​ក​ម្រៃ ​សេវា​នឹង​ត្រូវ​បាន​ទូទាត់​ចេញពី​គណនី​អតិថិជន​ដោយស្វ័យប្រវត្តិ​ ​និង​ដោយ​មិន​ចាំបាច់​ស្នើសុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​។
    3. ​អតិថិជន​យល់ព្រម​ថា​ ​រាល់​គណនី​គ្មាន​ប្រតិបត្តិការ​ទាំងឡាយ​ណា​ដែល​មាន​សមតុល្យ​តូច​ជាង​ ​ឬ​ ​ស្មើ​សូន្យ​ ​នឹង​ត្រូវ​បាន​បិទ​ដោយស្វ័យប្រវត្តិ​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​និង​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ឡើយ​។
    4. ​អនុលោម​តាមច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ខេ​ប៊ី​ប្រា​សាក់​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​ការបញ្ជូន​សមតុល្យ​នៃ​គណនី​របស់​អតិថិជន​ទាំងឡាយ​ណា​ដែល​មិន​មាន​ប្រតិបត្តិការ​រយៈពេល​ ​១​០​ឆ្នាំ​ ​ជាប់ៗ​គ្នា​ទៅ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​ ​ដើម្បី​គ្រប់គ្រង​បន្ត​។
  4. ​ការ​ផ្តល់​ព័ត៌មាន​របស់​អតិថិជន
    1. ​​​នៅ​ពេល​ស្នើសុំ​បើក​គណនី​ ​និង​/​ឬ​ ​ប្រើប្រាស់​សេវាកម្ម​នានា​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​អតិថិជន​ត្រូវ​ផ្តល់​នូវ​ព័ត៌មាន​តាម​ការ​ស្នើសុំ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​ត្រូវ​ធានា​ថា​ ​រាល់​ព័ត៌មាន​ដែល​ផ្តល់​មក​ខេ​ប៊ី​ប្រា​សាក់​ ​ជា​ព័ត៌មាន​ ​ពិតប្រាកដ​ ​ត្រឹមត្រូវ​ ​និង​ថ្មី​បំផុត​។
    2. ​ករណី​មាន​ការផ្លាស់ប្តូរ​ព័ត៌មាន​ផ្សេងៗ​ ​អតិថិជន​ត្រូវធ្វើ​ការ​ជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​មក​ខេ​ប៊ី​ប្រា​សាក់​ជាបន្ទាន់​។
    3. ​អតិថិជន​យល់ព្រម​ឱ្យខេ​ប៊ី​ប្រា​សាក់​ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​ភាគី​ទីបី​ក្នុង​ ​ករណី​ចាំបាច់​ណាមួយ​ ​ដែល​តម្រូវ​ដោយ​ខេ​ប៊ី​ប្រា​សាក់​ផ្ទាល់​ ​ឬ​ ​តាម​ការ​បង្គាប់បញ្ជា​ពី​តុលាការ​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​។
    4. ​អតិថិជន​យល់ព្រម​ចូលរួម​សហការ​ ​និង​ផ្តល់​ឱ្យខេ​ប៊ី​ប្រា​សាក់​នូវ​ឯកសារ​គាំទ្រ​នានា​ ​ដែល​ពាក់ព័ន្ធ​ ​ដើម្បី​ឱ្យខេ​ប៊ី​ប្រា​សាក់​អាច​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវតាម​កាតព្វកិច្ច​ផ្លូវច្បាប់​ ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។
  5. ការ​ស្នើសុំ​កែប្រែ​ព័ត៌មាន​ ​និង​ការ​ជូនដំណឹង​ពី​អតិថិជន​
    1. ​អតិថិជន​អាច​ធ្វើការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​មក​ខេ​ប៊ី​ប្រា​សាក់​ ​ដើម្បី​ធ្វើការ​កែប្រែ​ ​ឬ​ ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​ខ្លួន​បាន​។
    2. ខេ​ប៊ី​ប្រា​សាក់​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ ​រាល់​ការខូចខាត​ទាំងឡាយ​ណា​ដែល​កើត​ចេញ​អំពី​ការផ្លាស់ប្តូរ​ព័ត៌មាន​ផ្សេងៗ​របស់​អតិថិជន​ក្នុង​ករណី​ដែល​អតិថិជន​មិនបាន​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​។
    3. ​ការផ្លាស់ប្តូរ​ព័ត៌មាន​អាច​ជា​ ​ការ​បន្ថែម​ ​ឬ​ ​ដក​សិទ្ធិ​អ្នក​រួម​គណនី​ ​ការ​កែប្រែ​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​ការផ្លាស់ប្តូរ​គំរូ​ហត្ថលេខា​ ​ការផ្លាស់ប្តូរ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​ការ​ប្តូរ​លេខ​ទូរស័ព្ទ​ ​ការ​ប្តូរ​អ៊ី​ម៉ែ​ល​ ​ឬ​ ​ការ​កែប្រែ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​ ​ដែល​ខុស​អំពី​ព័ត៌មាន​ដែល​អតិថិជន​បាន​ផ្តល់​មក​ខេ​ប៊ី​ប្រា​សាក់​នៅ​ពេល​ស្នើសុំ​បើក​គណនី​ដំបូង​។
  6. កា​រដាក់​ប្រាក់​បញ្ញើ
    1. ខេ​ប៊ី​ប្រា​សាក់​យល់ព្រម​ឱ្យ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់សុទ្ធ​ ​មូលប្បទានបត្រ​ ​ផ្ទេរ​តាម​គណនី​ ​ឬ​តាមមធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
    2. ​អតិថិជន​អាច​ដាក់​ប្រាក់​តាម​បញ្ជរ​បេឡា​ ​ម៉ាស៊ីន​ឆូត​កាត​ ​ម៉ាស៊ីន​ដាក់​ប្រាក់​ ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​ខេ​ប៊ី​ប្រា​សាក់​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នា​ពេល​អនាគត​។
    3. ​​ករណី​ខេ​ប៊ី​ប្រា​សាក់​ទទួល​បាន​ក្រដាសប្រាក់​ក្លែងក្លាយ​ ​ឬ​ ​ចាស់​ ​ប្រឡាក់​ ​រហែក​ ​ឬ​ ​ខូច​ទ្រង់ទ្រាយ​ ​តាមរយៈ​កា​រដាក់​ប្រាក់​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ ​នោះ​ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​មិន​ទូទាត់​ជូន​អតិថិជន​ ​ឬ​ ​ដកហូត​ ​ឬ​ ​ទំនាក់ទំនង​ទៅកាន់​អតិថិជន​ដើម្បី​ឱ្យ​មក​ធ្វើ​ការផ្លាស់ប្តូរ​ក្រដាសប្រាក់​ថ្មី​ ​ឬ​ ​ផ្តល់​ជូន​នូវ​សេវា​កាត់​ទឹក​។​ ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​បង្ខាំង​ទឹកប្រាក់​ដែល​មាន​បញ្ហា​ ​រហូតដល់​អតិថិជន​អញ្ជើញ​មក​ដោះស្រាយ​ ​ឬ​ ​ធ្វើការ​ទូទាត់​ទឹកប្រាក់​ត្រលប់​ ​ឬ​ ​កាត់​ទឹក​ ​ដោយស្វ័យប្រវត្តិ​ ​ករណី​អតិថិជន​មិនបាន​អញ្ជើញ​មក​ដោះស្រាយបញ្ហា​តាម​ការ​ស្នើសុំ​ពី​ខេ​ប៊ី​ប្រា​សាក់​។
    4. ខេ​ប៊ី​ប្រា​សាក់​ក៏​អាច​ធ្វើការ​បដិសេធ​ ​មិន​ទទួលយក​ប្រាក់​បញ្ញើ​ពី​អតិថិជន​ ​ករណី​ខេ​ប៊ី​ប្រា​សាក់​មាន​ការសង្ស័យ​ចំពោះ​ប្រភព​ដើម​នៃ​ប្រាក់​បញ្ញើ​នោះ​។
    5. អតិថិជន​យល់ព្រម​បង់ក​ម្រៃ​សេវា​លើ​កា​រដាក់​ប្រាក់​ឆ្លង​សាខា​ (​ប្រសិនបើ​មាន​) ​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
  7. ការ​​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​បញ្ញើ
    1. ​​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​ចេញពី​គណនី​របស់​ខ្លួន​ដែល​មាន​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​គ្រាន់តែ​បំពេញ​ប័ណ្ណ​ដកប្រាក់​ ​ឬ​ ​ប័ណ្ណ​ផ្ទេរ​ប្រាក់​ ​នៅ​តាម​សាខា​ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ឱ្យ​បាន​ត្រឹមត្រូវ​។
    2. ​ការ​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​និង​/​ឬ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​ ​ត្រូវ​បាន​អនុញ្ញាត​ ​ករណី​អតិថិជន​បាន​ស្នើសុំ​ប្រើប្រាស់​ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​ជាក់លាក់​នៃ​សេវា​នីមួយៗ​នោះ​។
    3. ​អតិថិជន​អាច​ស្នើសុំ​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​ខុស​ពី​រូបិយប័ណ្ណ​គណនី​បាន​ ​ដោយ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ស្តង់​ដារ​ដែល​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​នៅ​ពេល​ស្នើសុំ​ធ្វើ​ប្រតិបត្តិការ​នោះ​។
    4. ​​អតិថិជន​យល់ព្រម​បង់ក​ម្រៃ​សេវា​លើ​ប្រតិបត្តិការ​ដក​ ​ឬ​ ​ផ្ទេរ​ឆ្លង​សាខា​ទៅតាម​ក​ម្រៃ​សេវា​ស្តង់​ដារ​ដែល​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​ដែល​អាច​​​រក​បាន​នៅ​តាម​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ វេ​ប​សាយ​ត៍​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​w​w​w​.kb​p​r​a​sac​.​co​m​.k​h​។
    5. ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​បដិសេធ​លើ​ប្រតិបត្តិការ​ដកប្រាក់​ ​ឬ​ ​ផ្ទេរ​ប្រាក់​ពី​អតិថិជន​ ​ក្នុង​ករណី​ដែល​អតិថិជន​មិនបាន​បំពេញ​ពាក្យ​ស្នើសុំ​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​ឱ្យ​បាន​ត្រឹមត្រូវ​ ​ឬ​ ​គណនី​នោះ​ត្រូវ​បាន​បង្ខាំង​ ​ឬ​ ​បង្កក​ ​ដោយ​យោង​តាម​ការ​បង្គាប់បញ្ជា​ពី​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​។​ល​។
    6. ​​ក្នុង​ករណី​អតិថិជន​ទទួល​មរណភាព​ ​អតិថិជន​យល់ព្រម​ ​និង​អនុញ្ញាត​ឱ្យខេ​ប៊ី​ប្រា​សាក់​ប្រើ​ឆន្ទានុសិទ្ធិ​ក្នុង​កា​របើក​បង្ហាញ​ព័ត៌មាន​គណនី​ ​ដកប្រាក់​ ​ឬ​ ​មិន​ដកប្រាក់​ ​ចេញពី​គណនី​របស់​អតិថិជន​ ​ជូន​ទៅ​សន្តតិ​ជន​ដែល​អាច​ជា​ ​កូនបង្កើត​ ​និង​/​ឬ​ ​សហព័ទ្ធ​ ​និង​/​ឬ​ ​ឪពុក​ម្តាយបង្កើត​ ​របស់​អតិថិជន​។​ ​ការ​ដកប្រាក់​អាច​ធ្វើ​ទៅ​បាន​ដោយ​ ​យោង​តាម​គោលការណ៍​របស់​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​ដីកាសម្រេច​ពី​តុលាការ​។
  8. ​ឥណទាន​វិ​បា​រូប​រ៍ (​ការ​ដកប្រាក់​ដែល​ធើ្វឱ្យ​សមតុល្យ​ក្រោមសូន្យ​)
    1. ​អតិថិជន​ត្រូវ​រក្សា​សមតុល្យ​គណនី​របស់​ខ្លួន​ឱ្យ​ធំ​ជាង​សូន្យ​គ្រប់ពេល​ ​ឬ​ ​ត្រឹម​សមតុល្យ​អប្បបរមា​ ​តាម​ការកំណត់​របស់​ខេ​ប៊ី​ប្រា​សាក់​ ​លើកលែង​ករណី​ដែល​ខេ​ប៊ី​ប្រា​សាក់​ផ្តល់​ ឱ្យ​អតិថិជន​នូវ​សេវា​ឥណទាន​វិ​បា​រូប​រ៍ (​ការ​ដកប្រាក់​ដែល​ធ្វើ​ឱ្យ​សមតុល្យ​គណនី​ក្រោមសូន្យ​)​។
    2. ការប្រាក់​នឹង​គិត​ចំពោះ​ការ​ដកប្រាក់​ក្រោមសូន្យ​ ​ដោយ​គណនា​តាម​សមតុល្យ​ដែល​តូច​ជាង​សូន្យ​ប្រចាំថ្ងៃ​គុណ​នឹង​អត្រា​ជាក់​សែ្ត​ង​ដែល​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​នា​ពេល​នោះ​។​ ​ការប្រាក់​នឹង​បញ្ចូល​ក្នុង​ខែ​នីមួយៗ​ ​ហើយ​ត្រូវ​បាន​បូក​បញ្ចូល​ទៅជា​ប្រាក់ដើម​សម្រាប់​គោលបំណង​នៃ​ការ​គណនា​ការប្រាក់​នៅ​ខែ​បន្ទាប់​។
    3. ខេ​ប៊ី​ប្រា​សាក់​អាច​ទាមទារ​ឱ្យ​អតិថិជន​សង​ត្រលប់​មកវិញ​បាន​គ្រប់ពេល​ ​សម្រាប់​គណនី​ដែល​មាន​សមតុល្យ​ក្រោមសូន្យ​។
  9. ​ការ​បញ្ជា​ទូទាត់​
    1. ​អតិថិជន​អាច​ធ្វើការ​បញ្ជា​ទូទាត់​ជាលាយលក្ខណ៍អក្សរ​មក​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ឬ​ ​មធ្យោបាយ​ផ្សេងៗ​ដែល​ផ្តល់​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ត្រូវ​ផ្តល់​ព័ត៌មាន​របស់​អ្នកទទួល​ផល​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​ត្រឹមត្រូវ​។
    2. ខេ​ប៊ី​ប្រា​សាក់​នឹង​មិន​ទទួលខុសត្រូវ​ ​ចំពោះ​ការ​បាត់បង់​ទាំងឡាយ​ណា​ដែល​បង្កឡើង​ដោយ​ការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ​និង​/​ឬ​ ​មិន​គ្រប់គ្រាន់​របស់​អតិថិជន​នោះ​ទេ​។
  10. ការ​បង្ខាំង​គណនី​

    ខេប៊ីប្រាសាក់​នឹង​ធ្វើការ​បង្ខាំង​គណនី​របស់​អតិថិជន​ក្នុង​ករណី​ដូច​ខាងក្រោម​៖

    •  ​មានការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​ពី​អតិថិជន
    • មានការ​ស្នើសុំ​ពី​អតិថិជន​តាមរយៈ​ទូរស័ព្ទ​មក​មន្ត្រី​ទំនាក់ទំនង​អតិថិជន​ (​Call​ ​Center​) ​រួម​ទាំង​អតិថិជន​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​អតិថិជន​នៃ​ធនាគារ​ផ្សេង​ ​ក្នុង​ករណី​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ ​ឬ​ ​ដាក់​ប្រាក់​ខុស​លេខ​គណនី
    • ​តាម​សេចក្តីបង្គាប់​បញ្ជា​របស់​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ជាដើម​។
  11. កា​រដោះ​បង្ខាំង​គណនី

    ខេ​ប៊ី​ប្រា​សាក់​នឹង​ធ្វើការ​ដោះ​បង្ខាំង​គណនី​ដែល​ត្រូវ​បាន​បង្ខាំង​ក្នុង​ករណី​ណាមួយ​ខាងក្រោម​៖

    • ​ ​មានការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​ពី​អតិថិជន​ (​ក្នុង​ករណី​អតិថិជន​ស្នើសុំ​បង្ខាំង​គណនី​) ​ឬ
    • ​​តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹង​របស់​អតិថិជន​លើ​ការផ្ទេរ​/​ដាក់​ប្រាក់​ខុស​លេខ​គណនី​ ​ឬ
    • ​តាម​សេចក្តីបង្គាប់​បញ្ជា​របស់​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ជាដើម​។
  12. ​​ក​ម្រៃ​សេវាកម្ម
    1. ​​​អតិថិជន​ ​មាន​កាតព្វកិច្ច​បង់ក​ម្រៃ​សេវាកម្ម​ផ្សេងៗ​ដូច​មាន​ចែង​នៅ​ក្នុង​តារាង​តម្លៃ​សេវា​ស្តង់​ដារ​របស់​ខេ​ប៊ី​ប្រា​សាក់​តាម​ប្រភេទ​ ​និង​លក្ខខណ្ឌ​នីមួយៗ​ពាក់ព័ន្ធ​នឹង​ផលិតផល​ ​និង​សេវាកម្ម​ផ្សេងៗ​របស់​ខេ​ប៊ី​ប្រា​សាក់​។
    2. ខេ​ប៊ី​ប្រា​សាក់​នឹង​កាត់​ប្រាក់​ក​ម្រៃ​ខាងលើ​ ​ចេញពី​គណនី​ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​រួម​មាន​ ​ប្រាក់ពិន័យ​ ​ការប្រាក់​ ​ប្រាក់​ពន្ធ​ ​ប្រាក់​ក​ម្រៃ​ជើងសា​ ​និង​ក​ម្រៃ​សេវាកម្ម​នានា​ដែល​អតិថិជន​ជំពាក់​ ​ឬ​ ​មិនទាន់​បាន​បង់​មក​ឱ្យខេ​ប៊ី​ប្រា​សាក់​។
    3. ចំពោះ​តារាង​តម្លៃ​សេវាកម្ម​ស្តង់​ដារ​នេះ​ ​អតិថិជន​អាច​ស្វែងរក​បាន​នៅ​គ្រប់​ការិយាល័យ​ ​និង​វេ​ប​សាយ​ត៍​របស់​ខេ​ប៊ី​ប្រា​សាក់​ ​w​w​w​.kb​p​r​a​sac​.​co​m​.k​h​ ​ឬ​ ​ទាក់ទង​មកកាន់​មន្ត្រី​បម្រើ​សេវា​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​២​៣​/​០​៨​៦​ ​៩​៩​៩​ ​៩​១​១​។
  13. អត្រា​ការប្រាក់​លើ​ប្រាក់​បញ្ញើ
    1. ខេ​ប៊ី​ប្រា​សាក់​នឹង​គណនា​ ​និង​ទូទាត់​ការប្រាក់​ជូន​ទៅ​អតិថិជន​ដោយ​យោង​តាម​អត្រា​ការប្រាក់​ស្តង់​ដារ​ទៅតាម​ប្រភេទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​នីមួយៗ​ ​ដែល​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
    2. ការប្រាក់​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​ទៅលើ​សមតុល្យ​ប្រចាំថ្ងៃ​ ​ផ្អែកលើ​រយៈពេល​ ​៣​៦​៥​ថ្ងៃ​ ​ក្នុង​មួយ​ឆ្នាំ​ ​និង​ផ្អែក​តាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​នោះ​។
    3. ការប្រាក់​នឹង​ត្រូវ​បញ្ចូល​ក្នុង​គណនី​ជាប្រចាំ​ខែ​ ​ប្រចាំ​ឆ្នាំ​ ​ឬ​ ​ពេល​គណនី​ដល់​កាល​កំណត់​ ​អាស្រ័យ​លើ​ប្រភេទ​គណនី​នីមួយៗ​ដែល​អតិថិជន​បាន​ស្នើសុំ​បើក​។
  14. ការ​កែប្រែ​ក​ម្រៃ​សេវា​ ​អត្រា​ការប្រាក់​ ​ទំហំ​កំណត់​ ​លក្ខខណ្ឌ​ផ្សេងៗ​ ​និង​ការ​ជូនដំណឹង​ទៅ​អតិថិជន
    1. ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ក​ម្រៃ​សេវា​ ​អត្រា​ការប្រាក់​ ​ទំហំ​កំណត់​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​ការប្រើប្រាស់​គណនី​របស់​អតិថិជន​ ​ដោយ​ខេ​ប៊ី​ប្រា​សាក់​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​អតិថិជន​ ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។
    2. ​ក្នុងរយៈពេល​នៃ​ការ​ជូនដំណឹង​ ​ករណី​មិន​មានការ​តវ៉ា​ពីសំណាក់​អតិថិជន​ ​ត្រូវ​សន្មត​ថា​អតិថិជន​បាន​យល់ព្រម​ ​និង​ទទួលយក​ការ​កែប្រែ​ខាងលើ​មក​អនុវត្ត​ភ្លាម​ៗ​បន្ទាប់ពី​ការ​កែប្រែ​ចូលជាធរមាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​តាមរយៈ​មធ្យោបាយ​ណាមួយ​ខាងក្រោម​៖
      (1) តាមរយៈ​សាខា​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      (2) តាមរយៈ​វេ​ប​សាយ​ត៍ ​និង​/​ឬ​ ​បណ្តាញទំនាក់ទំនងសង្គម​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      (3) ការ​ផ្ញើ​សារ​ ​និង​/​ឬ​ ​អ៊ី​ម៉ែ​ល​ទៅកាន់​អតិថិជន
      (4) តាមរយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ការ​សែត​ ​ទស្សនាវដ្តី​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​មធ្យោបាយ​ផ្សេងៗ​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​បាន​ជ្រើសរើស​។​ល​។
    3. ​​អតិថិជន​ត្រូវ​បាន​សន្មត​ថា​បាន​ទទួលការ​ជូនដំណឹង​ស្តីពី​ការ​កែប្រែ​ខាងលើ​ភ្លាម​ៗ​ ​បន្ទាប់ពី​ខេ​ប៊ី​ប្រា​សាក់​បាន​ធ្វើការ​ចុះផ្សាយ​ពី​ការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​ ​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងលើ​។
  15. ពន្ធ​កាត់​ទុក (ពន្ធ​លើការ​ប្រាក់)
    1. ​​អតិថិជន​ (​ម្ចាស់​គណនី​) ​បាន​ទទួលស្គាល់​ថា​ ​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​ដែល​ទទួល​បាន​ពី​កា​រដាក់​ប្រាក់​បញ្ញើ​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ជា​បន្ទុក​របស់​ខ្លួន​។/li>
    2. ​អតិថិជន​យល់ព្រម​ឱ្យខេ​ប៊ី​ប្រា​សាក់​ធ្វើការ​កាត់​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​ចេញពី​គណនី​របស់​អតិថិជន​ដោយ​ផ្ទាល់​ ​និង​មិន​ចាំបាច់​មានការ​យល់ព្រម​ពី​អតិថិជន​ឡើយ​។
    3. ការ​កាត់​ប្រាក់​ពន្ធ​នេះ​នឹង​ត្រូវធ្វើ​ឡើង​រៀងរាល់​ពេល​ដែល​ខេ​ប៊ី​ប្រា​សាក់​ធ្វើការ​បញ្ចូល​ការប្រាក់​ទៅ​ក្នុង​គណនី​របស់​អតិថិជន​ទៅតាម​អត្រា​ពន្ធ​ជាក់ស្តែង​ដែល​ត្រូវ​បាន​កំណត់ដោយច្បាប់​ ​ឬ​ ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​។
  16. អត្រា​ប្តូរ​ប្រាក់​
    1. ​រាល់​ពេល​ធ្វើ​ប្រតិបត្តិការ​លើ​គណនី​ ​ឬ​ ​សេវាកម្ម​ណាមួយ​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ដោយ​ឆ្លង​រូបិយប័ណ្ណ​អតិថិជន​យល់ព្រម​ទទួលយក​អត្រា​ប្តូរ​ប្រាក់​ស្តង់​ដារ​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​បាន​កំណត់​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ​។
  17. ការ​ស្នើសុំ​បិទ​គណនី
    1. ​រាល់​ការ​ស្នើសុំ​បិទ​គណនី​ ​ត្រូវធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​អតិថិជន​ជា​ម្ចាស់​គណនី​ ​ឬ​ ​តាម​ការ​កំណត់ដោយច្បាប់​ ​ឬ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​។
    2. រាល់​ការ​បិទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ក្នុងរយៈពេល​ ​០​៣​ខែ​ (​បី​ខែ​) ​គិត​ចាប់ពី​ថ្ងៃ​បើក​គណនី​ ​អតិថិជន​យល់ព្រម​បង់​នូវ​ក​ម្រៃ​សេវា​ទៅតាម​ការកំណត់​របស់​ខេ​ប៊ី​ប្រា​សាក់​។
    3. ចំពោះ​ការ​ស្នើសុំ​បិទ​គណនី​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​មុន​កាល​កំណត់​ ​អតិថិជន​យល់ព្រម​ចំពោះ​ការ​ខាតបង់​ការប្រាក់​ដែល​នឹង​ត្រូវ​ទទួល​បាន​ ​ហើយ​ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការកំណត់​អត្រា​ការប្រាក់​ ​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន​។
  18. ​​ឯកសារ​គណនី​ (​សៀវភៅ​គណនី​សន្សំ​/វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​/​ប័ណ្ណ​ព័ត៌មាន​គណនី​)
    1. ​​អតិថិជន​អាច​ស្នើសុំ​ ​សៀវភៅ​គណនី​សន្សំ​ ​ឬ​ ​ប័ណ្ណ​ព័ត៌មាន​គណនី​សម្រាប់​ប្រភេទ​គណនី​បញ្ញើ​សន្សំ​ ​និង​/​ឬ​ វិញ្ញា​បន​ប​ត្រ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ ​សម្រាប់​ប្រភេទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ហើយ​រាល់​ក​ម្រៃ​សេវា​ត្រូវ​បាន​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
    2. ​អតិថិជន​ត្រូវ​ត្រួតពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​គណនី​សន្សំ​ ​និង​ /​ឬ​ ​របាយការណ៍​គណនី​ ​នឹង​ត្រូវ​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ភ្លាម​ៗ​ក្នុង​អំឡុង​ពេល​ ​១​៤​ថ្ងៃ​ ​បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការ​បោះពុម្ព​ទិន្នន័យ​ ​ក្នុង​ករណី​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ ​មិន​ត្រឹមត្រូវ​ ​ឬ​ ​មានការ​កោស​លុប​ផ្សេងៗ​។
    3. ​ករណី​មិន​មានការ​ជូនដំណឹង​ពី​អតិថិជន​ ​របាយការណ៍​សមតុល្យ​នោះ​នឹង​ត្រូវ​បាន​ចាត់ទុកថា​ត្រឹមត្រូវ​ ​ហើយ​អតិថិជន​មិន​មាន​សិទិ្ធ​ជំទាស់​ ​ឬ​ ​ប្តឹង​ទាមទារ​សំណង​ពី​ខេ​ប៊ី​ប្រា​សាក់​ឡើយ​។
    4. ខេ​ប៊ី​ប្រា​សាក់​មាន​សិទ្ធិ​ក្នុង​ការ​កែតម្រូវ​ទិន្នន័យ​ដែល​ខុស​នៅ​ក្នុង​សៀវភៅ​គណនី​សន្សំ​ ​ហើយ​ទិន្នន័យ​ដែល​បាន​កែតម្រូវ​នោះ​នឹង​មាន​សុពលភាព​សម្រាប់​អតិថិជន​។
    5. ​នៅ​ពេល​បាត់​សៀវភៅ​គណនី​សន្សំ​ ​និង​/​ឬ​ វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​អតិថិជន​ត្រូវ​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ជាលាយលក្ខណ៍អក្សរ​ជាបន្ទាន់​ ​ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​ ​កាលបរិច្ឆេទ​ ​និង​ទីកន្លែង​ដែល​បាត់​។
    6. អតិថិជន​នឹង​ត្រូវ​បាន​ផ្តល់​នូវ​សៀវភៅ​គណនី​សន្សំ​ ​ឬ​ វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ថ្មី​ ​ជំនួស​ឯកសារ​គណនី​ដែល​បាន​បាត់​ ​ប៉ុន្តែ​ត្រូវ​យល់ព្រម​បង់ក​ម្រៃ​សេវា​ទៅតាម​ក​ម្រៃ​សេវា​ស្តង់​ដារ​របស់​ខេ​ប៊ី​ប្រា​សាក់​។
    7. ខេ​ប៊ី​ប្រា​សាក់​មិន​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​ ​ឬ​ ​ភាគី​ទីបី​ណាមួយ​ ​ប្រសិនបើ​មាន​ប្រតិបត្តិការ​គណនី​ណាមួយ​ ​កើតឡើង​ទាក់ទង​ទៅ​នឹង​គណនី​នោះ​ ​មុន​ពេល​អតិថិជន​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ឡើយ​។
  19. របាយការណ៍​គណនី​
    1. ​ខេ​ប៊ី​ប្រា​សាក់​នឹង​ផ្តល់​របាយការណ៍​គណនី​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​ចេញ​ ​ឬ​ ​ចូលក្នុង​គណនី​របស់​អតិថិជន​ទៅតាម​ការ​ស្នើសុំ​ជាក់ស្តែង​ពី​អតិថិជន​។
    2. ​​អតិថិជន​ត្រូវ​ត្រួតពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បង្ហាញ​ក្នុង​របាយការណ៍​គណនី​នោះ​ ​និង​ត្រូវ​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ភ្លាម​ក្នុង​អំឡុង​ពេល​១​៤​ថ្ងៃ​បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការ​បោះពុម្ព​ទិន្នន័យ​ ​ក្នុង​ករណី​ឃើញ​ភាព​មិន​ប្រក្រតី​ ​ឬ​ ​មិន​ត្រឹមត្រូវ​ ​ឬ​ ​មានការ​កោស​លុប​ផ្សេងៗ​។
  20. ​សិទ្ធិ​ក្នុង​ការ​ទូទាត់​
    1. បន្ថែម​លើ​ការ​ព្រមព្រៀង​ផ្សេងៗ​ ខេ​ប៊ី​ប្រា​សាក់​មាន​សិទ្ធិ​ក្នុង​ការ​ទូទាត់​ទឹកប្រាក់​នៅ​ក្នុង​គណនី​ ​ដើម្បី​ទូទាត់​បំណុល​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ឡើយ​។​ ខេ​ប៊ី​ប្រា​សាក់​នឹង​ធ្វើការ​ទូទាត់​ទឹកប្រាក់​ចេញពី​គណនី​នូវ​ចំនួន​ទឹកប្រាក់​ដែល​អតិថិជន​ជំពាក់​ខេ​ប៊ី​ប្រា​សាក់​ ​ទោះ​ជា​បំណុល​រួម​ ​ឬ​ ​ដាច់ដោយឡែក​ក៏ដោយ​។
    2. ​ខេ​ប៊ី​ប្រា​សាក់​រក្សា​សិទិ្ធ​ក្នុង​ការ​កែតម្រូវ​ ​ឬ​ ​ទូទាត់​ចេញពី​គណនី​អតិថិជន​ ​ចំពោះ​ប្រតិបត្តិការ​ដាក់​ប្រាក់​ ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ឬ​ ​ការ​ទូទាត់​ទាំងឡាយ​ណា​ ​ដែល​ធើ្វ​ឡើង​ដោយ​កំហុស​បច្ចេកទេស​ ​ឬ​ ​ការ​ដោះស្រាយ​បណ្ដឹង​លើ​ការផ្ទេរ​/​ដាក់​ប្រាក់​ខុស​លេខ​គណនី​ ​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ស្នើសុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​។
  21. ការរំខាន​ដល់​សេវា​កម្ម និង​ប្រធាន​សក្តិ
    1. ខេ​ប៊ី​ប្រា​សាក់​នឹង​មិន​ទទួលរ៉ាប់រង​លើ​ការ​ខាតបង់​ទាំងឡាយ​ណា​ ​ដែល​បណ្តាលមកពី​ការរអាក់រអួល​របស់​ប្រព័ន្ធ​ ​ឬ​ ​ឧបករណ៍​ដំណើរការ​មិន​ប្រក្រតី​ឡើយ​។
    2. ​ដូចគ្នា​នេះ​ដែរ​ ខេ​ប៊ី​ប្រា​សាក់​ក៏​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ទាំងឡាយ​ណា​ ​ដែល​បណ្តាលមកពី​ការ​ខក​ខានមិនបាន​បំពេញ​សេវាកម្ម​ ​ឬ​ ​កាតព្វកិច្ច​របស់​ខ្លួន​ដោយសារ​ករណី​ប្រធានសក្តិ​រួម​មាន​ ​គ្រោះ​ទឹកជំនន់​ ​ខ្យល់ព្យុះ​ ​គ្រោះ​រាំង​ស្ងួត​ ​ភេរវកម្ម​ ​កុប្បកម្ម​ ​សង្គ្រាម​ ​ឬ​ ​ក៏​មូលហេតុ​ផ្សេងទៀត​ដែល​ហួសពី​លទ្ធភាព​គ្រប់គ្រង​បាន​របស់​ខេ​ប៊ី​ប្រា​សាក់​។
  22. ការ​រក្សា​ព័ត៌មាន​អតិថិជន​ជាការ​សម្ងាត់​
    1. ​ខេ​ប៊ី​ប្រា​សាក់​នឹង​រក្សា​រាល់​ព័ត៌មាន​ទាំងអស់​របស់​អតិថិជន​ជា​ការសម្ងាត់​។
    2. ​ខេ​ប៊ី​ប្រា​សាក់​នឹង​មិន​ប​ញេ្ច​ញ​ព័ត៌មាន​របស់​អតិថិជន​ទៅកាន់​ភាគី​ទីបី​ ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​លើកលែងតែ​ការ​ស្នើសុំ​នោះ​តម្រូវ​ដោយ​ច្បាប់​ ​ឬ​ ​ធ្វើឡើង​ដោយ​ស្ថាប័នមានសមត្ថកិច្ច​។
  23. ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​បទឧក្រិដ្ឋ​ផ្សេងៗ
    1. ខេ​ប៊ី​ប្រា​សាក់​ត្រូវ​បាន​តម្រូវ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវតាម​ច្បាប់​ ​និង​បទ​ប្បញ្ញតិ ​ជាធរមាន​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​បទឧក្រិដ្ឋ​ផេ្ស​ង​ៗ​។
    2. ខេ​ប៊ី​ប្រា​សាក់​អាច​ចាត់វិធានការ​នានា​តាម​ឆន្ទា​នុសិទិ្ធ​របស់​ខ្លួន​ដើម្បី​គោរព​តាមច្បាប់​ ​និង​បទ​ប្បញ្ញាតិ​ជាធរមាន​។
    3. ​​អតិថិជន​យល់ព្រម​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ថា​ ខេ​ប៊ី​ប្រា​សាក់​អាច​នឹង​ពន្យារពេល​ ​ឬ​ ​បង្ខាំង​ទុក​ ​ឬ​ ​បដិសេធ​មិន​ឱ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​ណាមួយ​ដោយ​មិន​មាន​ការទទួលខុសត្រូវ​ ​ប្រសិនបើ​ខេ​ប៊ី​ប្រា​សាក់​សង្ស័យ​ថា​៖
      • ​ ​ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ច្បាប់អន្តរជាតិ
      • ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​នឹង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​និង​/​ឬ​ ​ដោយប្រយោល​ទៅ​នឹង​ដំណើរការ​ ​ឬ​ ​គោលបំណង​នៃ​ការប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​។
  24. ​ច្បាប់អនុវត្ត​
    1. ​រាល់​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​អនុវត្ត​ឱ្យ​ស្រប​តាមច្បាប់​ ​គោលការណ៍​និង​នីតិវិធី​របស់​ខេ​ប៊ី​ប្រា​សាក់​។
    2. ​​ប្រសិនបើ​លក្ខខណ្ឌ​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​គ្មាន​សុពលភាព​ស្របតាម​ផ្លូវច្បាប់​ ​លក្ខខណ្ឌ​ទាំងនោះ​នឹង​អស់​សុពលភាព​ត្រឹម​ក​ម្រិ​ត​ដែល​លក្ខខណ្ឌ​នោះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​អ​សុពលភាព​នៃ​លក្ខខណ្ឌ​នោះ​តែប៉ុណ្ណោះ​ ​ចំណែក​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​នៃ​លក្ខខណ្ឌ​ទូទៅ​នេះ​នៅតែ​បន្ត​មាន​សុពលភាព​អនុវត្ត​ដដែល​។
    3. ​រាល់​វិវាទ​ដែល​កើត​ចេញពី​ការ​បកស្រាយ​ខ្លឹមសារ​ផ្សេងគ្នា​រវាង​អតិថិជន​ (​ម្ចាស់​គណនី​) ​និង​ខេ​ប៊ី​ប្រា​សាក់​ ​គឺ​ត្រូវ​បកស្រាយ​ដោយអនុលោមទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    4. ​រាល់​ផលិតផល​ ​និង​សេវាកម្ម​ទាំងអស់​របស់​ខេ​ប៊ី​ប្រា​សាក់​ ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ទូទៅ​នេះ​។​ ​ក្នុង​ករណី​លក្ខខណ្ឌ​ទាំងឡាយ​ណា​ ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ​លម្អិត​ ​ឬ​ ​លក្ខខណ្ឌ​ជាក់លាក់​នៃ​ផលិតផល​នីមួយៗ​ ​នោះ​លក្ខខណ្ឌ​លម្អិត​ ​ឬ​ ​លក្ខខណ្ឌ​ជាក់លាក់​របស់​ផលិតផល​នោះ​ត្រូវ​យក​ជាគោល​។
    5. លក្ខខណ្ឌ​ទូទៅ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសា​ខែ្ម​រ​ ​និង​អង់គ្លេស​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​ ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសា​រ​ខែ្ម​រ​ចាត់ទុកជា​ផ្លូវ​ការ។
  1. ​លក្ខខណ្ឌ​ទូទៅ
    1. លក្ខខណ្ឌ​ទូទៅ​ ​លើ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ហៅ​កាត់​ថា​ ​«​លក្ខខណ្ឌ​ទូទៅ​»​ ​គឺជា​កិច្ចព្រមព្រៀង​រវាង​ ​លោក​-​លោកស្រី​ ​ជាមួយ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ហៅ​កាត់​ថា​ ​«​ខេ​ប៊ី​ប្រា​សាក់​»​ ​ក្នុង​ការប្រើប្រាស់​សេវាកម្ម​នេះ​ជាមួយ​ ខេ​ប៊ី​ប្រា​សាក់​។
    2. សូម​ ​លោក​-​លោកស្រី​ ​អាន​លក្ខខណ្ឌ​ទូទៅ​នេះ​ដោយ​ប្រុងប្រយ័ត្ន​ ​មុននឹង​ចុច​ ​«​យល់ព្រម​»​ ​ដើម្បី​បន្ត​លើ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ ខេ​ប៊ី​ប្រា​សាក់​។
    3. ​នៅ​ពេល​ ​លោក​-​លោកស្រី​ ​បាន​ចុច​ ​«​យល់ព្រម​»​ ​មានន័យ​ថា​ ​លោក​-​លោកស្រី​ ​បាន​អាន​ ​បាន​យល់​ ​និង​ព្រម​អនុវត្ត​នូវ​គ្រប់​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ​និង​ទទួលខុសត្រូវ​លើ​កា​របើក​ ​និង​ប្រើប្រាស់​គណនី​បញ្ញើ​មានកាល​កំណត់​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ ខេ​ប៊ី​ប្រា​សាក់​។
  2. និយមន័យ​នៃ​ពាក្យគន្លឹះ
    ពាក្យ​ ​«​​លោក​-​លោកស្រី​​»​៖ សំដៅ​ដល់​ ​ម្ចាស់​គណនី​ ​ឬ​ ​អ្នកមាន​សិទ្ធិ​ក្នុង​គណនី​ ​ដែល​បាន​បើក​គណនី​បញ្ញើ​មានកាល​កំណត់​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ ខេ​ប៊ី​ប្រា​សាក់​។​
    ​កម្មវិធី​សេវា​ធនាគារ​ចល័ត​៖ សំដៅ​លើ​ការប្រើប្រាស់​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ចល័ត​ ​ដែល​អនុញ្ញាត​ឱ្យ ​លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​លើ​គណនី​របស់​ខ្លួន​បាន​ដោយ​សុវត្ថិភាព​ ​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេល​វេលា​ (24/7) ​រួម​មាន​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ ​ទូទាត់​វិក្កយបត្រ​ ​ឬ​ ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ជាដើម​។
    គណនី​បញ្ញើ​មានកាល​កំណត់​៖ ​គឺជា​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​ដែល​មាន​រយៈពេល​ជាក់លាក់​ក្នុង​កា​រដាក់​ប្រាក់​បញ្ញើ​ ​ហើយ​គណនី​នេះ​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ទៅ​តាមរយៈ​ពេល​ដាក់​ប្រាក់​បញ្ញើ​នីមួយៗ​។​​
    ​គណនី​ប្រភព​៖ គឺជា​គណនី​គោល​សម្រាប់​ការ​ដក​ប្រាក់ដើម​នៅ​ពេល​បើក​គណនី​ ​ឬ​ ​ទូទាត់​ការប្រាក់​ ​និង​ប្រាក់ដើម​ចូល​វិញ​នៅ​ពេល​បិទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​ទទួល​ការប្រាក់​ប្រចាំខែ​ជាដើម​។​ ​រាល់​កា​របើក​ ​ឬ​ ​បិទ​គណនី​ ​ឬ​ ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​នៅ​លើ​គណនី​បញ្ញើ​មានកាល​កំណត់​ ​នៅ​តាម​បញ្ជរ​បេឡា​ ​គឺ​ត្រូវ​គោរព​ទៅតាម​ ​គំរូ​ហត្ថលេខា​ ​និង​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​នៃ​ ​គណនី​ប្រភព​ ​ជាគោល​។​​
    គណនីរួម​៖ ​សំដៅ​លើ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ទំា​ង​ឡាយ​ណា​ ​ដែល​មាន​សមាជិក​រួម​គណនី​ចាប់ពី​ 02 (​ពីរ​) ​នាក់​ ​ឡើង​ទៅ​។​​
    របាយការណ៍​គណនី​៖ សំដៅ​លើ​កំណត់​ត្រា​នៃ​ប្រតិបត្តិការ​ចេញ​ ​ឬ​ ​ចូល​ទំា​ង​ឡាយ​នៅ​ក្នុង​គណនី​។
    លក្ខខណ្ឌ​បន្ត​តែ​ប្រាក់ដើម​​៖ ​នៅ​ពេល​ដល់​កាល​កំណត់​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ការប្រាក់​នឹង​ផ្ទេរ​ចូល​ទៅ​ក្នុង​គណនី​ប្រភព​ ​ហើយ​ប្រាក់ដើម​នឹង​បន្ត​ទៅ​វគ្គ​បន្ទាប់​ដោយស្វ័យប្រវត្តិ​។
    លក្ខខណ្ឌ​បន្ត​ទាំង​ប្រាក់ដើម​ និងការប្រាក់​​៖ ​នៅ​ពេល​ដល់​កាល​កំណត់​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ប្រាក់​ ​និង​ការប្រាក់​ដើម​ ​និង​ការប្រាក់​ ​បង្គរ​ជា​ប្រាក់ដើម​ ​ហើយ​បន្ត​ទៅ​វគ្គ​បន្ទាប់​ដោយស្វ័យប្រវត្តិ​។​
    លក្ខខណ្ឌ​មិន​បន្ត​គណនី​​​៖
    ​នៅ​ពេល​គណនី​ដល់​កាល​កំណត់​ ​គណនី​បញ្ញើ​មានកាល​កំណត់​នឹង​ត្រូវ​បាន​បិទ​ដោយស្វ័យប្រវត្តិ​ ​ហើយ​ប្រាក់ដើម​ ​និង​ការប្រាក់​ ​នឹង​ត្រូវ​ផ្ទេរ​ចូល​ទៅ​ក្នុង​គណនី​ប្រភព​ដោយស្វ័យប្រវត្តិ​។​
  3. លក្ខខណ្ឌ​នៃ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់

    ​លោក​-​លោកស្រី​ ​ត្រូវ​បញ្ចូល​ព័ត៌មាន​ ​និង​ជ្រើសរើស​លក្ខខណ្ឌ​សម្រាប់​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់គ្រាន់​ទៅតាម​ព័ត៌មាន​តម្រូវ​ ​ដូច​ខាងក្រោម​៖

    1. ​​​​​​​​​​​​​​​​ម៉ោង​ប្រតិបត្តិការ
    2. ​លោក​-​លោកស្រី​ ​អាច​បើក​គណនី​បញ្ញើ​មានកាល​កំណត់​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​បាន​គ្រប់ពេល​វេលា​ (24/7) ​និង​គ្រប់​ទីកន្លែង​ ​លើកលែងតែ​មានការ​ជូនដំណឹង​ស្តីពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ពី​ខេ​ប៊ី​ប្រា​សាក់​។

    3. លក្ខខណ្ឌ​តម្រូវ​នៃ​គណនី​ប្រភព
      1. ដើម្បី​បើក​គណនី​បញ្ញើ​មានកាល​កំណត់​បាន​ ​លោក​-​លោកស្រី​ ​ត្រូវ​ជ្រើសរើស​ ​គណនី​ប្រភព​ ​ដែល​ជា​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​ភ្ជាប់នឹង​សេវា​ធនាគារ​ចល័ត​ ​ជាមួយ​ក​ម្រិ​ត​សិទ្ធិ​ប្រើប្រាស់​គណនី​ ​«​ពេញលេញ​/​Full​ ​Access​»​ ​ដែល​អនុញ្ញាត​ឱ្យ ​លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​គណនី​បាន​គ្រប់​ប្រភេទ​។
      2. ​​គណនី​ប្រភព​ ​អាច​ជា​ ​គណនី​សន្សំ​ ​ឬ​ ​គណនី​ចម្រើន​គ្មាន​កាល​កំណត់​ ​ឬ​ ​គណនី​ចម្រើន​តាមលំដាប់​ ​ឬ​ ​គណនី​បើកប្រាក់​បៀវត្ស​។​ល​។
      3. ​គណនី​ប្រភព​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នើសុំ​បិទ​ឡើយ​ ​ប្រសិនបើ​គណនី​នេះ​មាន​ភ្ជាប់​គណនី​បញ្ញើ​មានកាល​កំណត់​ដែល​កំពុង​នៅ​ដំណើរការ​។
      4. ​លោក​-​លោកស្រី​ ​យល់ព្រម​ ​និង​អនុញ្ញាត​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​យក​ ​គំរូ​ហត្ថលេខា​ ​និង​ លក្ខខណ្ឌ​ចុះហត្ថលេខា​ ​នៃ​គណនី​ប្រភព​ ​ជាគោល​ ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ពី​ភាពជា​ម្ចាស់​គណនី​ ​ករណី​មានការ​ស្នើសុំ​បិទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​តាម​បញ្ជរ​បេឡា​ (​អាច​ជា​ការ​ស្នើសុំ​លិខិត​បញ្ជាក់​សមតុល្យ​គណនី​ ​ឬ​ ​របាយការណ៍​គណនី​ ​។​ល​។​)​។
      5. ​ករណី​ ​គណនី​ប្រភព​ ​គឺជា​គណនីរួម​ ​ឬ​ ​គណនី​នីតិបុគ្គល​ដែល​មាន​ ​អ្នកមាន​សិទ្ធិ​ក្នុង​គណនី​ ​ចាប់ពី​ 02 (​ពីរ​) ​នាក់​ឡើង​ទៅ​ ​នោះ​ ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលស្គាល់​ ​និង​យល់ព្រម​ថា​សមាជិក​ផ្សេងទៀត​ក្នុង​គណនី​របស់​ ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​បិទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្សេងៗ​បាន​ ​ដោយ​គោរព​ទៅតាម​ ​គំរូ​ហត្ថលេខា​ ​និង​ ​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​នៃ​គណនី​ប្រភព​។
    4. រូបិយប័ណ្ណ
      1. ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ជាមួយ​រូបិយប័ណ្ណ​ចំនួន​ 02 (​ពីរ​) ​ប្រភេទ​ ​រួម​មាន​៖
        • គណនី​ប្រាក់​រៀល​ (K​H​R) ​និង​
        • គណនី​ប្រាក់ដុល្លារ​អាមេរិក​ (​US​D​)
      2. ​ប្រភេទ​រូបិយប័ណ្ណ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​ទៅតាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​ប្រភព​។​ ​ដូច្នេះ​ ​លោក​-​លោកស្រី​ ​មិន​អាច​ជ្រើសរើស​ប្រភេទ​រូបិយប័ណ្ណ​ខុស​ពី​រូបិយប័ណ្ណ​នៃ​គណនី​ប្រភព​បាន​ឡើយ​។
    5. ទំហំ​ទឹកប្រាក់​ដាក់​បញ្ញើ​ ​និង​ចំនួន​គណនី
      1. ទំហំ​ទឹកប្រាក់​បញ្ញើ​អប្បបរមា​ ​សម្រាប់​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​គឺ​ចាប់ពី​ចំនួន​ 200,000 ​រៀល​ ​ឬ​ 50 ​ដុល្លារ​អាមេរិក​ ​និង​មិនកំណត់​សម្រាប់​អតិថិជន​ម្នាក់​។
      2. ​មិន​មាន​ការកំណត់​ទៅលើ​ចំនួន​គណនី​បញ្ញើ​មានកាល​កំណត់​ ​ដែល​ត្រូវ​បាន​បើក​ដោយ​លោក​-​លោកស្រី​ ​ឡើយ​។
    6. រយៈពេល​ដាក់​ប្រាក់​បញ្ញើ
    7. ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​រយៈពេល​ដាក់​ប្រាក់​បញ្ញើ​ចាប់ពី​ 01 ​ខែ​ ​រហូតដល់​ 60 ​ខែ​ ​ទៅតាម​តម្រូវ​ការ​ ​និង​ការ​បង្វិល​សាច់ប្រាក់​ជាក់ស្តែង​។

    8. អត្រា​ការប្រាក់
      1. ​លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​អត្រា​ការប្រាក់​ទៅតាម​ជម្រើស​នៃ​រយៈពេល​ដាក់​ប្រាក់​បញ្ញើ​នីមួយៗ​ដែល​បាន​ជ្រើសរើស​។
      2. ​ការប្រាក់​នឹង​ត្រូវ​បាន​បង្គរ​ជា​ប្រចាំថ្ងៃ​ ​និង​ទូទាត់​ចូល​ទៅ​ក្នុង​គណនី​ប្រភព​របស់​លោក​-​លោកស្រី​ ​ជាប្រចាំ​ខែ​ ​ឬ​ ​នៅ​ចុង​គ្រា​ (​ដល់​កាល​កំណត់​) ​ទៅតាម​ប្រភេទ​គណនី​បញ្ញើ​មានកាល​កំណត់​ដែល​លោក​-​លោកស្រី​ ​បាន​ជ្រើសរើស​​។
      3. លោក​-​លោកស្រី​អាច​ស្វែងរក​ព័ត៌មាន​អំពី​អត្រា​ការប្រាក់​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​បាន​នៅ​ពេល​បើក​គណនី​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​តាមរយៈ​វេ​ប​សាយ​ត៍​ផ្លូវការ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​ ​លោក​-​លោកស្រី​ ​បំផុត​។
    9. ពន្ធ​កាត់​ទុក​ (​ពន្ធ​លើ​ការប្រាក់​)
      1. លោក​-​លោកស្រី​ ​ទទួលស្គាល់​ថា​រាល់​ការប្រាក់​ដែល​ទទួល​បាន​ពី​កា​រដាក់​ប្រាក់​បញ្ញើ​សន្សំ​នឹង​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធ​កាត់​ទុក​ ​ឬ​ ​ពន្ធ​ផ្សេងៗ​តាមច្បាប់​ ​ឬ​ ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​។
      2. ​លោក​-​លោកស្រី​ ​ទទួលស្គាល់​ថា​ ​ពន្ធ​កាត់​ទុក​ ​ជា​បន្ទុក​របស់​ ​លោក​-​លោកស្រី​ ​និង​យល់ព្រម​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​ធ្វើការ​ទូទាត់​ ​ពន្ធ​កាត់​ទុក​ ​ចេញពី​គណនី​បញ្ញើ​មានកាល​កំណត់​របស់​ ​លោក​-​លោកស្រី​ ​ដោយស្វ័យប្រវត្តិ​នៅ​រាល់​ពេល​ដែល​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​បញ្ចូល​ការប្រាក់​ទៅ​ក្នុង​គណនី​នីមួយៗ​របស់​លោក​-​លោកស្រី​។
      3. ​អត្រា​ពន្ធ​កាត់​ទុក​ត្រូវ​បាន​កំណត់​ ​ទៅតាម​អត្រា​ពន្ធ​ ​ដូច​ខាងក្រោម​៖
        • 6% ​សម្រាប់​និវាស​ន​ជន​ ឬ​
        • 14% ​សម្រាប់​អ​និវាស​ន​ជន
    10. ប្រភេទ​គណនី​បញ្ញើ​មានកាល​កំណត់

      ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ចំនួន​ 02 (​ពីរ​) ​ប្រភេទ​រួម​មាន​៖​

      • ​គណនី​បញ្ញើ​មានកាល​កំណត់​-​ចម្រើន​ការប្រាក់​ប្រចាំខែ​៖​ ​ជា​ប្រភេទ​គណនី​ដែល​លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​ការប្រាក់​ជាប្រចាំ​ខែ​ ​ដែល​ការប្រាក់​នឹង​បញ្ចូល​ដោយស្វ័យប្រវត្តិ​ទៅ​ក្នុង​គណនី​ប្រភព​។
      • គណនី​បញ្ញើ​មានកាល​កំណត់​-​ចម្រើន​ការប្រាក់​ចុង​គ្រា​៖​ ​លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​ការប្រាក់​នៅ​ពេល​គណនី​ដល់​កាល​កំណត់​ ​ហើយ​ការប្រាក់​នឹង​បញ្ចូល​ទៅ​ក្នុង​គណនី​ប្រភព​ ​ឬ​ ​បង្គរ​ជា​ប្រាក់ដើម​ ​អាស្រ័យ​ទៅលើ​ការ​ជ្រើសរើស​ ​លក្ខខណ្ឌ​បន្ត​គណនី​បញ្ញើ​មានកាល​កំណត់​។
    11. លក្ខខណ្ឌ​បន្ត​គណនី​បញ្ញើ​មានកាល​កំណត់
      1. នៅ​ពេល​បើក​គណនី​ ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​លក្ខខណ្ឌ​បន្ត​គណនី​បញ្ញើ​មានកាល​កំណត់​ ​ទៅតាម​ជម្រើស​ដូច​ខាងក្រោម​៖
        • ​បន្ត​ប្រាក់ដើម​ ​និង​ការប្រាក់​ (Ro​l​lover​ ​Principle​ ​and​ ​Interest​)
        • ​បន្ត​តែ​ប្រាក់ដើម​ (Ro​l​lover​ ​Principle​ ​only​)
        • ​មិន​បន្ត​គណនី​ (​Close​ on ​Maturity​)
      2. ករណី​លោក​-​លោកស្រី​ ​ជ្រើសរើស​លក្ខខណ្ឌ​បន្ត​គណនី​ដោយស្វ័យប្រវត្តិ​ (​បន្ត​ប្រាក់ដើម​ ​និង​ការប្រាក់​ ​ឬ​ ​បន្ត​តែ​ប្រាក់ដើម​) ​ប្រសិនបើ​ពុំ​មានការ​ស្នើសុំ​ផ្លាស់ប្តូរ​លក្ខខណ្ឌ​ផ្សេងៗ​នៅ​ពេល​គណនី​ដល់​កាល​កំណត់​ ​នោះ​មានន័យ​ថា​ ​លោក​-​លោកស្រី​ ​យល់ព្រម​បន្ត​គណនី​បញ្ញើ​មានកាល​កំណត់​ទៅ​វគ្គ​បន្ទាប់​ ​ទៅ​តាមរយៈ​ពេល​ ​និង​លក្ខខណ្ឌ​ដាក់​ប្រាក់​បញ្ញើ​ដូចមុន​ ​ហើយ​ព្រម​ទទួលយក​អត្រា​ការប្រាក់​ស្តង់​ដារ​ដែល​ ខេ​ប៊ី​ប្រា​សាក់​ ​កំពុង​មាន​ជាធរមាន​។
      3. ​ករណី​ ​លោក​-​លោកស្រី​ ​ជ្រើសរើស​ប្រភេទ​ ​«​គណនី​បញ្ញើ​មានកាល​កំណត់​-​ចម្រើន​ការប្រាក់​ចុង​គ្រា​»​ ​នោះ​ ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​លក្ខខណ្ឌ​បន្ត​ ​ឬ​ ​មិន​បន្ត​គណនី​ណាមួយ​ក្នុងចំណោម​លក្ខខណ្ឌ​បន្ត​ទាំង​ 03 (​បី​) ​ដូច​បញ្ជាក់​ក្នុង​ចំណុច​ 3.9.1 ​ខាងលើ​។
      4. គណនី​បញ្ញើ​មានកាល​កំណត់​-​ចម្រើន​ការប្រាក់​ប្រចាំខែ​»​ ​នោះ​លោក​-​លោកស្រី​ ​អាច​ជ្រើសរើស​លក្ខខណ្ឌ​បន្ត​គណនី​បានតែ​ 02 (​ពីរ​) ​ជម្រើស​ប៉ុណ្ណោះ​ ​គឺ​បន្ត​តែ​ប្រាក់ដើម​ (Ro​l​lover​ ​Principle​ ​only​) ​ឬ​ ​មិន​បន្ត​គណនី​ (​Close​ on ​Maturity​)​។​ ​ករណី​នេះ​ ​លោក​-​លោកស្រី​ ​មិន​អាច​ជ្រើសរើស​លក្ខខណ្ឌ​ ​បន្ត​ប្រាក់ដើម​ ​និង​ ​ការប្រាក់​ ​បាន​ឡើយ​ ​ពីព្រោះ​ការប្រាក់​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​ប្រភព​ជាប្រចាំ​ខែ​រួចរាល់​។
    12. ​ថ្ងៃ​ប្រសិទ្ធ​ភាព​នៃ​កា​របើក​គណនី
      1. ​​ថ្ងៃ​ប្រសិទ្ធ​ភាព​ (​Effective Date​) ​នៃ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​គឺ​នៅ​ថ្ងៃ​ជាក់ស្តែង​ដែល​ ​លោក​-​លោកស្រី​ ​បាន​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​។
      2. ​ករណី​ ​លោក​-​លោកស្រី​ ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ ​ថ្ងៃឈប់​សម្រាក​ ​ឬ​ ​បន្ទាប់ពី​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​ធ្វើការ​បិទ​បញ្ជី​ជា​ប្រចាំថ្ងៃ​ (​E​O​D​ / C​losing​ ​Business​ ​Day​) ​នោះ​ថ្ងៃ​ប្រសិទ្ធ​ភាព​នៃ​កា​របើក​គណនី​ (​Effective Date​) ​នឹង​ត្រូវ​ ​លើក​ទៅ​ថ្ងៃធ្វើការ​បន្ទាប់​ (​Next​ ​Working Day​) ​ដោយស្វ័យប្រវត្តិ​។
    13. កាលបរិច្ឆេទ​ដល់​កាល​កំណត់​នៃ​គណនី
      1. ​កាលបរិច្ឆេទ​ដល់​កាល​កំណត់​ ​ឬ​ ​ថ្ងៃ​ផុត​កំណត់​ (​Maturity Date​) ​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ត្រូវ​បាន​កំណត់​ដោយស្វ័យប្រវត្តិ​ពី​ប្រព័ន្ធ​ ​ដោយ​ផ្អែក​ទៅតាម​ ​«​រយៈពេល​ដាក់​ប្រាក់​បញ្ញើ​»​ ​នីមួយៗ​ ​ដែល​លោក​-​លោកស្រី​ ​បាន​ជ្រើសរើស​។
      2.  ករណី​ ​កាលបរិច្ឆេទ​ដល់​កាល​កំណត់​ ​ប៉ះចំ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ ​ថ្ងៃឈប់​សម្រាក​ ​នោះ​កាលបរិច្ឆេទ​ដល់​កាល​កំណត់​ (​Maturity Date​) ​នឹង​ត្រូវលើ​ក​ថយក្រោយ​ឱ្យ​ចំ​ថ្ងៃធ្វើការ​ ​ដោយស្វ័យប្រវត្តិ​។
    14. វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​របាយការណ៍​គណនី
      1. លោក​-​លោកស្រី​ ​អាច​ពិនិត្យ​ព័ត៌មាន​នៃ​គណនី​បញ្ញើ​មានកំណត់​ដែល​បាន​បើក​ ​ឬ​ ​ប្រតិបត្តិការ​គណនី​ផ្សេងៗ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​។
      2. លោក​-​លោកស្រី​ ​អាច​ធ្វើការ​បោះពុម្ព​ វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​ដែល​ជា​ព័ត៌មាន​លម្អិត​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ ​បាន​ដោយខ្លួនឯង​ ​ដោយ​គ្រាន់តែ​ទាញ​យក​ព័ត៌មាន​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​នីមួយៗ​ពី​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ខ្លួន​។
      3. ​ករណី​ ​លោក​-​លោកស្រី​ ​មានបំណង​ស្នើសុំ​ វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​ឬ​ ​របាយការណ៍​គណនី​ ​ជា​ច្បាប់ដើម​ ​នោះ​ ​លោក​-​លោកស្រី​ ​អាច​អញ្ជើញ​មក​ស្នើសុំ​នៅ​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​បំផុត​ ​ដោយ​ការ​ស្នើសុំ​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​កំណត់​ដោយ​ ធនាគារ ខេ​ប៊ី​ប្រា​សាក់​។
  4. កា​រដាក់​ប្រាក់
    1. ​កា​រដាក់​ប្រាក់​បន្ថែម​ទៅ​ក្នុង​គណនី​បញ្ញើ​មានកាល​កំណត់​ដែល​បាន​បើក​រួចរាល់​ ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​។
    2. រាល់​កា​រដាក់​ប្រាក់​បន្ថែម​ ​គឺ​ស្មើនឹង​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ថ្មី​បន្ថែម​ទៀត​ ​ដោយ​កា​របើក​គណនី​ត្រូវ​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​បើក​គណនី​ដូច​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​។
  5. ការ​ដកប្រាក់
  6. ​រាល់​ការ​ស្នើសុំ​ដកប្រាក់​ដោយ​ផ្នែក​ណាមួយ​ ​ឬ​ ​ទាំងស្រុង​ ​ចេញពី​គណនី​បញ្ញើ​មានកាល​កំណត់​ ​គឺ​ស្មើនឹង​ការ​ស្នើសុំ​បិទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ដោយ​ត្រូវ​អនុលោម​ទៅតាម​លក្ខខណ្ឌ​បិទ​គណនី​ ​ដូច​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​។

  7. លក្ខខណ្ឌ​នៃ​ការ​បិទ​គណនី​បញ្ញើ​មានកាល​កំណត់
    1. ​រាល់​ការ​ស្នើសុំ​បិទ​គណនី​ ​លោក​-​លោកស្រី​ ​ត្រូវ​អញ្ជើញ​មក​ស្នើសុំ​បិទ​ជាលាយលក្ខណ៍អក្សរ​នៅ​តាម​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​លោក​-​លោកស្រី​ ​ឬ​ ​គណនី​ត្រូវ​បាន​បិទ​ដោយស្វ័យប្រវត្តិ​នៅ​ពេល​គណនី​ដល់​កាល​កំណត់​ ​ករណី​ ​លោក​-​លោកស្រី​ ​បាន​ជ្រើសរើស​ប្រភេទ​លក្ខខណ្ឌ​មិន​បន្ត​គណនី​ (​Close​ on ​Mature​)​។
    2. ​អ្នកមាន​សិទ្ធិ​ស្នើសុំ​បិទ​គណនី​ ​អាច​ជា​ ​លោក​-​លោកស្រី​ ​និង​/​ឬ​ ​អ្នក​រួម​គណនី​ (​ករណី​គណនីរួម​) ​និង​/​ឬ​ ​អ្នកមាន​សិទ្ធិ​ក្នុង​គណនី​ផ្សេងទៀត​ (​ចំពោះ​គណនី​នីតិបុគ្គល​) ​បើ​ទោះបីជា​គណនី​បញ្ញើ​មានកាល​កំណត់​ត្រូវ​បាន​បើក​ដោយ​ ​លោក​-​លោកស្រី​ ​ក៏ដោយ​។
    3. ការ​ស្នើសុំ​បិទ​គណនី​ ​គឺ​ត្រូវ​យោងទៅតាម​ ​គំរូ​ហត្ថលេខា​ ​និង​ ​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​នៃ​ ​គណនី​ប្រភព​
    4. លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​ការប្រាក់​ពេញ​ ​ករណី​ស្នើសុំ​បិទ​គណនី​ ​ដែល​ដល់​កាល​កំណត់​។
    5. ​ករណី​ ​លោក​-​លោកស្រី​ ​ស្នើសុំ​បិទ​គណនី​ ​មុន​កាល​កំណត់​ ​លោក​-​លោកស្រី​ ​យល់ព្រម​ចំពោះ​ការ​ខាតបង់​ការប្រាក់​ដែល​នឹង​ទទួល​បាន​ ​ហើយ​ ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការកំណត់​អត្រា​ការប្រាក់​ដែល​ត្រូវ​ ​ផ្តល់​ជូន​ ​លោក​-​លោកស្រី​ ​នៅ​ពេល​ស្នើសុំ​បិទ​គណនី​។
    6. ​​បន្ទាប់ពី​បិទ​គណនី​ ​ប្រាក់ដើម​ ​និង​ការប្រាក់​ ​នឹង​ត្រូវ​បង្វិល​ចូល​ទៅ​ក្នុង​គណនី​ប្រភព​របស់​លោក​-​លោកស្រី​ ​ហើយ​ ​លោក​-​លោកស្រី​ ​អាច​ធ្វើការ​ត្រួតពិនិត្យ​បាន​តាមរយៈ​របាយការណ៍​គណនី​។
    7. ​ករណី​ ​លោក​-​លោកស្រី​ ​ស្នើសុំ​បិទ​ ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ប្រភេទ​ចម្រើន​ការប្រាក់​ប្រចាំខែ​ ​មុន​កាល​កំណត់​ ​នោះ​ ​លោក​-​លោកស្រី​ ​ត្រូវ​ទូទាត់​នូវ​រាល់​ការប្រាក់​ទាំងអស់​ដែល​បាន​ទទួល​ជាប្រចាំ​ខែ​ត្រលប់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​វិញ​ ​ដោយ​យល់ព្រម​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​ធ្វើការ​ទូទាត់​សាច់ប្រាក់​ចេញពី​សមតុល្យ​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​របស់​ ​លោក​-​លោកស្រី​ ​ដោយស្វ័យប្រវត្តិ​។
    8. ​ប្រសិនបើ​ ​លោក​-​លោកស្រី​ ​មាន​ជាប់​កាតព្វកិច្ច​ក​ម្ចី ​ដោយ​ដាក់​ ​សមតុល្យ​នៃ​គណនី​បញ្ញើ​មានកាល​កំណត់​ណាមួយ​ជា​ទ្រព្យ​ធានា​ក​ម្ចី ​នោះ​ ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​បិទ​គណនី​នោះ​បាន​ ​លុះត្រាតែ​បាន​បំពេញ​កាតព្វកិច្ច​ទូទាត់​សង​ក​ម្ចី​ទាំងមូល​រួចរាល់​ជាមុន​សិន​។
  8. សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​លោក​-​លោកស្រី
    1. លោក​-​លោកស្រី​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គ្រប់​ចំណុច​នៅ​លើ​លក្ខខណ្ឌ​ទូទៅ​នេះ​។
    2. ​លោក​-​លោកស្រី​ ​ត្រូវ​ប្រាកដ​ថា​ ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​និង​បាន​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ ​និង​ថ្មី​បំផុត​មក​ ខេ​ប៊ី​ប្រា​សាក់​។
    3. ​លោក​-​លោកស្រី​ ​ត្រូវ​ប្រាកដ​ថា​ ​គណនី​ប្រភព​ ​មាន​សមតុល្យ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើសុំ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​។
    4. ​លោក​-​លោកស្រី​ ​ត្រូវធ្វើ​ការ​ត្រួតពិនិត្យ​ព័ត៌មាន​ ​និង​លក្ខខណ្ឌ​នៃ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​ ​មុននឹង​សម្រេច​លើ​ការ​អនុម័ត​ប្រតិបត្តិការ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​។​ ​រាល់​ការ​បញ្ចូល​ ​ឬ​ ​ជ្រើសរើស​លក្ខខណ្ឌ​បើក​គណនី​ខុស​ពី​គោលបំណង​របស់​ខ្លួន​ ​ដូចជា​ការ​ជ្រើសរើស​លេខ​គណនី​ប្រភព​ខុស​ ​ឬ​ ​កំណត់​ទំហំ​ទឹកប្រាក់​បញ្ញើ​លើស​ ​ឬ​ ​ខ្វះ​។​ល​។​ ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​លោក​-​លោកស្រី​។
    5. ​លោក​-​លោកស្រី​ ​យល់ព្រម​ពិនិត្យ​ ​និង​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ស្តី​អំពី​កំហុស​បច្ចេកទេស​ ​ឬ​ ​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​កំឡុង​ ​ឬ​ ​ក្រោយពេល​បើក​គណនី​បញ្ញើ​មានកាល​កំណត់​។
    6. ​​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ក​ម្រៃ​សេវា​ ​អត្រា​ការប្រាក់​ ​ពន្ធ​កាត់​ទុក​ ​ជាដើម​។
    7. លោក​-​លោកស្រី​ ​មាន​សិទ្ធិ​សាកសួរ​ព័ត៌មាន​ ​និង​ការ​បញ្ជាក់​បន្ថែម​ ​ក្នុង​ករណី​ដែល​លោក​-​លោកស្រី​ពិនិត្យ​ឃើញ​ពី​ភាព​មិនស៊ីគ្នា​នៃ​របាយការណ៍​គណនី​ ​ឬ​ ​មាន​ច​ម្ងល់​នានា​ពាក់ព័ន្ធ​នឹង​កា​របើក​ ​ឬ​ ​ប្រើប្រាស់​គណនី​បញ្ញើ​មានកាល​កំណត់​ ​បាន​នៅ​គ្រប់​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​តាមមធ្យោបាយ​ផ្សេងៗ​ដែល​ផ្តល់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
  9. សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​ខេ​ប៊ី​ប្រា​សាក់
    1. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់​ ​និង​ពិនិត្យ​ពី​ប្រវត្តិរូប​របស់​ ​លោក​-​លោកស្រី​ ​ហើយ​អាច​ទាមទារ​ព័ត៌មាន​ផ្ទាល់ខ្លួន​បន្ថែម​របស់​លោក​-​លោកស្រី​ ​និង​មាន​សិទ្ធិ​សម្រេច​លើ​ការ​ផ្តល់​ ​ឬ​ ​មិន​ផ្តល់​សេវា​ជូន​ ​លោក​-​លោកស្រី​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​អនុវត្ត​តាម​ការ​បញ្ជា​លើ​ប្រតិបត្តិការ​របស់​លោក​-​លោកស្រី​ ​តែ​ ខេ​ប៊ី​ប្រា​សាក់​ ​មិន​ទទួលខុសត្រូវ​ករណី​ ​លោក​-​លោកស្រី​ ​បាន​បញ្ចូល​ ​និង​/​ឬ​ ​ជ្រើសរើស​ខុស​ ​លេខ​គណនី​ប្រភព​ ​និង​/​ឬ​ ​ទំហំ​ទឹកប្រាក់​បញ្ញើ​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ផ្សេងៗ​ជាដើម​។​ល​។
    3. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​បង្ខាំង​ ​ឬ​ ​ដោះ​បង្ខាំង​ ​ឬ​ ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ ​ឬ​ ​បន្ត​ ​ឬ​ ​បញ្ឈប់​គណនី​មុន​កាល​កំណត់​ ​ករណី​ ​លោក​-​លោកស្រី​ ​មិនបាន​បំពេញ​ព័ត៌មាន​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់គ្រាន់​ ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​ពី​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​តាម​ឆន្ទានុសិទ្ធិ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​មិន​ទទួលខុសត្រូវ​លើ​ការ​ខាតបង់​ការប្រាក់​ ​និង​/​ឬ​ ​ផលប្រយោជន៍​ផ្សេងៗ​ដែល​អាច​បណ្តាលមកពី​ការ​អនុវត្ត​សិទ្ធិ​ទាំងអស់​នេះ​ទេ​។
    4. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស៊ើបអង្កេត​ ​បង្ខាំង​ ​ឬ​ ​បញ្ឈប់​ការអនុញ្ញាត​ឱ្យ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ដោយ​យោង​លើ​វិធាន​នៃ​ច្បាប់​ ​ឬ​ ​ដីកា​រ​ពី​តុលាការ​។
    5. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ផ្អាក​ប្រតិបត្តិការ​លើ​កា​របើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​ករណី​មាន​បញ្ហា​ប​ច្ចេ​ក​ ​ទេស​ ​និង​/​ឬ​ ​ពេល​មាន​ការចាំបាច់​ណាមួយ​ជាដើម​។
    6. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ ​អត្រា​ការប្រាក់​ ​ក​ម្រៃ​សេវា​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ផ្សេងៗ​ ​អាស្រ័យ​លើ​ស្ថានភាព​នៃ​អាជីវកម្ម​ជាក់ស្តែង​។
    7. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​រក្សា​ការសម្ងាត់​នូវ​រាល់​ព័ត៌មាន​របស់​លោក​-​លោកស្រី​ ​លើកលែងតែ​ច្បាប់​តម្រូវ​ ​ឬ​ ​ដីកា​រ​ពី​តុលាការ​ ​ឬ​ ​មានការ​យល់ព្រម​ពី​លោក​-​លោកស្រី​។
    8. ខេ​ប៊ី​ប្រា​សាក់​ ​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវាកម្ម​ 24 ​ម៉ោង​ ​ហើយ​ផ្តល់​សេវា​ប្រឹក្សា​អំពី​សេវាកម្ម​ ​ឬ​ ​ការ​រាយការណ៍​ ​ឬ​ ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​។
  10. ការ​ទប់​ស្កាត់​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម

    ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ ​នៃ​ ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ ​ស្តីពី​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ ​ភេរវកម្ម​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​នឹង​ពន្យារពេល​ ​ឬ​ ​មិន​ធ្វើ​ប្រតិបត្តិការ​ជូន​ម្ចាស់​គណនី​បាន​ ​ប្រសិនបើ​ ខេ​ប៊ី​ប្រា​សាក់​មានការ​ជឿជាក់​ដោយ​ផ្អែកលើ​មូលហេតុ​ដូច​ខាងក្រោម​៖​

    • ខេ​ប៊ី​ប្រា​សាក់​ ​មាន​ការសង្ស័យ​ចំពោះ​ប្រភព​ដើម​នៃ​ប្រាក់​បញ្ញើ​នោះ
    • ​ប្រតិបត្តិការ​ ​ឬ​ ​គណនី​នោះ​មាន​ទំនាក់ទំនង​ ​ឬ​ ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​ឬ​ ​ដោយប្រយោល​ជាមួយនឹង​សកម្មភាព​ល្មើសច្បាប់​ណាមួយ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ច្បាប់អន្តរជាតិ
    • មានការ​បង្គាប់បញ្ជា​តុលាការ​ ​ឬ​ ​ពី​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​។
  11. ការ​កែប្រែ​ ​អត្រា​ការប្រាក់​ ​ក​ម្រៃ​សេវា​ ​លក្ខខណ្ឌ​ ​និង​ការ​ជូនដំណឹង
    1. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ ​អត្រា​ការប្រាក់​ ​ក​ម្រៃ​សេវា​ ​និង​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​ការប្រើប្រាស់​គណនី​របស់​ ​លោក​-​លោកស្រី​ ​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​លោក​-​លោកស្រី​ ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។
    2. ​​ក្នុងរយៈពេល​នៃ​ការ​ជូនដំណឹង​ ​ករណី​មិន​មានការ​តវ៉ា​ពី​លោក​-​លោកស្រី​ ​ត្រូវ​សន្មត​ថា​អតិថិជន​បាន​យល់ព្រម​ ​និង​ទទួលយក​ការ​កែប្រែ​ខាងលើ​មក​អនុវត្ត​ភ្លាម​ៗ​បន្ទាប់ពី​ការ​កែប្រែ​ចូលជាធរមាន​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​មធ្យោបាយ​ណាមួយ​ខាងក្រោម​៖
      1). ​តាមរយៈ​សាខា​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      2). ​តាមរយៈ​វេ​ប​សាយ​ត៍ ​និង​/​ឬ​ ​បណ្តាញទំនាក់ទំនងសង្គម​ផ្លូវការ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      3). ការ​ផ្ញើ​សារ​ ​និង​/​ឬ​ ​អ៊ី​ម៉ែ​ល​ទៅកាន់​ ​លោក​-​លោកស្រី​
      4). តាមរយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ការ​សែត​ ​ទស្សនាវដ្តី​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​មធ្យោបាយ​ផ្សេងៗ​ដែល​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​ជ្រើសរើស​។​ល​។
    3. ​អតិថិជន​ត្រូវ​បាន​សន្មត​ថា​បាន​ទទួលការ​ជូនដំណឹង​ស្តីពី​ការ​កែប្រែ​ខាងលើ​ភ្លាម​ៗ​ ​បន្ទាប់ពី​ ខេ​ប៊ី​ប្រា​សាក់​បាន​ធ្វើការ​ចុះផ្សាយ​ពី​ការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​ ​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងលើ​។
  12. ច្បាប់​ ​និង​ការ​ដោះស្រាយ​វិវាទ
    1. លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​បាន​គ្រប់គ្រង​ ​និង​បកស្រាយ​ដោយ​យោង​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    2. ករណី​មាន​វិវាទ​កើតឡើង​ ​ភាគី​ទាំងពីរ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​។​ ​ករណី​វិវាទ​មិន​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ ​ឬ​ ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​នោះ​វិវាទ​ត្រូវ​ដោះស្រាយ​ទៅតាម​ប្រព័ន្ធ​តុលាការ​ដោយ​យោង​ទៅ​តាមច្បាប់​ ​នៃ​ ​ព្រះរាជាណាចក្រកម្ពុជា​។
    3. ​បញ្ហា​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ប្រការ​ទាំងនេះ​ ​ត្រូវ​អនុវត្ត​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    4. ​រាល់​លក្ខខណ្ឌ​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​អនុវត្ត​ដោយ​យោងទៅតាម​ ​«​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​របស់​ ខេ​ប៊ី​ប្រា​សាក់​»​ ​ដែល​ ​លោក​-​លោកស្រី​ ​អាច​ស្វែងរក​បាន​នៅ​តាម​វេ​ប​សាយ​ត៍​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​w​w​w​.kb​p​r​a​sac​.​co​m​.k​h​ ​ឬ​ ​តាម​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​ ​លោក​-​លោកស្រី​ ​បំផុត​។
  13. វិភាគ​ភាព
  14. ​ប្រសិនបើ​ប្រការ​ណាមួយ​នៃ​កិច្ចព្រមព្រៀង​នេះ​ ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​គ្មាន​សុពលភាព​តាម​ផ្លូវច្បាប់​ ​ប្រការ​ទាំងនោះ​នឹង​អស់​សុពលភាព​ត្រឹម​ក​ម្រិ​ត​ដែល​ប្រការ​នោះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​អ​សុពលភាព​នៃ​ប្រការ​នោះ​តែប៉ុណ្ណោះ​ ​ចំណែក​ប្រការ​ផ្សេងៗ​ទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​នៅតែ​បន្ត​មាន​សុពលភាព​អនុវត្ត​ដដែល​។

  15. ភាសា
  16. ​​លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​ ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសា​រ​ខ្មែរ​ចាត់ទុកជា​ផ្លូវការ​​៕

  1. សេចក្តីផ្តើម
    1. ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​តទៅ​ហៅថា​ ​«​លក្ខខណ្ឌ​ប្រើប្រាស់​»​ ​គឺជា​កិច្ចព្រមព្រៀង​រវាង​ ​លោក​-​លោកស្រី​ ​ជាមួយ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​តទៅ​ហៅថា​ ​«​ខេ​ប៊ី​ប្រា​សាក់​»​ ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។
    2. សូម​ ​លោក​-​លោកស្រី​ ​អាន​ ​លក្ខខណ្ឌ​ប្រើប្រាស់​ ​នេះ​ដោយ​ប្រុងប្រយ័ត្ន​ ​មុននឹង​ចុច​ ​«​យល់ព្រម​»​ ​ដើម្បី​បន្ត​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។
    3. ​នៅ​ពេល​ ​លោក​-​លោកស្រី​ ​បាន​ចុច​ ​«​យល់ព្រម​»​ ​មានន័យ​ថា​ ​លោក​-​លោកស្រី​ ​បាន​អាន​ ​បាន​យល់​ ​និង​ព្រម​អនុវត្ត​នូវ​គ្រប់​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​នេះ​ ​ព្រមទាំង​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​ ខេ​ប៊ី​ប្រា​សាក់​ ​ហើយ​ ​លោក​-​លោកស្រី​ ​យល់ព្រម​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។
  2. និយមន័យនៃពាក្យគន្លឹះ
    ពាក្យ​ ​«​លោក​-​លោកស្រី​»៖​​​ សំដៅ​ដល់​អតិថិជន​ជា​ ​ម្ចាស់​គណនី​ ​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។
    ​សេវា​ធនាគារ​ចល័តខេប៊ីប្រាសាក់​៖​​​ ​សំដៅ​លើ​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ដែល​អនុញ្ញាត​ឱ្យ ​លោក​ -​លោកស្រី​ ​អាច​ធ្វើការ​បើក​គណនី​ថ្មី​ (​ករណី​មិនទាន់​មាន​គណនី​) ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ (​ករណី​មាន​គណនី​ស្រាប់​) ​និង​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​លើ​គណនី​របស់​ខ្លួន​បាន​ដោយ​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេល​វេលា​ (24/7) ​ដែល​ប្រតិបត្តិការ​រួម​មាន​៖​ ​ផ្ទេរ​ប្រាក់​ ​ទូទាត់​វិក្កយបត្រ​ ​ទិញ​កាត​ទូរស័ព្ទ​ ​ទូទាត់​ទំនិញ​/​សេវាកម្ម​ ​ពិនិត្យ​ព័ត៌មាន​គណនី​ ​ឬ​ ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​។​ល​។
    គណនី​៖​​​ សំដៅ​លើ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ទាំងឡាយ​ណា​ដែល​ ​លោក​-​លោកស្រី​បាន​បើក​ជាមួយ​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​ជា​៖​ ​គណនី​សន្សំ​ ​ឬ​ ​គណនី​ចម្រើន​គ្មាន​កាល​កំណត់​ ​ឬ​ ​គណនី​ចម្រើន​តាមលំដាប់​ ​ឬ​ ​គណនី​បើកប្រាក់​បៀវត្ស​។​ល​។
    ​គណនី​ឌី​ជី​ថល​/Digital Account៖​​​ ​​ជា​ប្រភេទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​ដែល​អតិថិជន​អាច​បើក​គណនី​បាន​ដោយខ្លួនឯង​ ​សម្រាប់​អតិថិជន​ថ្មី​ ​ដែល​មិនទាន់​មាន​គណនី​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​និង​ប្រើប្រាស់​បាន​ភ្លាម​ៗ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​។
    ​​គណនី​ឯកត្តជន៖​​​ ជា​ប្រភេទ​គណនី​ ​សម្រាប់​បើក​ជូន​អតិថិជន​ជា​រូបវន្តបុគ្គល​ប្រើប្រាស់​ ​និង​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ទៅតាម​តម្រូវ​ការ​ផ្ទាល់ខ្លួន​។
    ​​​គណនី​ឯកត្តជន​ផ្ទាល់ខ្លួន​៖​​​ ជា​ប្រភេទ​គណនី​ឯកត្តជន​ ​ដែល​មាន​ម្ចាស់​តែម្នាក់​គត់​។
    ​​​​គណនី​ឯកត្តជន​រួម​៖​​​ ជា​ប្រភេទ​គណនី​ឯកត្តជន​ ​ដែល​មាន​សមាជិក​រួម​គណនី​ (​គណនី​) ​ចាប់ពី​ 02​នាក់​ឡើង​ទៅ​។
    លេខ​កូ​ដ​សម្ងាត់​ (​P​IN​)៖​​​ ​គឺជា​លេខ​កូ​ដ​សម្ងាត់​ផ្ទាល់ខ្លួន​ចំនួន​ 06 ​ខ្ទង់​ (​ជា​លេខ​សុទ្ធ​) ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ផ្ទាល់​ពី​លោក​-​លោកស្រី​ ​នៅ​ពេល​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។​ ​លេខ​កូ​ដ​សម្ងាត់​នេះ​ប្រើ​ដើម្បី​ចូល​ទៅ​ប្រើប្រាស់​ (​Log​in​) ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។
    ​​Dynamic​ ​Authentication​ ​Code​៖​​​ ​អាច​ហៅថា​ ​One​ ​Time​ ​Password​ (O​T​P​) ​ជា​លេខ​កូ​ដ​សម្ងាត់​ចំនួន​ 06 ​ខ្ទង់​ ​ផ្សេង​មួយទៀត​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយស្វ័យប្រវត្តិ​ពី​ប្រព័ន្ធ​ ​និង​ត្រូវ​បាន​ផ្ញើ​សារ​ទៅកាន់​លេខ​ទូរស័ព្ទ​ ​របស់​លោក​-​លោកស្រី​ ​ដើម្បី​អនុម័ត​លើ​ការ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។​ ​លេខ​កូ​ដ​ O​T​P​ ​នេះ​មាន​សុពលភាព​ប្រើប្រាស់​បាន​តែមួយដង​ ​ឬ​ ​មួយ​ប្រតិបត្តិការ​គត់​ ​និង​អស់​សុពលភាព​ក្រោយ​ពី​បាន​បង្កើត​ឡើង​ក្នុងរយៈពេល​ត្រឹម​ 01 ​នាទី​។
    ការ​ស្កេន​ស្នាម​ខ្ចៅដៃ​/​ផ្ទៃមុខ៖​​​ សំដៅ​ដល់​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ការ​ស្កេន​ស្នាម​ខ្ចៅដៃ​ ​ឬ​ ​ផ្ទៃមុខ​នៅ​លើ​ទូរស័ព្ទ​ចល័ត​ (​Fingerprint​ / ​Facial​ ​Recognition​) ​សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​អតិថិជន​នៅ​ពេល​ចូល​ប្រើ​ទូរស័ព្ទ​ ​ឬ​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​បន្ថែម​ពីលើ​ការប្រើប្រាស់​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​)​។​ ​លោក​-​លោកស្រី​ ​អាច​កំណត់​ការ​ចូល​ប្រើប្រាស់​កម្ម​វី​ធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ដោយ​ប្រើការ​ស្កេន​ស្នាម​ខ្ចៅដៃ​/​ផ្ទៃមុខ​ ​លុះត្រាតែ​ ​លោក​-​លោកស្រី​ ​បាន​កំណត់​ ​លក្ខខណ្ឌ​សុវត្ថិភាព​នេះ​សម្រាប់​ការ​ចូល​ទៅ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់​ ​លោក​-​លោកស្រី​ ​ជាមុន​។
    K​H​QR ​Code​ (​Khmer​ ​Quick​ ​Respond​ ​Code​)៖​​​ ជា​ឃ្យូ​អ​រកូត​ ​ដែល​តំណាង​ឱ្យ​លេខ​គណនី​របស់​ ​លោក​-​លោកស្រី​ ​ឬ​ ​ភាគី​ផ្សេងទៀត​ ​ប្រើប្រាស់​សម្រាប់​ទទួល​ប្រាក់​ ​ឬ​ ​ទូទាត់​ថ្លៃ​ទំនិញ​/​សេវាកម្ម​តាមរយៈ​មុខងារ​ស្កេន​ K​H​QR ​Code​។
    ផ្ទេរ​ប្រាក់​តាម​លេខ​កូ​ដ​សម្ងាត់៖​​​ ​ជា​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​ ​ទៅ​ ​លេខ​ទូរស័ព្ទ​ ​ហើយ​ទទួល​បាន​លេខ​កូ​ដ​ចំនួន​ 06 ​ខ្ទង់​ ​ដើម្បី​យកទៅ​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ ខេ​ប៊ី​ប្រា​សាក់​ (​មិន​តម្រូវ​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​)​។
    របាយការណ៍​គណនី​
    (​Bank Statement​)
    ៖​​​
    សំដៅ​លើ​កំណត់​ត្រា​នៃ​ប្រតិបត្តិការ​ចេញ​ ​ឬ​ ​ចូល​ទំា​ង​ឡាយ​នៅ​ក្នុង​គណនី​ ​ដែល​លោក​-​លោកស្រី​អាច​ពិនិត្យ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។
    ករណី​ប្រធានសក្តិ​​​៖​​​ សំដៅ​លើ​អំពើ​ទាំងឡាយ​ណា​ ​ដែល​កើតឡើង​ក្រៅពី​ឆន្ទៈ​ ​ដោយ​មិន​អាច​ប៉ាន់ស្មាន​ជាមុន​ ​និង​មិន​អាច​ជំនះ​បាន​ ​ឬ​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ ​ឬ​ ​ទាំងពីរ​អាចប​ន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជាប្រក្រតី​បាន​ដូចជា​៖​ ​បន្ទុះ​ភ្នំភ្លើង​ ​ទឹកជំនន់​ ​គ្រោះ​រញ្ជួយ​ដី​ ​ព្យុះសង្ឃរា​ ​ភេរវកម្ម​ ​កុបកម្ម​ ​សង្គ្រាម​។​ល​។
  3. ​ប្រភេទ​មុខងារ​សំខាន់​ៗ​នៃ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់
    • បើក​គណនី​ឌី​ជី​ថល​ (​សម្រាប់​អតិថិជន​ថ្មី​មិនទាន់​មាន​គណនី​ជាមួយ​ ខេ​ប៊ី​ប្រា​សាក់​)
    • ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ដោយខ្លួនឯង​សម្រាប់​អតិថិជន​មាន​គណនី​ស្រាប់​ (On​line​ ​Self​-​Registration​)
    • ភ្ជាប់​គណនី​ ​និង​ដក​គណនី​ដោយខ្លួនឯង
    • ​ផ្ទេរ​ប្រាក់​រវាង​ ​គណនី​ ខេ​ប៊ី​ប្រា​សាក់​ ​ទៅ​/​មក​ ​គណនី​ ខេ​ប៊ី​ប្រា​សាក់
    • ​​ផ្ទេរ​ប្រាក់​ពី​គណនី​ ខេ​ប៊ី​ប្រា​សាក់​ ​ទៅ​ ​គណនី​បាគង​ (​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​)
    • ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​ ខេ​ប៊ី​ប្រា​សាក់​ ​ទៅ​ ​គណនី​ធនាគារ​ ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​តាម​ប្រព័ន្ធ​បាគង​ ​ឬ​ ​ប្រព័ន្ធ​រី​ធែ​ល​ផេ
    • ផ្ទេរ​ប្រាក់​ពី​ ​គណនី​ ខេ​ប៊ី​ប្រា​សាក់​ ​ទៅ​ ​លេខ​ទូរស័ព្ទ​ ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​តាម​ប្រព័ន្ធ​រី​ធែ​ល​ផេ
    • ​ផ្ទេរ​ប្រាក់​តាម​លេខ​កូ​ដ​សម្ងាត់
    • ទូទាត់​វិក្កយបត្រ​ទឹក​ ​ភ្លើង​ ​សំរាម​ ​ថ្លៃ​សិក្សា​។​ល​។
    • បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ
    • ​បើក​គណនី​បញ្ញើ​មានកាល​កំណត់
    • ​កំណត់កាល​វិភាគ​ផ្ទេរ​ប្រាក់​ ​និង​ ​ទូទាត់​វិក្កយបត្រ
    • ទូទាត់​ទំនិញ​ / ​សេវាកម្ម​តាមរយៈ​ការ​ស្កេន​ QR ​Code​ / K​H​QR ​Code​ (​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​)
    • ​​ពិនិត្យ​សមតុល្យ​គណនី​ ​ឬ​ ​របាយការណ៍​គណនី
    • ពិនិត្យ​ព័ត៌មាន​គណនី​បញ្ញើ​មានកាល​កំណត់​ ​និង​ព័ត៌មាន​ក​ម្ចី
    • ពិនិត្យ​អត្រា​ប្តូរ​ប្រាក់
    • បង្ខាំង​ ​ឬ​ ​ដោះ​បង្ខាំង​ប័ណ្ណ​អេ​ធី​អឹ​ម
    • ​ប្តូរ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​សម្រាប់​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត
    • ​កំណត់​លេខ​កូ​ដ​សម្ងាត់​ថ្មី​ ​ករណី​ភ្លេច
    • ​​ពិនិត្យ​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​និង​សាខា​ ខេ​ប៊ី​ប្រា​សាក់
    • ​បង្កើត​ទម្រង់​ផ្ទេរ​ប្រាក់​ ​និង​ ​ទូទាត់​វិក្កយបត្ររ​
    • ​​ព័ត៌មាន​ផ្សេងៗ​ ​ឬ​ ​ប្រតិបត្តិការ​ថ្មីៗ​ ​ដែល​អាច​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​អនាគត​។​ល​។
  4. ​​កា​របើក​គណនី​ឌី​ជី​ថល​ (​សម្រាប់​អតិថិជន​ថ្មី​មិនទាន់​មាន​គណនី​នៅ​ ខេ​ប៊ី​ប្រា​សាក់​)
    1. ​​អតិថិជន​អាច​ធ្វើការ​បើក​គណនី​ឌី​ជី​ថល​បាន​ដោយខ្លួនឯង​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​លើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​បាន​គ្រប់ពេល​វេលា​ (24/7) ​និង​ ​គ្រប់​ទីកន្លែង
    2. ​អតិថិជន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖
      1​) មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ ​ឡើង​ទៅ
      2​) ​​ជា​ជន​ជាតិខ្មែរ
      3​) ​​មាន​ប្រើប្រាស់​ទូរស័ព្ទ​ជា​លេខ​ផ្ទាល់ខ្លួន
      4) មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ច្បាប់ដើម​ ​និង​មាន​សុពលភាព
      5​) បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​រួម​មាន​ ​លេខ​ទូរស័ព្ទ​ ​ឈ្មោះ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ភេទ​ ​លេខ​អត្តសញ្ញាណប័ណ្ណ​ ​កាលបរិច្ឆេទ​ផុត​សុពលភាព​ ​និង​អាសយដ្ឋាន​ច្បាស់លាស់
      6​) ថតរូប​ផ្ទាល់ខ្លួន​ ​និង​ថតរូប​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត
      7​) ត្រូវ​យល់ព្រម​គោរព​តាម​ ​«​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​»​ ​នេះ
    3. ​បន្ទាប់ពី​ចុះឈ្មោះ​បើក​គណនី​ឌី​ជី​ថល​បាន​ដោយ​ជោគជ័យ​ ​អតិថិជន​នឹង​ទទួល​បាន​គណនី​ឌី​ជី​ថល​ចំនួន​ 02 ​គណនី​ ​ដោយស្វ័យប្រវត្តិ​ ​គឺ​ ​គណនី​ជា​ប្រាក់​រៀល​ (K​H​R) ​និង​ ​គណនី​ជា​ប្រាក់ដុល្លារ​អាមេរិក​ (​US​D​)
    4. អតិថិជន​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​គណនី​ដោយខ្លួនឯង​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​អតិថិជន​នៅ​ក្នុង​ក​ម្រិ​ត​ ​«​អតិថិជន​ថ្នាក់​មធ្យម​ / ​Partial​ K​Y​C​»​ ​ដែល​ទំហំ​ទឹកប្រាក់​បញ្ញើ​នៅ​ក្នុង​គណនី​ ​និង​ទំហំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ត្រូវ​បាន​កំណត់​ទៅតាម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​គណនី​ ​ដូច​ខាងក្រោម​៖
      • ​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​៖​ ​ចន្លោះ​ពី​ 1.50% ​ទៅ​ 4.00% ​ទៅតាម​សមតុល្យ​ជាក់ស្តែង
      • ការប្រាក់​ត្រូវ​បាន​បង្គរ​ជា​ប្រចាំថ្ងៃ​ ​និង​បញ្ចូល​ក្នុង​គណនី​អតិថិជន​ជាប្រចាំ​ខែ
      • ​អត្រា​ពន្ធ​កាត់​ទុក​៖​ 4% ​លើ​ការប្រាក់​សរុប​ដែល​ទទួល​បាន
      • ​​​មិន​តម្រូវ​សមតុល្យ​អប្បបរមា​ដាក់​ដំបូង​ (​Initial​ ​Deposit​) ​និង​សមតុល្យ​អប្បបរមា​ក្នុង​គណនី​ (​Minimum​ ​Deposit​)
      • ​​​ទំហំ​ទឹកប្រាក់​បញ្ញើ​អតិបរមា​ក្នុង​គណនី​៖​ ​គណនី​ប្រាក់ដុល្លារ​ ​US​D​ 10,000 ​និង​ K​H​R 40,000,000 ​សម្រាប់​គណនី​ប្រាក់​រៀល​ ​ដាច់ដោយឡែក​ពី​គ្នា
      • ​ទំហំ​ទឹកប្រាក់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ក្នុងមួយថ្ងៃ​ ​ឬ​ ​ក្នុង​មួយ​ប្រតិបត្តិការ​៖​ ​សម្រាប់​គណនី​ប្រាក់ដុល្លារ​ ​US​D​ 3,000 ​និង​ K​H​R 12,000,000 ​សម្រាប់​គណនី​ប្រាក់​រៀល​ ​ដាច់ដោយឡែក​ពី​គ្នា
    5. ​អតិថិជន​អាច​ប្តូរ​ចំណាត់ថ្នាក់​ពី​អតិថិជន​ ​«​អតិថិជន​ថ្នាក់​មធ្យម​ / ​Partial​ K​Y​C​»​ ​ទៅ​ ​«​អតិថិជន​ពេញលេញ​ /​Full​ K​Y​C​»​ ​ដោយ​ត្រូវ​អញ្ជើញ​មក​សាខា​ណាមួយ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​ដើម្បី​អនុញ្ញាត​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​ធ្វើ​បច្ចុប្បន្នភាព​ ​និង​ធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ទៅតាម​ ​«​វិធាន​នៃ​ការ​យកចិត្តទុកដាក់​ស្គាល់​អតិថិជន​ (​Know​ ​Your​ ​Customer​)​»​។
    6. ​​​បន្ទាប់ពី​អតិថិជន​បាន​ធ្វើ​ការផ្លាស់ប្តូរ​ទៅជា​ ​«​អតិថិជន​ពេញលេញ​ / ​Full​ K​Y​C​»​ ​អតិថិជន​អាច​ប្រើប្រាស់​គណនី​ពេញលេញ​បាន​ ​ដោយ​មិនកំណត់​ទំហំ​លើ​កា​រដាក់​ប្រាក់​ ​និង​អាច​ប្រើប្រាស់​សេវា​ ​និង​ធ្វើ​ប្រតិបត្តិការ​បាន​ទូលំទូលាយ​ទៅតាម​លក្ខខណ្ឌ​ ​និង​សេវាកម្ម​នី​មួយ​របស់​ ខេ​ប៊ី​ប្រា​សាក់​។
    7. សុវត្ថិភាព​នៃ​កា​របើក​គណនី​ឌី​ជី​ថល
      • នៅ​ក្នុង​ដំណើរការ​នៃ​កា​របើក​គណនី​ឌី​ជី​ថល​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​អតិថិជន​នឹង​ទទួល​បាន​លេខ​កូ​ដ​ ​Dynamic​ ​Code​ / ​One​-​Time​ ​Password​ (O​T​P​) ​ចំនួន​ 06 ​ខ្ទង់​ ​ដែល​ប្រព័ន្ធ​នឹង​ផ្ញើ​ចូល​ទៅកាន់​សារ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​ (​លេខ​ទូរស័ព្ទ​ដែល​អតិថិជន​ប្រើប្រាស់​សម្រាប់​បើក​គណនី​ឌី​ជី​ថល​) ​ដើម្បី​អនុម័ត​លើ​កា​របើក​គណនី​នោះ
      • ​លេខ​កូ​ដ​ ​Dynamic​ ​Code​ / ​One​-​Time​ ​Password​ (O​T​P​) ​នឹង​ត្រូវ​បាន​បញ្ចូល​ដោយស្វ័យប្រវត្តិ​ (​Auto​ R​e​fill​) ​គឺ​មិន​តម្រូវ​ឱ្យ​អតិថិជន​ធ្វើការ​វាយ​បញ្ចូល​ដោយខ្លួនឯង​ឡើយ
      • ខេ​ប៊ី​ប្រា​សាក់​នឹង​ផ្ញើ​សារ​ជូនដំណឹង​បន្ថែម​ទៀត​ទៅកាន់​ទូរស័ព្ទ​ (S​MS​ ​to​ ​Phone Number​) ​របស់​អតិថិជន​ដែល​ដែល​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​ប្រើប្រាស់​គណនី​ឌី​ជី​ថល​ ​បន្ទាប់ពី​គណនី​បើក​បាន​ជោគជ័យ
      • ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អតិថិជន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ជាមួយ​ប្រព័ន្ធ​ ​Cam​bo​d​i​a​ ​Data​ ​Exchange​ (​Cam​D​X) ​ដើម្បី​ធានា​ពី​សុពលភាព​ ​និង​ភាព​ពិតប្រាកដ​នៃ​ឯកសារ​។
    8. កា​រដាក់​ប្រាក់​ទៅ​ក្នុង​គណនី​ឌី​ជី​ថល​៖
      • ​ដាក់​ប្រាក់​នៅ​តាម​បញ្ជរ​បេឡា​ ​នៃ​សាខា​ណាមួយ​របស់​ ខេ​ប៊ី​ប្រា​សាក់
      • ​ដាក់​ប្រាក់​តាមរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ ខេ​ប៊ី​ប្រា​សាក់
      • ​​ផ្ទេរ​ប្រាក់​ចូល​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​ធនាគារ​ផ្សេង​ ​ឬ
      • តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ទៀត​ផ្តល់​ដោយ​ ខេ​ប៊ី​ប្រា​សាក់​។
    9. ការ​ដកប្រាក់​ ​ឬ​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​៖
      • ​អាច​ធ្វើ​គ្រប់​ប្រភេទ​នៃ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់
      • ករណី​ចង់​ដក​ជា​សាច់ប្រាក់​ (​Cash​ ​out​) ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ ​ផ្ទេរ​ប្រាក់​តាម​លេខ​កូ​ដ​សម្ងាត់​ (​Cash​ -​by​-​Code​) ​ដើម្បី​ទទួល​បាន​លេខ​កូ​ដ​សម្ងាត់​ចំនួន​ 06 ​ខ្ទង់​ ​និង​ធ្វើការ​ដកប្រាក់​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹ​ម
      • ​អាច​ធ្វើ​ប្រតិបត្តិការ​តាម​បញ្ជរ​បេឡា​ ​ឬ​ប្រើប្រាស់​ប័ណ្ណ​លុះត្រាតែ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ទៅជា​ ​«​អតិថិជន​ពេញលេញ​ / ​Full​ K​Y​C​»​ ​ជាមុន​សិន​។
    10. គណនី​ឌី​ជី​ថល​ ​ដែល​មិន​មាន​ប្រតិបត្តិការ​លើស​ពី​ 365 ​ថ្ងៃ​ ​នឹង​ក្លាយ​ជា​គណនី​គ្មាន​ប្រតិបត្តិការ​ ​ដែល​ត្រូវ​អនុវត្ត​ការ​កាត់ក​ម្រៃ​សេវា​ជាប្រចាំ​ខែ​ ​ទៅតាម​ក​ម្រៃ​ដូច​មាន​បង្ហាញ​នៅ​ក្នុង​វេ​ប​សាយ​ត៍​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​។​គណនី​គ្មាន​ប្រតិបត្តិការ​ ​ដែល​មាន​សមតុល្យ​សូន្យ​ ​នឹង​ត្រូវ​បាន​បិទ​ជា​ស្វ័យប្រវត្តិ​ដោយ​ប្រព័ន្ធ​។
    11. ​​​សម្រាប់​ការ​ស្នើសុំ​ធ្វើ​បច្ចុប្បន្ន​កម្ម​ព័ត៌មាន​ ​ឬ​ ​សិទ្ធិ​ប្រើប្រាស់​គណនី​ (​បន្ថែម​អ្នក​រួម​គណនី​…) ​ឬ​ ​បិទ​គណនី​ (​Close​ ​Account​) ​អតិថិជន​ត្រូវ​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ច្បាប់ដើម​ ​និង​មាន​សុពលភាព​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ពី​ ខេ​ប៊ី​ប្រា​សាក់​។
  5. ​ការ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ (​សម្រាប់​អតិថិជន​មាន​គណនី​ស្រាប់​)
    1. លក្ខខណ្ឌ​តម្រូវ​នៃ​ការ​ចុះឈ្មោះ​ប្រើប្រាស់
      ក​) ​ជា​អតិថិជន​ឯកត្តជន​ (​Individual​) ​ដែល​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ ​ឡើង​ទៅ
      ខ​) ​​មាន​គណនី​ប្រាក់​បញ្ញើ​សន្សំ​នៅ​ ខេ​ប៊ី​ប្រា​សាក់​(​គណនី​ឯកត្តជន​ផ្ទាល់ខ្លួន​ ​ឬ​ ​គណនីរួម​)
      គ​) ​មាន​ទូរស័ព្ទ​ចល័ត​ឆ្លាតវៃ​ (​Smart​ ​Phone​) ​ដែល​ប្រតិបត្តិ​ដោយ​ប្រព័ន្ធ​ ​i​OS ​ឬ​ ​And​ro​i​d​ ​និង​លេខ​ទូរស័ព្ទ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​ហើយ​ទូរស័ព្ទ​ ​និង​លេខ​ទូរស័ព្ទ​នេះ​ត្រូវ​នៅ​ជាមួយគ្នា
      ឃ​) ​ត្រូវ​ដំឡើង​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ (KB ​P​R​A​SAC​ ​Mobile​ ​Banking​ ​application​) ​នៅ​លើ​ទូរស័ព្ទ​ជាមួយ​លេខ​ទូរស័ព្ទ​ដែល​មាន​សុពលភាព​ ​និង​ជា​លេខ​ដែល​បាន​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ពេល​ស្នើសុំ​បើក​គណនី
      ង​) ​ត្រូវ​បញ្ចូល​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​រួម​មាន​ ​លេខ​គណនី​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​និង​ ​លេខ​ទូរស័ព្ទ​ ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​តម្រូវ​នៃ​ប្រព័ន្ធ​សម្រាប់​ការ​ចុះឈ្មោះ​ប្រើប្រាស់
      ច​) ​ត្រូវ​កំណត់​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ផ្ទាល់ខ្លួន​ ​ចំនួន​ 06 ​ខ្ទង់​ ​សម្រាប់​ចូល​ប្រើប្រាស់​ (​Log​in​) ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដោយខ្លួនឯង​ ​និង​/​ឬ​ ​អាច​កំណត់​ការ​ស្កេន​ស្នាម​ខ្ចៅដៃ​/​ផ្ទៃមុខ​ (​Fingerprint​ /​Facial​ ​Recognition​) ​ដើម្បី​បង្កើន​សុវត្ថិភាព​នៃ​ការ​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
      ឆ​) ​​ត្រូវ​យល់ព្រម​គោរព​តាម​ ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​នេះ​។​
    2. ​​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ ​លោក​-​លោកស្រី​នឹង​ទទួល​បាន​ ​លេខ​កូ​ដ​ ​One​-​Time​ ​Password​ (O​T​P​) ​ចំនួន​ 06 ​ខ្ទង់​ ​ដែល​ប្រព័ន្ធ​នឹង​ផ្ញើ​ចូល​ទៅកាន់​ប្រអប់​សារលេខ​ទូរស័ព្ទ​ចល័ត​របស់​ ​លោក​-​លោកស្រី​ ​ដែល​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ចុងក្រោយបំផុត​ ​ដើម្បី​អនុម័ត​លើ​ប្រតិបត្តិការ​នៃ​ការ​ស្នើសុំ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​តាមរយៈ​ទូរស័ព្ទ​ចល័ត​។
    3. ​​បន្ទាប់ពី​បាន​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ជោគជ័យ​ ​លោក​-​លោកស្រី​ ​អាច​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដើម្បី​ធ្វើ​គ្រប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយនឹង​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​ដែល​ ​លោក​-​លោកស្រី​ ​ប្រើ​ដើម្បី​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​។
    4. ​រាល់​ការ​ចូល​ប្រើប្រាស់​ (​Log​in​) ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​លោក​-​លោកស្រី​ ​អាច​ប្រើ​លេខ​ទូរស័ព្ទ​ (​លេខ​ទូរស័ព្ទ​ចុងក្រោយបំផុត​ដែល​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​) ​ធ្វើជា​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​) ​និង​លេខ​កូ​ដ​សម្ងាត់​ (​P​IN​)ចំនួន​ 06 ​ខ្ទង់​ ​ឬ​ ​ការ​ស្កេន​ស្នាម​ខ្ចៅដៃ​/​ផ្ទៃមុខ​ (​Fingerprint​/​Facial​ ​Recognition​) ​ដែល​លោក​-​លោកស្រី​បាន​កំណត់​ដោយខ្លួនឯង​នៅ​ពេល​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។
    5. ​លក្ខខណ្ឌ​គណនី​ភ្ជាប់​កម្មវិធី​សេវា​ធនាគារ​ចល័តខេប៊ីប្រាសាក់
      1. ​​ក​ម្រិ​ត​សិទ្ធិ​ប្រើប្រាស់​គណនី​ភ្ជាប់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ចែកចេញជា​ 02 ​ប្រភេទ​ ​គឺ​៖
        • ​​ក​ម្រិ​ត​សិទ្ធិ​ ​«​ពេញលេញ​ / ​Full​ ​Access​»​៖​ ​ជា​ក​ម្រិ​ត​សិទ្ធិ​នៃ​ការប្រើប្រាស់​គណនី​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដែល​អនុញ្ញាត​ឱ្យ ​លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​គ្រប់មុខ​ងារ​ប្រតិបត្តិការ​ (​ផ្ទេរ​ប្រាក់​/​ទូទាត់​…) ​និង​ពិនិត្យ​ព័ត៌មាន​គណនី​ ​ក​ម្ចី ​អត្រា​ប្តូរ​ប្រាក់​ ​ឬ​ ​ព័ត៌មាន​ផ្សេងៗ​។
        • ​ក​ម្រិ​ត​សិទ្ធិ​ ​«​ពិនិត្យ​ព័ត៌មាន​ / ​View​ ​Only​»​៖​ ​ជា​ក​ម្រិ​ត​សិទ្ធិ​នៃ​ការប្រើប្រាស់​គណនី​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដែល​អនុញ្ញាត​ឱ្យ ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ត្រឹមតែ​ពិនិត្យ​ព័ត៌មាន​គណនី​ក​ម្ចី ​អត្រា​ប្តូរ​ប្រាក់​ ​ឬ​ ​ព័ត៌មាន​ផ្សេងៗ​ ​ដោយ​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ (​ផ្ទេរ​ប្រាក់​/​ទូទាត់​…) ​បាន​ឡើយ​។
      2. គណនី​ឯកត្តជន​ផ្ទាល់ខ្លួន​ (​Single​ ​Account​) ​ឬ​ ​គណនី​ឯកត្តជន​រួម​ (​Joint Account​) ​ដែល​បាន​កំណត់​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​«​ម្នាក់​ក្នុងចំណោម​អ្នក​រួម​គណនី​មាន​សិទ្ធិ​ចុះហត្ថលេខា​ / ​Anyone​ ​to​ ​sign​»​ ​ដែល​លោក​-​លោកស្រី​បាន​ប្រើប្រាស់​ ​ដើម្បី​ធ្វើការ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ត្រូវ​បាន​កំណត់​ក​ម្រិ​ត​សិទ្ធិ​ប្រើប្រាស់​គណនី​ ​«​ពេញលេញ​/​Full​ ​Access​»​ ​ដោយស្វ័យប្រវត្តិ​ពី​ប្រព័ន្ធ​។
      3. ​​ករណី​ ​លោក​-​លោកស្រី​ ​ចង់​ប្តូរ​ក​ម្រិ​ត​សិទ្ធិ​ប្រើប្រាស់​គណនី​ពី​ ​«​ពេញលេញ​ / ​Full​ ​Access​»​ ​ទៅ​/​មក​ ​«​ពិនិត្យ​ព័ត៌មាន​ / ​View​ ​Only​»​ ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​ប្តូរ​ក​ម្រិ​ត​សិទ្ធិ​ប្រើប្រាស់​ជាលា​យ​ ​លក្ខណ៍​អក្សរ​នៅ​តាម​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​បំផុត​។
      4. ​​ករណី​ ​លោក​-​លោកស្រី​ ​មានបំណង​ចង់​ភ្ជាប់​គណនី​បន្ថែម​ទៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​នោះ​លោក​-​លោកស្រី​ ​អាច​ធ្វើការ​ភ្ជាប់​គណនី​បន្ថែម​បាន​ (​សម្រាប់​គណនី​ឯកត្តជន​ផ្ទាល់ខ្លួន​ ​ឬ​ ​គណនី​ឯកត្តជន​រួម​ ​ដែល​មាន​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​«​ម្នាក់​ក្នុងចំណោម​អ្នក​រួម​គណនី​មាន​សិទ្ធិ​ចុះហត្ថលេខា​ / ​Anyone​ ​to​ ​sign​»​) ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​តម្រូវ​ពី​ប្រព័ន្ធ​ ​ឬ​ ​ត្រូវ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​មកកាន់​សាខា​ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោក​-​លោកស្រី​។
      5. ​​ករណី​ស្នើសុំ​ភ្ជាប់​ ​គណនី​ឯកត្តជន​រួម​ (​Joint Account​) ​ដែល​មាន​លក្ខខណ្ឌ​ចុះហត្ថលេខា​ខុស​ពី​ ​«​ម្នាក់​ក្នុងចំណោម​អ្នក​រួម​គណនី​មាន​សិទ្ធិ​ចុះហត្ថលេខា​ / ​Anyone​ ​to​ ​sign​»​ ​ទៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​ភ្ជាប់​បាន​ជាលាយលក្ខណ៍អក្សរ​នៅ​តាម​សាខា​ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​បំផុត​។
      6. ​​គណនី​បញ្ញើ​មានកាល​កំណត់​ (​Term​ ​Deposit Account​) ​និង​គណនី​សន្សំ​តាម​ផែនការ​ (​Savings​ ​Plan​ ​Account​) ​នឹង​ត្រូវ​បាន​ភ្ជាប់​ដោយស្វ័យប្រវត្តិ​ទៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ករណី​ ​គណនី​ប្រភព​ ​ត្រូវ​បាន​ភ្ជាប់​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​។
      7. ​​គណនី​ក​ម្ចី (​Loan​ ​Account​) ​ត្រូវ​បាន​ភ្ជាប់​ដោយស្វ័យប្រវត្តិ​ទៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ករណី​អ្នក​ឈរឈ្មោះ​ខ្ចី​ ​ឬ​ ​អ្នក​រួម​ខ្ចី​បាន​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ភ្ជាប់​គណនី​សន្សំ​សម្រាប់​ទូទាត់​សង​ក​ម្ចី ​ទៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​។
    6. លក្ខខណ្ឌ​ដក​គណនី​ភ្ជាប់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
    7. ​លោក​-​លោកស្រី​ ​អាច​ធ្វើការ​ដក​គណនី​ដែល​ភ្ជាប់​ជាមួយ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​បាន​ដោយខ្លួនឯង​តាមរយៈ​ទូរស័ព្ទ​ (​សម្រាប់​គណនី​ឯកត្តជន​ផ្ទាល់ខ្លួន​ ​ឬ​ ​គណនី​ឯកត្តជន​រួម​ ​ដែល​មាន​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​«​ម្នាក់​ក្នុងចំណោម​អ្នក​រួម​គណនី​មាន​សិទ្ធិ​ចុះហត្ថលេខា​ / ​Anyone​ ​to​ ​sign​»​) ​ដោយ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​តម្រូវ​ពី​ប្រព័ន្ធ​ ​ឬ​ ​ត្រូវ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​នៅ​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​លោក​-​លោកស្រី​។

  6. ម៉ោង​ប្រតិបត្តិការ
    1. លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​ 24 ​ម៉ោង​ ​ជា​ប្រចាំថ្ងៃ​ (24/7) ​លើកលែងតែ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយមាន​ការ​ជូនដំណឹង​ពី​ ខេ​ប៊ី​ប្រា​សាក់​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើការ​ជូនដំណឹង​ដល់​ ​លោក​-​លោកស្រី​ ​ករណី​មានការ​ផ្អាក​ប្រតិបត្តិការ​ដើម្បី​ជួសជុល​ ​ឬ​ ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​។
    3. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​ផ្អាក​ប្រតិបត្តិការ​ពេល​មាន​បញ្ហា​ផ្សេងៗ​ ​ឬ​ ​ពេល​មាន​ការចាំបាច់​ណាមួយ​។
  7. ​រូបិយប័ណ្ណ​ ​និង​អ​តា្រ​ប្តូរ​ប្រាក់
    1. ​លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ជាមួយ​រូបិយប័ណ្ណ​ចំនួន​ 02 (​ពីរ​) ​ប្រភេទ​ ​រួម​មាន​៖
      • ប្រាក់​រៀល​ (K​H​R) ​និង
      • ​ប្រាក់ដុល្លារ​អាមេរិក​ (​US​D​)
    2. ​រាល់​ប្រតិបត្តិការ​ឆ្លង​រូបិយប័ណ្ណ​ ​អត្រា​ប្ដូរ​ប្រាក់​ត្រូវ​យោងទៅតាម​អត្រា​ប្តូរ​ប្រាក់​ជាក់ស្តែង​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​នៅ​ក្នុង​ថ្ងៃ​ ​និង​ម៉ោង​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ ​ឬ​ ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​នៃ​ធនាគារ​អ្នកទទួល​ផល​ ​ករណី​ផ្ទេរ​ឆ្លង​រូបិយ​ ​ប័ណ្ណ​ទៅ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ផ្សេង​។
  8. ទំហំ​កំណត់​នៃ​ប្រតិបត្តិការ​ ​និង​ក​ម្រៃ​សេវា
    1. ​លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​នៅ​ពេលណា​ដែល​គណនី​របស់​ ​លោក​-​លោកស្រី​ ​មាន​សមតុល្យ​គ្រប់គ្រាន់​ ​និង​ត្រូវ​គោរព​ទៅតាម​ទំហំ​កំណត់​ដោយ​ខេ​ប៊ី​ប្រា​សាក់​។
    2. ​លោក​-​លោកស្រី​ ​យល់ព្រម​ ​បង់ក​ម្រៃ​សេវា​ផ្សេងៗ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​ ​និង​/​ឬ​ ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ព្រមទាំង​យល់ព្រម​ឱ្យខេ​ប៊ី​ប្រា​សាក់​ ​ទូទាត់​ក​ម្រៃ​សេវា​ដោយ​ផ្ទាល់​ចេញពី​គណនី​របស់​ ​លោក​-​លោកស្រី​ ​ដោយ​ពុំ​ចាំបាច់​ធ្វើការ​ជូនដំណឹង​ជាមុន​ឡើយ​។
    3. ​លោក​-​លោកស្រី​អាច​ស្វែងរក​ព័ត៌មាន​ស្តី​អំពី​ក​ម្រៃ​សេវា​ ​និង​/​ឬ​ ​ទំហំ​កំណត់​ក្នុង​មួយ​ប្រតិបត្តិការ​ ​និង​ក្នុងមួយថ្ងៃ​ ​ទៅតាម​ប្រភេទ​ប្រតិបត្តិការ​នីមួយៗ​ ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​គ្រប់​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។
  9. សារ​ជូនដំណឹង​ស្តីពី​ប្រតិបត្តិការ​កើតឡើង​ក្នុង​គណនី​ (​Push​ ​Notification​)
  10. ​លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​សារ​ជូនដំណឹង​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ (​Push​ ​Notification​) ​ស្តី​អំពី​ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ​ការ​ភ្ជាប់​គណនី​បន្ថែម​ ​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​បាន​កើតឡើង​នៅ​ក្នុង​គណនី​របស់​លោក​-​លោកស្រី​ ​លើកលែងតែ​មាន​ភាព​រអាក់រអួល​ពី​ប្រព័ន្ធ​។

  11. លក្ខណៈ​ពិសេស​ផ្សេងៗ​ពី​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
    1. ​រាល់​ការ​បញ្ចូល​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ខុស​ 03 ​ដង​ ​នោះ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ត្រូវ​បាន​បង្ខាំង​ដោយស្វ័យប្រវត្តិ​។​ ​លោក​-​លោកស្រី​ ​អាច​ទាក់ទង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​តាមរយៈ​លេខ​ 023/086 999 911 ​ឬ​ ​អញ្ជើញ​មក​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដើម្បី​ស្នើសុំ​ដោះ​បង្ខាំង​។
    2. ​រាល់​ការ​បញ្ចូល​ព័ត៌មាន​ ​ដើម្បី​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ (On​line​ ​Self​-​Registration​) ​ឬ​ ​ការកំណត់​លេខ​កូ​ដ​សម្ងាត់​ថ្មី​ (​Self​ ​P​IN​ ​Reset​) ​ខុស​ចំនួន​ 03 ​ដង​ ​នោះ​មុខងារ​នៃ​ការ​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​មុខងារ​កំណត់​លេខ​កូ​ដ​សម្ងាត់​ថ្មី​ (​Self​ ​P​IN​ ​Reset​) ​នឹង​ត្រូវ​បាន​បង្ខាំង​ដោយស្វ័យប្រវត្តិ​។​ ​ករណី​នេះ​ ​លោក​-​លោកស្រី​ ​អាច​ទាក់ទង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​តាមរយៈ​លេខ​ 023/086 999 911 ​ឬ​ ​អញ្ជើញ​មក​សាខា​ ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ដើម្បី​ស្នើសុំ​ដោះ​បង្ខាំង​។
    3. ​រាល់​ការ​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ (​Cash​-​by​-​Code​) ​លោក​-​លោកស្រី​ ​នឹង​ទទួល​បាន​លេខ​កូ​ដ​សម្ងាត់​ចំនួន​ 06 ​ខ្ទង់​ ​ដើម្បី​ធ្វើការ​ដកប្រាក់​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ខេ​ប៊ី​ប្រា​សាក់​ ​ក្នុងរយៈពេល​ 48 ​ម៉ោង​។​ ​ករណី​ហួស​រយៈពេល​ 48 ​ម៉ោង​ ​ទឹកប្រាក់​ផ្ទេរ​នឹង​បង្វិល​ចូល​ទៅ​ក្នុង​គណនី​ដើម​របស់​លោក​-​លោកស្រី​វិញ​ដោយស្វ័យប្រវត្តិ​។
  12. ការ​ស្នើសុំ​បង្ខាំង​ ​ឬ​ ​ដោះ​បង្ខាំង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
    1. ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​បង្ខាំង​ (​Block​) ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​តាមរយៈ​ទូរស័ព្ទ​មក​មន្ត្រី​បម្រើ​សេវា​អតិថិជន​ (023/086 999 911) ​ឬ​ ​អញ្ជើញ​មកកាន់​សាខា​ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​បំផុត​។
    2. ករណី​ស្នើសុំ​ដោះ​បង្ខាំង​ (Un​block​) ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ឡើងវិញ​ ​លោក​-​លោកស្រី​ ​ត្រូវ​អញ្ជើញ​មក​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​នៅ​សាខា​ ខេ​ប៊ី​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​បំផុត​។
  13. ការបញ្ឈប់​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់
  14. ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​បញ្ឈប់​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ជាលាយលក្ខណ៍អក្សរ​បាន​ ​ដោយ​ត្រូវ​អញ្ជើញ​ទៅកាន់​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ណាមួយ​ដែល​នៅ​ជិត​បំផុត​។

  15. សុវត្ថិភាព​លើ​ការប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់
    1. សុវត្ថិភាព​លើ​ទូរស័ព្ទ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ផ្សេង
      1. ​សូម​កំណត់​លេខ​សម្ងាត់​ (​Password​) ​ឬ​ ​កំណត់​ការ​ស្កេន​ស្នាម​ខ្ចៅដៃ​/​ផ្ទៃមុខ​ (​Fingerprint​ / ​Facial​ ​Recognition​) ​ដើម្បី​ការពារ​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​របស់​លោក​-​លោកស្រី​ពី​ការ​ចូ​លមើល​ ​ឬ​ ​ប្រើប្រាស់​ពី​បុគ្គល​ផ្សេង​ដោយ​គ្មាន​ការអនុញ្ញាត​។
      2. មិន​ត្រូវ​ផ្តល់​ ​ឬ​ ​បង្ហាញ​ ​លេខ​សម្ងាត់​ (​Password​) ​ឬ​ ​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​ការកំណត់​លេខ​សម្ងាត់​ ​ឬ​ ​ស្កេន​ស្នាម​ខ្ចៅដៃ​ / ​ផ្ទៃមុខ​ ​ឬ​ ​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ជំនួស​លោក​-​លោកស្រី​ជាដាច់ខាត​ ​បើ​ទោះបីជា​បុគ្គល​នោះ​ជា​ ​អ្នក​រួម​គណនី​ ​ឬ​ ​សាច់ញាតិ​ ​ឬ​ ​មិត្ត​ភ​ក្កិ ​ឬ​ ​បុគ្គលិក​ខេ​ប៊ី​ប្រា​សាក់​ ​ក៏ដោយ​។​ល​។
      3. ​មិន​ត្រូវ​កត់​លេខ​សម្ងាត់​ (​Password​) ​ដើម្បី​ចូល​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​ឬ​ ​កម្មវិធី​ផ្សេងៗ​ ​នៅ​ក្នុង​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ជាដាច់ខាត​។
      4. ត្រូវ​ប្រាកដ​ថា​រាល់​ការ​បញ្ចូល​ ​លេខ​សម្ងាត់​ (​Password​) ​ដើម្បី​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​របស់​លោក​-​លោកស្រី​ ​មិន​ត្រូវ​បាន​លួចមើល​ ​ឬ​ ​ដឹង​ដោយ​បុគ្គល​ណា​ម្នាក់​ឡើយ​។
      5. ត្រូវធ្វើ​ការផ្លាស់ប្តូរ​ ​លេខ​សម្ងាត់​ (​Password​) ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​របស់​លោក​-​លោកស្រី​ ឱ្យ​បាន​ញឹកញាប់​ ​ឬ​ ​ករណី​សង្ស័យ​ថា​លេខ​សម្ងាត់​ត្រូវ​បាន​ដឹង​ដោយ​បុគ្គល​ណា​ម្នាក់​។
      6. ​សូម​កុំ​ប្រើ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​ដែល​ភ្ជាប់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណែ​ត​សាធារណៈ​ ​ឬ​ ​ប្រើ​រួម​ជាមួយ​អ្នកដទៃ​ ​ដើម្បី​ចៀសវាង​ពី​ការ​បន្លំ​លួច​ដោយ​ ​Hack​e​r​។
      7. ​​មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ ​ឬ​ ​បញ្ចូល​កម្មវិធី​ ​ដែល​មិន​ស្គាល់​ក្នុង​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​ឡើយ​។​ ​ករណី​បាន​ភ្ជាប់​ ​ត្រូវ​ផ្ដាច់​ ​ឬ​ ​លុបចេញ​ ​និង​ស​ម្អា​ត​ភ្លាម​ៗ​ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​ឬ​ ​ការ​បន្លំ​លួច​ប្រាក់​របស់​លោក​-​លោកស្រី​ (​Virus​ ​and​/or ​Hack​e​r)​។
      8. ត្រូវ​មាន​កម្មវិធី​ក​ម្ចាត់​មេរោគ​ ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ឱ្យ​បាន​ទៀងទាត់​លើ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​របស់​លោក​-​លោកស្រី​។
      9. ​ត្រូវ​ដំឡើង​កម្មវិធី​ KB ​P​R​A​SAC​ ​M​B ​a​p​p​ ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ ​ដោយ​ផ្ទាល់​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ករណី​ ​លោក​-​លោកស្រី​ ​ប្រើប្រាស់​កម្មវិធី​ ​And​ro​i​d​ ​ឬ​ ​A​p​p​ ​Store​ ​ករណី​លោក​-​លោកស្រី​ ​ប្រើ​កម្មវិធី​ ​Apple​ ​i​OS​។
      10. សូម​កុំ​ទុក​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ ​ដែល​កំពុង​បើក​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ចោល​នៅ​ទី​សាធារណៈ​ ​និង​ត្រូវ​ ​ចាក់សោ​ទូរស័ព្ទ​ (​Lock​ ​Phone​) ​ឬ​ ​កុំព្យូទ័រ​ ​ភ្លាម​ៗ​ករណី​ឈប់​ប្រើប្រាស់​។
      11. ​សូម​ចាកចេញ​ (​Logo​u​t​) ​លុប​ប្រតិបត្តិការ​ (​Clear​ ​History​) ​និង​បិទ​កម្មវិធី​ ​Inter​net​ ​Browse​r ​ឬ​ ​បិទ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​Banking​ ​a​p​p​ ​នៅ​ពេល​ ​លោក​-​លោកស្រី​ធ្វើ​ប្រតិបត្តិការ​រួចរាល់​។
      12. ​ក្នុង​ករណី​លោក​-​លោកស្រី​ ​លក់​ ​ឬ​ ​ផ្ទេរ​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ឱ្យ​អ្នក​ផ្សេង​ ​ត្រូវ​លុប​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​ចេញពី​ក្នុង​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ឱ្យ​បាន​រួចរាល់​ជាមុន​ ​។
      13. ​ករណី​បាត់​ទូរស័ព្ទ​ ​ឬ​ ​សង្ស័យ​មាន​អ្នក​ផ្សេង​ស្គាល់​លេខ​សម្ងាត់​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ត្រូវ​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​តាមរយៈ​លេខ​ 023/086 999 911 ​ដើម្បី​បង្ខាំង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ឬ​ ​ចាត់វិធានការ​ផ្សេងៗ​តាម​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​។
    2. ​សុវត្ថិភាព​លើ​លេខ​កូ​ដ​សម្ងាត់​/​អត្តលេខ​អ្នកប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
      1. ​សុវត្ថិភាព​លើ​លេខ​កូ​ដ​សម្ងាត់​/​អត្តលេខ​អ្នកប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់
      2. សូម​រក្សា​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​និង​ព័ត៌មាន​ផ្សេងៗ​របស់​លោក​-​លោកស្រី​ឱ្យ​មាន​សុវត្ថិភាព​។​ ​រាល់​ការខូចខាត​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​រក្សា​ព័ត៌មាន​សម្ងាត់​ខាងលើ​ ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​លោក​-​លោកស្រី​។
      3. ​សូម​កុំ​ផ្តល់​ ​ឬ​ ​ផ្ញើ​អត្តលេខ​អ្នកប្រើប្រាស់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​(​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​នរណា​ម្នាក់​ឡើយ​ ​ទោះ​ដោយ​ផ្ទាល់មាត់​ ​ឬ​ ​តាមរយៈ​ផ្ញើ​សារ​អេ​ឡិច​ត្រូនិ​ក​អាច​ជា​ ​អ៊ី​ម៉ែ​ល​ ​Face​book​ ​Messenger​, ​Telegram​… ​ជាដើម​។
      4. ​សូម​កុំ​ប្រើ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ឬ​ ​លេខ​ទូរស័ព្ទ​ ​ឬ​ ​លេខ​គណនី​ ​ឬ​ ​លេខ​អត្តសញ្ញាណប័ណ្ណ​ ​ឬ​ ​លេខរៀង​ដែល​ងាយស្រួល​ចាំ​ ​ឬ​ ​ស្រួល​ស្មាន​ដឹង​ (​ឧ.​ 111111 ​ឬ​ 123456…) ​មក​ធ្វើជា​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ដើម្បី​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​លោក​-​លោកស្រី​ឡើយ​។
      5. ប្រសិនបើ​មានការ​កត់​សម្គាល់​ណាមួយ​ដែល​បង្ហាញ​ថា​ ​ស្រោមសំបុត្រ​លេខ​កូ​ដ​សម្ងាត់​របស់​លោក​-​លោកស្រី​ត្រូវ​គេ​ហែក​មើល​នោះ​ ​សូម​ទាក់ទង​មក​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​ដែល​នៅ​ជិត​លោក​-​លោកស្រី​ជាបន្ទាន់​។
      6. ​លោក​-​លោកស្រី​ ​ត្រូវ​ត្រួតពិនិត្យ​ ​និង​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​ ​ឬ​ ​អាសយដ្ឋាន​ ​Email​ ​ដែល​បាន​បោះពុម្ព​លើ​សារ​សម្ងាត់​ ​P​IN​ ​Mail​e​r ​នៅ​ពេល​ទទួល​បាន​ពី​បុគ្គលិក​ខេ​ប៊ី​ប្រា​សាក់​។
      7. ​សូម​ធ្វើ​ការផ្លាស់ប្តូរ​លេខ​កូ​ដ​សម្ងាត់​សេវា​ធនាគារ​ចល័ត​របស់​លោក​-​លោកស្រី​ ​នៅ​ពេល​ទទួល​បាន​ ​ឬ​ ​ពេល​ចូល​ទៅ​ប្រើប្រាស់​សេវា​លើកដំបូង​ ​និង​ត្រូវធ្វើ​ការ​បំផ្លាញ​ឯកសារ​ ​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​លេខ​កូ​ដ​សម្ងាត់​នេះ​ចោល​ភ្លាម​ៗ​។
      8. ​ត្រូវ​ធានា​ឱ្យ​ច្បាស់​ថា​ ​រាល់​ពេល​ ​លោក​-​លោកស្រី​ ​បញ្ចូល​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ដើម្បី​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ (​Log​in​) ​មិន​ត្រូវ​បាន​អ្នកដទៃ​ឃ្លាំមើល​ ​ឬ​ ​ក៏មាន​មនុស្ស​នៅក្បែរ​អ្នក​ឡើយ​។
      9. សូម​ធ្វើ​ការផ្លាស់ប្តូរ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ឱ្យ​បាន​ញឹកញាប់​ ​និង​ក្នុង​ករណី​សង្ស័យ​ថា​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ត្រូវ​បាន​ដឹង​ដោយ​អ្នកដទៃ​។
      10. ​លោក​-​លោកស្រី​ ​គួរ​កំណត់​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ឱ្យ​ខុស​ពី​ ​លេខ​សម្ងាត់​ (​Password​) ​បើក​សោ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​របស់​ខ្លួន​។
      11. ត្រូវ​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​ប្រសិនបើ​ ​លោក​-​លោកស្រី​ ​ភ្លេច​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​) ​ឬ​ ​សង្ស័យ​អ្នក​ផ្សេង​បាន​ដឹង​។
    3. សារ​បោកបញ្ឆោត​តាមរយៈ​អ៊ី​ម៉ែ​ល​ ​ឬ​ ​ទូរស័ព្ទ
      1. សូម​ចូល​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ​តាម​អាសយដ្ឋាន​ ​h​t​t​p​s://​i​banking​.kb​p​r​a​sac​.​co​m​.k​h​ ​តែមួយ​គត់​។​ ​សូម​កុំ​ចុច​លើ​អាសយដ្ឋាន​តំណ​ភ្ជាប់​ (​Hyper​link​) ​ពី​វេ​ប​សាយ​ដទៃ​ ​ឬ​ ​នៅ​ក្នុង​ប្រអប់​អ៊ី​ម៉ែ​ល​របស់​លោក​-​លោកស្រី​។
      2. ​សូម​ប្រុងប្រយ័ត្ន​ការ​បោកបញ្ឆោត​យក​ព័ត៌មាន​ ​តាមរយៈ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ វេ​ប​សាយ​ត៍ ​កម្មវិធី​ដែ​លលោត​ផ្ទាំង​មក​ (​pop​-​up​ ​window​) ​ឬ​ ​សារ​ (S​MS​) ​ដែល​ជា​ល្បិច​ ឱ្យ ​លោក​-​លោកស្រី​ ​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​ ​ដូចជា​៖​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​/​User​name​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​លេខ​ទូរស័ព្ទ​ (​Phone​) ​ឬ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ (​Date of Birth​) ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ជាដើម​។​ល​។
      3. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​មិន​ស្នើសុំ​ ​លោក​-​លោកស្រី​ ឱ្យ​ប្រាប់​ពី​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ដើម្បី​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ទោះ​ដោយ​ផ្ទាល់មាត់​ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ ​ឬ​ ​តាមមធ្យោបាយ​ទំនាក់ទំនង​ណាមួយ​ឡើយ​។
      4. ប្រសិនបើ​ ​លោក​-​លោកស្រី​ ​ទទួល​បាន​អុីម៉ែ​ល​ ​ឬ​ ​សារ​ទូរស័ព្ទ​ ​ឬ​ ​ការ​ហៅ​ទូរស័ព្ទ​ ​ដែល​ស្នើសុំ​ព័ត៌​មាន​ខាងលើ​ ​សូម​លុបចោល​ ​ឬ​ ​បដិសេធ​ជាបន្ទាន់​ ​និង​/​ឬ​ ​មិន​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់​បណ្តាញ​ (​Link​) ​ឬ​ ​បើក​ឯកសារ​ភ្ជាប់​ណាមួយ​ដែល​មាននៅ​ក្នុង​អ៊ី​ម៉ែ​ល​នោះ​ឡើយ​។
      5. ប្រសិនបើ​ ​លោក​-​លោកស្រី​ ​មាន​ច​ម្ងល់ ​ឬ​ ​ក៏មាន​មន្ទិលសង្ស័យ​លើ​វេ​ប​សាយ​ត៍ ​ឬ​ ​អ៊ី​ម៉ែ​ល​ណាមួយ​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​ ​in​f​o@kb​p​r​a​sac​.​co​m​.k​h​ ​ឬ​ ​ទូរស័ព្ទ​លេខ​ ​០​២​៣​/​០​៨​៦​ ​៩​៩​៩​ ​៩​១​១​។
  16. សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​អតិថិជន
    1. លោក​-​លោកស្រី​ ​ត្រូវ​ធានា​ថា​គ្រប់​ព័ត៌មាន​ដែល​បាន​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជា​ព័ត៌មាន​ត្រឹមត្រូវ​ ​និង​ ​ថ្មី​បំផុត​។​ ​ករណី​ ​លោក​-​លោកស្រី​ ​ផ្តល់​ព័ត៌មាន​មិន​ពិត​ ​ឬ​ ​ក្លែងក្លាយ​ ​នោះ​ ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​។
    2. លោក​-​លោកស្រី​ ​ត្រូវធ្វើ​ការ​ត្រួតពិនិត្យ​ក​ម្រៃ​សេវា​ ​និង​ព័ត៌មាន​នៃ​ការ​ទូទាត់​ឱ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជាការ​ទូទាត់​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​។​ ​រាល់​ការ​បញ្ចូល​ព័ត៌មាន​ ​ឬ​ ​លេខ​គណនី​ខុស​ ​ឬ​ ​ផ្ទេរ​សមតុល្យ​លើស​ ​ឬ​ ​ខ្វះ​ ​ជាដើម​ ​ជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​លោក​-​លោកស្រី​។
    3. ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។​ ​រាល់​ការ​បាត់បង់​ទឹកប្រាក់​ក្នុង​គណនី​ផ្ទាល់ខ្លួន​ ​ឬ​ ​គណនី​របស់​អ្នក​ផេ្ស​ង​ ​ដែល​ប្រព្រឹត្ត​ដោយចេតនា​ ​ឬ​ ​អចេតនា​ ​ឬ​ ​ដោយ​ការ​ធ្វេសប្រហែស​ ​ឬ​ ​ដោយ​ការសាកល្បង​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ផ្សេងៗ​ ​ការលុកលុយ​រុករក​ ​ការ​កែ​បន្លំ​ទិន្នន័យ​ ​ការ​លួច​បន្លំ​ដោយ​ផ្ទាល់​ ​ឬ​ ​ដោយប្រយោល​តែម្នាក់ឯង​ ​ឬ​ ​ដោយមាន​ការចូលរួម​ពី​អ្នកដទៃ​ ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។
    4. ​លោក​-​លោកស្រី​ ​យល់ព្រម​ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​ការ​ទូទាត់​សំណង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ករណី​មានការ​ប្តឹងតវ៉ា​ ​ការ​ទាមទារ​ ​ការទទួលខុសត្រូវ​ ​ការ​ខាតបង់​ ​ឬ​ ​ការ​ចំណាយ​ផ្សេងៗ​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​ទទួលរង​ទាក់ទង​នឹង​ប្រតិបត្តិការ​សេវា​ធនាគារ​ចល័ត​ ​ដោយ​ការ​អនុវត្ត​បំពាន​របស់​ ​លោក​-​លោកស្រី​ ​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​សេវាកម្ម​នេះ​ ​រួម​ទាំង​ការ​ខក​ខានមិនបាន​ចាត់វិធានការ​ទប់​ស្កាត់​ ​ការ​ធើ្វ​ប្រតិបត្តិការ​ដោយ​គ្មាន​ការអនុញ្ញាត​ ​ឬ​ ​ប្រតិបត្តិការ​កែ្ល​ង​បន្លំ​។​ល​។
    5. ​​លោក​-​លោកស្រី​ ​ត្រូវ​ធានា​ពី​ការ​រក្សា​សុវត្ថិភាព​ទូរស័ព្ទ​ ​និង​ព័ត៌មាន​សម្ងាត់​ ​ដើម្បី​ចូល​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ដូចជា​លេខ​កូ​ដ​សម្ងាត់​ ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ល​។
    6. ​លោក​-​លោកស្រី​ ​ត្រូវ​ធានា​ថា​បាន​ដំឡើង​ ​ឬ​ ​ធ្វើ​បច្ចុប្បន្នភាព​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ (KB​P​R​A​SAC​ ​Mobile​ ​Banking​ ​application​) ​ដោយ​ផ្ទាល់​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​Store​ ​និង​ធានា​ថា​បាន​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ជំនាន់​ថ្មី​បំផុត​ ​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ​ឬ​ ​ធ្វើ​បច្ចុប្បន្នភាព​ពី​ខេ​ប៊ី​ប្រា​សាក់​។
    7. ​លោក​-​លោកស្រី​ ​ត្រូវ​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជាលាយលក្ខណ៍អក្សរ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​ក្នុង​ករណី​មាន​ការផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ ​និង​/​ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ ​ដែល​បាន​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​។​ ​រាល់​ការ​ខាតបង់​ ​ឬ​ ​ការ​ពន្យារពេល​ផ្សេងៗ​ដែល​អាច​កើតមក​ពី​ការ​ខក​ខានមិនបាន​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​ ​លោក​-​លោកស្រី​។
    8. ​​លោក​-​លោកស្រី​ ​មិន​ត្រូវធ្វើ​ប្រតិបត្តិការ​ណាមួយ​ដែល​ខុសច្បាប់​ ​ឬ​ ​សកម្មភាព​អាជីវកម្ម​ណាមួយ​ដែល​ត្រូវ​បាន​ហាមឃាត់​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​ឡើយ​។
    9. ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​គណនី​របស់​ខ្លួន​ ​និង​សាកសួរ​មក​ខេ​ប៊ី​ប្រា​សាក់​ ​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។
    10. ​ក្នុង​ករណី​ ​លោក​-​លោកស្រី​ ​មាន​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​លោក​-​លោកស្រី​ ​ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​តាមរយៈ​ទូរស័ព្ទ​ 023/086 999 911​។
    11. លោក​-​លោកស្រី​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គ្រប់​ចំណុច​នៅ​លើ​ ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​នេះ​។
  17. សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​ ខេ​ប៊ី​ប្រា​សាក់
    1. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់​ព័ត៌មាន​របស់​ ​លោក​-​លោកស្រី​ ​និង​សម្រេច​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ចល័ត​ដល់​ ​លោក​-​លោកស្រី​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​អនុវត្ត​តាម​ការ​បញ្ជា​លើ​ប្រតិបត្តិការ​ទូទាត់​តាមរយៈ​សេវា​ធនាគារ​ចល័ត​របស់​លោក​-​លោកស្រី​ ​តែ​ខេ​ប៊ី​ប្រា​សាក់​ ​មិន​ទទួលខុសត្រូវ​ ​ក្នុង​ករណី​ដែល​ ​លោក​-​លោកស្រី​ ​បាន​បញ្ចូល​ព័ត៌មាន​ ​ឬ​ ​លេខ​គណនី​ខុស​ ​ឬ​ ​ផ្ទេរ​សមតុល្យ​លើស​ ​ឬ​ ​ខ្វះ​ ​ជាដើម​។
    3. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស៊ើបអង្កេត​ ​បង្ខាំង​ ​ឬ​ ​បញ្ឈប់​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ​របស់​ ​លោក​-​លោកស្រី​ ​ដោយ​យោង​លើ​ច្បាប់​/​បទបញ្ញត្តិ​ ​ឬ​ ​ដីកា​ពី​តុលាការ​។
    4. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​រក្សា​ការសម្ងាត់​នូវ​រាល់​ព័ត៌មាន​របស់​ ​លោក​-​លោកស្រី​ ​លើកលែង​មានការ​យល់ព្រម​ពី​ ​លោក​-​លោកស្រី​ ​ឬ​ ​ច្បាប់​តម្រូវ​ ​ឬ​ ​មាន​ដីកា​ពី​តុលាការ​បង្គាប់​ឱ្យ​បង្ហាញ​ព័ត៌មាន​សម្ងាត់​ទាំងនោះ​។
    5. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ ​ឬ​ ​អនុវត្ត​ការ​យក​ក​ម្រៃ​សេវា​ប្រ​ចំា​ឆ្នាំ​/​ប្រចាំខែ​ ​និង​/​ឬ​ ​ក​ម្រៃ​សេវា​ពាក់ព័ន្ធ​លើ​ការប្រើប្រាស់​ ​និង​/​ឬ​ ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​អាស្រ័យ​លើ​លក្ខ​ខ​ណ្ខ ​និង​ស្ថានភាព​អាជីវកម្ម​ជាក់ស្តែង​។
    6. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​លើ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ទៅ​ជំនាន់​ថ្មីៗ​ ​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​នឹង​៖
      • ​ដាក់​បន្ថែម​នូវ​មុខងារ​ប្រតិបត្តិការ​ថ្មីៗ​ ​ដោយ​យោងទៅតាម​និន្នាការ​ទី​ផ្សារ​ ​និង​/​ឬ​ ​ការ​ប្រែប្រួល​បច្ចេកវិទ្យា​ ​ឬ
      • ​លុប​ ​ឬ​ ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​មុខងារ​ណាមួយ​ ​ប្រសិនបើ​មាន​បញ្ហា​បច្ចេកទេស​ណាមួយ​កើតឡើង​ដែល​អាច​មានផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ធនាគារ​ ​ឬ​ ​ក្នុង​គោលបំណង​ថែទាំ​ប្រព័ន្ធ​ ​ឬ​ ​ផ្សេងៗ​។
    7. ​នៅ​ក្នុង​ដំណាក់កាល​ណាមួយ​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​នឹង​ជំរុញ​ឱ្យ ​លោក​-​លោកស្រី​ ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​មក​ជំនាន់​ថ្មី​ចុងក្រោយបង្អស់​ (​Update​ ​Last​ ​Version​) ​ដើម្បី​បង្កើន​សុវត្ថិភាព​ ​និង​ភាព​ដូចគ្នា​លើ​ការប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​។
    8. ​ប្រសិនបើ​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ខេ​ប៊ី​ប្រា​សាក់​ ​របស់​លោក​-​លោកស្រី​ ​មិន​អាច​ប្រើប្រាស់​បាន​ដោយ​ករណី​ប្រធានសក្តិ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ជួយ​ដល់​ ​លោក​-​លោកស្រី​ ​ក្នុង​ការ​រក​ដំណោះស្រាយ​ ​ឬ​ ​ផ្តល់​ជំនួយ​ការចាំបាច់​ណាមួយ​យោង​លើ​ហេតុផល​ជាក់ស្តែង​ ​ប៉ុន្តែ​ខេ​ប៊ី​ប្រា​សាក់​មិន​ទទួលខុសត្រូវ​ទៅលើ​ហេតុការណ៍​ទាំងនោះ​ទេ​។
    9. ខេ​ប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​ផ្អាក​ប្រតិបត្តិការ​ពេល​មាន​បញ្ហា​ផ្សេងៗ​ ​និង​ពេល​មាន​ការចាំបាច់​ជាដើម​។
    10. ខេ​ប៊ី​ប្រា​សាក់​ ​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវា​ប្រឹក្សា​អំពី​សេវាកម្ម​ ​និង​ការ​រាយការណ៍​ពី​ការ​ភ្លេច​លេខ​សម្ងាត់​ ​ឬ​ ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​ ​តាមរយៈ​លេខ​ 023/086 999 911​។
  18. ​ការ​កែប្រែ​ក​ម្រៃ​សេវា​ ​ទំហំ​កំណត់​ ​លក្ខខណ្ឌ​ផ្សេងៗ​ ​និង​ការ​ជូនដំណឹង​ពី​ ខេ​ប៊ី​ប្រា​សាក់
    1. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ក​ម្រៃ​សេវា​ ​ទំហំ​កំណត់​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ​របស់​ ​លោក​-​លោកស្រី​ ​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។
    2. ក្នុងរយៈពេល​នៃ​ការ​ជូនដំណឹង​ខាងលើ​ ​ករណី​មិន​មានការ​តវ៉ា​ពី​ ​លោក​-​លោកស្រី​ ​ត្រូវ​សន្មត​ថា​ ​លោក​-​លោកស្រី​បាន​យល់ព្រម​ ​និង​ទទួលយក​ការ​កែប្រែ​ទាំងនោះ​មក​អនុវត្ត​ភ្លាម​ៗ​បន្ទាប់ពី​ការ​កែប្រែ​ចូលជាធរមាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​មធ្យោបាយ​ណាមួយ​ខាងក្រោម​៖
    3. 1). ​តាមរយៈ​សាខា​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​​
      2). តាមរយៈ​វេ​ប​សាយ​ត៍ ​និង​/​ឬ​ ​បណ្តាញទំនាក់ទំនងសង្គម​ផ្លូវការ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      3). ការ​ផ្ញើ​សារ​ ​និង​/​ឬ​ ​អ៊ី​ម៉ែ​ល​ទៅកាន់​ ​លោក​-​លោកស្រី​​
      4). ​តាមរយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ការ​សែត​ ​ទស្សនាវដ្តី​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​មធ្យោបាយ​ផ្សេងៗ​ដែល​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​ជ្រើសរើស​។​ល​។​
    4. អតិថិជន​ត្រូវ​បាន​សន្មត​ថា​បាន​ទទួលការ​ជូនដំណឹង​ស្តីពី​ការ​កែប្រែ​ខាងលើ​ភ្លាម​ៗ​ ​បន្ទាប់ពី​ខេ​ប៊ី​ប្រា​សាក់​បាន​ធ្វើការ​ចុះផ្សាយ​ពី​ការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងលើ​។
  19. ការ​ទប់​ស្កាត់​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម
  20. អនុលោម​តាម​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ស្តីពី​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​នឹង​ពន្យារពេល​ ​ឬ​ ​មិន​ធ្វើ​ប្រតិបត្តិការ​ជូន​ ​លោក​-​លោកស្រី​ ​បាន​ ​ប្រសិនបើ​ ខេ​ប៊ី​ប្រា​សាក់​ ​មានការ​ជឿជាក់​ដោយ​ផ្អែកលើ​មូលហេតុ​ដូច​ខាងក្រោម​៖

    1). ខេ​ប៊ី​ប្រា​សាក់​ ​មាន​ការសង្ស័យ​ចំពោះ​ប្រភព​ដើម​នៃ​ប្រាក់​បញ្ញើ​នោះ​
    2). ប្រតិបត្តិការ​ ​ឬ​ ​គណនី​នោះ​មាន​ទំនាក់ទំនង​ ​ឬ​ ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​ឬ​ ​ដោយប្រយោល​ជាមួយនឹង​សកម្មភាព​ល្មើសច្បាប់​ណាមួយ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ច្បាប់អន្តរជាតិ​
    3). មានការ​បង្គាប់បញ្ជា​ពី​តុលាការ​ ​ឬ​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​។​ល​។
  21. ​ច្បាប់​ ​និង​ការ​ដោះស្រាយ​វិវាទ
    1. ​លក្ខខណ្ឌ​ប្រើប្រាស់​នេះ​ ​ត្រូវ​បាន​គ្រប់គ្រង​ ​និង​បកស្រាយ​ដោយ​យោង​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    2. ​ករណី​មាន​វិវាទ​កើតឡើង​ ​ភាគី​ទាំងពីរ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​។​ ​ករណី​វិវាទ​មិន​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ ​ឬ​ ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​នោះ​វិវាទ​ត្រូវ​ដោះស្រាយ​ទៅតាម​ប្រព័ន្ធ​តុលាការ​ដោយ​យោង​ទៅ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    3. លក្ខខណ្ឌ​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ ​«​លក្ខខណ្ឌ​ប្រើប្រាស់​»​ ​នេះ​ ​ត្រូវ​អនុវត្ត​តាម​គោល​នយោបាយ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
  22. ​វិភាគ​ភាព
  23. ​ប្រសិនបើ​ប្រការ​ណាមួយ​នៃ​លក្ខខណ្ឌ​ប្រើប្រាស់​នេះ​ ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​គ្មាន​សុពលភាព​តាម​ផ្លូវច្បាប់​ ​ប្រការ​ទាំងនោះ​នឹង​អស់​សុពលភាព​ត្រឹម​ក​ម្រិ​ត​ដែល​ប្រការ​នោះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​អ​សុពលភាព​នៃ​ប្រការ​នោះ​តែប៉ុណ្ណោះ​ ​ចំណែក​ប្រការ​ផ្សេងៗ​ទៀត​នៃ​លក្ខខណ្ឌ​ប្រើប្រាស់​នេះ​នៅតែ​បន្ត​មាន​សុពលភាព​អនុវត្ត​ដដែល​។

  24. ​ភាសា
  25. ​លក្ខខណ្ឌ​ប្រើប្រាស់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​ ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសា​រ​ខ្មែរ​ចាត់ទុកជា​ផ្លូវការ​៕

  1. ​ប្រការ 1. លក្ខខណ្ឌ​ទូទៅ
    1. ​លក្ខខណ្ឌ​ទូទៅ​សម្រាប់​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​ហៅ​កាត់​ថា​ “​លក្ខខណ្ឌ​ទូទៅ​” ​គឺជា​កិច្ចព្រមព្រៀង​រវាង​អតិថិជន​ជាមួយ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ហៅ​កាត់​ថា​ “ខេ​ប៊ី​ប្រា​សាក់​” ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​។
    2. ​​សូម​ ​លោក​-​លោកស្រី​ ​អាន​លក្ខខណ្ឌ​ទូទៅ​នេះ​ដោយ​ប្រុងប្រយ័ត្ន​ ​មុននឹង​ចុច​ “​យល់ព្រម​” ​ដើម្បី​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។
    3. នៅ​ពេល​ ​លោក​-​លោកស្រី​ ​បាន​ចុច​ “​យល់ព្រម​” ​មានន័យ​ថា​ ​លោក​-​លោកស្រី​ ​បាន​យល់ព្រម​គ្រប់​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ​និង​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​របស់​ ​លោក​-​លោកស្រី​។
  2. ប្រការ​ 2. ​និយមន័យ​នៃ​ពាក្យគន្លឹះ
    • ពាក្យ​ “​លោក​-​លោកស្រី​” ​៖​ ​​សំដៅ​ដល់​អតិថិជន​ទាំងឡាយ​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​នៅ​លើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​។
    • ​ប្រព័ន្ធ​បាគង​ ​៖​ ​សំដៅ​លើ​ប្រព័ន្ធ​ទូទាត់ប្រាក់​ ​ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ភ្លាម​ៗ​ជា​អេ​ឡិច​ត្រូនិ​ក​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ជា​សមាជិក​ប្រព័ន្ធ​បាគង​។
    • កម្មវិធី​បាគង​ (B​a​kon​g​ ​A​p​p​) ​៖​ ​​សំដៅ​លើ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ ​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ ​i​OS ​ឬ​ ​And​ro​i​d​ ​និង​ដាក់​ឱ្យ​អតិថិជន​អាច​ទាញ​យកមក​ប្រើប្រាស់​បាន​។​
    • គណនី​បាគង​ (B​a​kon​g​ ​Account​)​ ៖​ ​សំដៅ​លើ​គណនី​ប្រភេទ​ជា​ ​អ៊ី​វ៉ា​ឡេ​ត​ (​E​-​wallet​) ​រក្សាទុក​ប្រាក់​ជា​អេ​ឡិច​ត្រូនិ​ក​ ​សម្រាប់​ធ្វើការ​ទូទាត់​របស់​អតិថិជន​ ​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​ប្រកបដោយ​ភាព​ជោគជ័យ​។​ ​គណនី​បាគង​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយស្វ័យប្រវត្តិ​ចំនួន​ពីរ​រូបិយប័ណ្ណ​ (​ជា​គណនី​ប្រាក់​រៀល​ ​និង​ប្រាក់ដុល្លារ​អាមេរិក​)​។
    • គណនី​ធនាគារ​ ​៖​ សំដៅ​លើ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​ដែល​អតិថិជន​បាន​បើក​ជាមួយ​ ខេ​ប៊ី​ប្រា​សាក់​។​
    • ពាក្យសម្ងាត់​ ​ឬ​ ​Pass​code​ ​៖​ ​គឺជា​ពាក្យ​ ​និង​លេខ​កូ​ដ​សម្ងាត់​ផ្ទាល់ខ្លួន​ ​ដែល​មាន​ចំនួន​ចាប់ពី​ ​០​៨​ខ្ទង់​ ​ឡើង​ទៅ​ (​ដែល​រួម​មាន​ជា​ ​អក្សរធំ​ ​បូក​ ​អក្សរតូច​ ​បូក​ ​សញ្ញា​ពិសេស​ ​បូក​ ​លេខ​)​។​ ​ពាក្យសម្ងាត់​ ​ត្រូវ​បាន​កំណត់​ ​ឬ​ ​ជ្រើសរើស​ដោយ​អតិថិជន​ផ្ទាល់​ ​នៅ​ពេល​ចូល​ទៅ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។​ ​ពាក្យសម្ងាត់​ ​ឬ​ ​Pass​code​ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សង្គ្រោះ​គណនី​បាគង​របស់​ ​លោក​-​លោកស្រី​ ​ករណី​ប្តូរ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​ភ្លេច​លេខ​កូ​ដ​សម្ងាត់​សម្រាប់​ ​Log​ ​in​ ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ជាដើម​។
    • លេខ​កូ​ដ​សម្ងាត់​ ​ឬ​ ​P​IN​ ​Code​ ​៖​ ​​គឺជា​លេខ​កូ​ដ​សម្ងាត់​ផ្ទាល់ខ្លួន​ចំនួន​ ​០​៦​ ​ខ្ទង់​ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ផ្ទាល់​ពី​អតិថិជន​ ​នៅ​ពេល​ចូល​ទៅ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។​ ​លេខ​កូ​ដ​សម្ងាត់​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ ​Log​ ​In​ ​ចូល​ទៅ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។
    • QR ​Code​ ​៖​ ​គឺជា​កូ​ដ​តំណាង​ឱ្យ​គណនី​បាគង​របស់​អតិថិជន​ ​ប្រើប្រាស់​សម្រាប់​ទទួល​ប្រាក់​ ​ឬ​ ​ទូទាត់​ថ្លៃ​ទំនិញ​-​សេវាកម្ម​ ​តាមរយៈ​សេវា​ទូទាត់​បាគង​។​ QR ​Code​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយស្វ័យប្រវត្តិ​ ​បន្ទាប់ពី​អតិថិជន​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​ប្រកបដោយ​ភាព​ជោគជ័យ​។
    • លេខ​កូ​ដ​គណនី​ (​Account​ ​I​D​) ​៖​ គឺ​តំណាង​ឱ្យ ​លេខ​គណនី​បាគង​ ​របស់​អតិថិជន​។​ ​លេខ​កូ​ដ​គណនី​ (​Account​ ​I​D​) ​ត្រូវ​បាន​បង្កើត​ឡើង​ដោយស្វ័យប្រវត្តិ​នៅ​ពេល​អតិថិជន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។​
    • ​ករណី​ប្រធានសក្តិ​ ​៖​ ​សំដៅ​លើ​អំពើ​ទាំងឡាយ​ណា​ ​ដែល​កើតឡើង​ក្រៅពី​ឆន្ទៈ​ ​ដោយ​មិន​អាច​ប៉ាន់ស្មាន​ជាមុន​ ​និង​មិន​អាច​ជំនះ​បាន​ ​ឬ​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ ​ឬ​ ​ទាំងពីរ​អាចប​ន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជាប្រក្រតី​បាន​ដូចជា​៖​ ​បន្ទុះ​ភ្នំភ្លើង​ ​ទឹកជំនន់​ ​គ្រោះ​រញ្ជួយ​ដី​ ​ព្យុះសង្ឃរា​ ​ភេរវកម្ម​ ​កុប្បកម្ម​ ​សង្គ្រាម​។​ល​។
  3. ប្រការ​ 3​. លក្ខខណ្ឌ​តម្រូវ​ពី​អតិថិជន​សម្រាប់​ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង
    • ​​ត្រូវ​មាន​អាយុ​យ៉ាងតិច​ ​១​៦​ ​ឆ្នាំ​
    • ​ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​ ​និង​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ​ដែល​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​ ​i​OS ​ឬ​ ​And​ro​i​d​
    • ត្រូវ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​ដែល​ជា​ព័ត៌មាន​ត្រឹមត្រូវ​ ​និង​ថ្មី​បំផុត​
    • ​ត្រូវ​ថតរូប​ជាក់ស្តែង​របស់​ខ្លួន​ផ្ទាល់​ (​Self​i​e​) ​និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​ដូចជា​ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ឬ​ ​លិខិតឆ្លងដែន​ (​នៅ​មាន​សុពលភាព​យ៉ាងតិច​ ​០​៣​ខែមុន​ថ្ងៃ​ផុត​កំណត់​)
    • ​ត្រូវ​យល់ព្រម​តាម​លក្ខខណ្ឌ​ទូទៅ​សម្រាប់​ប្រើប្រាស់​សេវា​ទូទាត់​បាគង​។
  4. ប្រការ​ 4. ​ការ​ផ្តល់​ព័ត៌មាន​ពី​អតិថិជន
    1. នៅ​ពេល​ ​លោក​-​លោកស្រី​ ​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​លោក​-​លោកស្រី​ ​ត្រូវ​បំពេញ​ព័ត៌មាន​ចាំបាច់​ដែល​តម្រូវ​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​និង​ត្រូវ​ប្រាកដ​ថា​រាល់​ព័ត៌មាន​ដែល​ផ្តល់​ឱ្យ​សុទ្ធតែ​ជា​ព័ត៌មាន​ពិតប្រាកដ​ត្រឹមត្រូវ​ ​និង​ថ្មី​បំផុត​។
    2. លោក​-​លោកស្រី​ ​បាន​អះអាង​ថា​ខ្លួន​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​សេវាកម្ម​នេះ​ ​និង​ទទួលខុសត្រូវ​នូវ​រាល់​ព័ត៌មាន​ដែល​បាន​បំពេញ​ ​និង​គោរព​តាម​រាល់​វិធាន​ ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​ស្តីពី​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​។
    3. ​លោក​-​លោកស្រី​ ​បាន​ទទួលស្គាល់​ ​និង​ព្រមព្រៀង​ថា​ ​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ផ្ទេរ​ព័ត៌មាន​របស់​ ​លោក​-​លោកស្រី​ ​ទៅតាម​ដីកា​រ​បញ្ជា​របស់​តុលាការ​ ​ឬ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ (​មិនថា​ក្នុង​ ​ឬ​ ​ក្រៅ​ប្រទេស​កម្ពុជា​)​។
  5. ប្រការ​ 5. ​លក្ខណៈ​នៃ​គណនី​បាគង
    1. ​គណនី​បាគង​ ​នឹង​ត្រូវ​បង្កើត​ឡើង​ដោយស្វ័យប្រវត្តិ​ជា​ប្រាក់​រៀល​ ​និង​ប្រាក់ដុល្លារ​អាមេរិក​ ​បន្ទាប់ពី​អតិថិជន​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូទាត់​បាគង​នៅ​លើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ប្រកបដោយ​ភាព​ជោគជ័យ​។
    2. ​​មិន​មានការ​ផ្តល់​ការប្រាក់​ ​ឬ​ ​តម្រូវ​ឱ្យ​ដាក់​សមតុល្យ​ដំបូង​ ​ឬ​ ​តម្កល់​សមតុល្យ​អប្បបរមា​ ​ចំពោះ​គណនី​បាគង​ឡើយ​។
    3. ​រាល់​កា​រដាក់​ ​ឬ​ ​ដក​ជា​សាច់ប្រាក់​ចេញពី​គណនី​បាគង​ ​គឺ​ត្រូវធ្វើ​នៅ​តាម​បញ្ជរ​បេឡា​ ​ឬ​ ​តាមមធ្យោបាយ​ផ្សេងៗ​ផ្តល់​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​គ្រឹះស្ថាន​ធនាគារ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​។​ ​រាល់​ការ​បញ្ជា​ទូទាត់​ថ្លៃ​ទំនិញ​ ​ឬ​ ​ផ្ទេរ​ប្រាក់​ ​គឺ​ត្រូវធ្វើ​នៅ​លើ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​ដោយ​ផ្ទាល់​។
    4. ​​ក​ម្រៃ​សេវាកម្ម​ ​និង​ទឹកប្រាក់​អតិបរមា​ដាក់​ក្នុង​គណនី​បាគង​ ​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​គេហទំព័រ​ ​និង​/​ឬ​ ​គ្រប់​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​កម្មវិធី​បាគង​។
    5. ​គណនី​បាគង​ ​ដែល​គ្មាន​ប្រតិបត្តិការ​កើតឡើង​ក្នុងរយៈពេល​ ​៣​៦​៥​ថ្ងៃ​ (​លើកលែង​ប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​ ខេ​ប៊ី​ប្រា​សាក់​) ​ត្រូវ​ចាត់ទុកជា​ ​គណនី​គ្មាន​ប្រតិបត្តិការ​ ​ហើយ​គណនី​នេះ​នឹង​ត្រូវ​បាន​ផ្អាក​ដោយស្វ័យប្រវត្តិ​ ​ដោយ​មិន​អាចប​ន្ត​ធ្វើ​ប្រតិបត្តិការ​ចេញ​-​ចូល​បាន​ឡើយ​។
    6. គណនី​បាគង​ ​ដែល​គ្មាន​ប្រតិបត្តិការ​កើតឡើង​ក្នុងរយៈពេល​ ​ដប់​ (​១​0) ​ឆ្នាំ​ជាប់ៗ​គ្នា​ ​នោះ​សមតុល្យ​ក្នុង​គណនី​បាគង​ ​ដែល​គ្មាន​ប្រតិបត្តិការ​នោះ​ ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​នៃ​ច្បាប់​។
  6. ប្រការ​ 6. ​ប្រភេទ​សេវាកម្ម​តាមរយៈ​ប្រព័ន្ធ​បាគង
    •  ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​បាគង​ ​រវាង​អតិថិជន​ ​និង​អតិថិជន​ ​ក្នុងធនាគារ ខេ​ប៊ី​ប្រា​សាក់
    • ​​​ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​បាគង​ ​រវាង​អតិថិជន​ ​និង​អតិថិជន​ ​ឆ្លង​គ្រឹះស្ថាន​ (​ជា​សមាជិក​ប្រព័ន្ធ​បាគង​)
    • ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​ធនាគារ​ ​​ក្នុងធនាគារ ខេ​ប៊ី​ប្រា​សាក់
    • ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​ធនាគារ​ ​ឆ្លង​គ្រឹះស្ថាន​ (​ជា​សមាជិក​ប្រព័ន្ធ​បាគង​)
    • ទូទាត់​ថ្លៃ​ទំនិញ​-​សេវាកម្ម​ ​តាមរយៈ​ការ​ស្កែ​ន​ QR ​Code
    • ពិនិត្យ​សមតុល្យ​គណនី​ ​និង​របាយការណ៍​សង្ខេប​គណនី​បាគង
    • សេវាកម្ម​ផ្សេងៗ​ទៀត​ ​ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ ​។
  7. ​ប្រការ​ 7.​ ​កា​រដាក់​ ​ឬ​ដកប្រាក់​ ​ពី​គណនី​បាគង
    1. ​លោក​-​លោកស្រី​ ​អាច​ស្នើសុំ​ដាក់​ប្រាក់​ ​ឬ​ ​ដកប្រាក់​ចេញពី​គណនី​បាគង​របស់​ ​លោក​-​លោកស្រី​ ​បាន​នៅ​តាម​បញ្ជរ​បេឡា​ ​ឬ​ ​តាមមធ្យោបាយ​ផ្សេងៗ​ផ្តល់​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​គ្រឹះស្ថាន​ធនាគារ​ជា​សមាជិក​នៃ​ប្រព័ន្ធ​បាគង​។
    2. ​​​លោក​-​លោកស្រី​ ​ត្រូវ​យល់ព្រម​ទូទាត់​ក​ម្រៃ​សេវា​នៃ​ការ​ស្នើសុំ​ដាក់​ ​ឬ​ ​ដកប្រាក់​ទៅតាម​ក​ម្រៃ​សេវា​ដូច​មាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ ​និង​/​ឬ​ ​កម្មវិធី​បាគង​ ​និង​/​ឬ​ ​តាម​ការិយាល័យ​ខេ​ប៊ី​ប្រា​សាក់​ ​ឬ​ ​គ្រឹះស្ថាន​ធនាគារ​ជា​សមាជិក​នៃ​ប្រព័ន្ធ​បាគង​។
  8. ​ប្រការ​ 8​. ​ទំហំ​កំណត់​នៃ​ប្រតិបត្តិការ​ ​និង​ ​ក​ម្រៃ​សេវា
    1. លោក​-​លោកស្រី​ ​យល់ព្រម​បង់ក​ម្រៃ​សេវា​ផ្សេងៗ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​សេវា​ទូទាត់​តាមរយៈ​ប្រព័ន្ធ​បាគង​ ​ហើយ​យល់ព្រម​ឱ្យខេ​ប៊ី​ប្រា​សាក់​ ​ទូទាត់​ថ្លៃ​សេវា​ដោយ​ផ្ទាល់​ចេញពី​ ​គណនី​បាគង​ ​របស់​លោក​-​លោកស្រី​ ​ដោយ​ពុំ​ចាំបាច់​ធ្វើការ​ជូនដំណឹង​ឡើយ​។
    2. លោក​-​លោកស្រី​ ​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​បាន​នៅ​ពេលណា​ដែល​គណនី​របស់​ ​លោក​-​លោកស្រី​ ​មាន​សមតុល្យ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​នោះ​ ​និង​ត្រូវ​គោរព​ទៅតាម​ទំហំ​កំណត់​ដោយ​ ខេ​ប៊ី​ប្រា​សាក់​
    3. ​ក​ម្រៃ​សេវាកម្ម​ ​និង​ទំហំ​កំណត់​ ​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​w​w​w​.​p​r​a​sac​.co​m​.k​h​ ​និង​/​ឬ​ ​គ្រប់​សាខា​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​ ​កម្មវិធី​បាគង​។​​
  9. ប្រការ​ 9.​ ​ម៉ោង​ប្រតិបត្តិការ
    1. អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​បាគង​បាន​ ​២​៤​ ​ម៉ោង​ ​ជា​ប្រចាំថ្ងៃ​ (​២​៤​/​៧​) ​លើកលែងតែ​មានការ​ជូនដំណឹង​ស្តីពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ពី​ខេ​ប៊ី​ប្រា​សាក់​
    2. ខេប៊ីប្រាសាក់​ នឹង​ធ្វើការ​ជូនដំណឹង​ជាមុន​ ​ករណី​មានការ​ផ្អាក​ប្រតិបត្តិការ​ដើម្បី​ជួសជុល​ ​ឬ​ធ្វើ​បច្ចុប្បន្ន​ភាពប្រព័ន្ធ​ ។
    3. ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬពេលមានការចាំបាច់ផ្សេងៗ។​
  10. ប្រការ​ 10​. ​ការបញ្ឈប់​ការប្រើប្រាស់​សេវា​ទូទាត់​បាគង
    1. លោក​-​លោកស្រី​ ​អាច​ធ្វើ​ការបញ្ឈប់​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​បាន​ ​ដោយ​ប្រតិបត្តិ​តាមរយៈ​ទូរស័ព្ទ​ចល័ត​របស់​លោក​-​លោកស្រី​ដោយ​ផ្ទាល់​ ​ដោយ​ពុំ​ចាំបាច់​អញ្ជើញ​មក​ការិយាល័យ​ខេ​ប៊ី​ប្រា​សាក់​ ​ឡើយ​។
    2. ​ដើម្បី​អាច​បញ្ឈប់​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​បាន​ ​តម្រូវ​ឱ្យ ​លោក​-​លោកស្រី​ ​ធ្វើការ​ដកប្រាក់​ ​ឬ​ ​ផ្ទេរ​ប្រាក់​ចេញពី​គណនី​បាគង​ឱ្យ​នៅសល់​សមតុល្យ​សូន្យ​ជាមុន​សិន​។
  11. ប្រការ​ 11. ​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​ពាក្យសម្ងាត់​ (​Pass​code​) ​និង​លេខ​កូ​ដ​សម្ងាត់​ (​P​IN​ ​Code​)
    1. ត្រូវ​ជ្រើសរើស​ពាក្យសម្ងាត់​ (​Pass​code​) ​និង​/​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​ ​Code​) ​ផ្ទាល់ខ្លួន​ដោយ​ក្នុង​នោះ​ត្រូវ​មាន​ជា​អក្សរធំ​ ​អក្សរតូច​ ​លេខ​ ​និង​មាន​សញ្ញា​ពិសេស​ជាដើម​ ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ប្រព័ន្ធ​។
    2. សូម​ចងចាំ​ពាក្យសម្ងាត់​ ​និង​/​ឬ​ ​លេខ​កូ​ដ​សម្ងាត់​របស់​ ​លោក​-​លោកស្រី​ ​ហើយ​កុំ​កត់ត្រា​លើ​អ្វីមួយ​ ​ឬ​ ឱ្យ​អ្នក​ដ៏​ទៃ​ដឹង​។
    3. សូម​កុំ​ផ្តល់​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ ​និង​/​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​នរណា​ម្នាក់​ឡើយ​។
    4. សូម​ធ្វើ​ការផ្លាស់ប្តូរ​ពាក្យសម្ងាត់​ ​និង​/​ឬ​ ​លេខ​កូ​ដ​សម្ងាត់​របស់​លោក​-​លោកស្រី​ ឱ្យ​បាន​ជាប្រចាំ​។
    5. សូម​កុំ​ប្រើ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​លេខ​ទូរស័ព្ទ​ ​លេខ​គណនី​ ​ឬ​ ​លេខរៀង​ដែល​ងាយស្រួល​ចាំ​ ​សម្រាប់​កំណត់​ជា​ពាក្យសម្ងាត់​ ​និង​/​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ ​ដើម្បី​ប្រើប្រាស់​ជាមួយ​សេវា​ទូទាត់​បាគង​របស់​ ​លោក​-​លោកស្រី​។
    6. ​ត្រូវតែ​ធានា​ឱ្យ​ច្បាស់​ថា​ ​ពេល​ ​លោក​-​លោកស្រី​ ​បញ្ចូល​ ​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​ ​Code​) ​មិន​អាច​ត្រូវ​បាន​ឃ្លាំមើល​ដោយ​អ្នកណាម្នាក់​ ​ឬ​ ​ក៏​មិន​មាន​មនុស្ស​នៅ​ក្បែ​អ្នក​ឡើយ​។
    7. ​សូម​ប្តូរ​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​ ​Code​) ​ប្រសិនបើ​លោកអ្នក​សង្ស័យ​ថា​ ​ត្រូវ​បាន​ដឹង​ ​ដោយ​អ្នក​ដ៏​ទៃ​។
    8. លោក​-​លោកស្រី​ ​ត្រូវតែ​រក្សា​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ ​របស់​ ​លោក​-​លោកស្រី​ ឱ្យ​មាន​សុវត្ថិភាព​។​ ​រាល់​ការខូចខាត​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​រក្សា​ព័ត៌មាន​សម្ងាត់​ខាងលើ​ ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​លោក​-​លោកស្រី​។
    9.  ​ករណី​លោក​-​លោកស្រី​ ​ភ្លេច​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ ​លោក​-​លោកស្រី​ ​អាច​ទំនាក់ទំនង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ដើម្បី​ណែនាំ​ពី​វិធី​នៃ​ការ​ស្នើសុំ​ពាក្យសម្ងាត់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ ​ឡើងវិញ​តាមរយៈ​មន្ត្រី​ទំនាក់ទំនង​អតិថិជន​របស់យើង​លេខ​ ​023​/​089 999 911 ។
  12. ប្រការ​ 12​. ​គន្លឹះ​សុវត្ថិភាព​នៃ​ទូរស័ព្ទ​ចល័ត​ដែល​ភ្ជាប់​ប្រព័ន្ធ​បាគង
    1. ​​សូម​បង្កើត​លេខ​សម្ងាត់​ (​Password​) ​ដើម្បី​ការពារ​ទូរស័ព្ទ​ ​របស់​លោក​-​លោកស្រី​ ​ពី​ការ​ចូល​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​។
    2. ​មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ ​ឬ​ ​បញ្ចូល​កម្មវិធី​ ​ដែល​មិន​ស្គាល់​ក្នុង​ទូរស័ព្ទ​ឡើយ​។​ ​ករណី​បាន​ភ្ជាប់​ ​ត្រូវ​បិទ​ ​និង​ស​ម្អា​ត​ភ្លាម​ៗ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​ឬ​ ​ការ​បន្លំ​លួច​ (​Virus​ ​and​/or ​Hack​e​r)​។
    3. ​​សូម​កុំ​ប្រើ​ទូរស័ព្ទ​ដែល​ភ្ជាប់​ប្រព័ន្ធ​បាគង​ ​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណែ​ត​សាធារណៈ​ ​ឬ​ ​ប្រើប្រាស់​រួម​ជាមួយ​អ្នក​ដ៏​ទៃ​ឡើយ​ ​ដើម្បី​ជៀសវាង​ពី​ការ​បន្លំ​លួច​ដោយ​ ​Hack​e​r​។
    4. ​សូម​កុំ​ទុក​ទូរស័ព្ទ​ដែល​កំពុង​បើក​កម្មវិធី​ប្រព័ន្ធ​បាគង​ចោល​នៅ​ទី​សាធារណៈ​។
    5. សូម​ចាកចេញ​ (​Logo​u​t​) ​ពី​កម្មវិធី​នៃ​ប្រព័ន្ធ​បាគង​ ​នៅ​ពេល​ ​លោក​-​លោកស្រី​ ​ធ្វើ​ប្រតិបត្តិការ​រួចរាល់​។
    6. ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​បាគង​ឱ្យ​មាន​សុវត្ថិភាព​ល្អ​។​ ​ប្រសិនបើ​ទូរស័ព្ទ​នោះ​ ​ខូច​ ​ឬ​ ​បាត់​ ​ត្រូវ​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​ដើម្បី​បង្ខាំង​គណនី​ ​ឬ​ ​ចាត់វិធានការ​ផ្សេងៗ​តាម​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​។
    7. ​ក្នុង​ករណី​ ​លោក​-​លោកស្រី​ ​លក់​ ​ឬ​ ​ផ្ទេរ​ទូរស័ព្ទ​ឱ្យ​អ្នក​ផ្សេង​ ​ត្រូវ​លុប​កម្មវិធី​ប្រព័ន្ធ​បាគង​ចេញពី​ក្នុង​ទូរស័ព្ទ​ឱ្យ​បាន​រួចរាល់​ជាមុន​។​
  13. ប្រការ​ 13​. ​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​អតិថិជន
    1. លោក​-​លោកស្រី​ ​ត្រូវធ្វើ​ការ​ត្រួតពិនិត្យ​លើ​ព័ត៌មាន​នៃ​ការ​ទូទាត់​ឱ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជាការ​ទូទាត់​នៅ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន​។​ ​រាល់​ការ​បញ្ចូល​ព័ត៌មាន​ ​ឬ​ ​លេខ​គណនី​ខុស​ ​ឬ​ ​ផ្ទេរ​សមតុល្យ​លើស​ ​ឬ​ ​ខ្វះ​ ​ជាដើម​ ​ជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​អតិថិជន​។
    2. ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​។​ ​រាល់​ការ​បាត់បង់​ទឹកប្រាក់​ក្នុង​គណនី​ផ្ទាល់ខ្លួន​ ​ឬ​ ​គណនី​របស់​អ្នក​ផេ្ស​ង​ ​ដែល​ប្រព្រឹត្ត​ដោយចេតនា​ ​ឬ​ ​អចេតនា​ ​ឬ​ ​ដោយ​ការ​ធ្វេសប្រហែស​ ​ឬ​ ​ដោយ​ការសាកល្បង​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ផ្សេងៗ​ ​ការលុកលុយ​រុករក​ ​ការ​កែ​បន្លំ​ទិន្នន័យ​ ​ការ​លួច​បន្លំ​ដោយ​ផ្ទាល់​ ​ឬ​ ​ដោយប្រយោល​ ​តែម្នាក់ឯង​ ​ឬ​ ​ដោយមាន​ការចូលរួម​ពី​អ្នកដទៃ​ ​លោក​-​លោកស្រី​ ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ជាធរមាន​។
    3. លោក​-​លោកស្រី​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គ្រប់​ចំណុច​នៅ​លើ​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​នេះ​។​
    4. ​លោក​-​លោកស្រី​ ​យល់ព្រម​ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​ការ​ទូទាត់​សំណង​មក​ខេ​ប៊ី​ប្រា​សាក់​ ​ករណី​មានការ​ប្តឹងតវ៉ា​ ​ការ​ទាមទារ​ ​ការទទួលខុសត្រូវ​ ​ការ​ខាតបង់​ ​ឬ​ ​ការ​ចំណាយ​ផ្សេងៗ​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​ ​ទទួលរង​ទាក់ទង​នឹង​ប្រតិបត្តិការ​សេវា​ទូទាត់​បាគង​ ​និង​ដោយ​ការ​អនុវត្ត​បំពាន​របស់​ ​លោក​-​លោកស្រី​ ​លើ​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​សេ​វានេះ​ ​រួម​ទាំង​ការ​ខក​ខានមិនបាន​ចាត់វិធានការ​ទប់​ស្កាត់​ ​ការ​ធើ្វ​ប្រតិបត្តិការ​សេវា​ទូទាត់​បាគង​ ​ដោយ​គ្មាន​ការអនុញ្ញាត​ ​ឬ​ ​ប្រតិបត្តិការ​កែ្ល​ង​បន្លំ​ ​ជាដើម​។
    5. ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​គ្រប់​ប្រភេទ​នៃ​សេវា​ទូទាត់​បាគង​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​ ​បាន​ព្រមព្រៀង​ផ្តល់​ជូន​ ​ហើយ​ ​លោក​-​លោកស្រី​ ​មាន​សិទ្ធិ​អង្កេត​មើល​ពី​គុណភាព​សេវាកម្ម​ ​និង​ផ្តល់​យោបល់​ដល់​ខេ​ប៊ី​ប្រា​សាក់​ ​ដើម្បី​កែ​លម្អ​។
    6. លោក​-​លោកស្រី​ ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មុខងារ​នៃ​សេវា​ទូទាត់​បាគង​ ​វិធី​សា​ស្រ្ត​នៃ​ការប្រើប្រាស់​ ​ក​ម្រៃ​សេវាកម្ម​ ​អត្រា​ការប្រាក់​ ​និង​ ​របៀប​គិត​ក​ម្រៃ​ពាក់ព័ន្ធ​ជាដើម​។
    7. លោក​-​លោកស្រី​ ​មាន​សិទ្ធិ​សាកសួរ​ក្នុង​ករណី​មាន​ភាព​មិនស៊ីគ្នា​នៃ​របាយការណ៍​គណនី​បាគង​ ​ឬ​ ​ប្រតិបត្តិការ​ផ្សេងៗ​។
  14. ​ប្រការ​ 14​. ​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់ខេប៊ីប្រាសាក់
    1. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់​ ​និង​ពិនិត្យ​ពី​ប្រវត្តិរូប​របស់​លោក​-​លោកស្រី​ ​ហើយ​អាច​ទាមទារ​ព័ត៌មាន​ផ្ទាល់ខ្លួន​បន្ថែម​របស់​លោក​-​លោកស្រី​ ​និង​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ផ្តល់​ ​ឬ​ ​មិន​ផ្តល់​ជូន​នូវ​សេវា​ទូទាត់​បាគង​ជូន​លោក​-​លោកស្រី​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​អនុវត្ត​តាម​ការ​បញ្ជា​លើ​ប្រតិបត្តិការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​បាគង​ ​របស់​លោក​-​លោកស្រី​ ​តែ​ខេ​ប៊ី​ប្រា​សាក់​ ​មិន​ទទួលខុសត្រូវ​ករណី​ ​លោក​-​លោកស្រី​ ​បាន​បញ្ចូល​ព័ត៌មាន​ ​ឬ​ ​លេខ​គណនី​ខុស​ ​ឬ​ ​ផ្ទេរ​សមតុល្យ​លើស​ ​ឬ​ ​ខ្វះ​ ​ជាដើម​។
    3. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស៊ើបអង្កេត​ ​បង្ខាំង​ ​ឬ​ ​បញ្ឈប់​ការប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​របស់​ ​លោក​-​លោកស្រី​ ​ដោយ​យោង​លើ​វិធាន​នៃ​ច្បាប់​ ​ឬ​ ​ដីកា​រ​ពី​តុលាការ​។
    4. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​បង្ខាំង​គណនី​បាគង​របស់​ ​លោក​-​លោកស្រី​ ​ករណី​ ​លោក​-​លោកស្រី​ ​មិនបាន​បំពេញ​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់គ្រាន់​ ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​របស់​ ខេ​ប៊ី​ប្រា​សាក់​។
    5. ​នៅ​ក្នុង​ហេតុការណ៍​ដែល​សេវា​ទូទាត់​បាគង​របស់​ ​លោក​-​លោកស្រី​ ​មិន​អាច​ប្រើប្រាស់​បាន​ដោយ​ករណី​ប្រធានសក្តិ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ជួយ​ដល់​ ​លោក​-​លោកស្រី​ ​ក្នុង​ការ​រក​ដំណោះស្រាយ​ ​ឬ​ ​ផ្តល់​ជំនួយ​ការចាំបាច់​ណាមួយ​យោង​លើ​ហេតុផល​ជាក់ស្តែង​ ​ប៉ុន្តែ​ខេ​ប៊ី​ប្រា​សាក់​ ​មិន​ទទួលខុសត្រូវ​ទៅលើ​ហេតុការណ៍​ទាំងនោះ​ទេ​។
    6. ​ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​កំណត់​ក​ម្រៃ​សេវា​ពាក់ព័ន្ធ​ ​ឬ​ ​ធ្វើការ​កែប្រែ​ក​ម្រៃ​សេវា​អាស្រ័យ​លើ​លក្ខខណ្ឌ​នៃ​អាជីវកម្ម​ជាក់ស្តែង​។
    7. ខេ​ប៊ី​ប្រា​សាក់​ ​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវាកម្ម​ ​២​៤​ ​ម៉ោង​ ​ហើយ​ផ្តល់​សេវា​ប្រឹក្សា​អំពី​សេវាកម្ម​ ​និង​ការ​រាយការណ៍​ពី​ការ​ភ្លេច​លេខ​សម្ងាត់​ ​ឬ​ ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​។
    8. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​រក្សា​ការសម្ងាត់​រាល់​ព័ត៌មាន​របស់​ ​លោក​-​លោកស្រី​ ​លើកលែងតែ​ច្បាប់​តម្រូវ​ ​ឬ​ ​មាន​ដីកា​រ​ពី​តុលាការ​។
    9. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​ផ្អាក​ប្រតិបត្តិការ​ពេល​មាន​បញ្ហា​ផ្សេងៗ​ ​និង​ពេល​មាន​ការចាំបាច់​ជាដើម​។
  15. ប្រការ​ 15. ​ការ​ទប់​ស្កាត់​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម
    1. ​​តាមរយៈ​ការ​ទទួលយក​នូវ​លក្ខខណ្ឌ​ប្រើប្រាស់​ទាំងអស់​នេះ​ ​លោក​-​លោកស្រី​ ​យល់ព្រម​ជាមួយ​ខេ​ប៊ី​ប្រា​សាក់​ ​ថា​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​នឹង​ព​ន្យា​ពេល​ ​ឬ​ ​បង្ខាំង​ទុក​ ​ឬ​ ​បដិសេធ​មិន​ឱ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​ណាមួយ​ដែល​មិន​មាន​ការទទួលខុសត្រូវ​ ​ប្រសិនបើ​ខេ​ប៊ី​ប្រា​សាក់​ ​សង្ស័យ​ថា​៖
      1. ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ច្បាប់អន្តរជាតិ​។​
      2. ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​នឹង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​និង​/​ឬ​ ​ដោយប្រយោល​ទៅ​នឹង​ដំណើរការ​ ​ឬ​ ​គោលបំណង​នៃ​ការប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​។
    2. ​លោក​-​លោកស្រី​ ​យល់ព្រម​ ​និង​ទទួលរ៉ាប់រង​ចំពោះ​ខេ​ប៊ី​ប្រា​សាក់​ ​ថា​ ​រាល់​ការ​ទូទាត់ប្រាក់​តាមរយៈ​សេវា​ទូទាត់​បាគង​របស់​ខេ​ប៊ី​ប្រា​សាក់​ ​មិន​រំលោភបំពាន​លើ​ច្បាប់​ ​នៃ​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ដែន​សមត្ថកិច្ច​នៃ​ប្រទេស​ណា​មួយផ្សេងទៀត​ឡើយ​។
  16. ប្រការ​ 16. ​ការ​កែប្រែ​ ​ក​ម្រៃ​សេវា​ ​ទំហំ​កំណត់​ ​លក្ខខណ្ឌ​ ​និង​ការ​ជូនដំណឹង
    1. ខេ​ប៊ី​ប្រា​សាក់​ ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ព័ត៌មាន​ ​ក​ម្រៃ​សេវា​ ​ទំហំ​កំណត់​ ​និង​/​ឬ​ ​លក្ខខណ្ឌ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវាកម្ម​នេះ​ ​ដោយ​ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​លោក​-​លោកស្រី​ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​នៃ​ច្បាប់​។
    2. ​ក្នុងរយៈពេល​នៃ​ការ​ជូនដំណឹង​ខាងលើ​ ​ករណី​មិន​មានការ​តវ៉ា​ពីសំណាក់​ ​លោក​-​លោកស្រី​ ​ត្រូវ​ស​ន្មត់​ថា​លោក​-​លោកស្រី​បាន​យល់ព្រម​ ​និង​ទទួលយក​ការ​កែប្រែ​ខាងលើ​ ​មក​អនុវត្ត​ភ្លាម​ៗ​បន្ទាប់ពី​ការ​កែប្រែ​ចូលជាធរមាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​មធ្យោបាយ​ណាមួយ​ខាងក្រោម​៖
      (1) ​តាមរយៈ​សាខា​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ​
      (2) ​តាមរយៈ​វេ​ប​សាយ​ត៍ ​និង​/​ឬ​ ​បណ្តាញទំនាក់ទំនងសង្គម​ផ្លូវការ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​/​ឬ
      (3) ការ​ផ្ញើ​សារ​ ​និង​/​ឬ​ ​អុីម៉ែ​ល​ទៅកាន់​អតិថិជន
      (4) ​តាមរយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ការ​សែត​ ​ទស្សនាវដ្តី​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​កម្មវិធី​បាគង​ ​ឬ​មធ្យោបាយ​ផ្សេងៗ​ដែល​ខេ​ប៊ី​ប្រា​សាក់​ ​បាន​ជ្រើសរើស​។​ល​។
    3. អតិថិជន​ត្រូវ​បាន​សន្មត​ថា​បាន​ទទួលការ​ជូនដំណឹង​ស្តីពី​ការ​កែប្រែ​ខាងលើ​ភ្លាម​ៗ​ ​បន្ទាប់ពី​ខេ​ប៊ី​ប្រា​សាក់​ ​បាន​ធ្វើការ​ចុះផ្សាយ​ពី​ការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​ ​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងលើ​។
  17. ប្រការ​ 17​. ​ច្បាប់​ ​និង​ការ​ដោះស្រាយ​វិវាទ
    1. លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​បាន​គ្រប់គ្រង​ ​និង​បកស្រាយ​ដោយ​យោង​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    2. ករណី​មាន​វិវាទ​កើតឡើង​ ​ភាគី​ទាំងពីរ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​។​ ​ករណី​វិវាទ​មិន​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ ​ឬ​ ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​នោះ​វិវាទ​ត្រូវ​ដោះស្រាយ​ទៅតាម​ប្រព័ន្ធ​តុលាការ​ដោយ​យោង​ទៅ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    3. ​បញ្ហា​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ប្រការ​ទាំងនេះ​ ​ត្រូវ​អនុវត្ត​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
  18. ប្រការ 18. ​វិភាគ​ភាព
  19. ​ប្រសិនបើ​ប្រការ​ណាមួយ​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​គ្មាន​សុពលភាព​តាម​ផ្លូវច្បាប់​ ​ប្រការ​ទាំងនោះ​អស់​សុពលភាព​ត្រឹម​ក​ម្រិ​ត​ ​ដែល​ប្រការ​នោះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​ ​អស់​សុពលភាព​របស់​ប្រការ​នោះ​តែប៉ុណ្ណោះ​ ​ចំណែក​ប្រការ​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​នៅតែ​បន្ត​មាន​សុពលភាព​អនុវត្ត​ដដែល​។

  20. ប្រការ​ 19.​ ​ភាសា
  21. ​​លក្ខខណ្ឌ​ទូទៅ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​ ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសាខ្មែរ​ចាត់ទុកជា​បានការ​។

    ខ្ញុំ​ ​បាន​អាន​ ​និង​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​ទូទៅ​សម្រាប់​ប្រើប្រាស់​សេវា​ទូទាត់​បាគង​ ​ដូច​បាន​បញ្ជាក់​ខាងលើ​ ​៕

  1. លក្ខខណ្ឌ​ទូទៅ​៖
    1. ​លក្ខខណ្ឌ​ទាំងនេះ​ ​គឺជា​កិច្ចព្រមព្រៀង​រវាង​អតិថិជន​ ​ជាមួយ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​តទៅ​ហៅថា​ “ខេ​ប៊ី​ប្រា​សាក់​” ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​។
    2. ​​អតិថិជន​ត្រូវ​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​បញ្ជាក់​ឡើងវិញ​ប្រសិនបើ​ចាំបាច់​មុន​ធ្វើ​ប្រតិបត្តិការ​។
  2. ​ឯកសារ​តម្រូវ​ ​និង​ការ​ផ្តល់​ព័ត៌មាន​៖
    1. នៅ​ពេល​អតិថិជន​ស្នើសុំ​ប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ខេ​ប៊ី​ប្រា​សាក់​ ​អតិថិជន​ត្រូវ​ផ្តល់​ព័ត៌មាន​ចាំបាច់​ដល់​ ខេ​ប៊ី​ប្រា​សាក់​ ​ដោយ​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ ​និង​ចុះហត្ថលេខា​។​ ​អតិថិជន​ ​បាន​អះអាង​ថា​ខ្លួន​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំងឡាយ​របស់​ ខេ​ប៊ី​ប្រា​សាក់​ ​និង​ទទួលខុសត្រូវ​នូវ​រាល់​ព័ត៌មាន​ដែល​បាន​បំពេញ​ ​និង​គោរព​តាម​រាល់​វិធាន​ ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ស្តីពី​ការប្រើប្រាស់​សេវាកម្ម​នេះ​។
    2. អតិថិជន​ដែល​ជា​អ្នកប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ​បាន​ទទួលស្គាល់​ ​និង​ព្រមព្រៀង​តាម​ការ​ស្នើសុំ​ ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ផ្តល់​ព័ត៌មាន​ដោយ​យោង​ ​តាម​ដីកាបញ្ជារ​ប​ស់​តុលាការ​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ (​មិនថា​ក្នុង​ ​ឬ​ ​ក្រៅ​ប្រទេស​កម្ពុជា​)​។
  3. ​​ទំហំ​កំណត់​នៃ​ប្រតិបត្តិការ​ ​និង​ ​ក​ម្រៃ​សេវា​៖
    1. ទំហំ​កំណត់​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ខេ​ប៊ី​ប្រា​សាក់​ ​គឺ​ត្រូវ​បាន​កំណត់​ទៅតាម​ប្រភេទ​ប័ណ្ណ​នីមួយៗ​ ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​ទៅតាម​ទំហំ​មួយ​ដែល​បាន​កំណត់​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​ដូច​បាន​បង្ហាញ​ជូន​នៅ​តាម​សាខា​ ខេ​ប៊ី​ប្រា​សាក់​ ​ឬ​វេ​ប​សាយ​ត៍ ខេ​ប៊ី​ប្រា​សាក់​។
    2. ​នៅ​ពេល​អតិថិជន​ប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​មួយ​ចំនួន​បាន​ ខេ​ប៊ី​ប្រា​សាក់​ ​អាច​តម្រូវ​ ឱ្យ​បង់ថ្លៃ​សេវា​ផ្សេងៗ​។​ ​អតិថិជន​យល់ព្រម​បង់ថ្លៃ​សេវា​ផ្សេងៗ​ ​ហើយ​យល់ព្រម​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​ទូទាត់​ថ្លៃ​សេវា​ដោយ​ផ្ទាល់​ចេញពី​គណនី​ផ្គត់ផ្គង់​សាច់ប្រាក់​របស់​អតិថិជន​។
    3. ​រាល់​ប្រតិបត្តិការ​ទាំងឡាយ​ណា​ដែល​ច្បាប់​ហាមឃាត់​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាមួយ​ប័ណ្ណ​អេ​ធី​អឹ​ម​ឡើយ​ ​ហើយ​វា​ជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​អតិថិជន​លើ​ប្រតិបត្តិការ​ទាំងនោះ​។
    4. អតិថិជន​អាច​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​ ខេ​ប៊ី​ប្រា​សាក់​ ​បាន​នៅពេលដែល​គណនី​របស់​អតិថិជន​មាន​សមតុល្យ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​នោះ​។
    5. ​តម្លៃ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ប័ណ្ណ​អេ​ធី​អឹ​ម​ ខេ​ប៊ី​ប្រា​សាក់​ ​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​វេ​ប​សាយ​ត៍ ​និង​នៅ​គ្រប់​សាខា​ ខេ​ប៊ី​ប្រា​សាក់​។
    6. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ធ្វើការ​កែប្រែ​ក​ម្រៃ​សេវា​ ​ឬ​ទំហំ​ប្រតិបត្តិការ​ ​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​អតិថិជន​ ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។/li>
  4. សុវត្ថិភាព​នៃ​លេខ​កូ​ដ​សម្ងាត់​ ​និង​ ​ប័ណ្ណ​អេ​ធី​អឹ​ម​៖
    1. ​​​អតិថិជន​ត្រូវ​រក្សា​លេខ​កូ​ដ​សម្ងាត់​ ​និង​ប័ណ្ណ​អេ​ធី​អឹ​ម​ ​របស់​ខ្លួន​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់​។​ ​រាល់​ការខូចខាត​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​រក្សា​ព័ត៌មាន​សម្ងាត់​ខាងលើ​ ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​អតិថិជន​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​ប្តូរ​លេខ​កូ​ដ​សម្ងាត់​ប័ណ្ណ​អេ​ធី​អឹ​ម​របស់​ខ្លួន​ឱ្យ​បាន​ញឹកញាប់​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។
    3. ​ប្រសិនបើ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ឬ​លេខ​កូ​ដ​សម្ងាត់​របស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ​របស់​អតិថិជន​ត្រូវ​បាន​បាត់បង់​ ​ឬ​ ​ត្រូវ​បាន​គេ​លួច​ ​ឬ​ ​រក​ឃើញ​ថា​មាន​ប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​គ្មាន​ការអនុញ្ញាត​បាន​កើតឡើង​លើ​គណនី​របស់​ខ្លួន​ ​អតិថិជន​ត្រូវតែ​ជូនដំណឹង​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​ ​ឬ​ ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ ​023/​086​ ​999 911 ។
  5. សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​អតិថិជន​៖
    1. អតិថិជន​ ​ត្រូវ​ប្រាកដ​ថា​គ្រប់​ព័ត៌មាន​ដែល​បាន​ផ្តល់​ឱ្យ ខេ​ប៊ី​ប្រា​សាក់​ ​នៅ​លើ​ពាក្យ​ស្នើសុំ​ប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ខេ​ប៊ី​ប្រា​សាក់​ ​ពិតជា​ព័ត៌មាន​ត្រឹមត្រូវ​ ​ពិតប្រាកដ​ ​និង​ថ្មី​បំផុត​។
    2. ​អតិថិជន​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​គ្រប់​ប្រភេទ​របស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ដែល​ខេ​ប៊ី​ប្រា​សាក់​ ​បាន​ព្រមព្រៀង​ផ្តល់​ជូន​ ​ហើយ​អតិថិជន​មាន​សិទ្ធិ​អង្កេត​មើល​ពី​គុណភាព​សេវាកម្ម​ ​និង​ផ្តល់​យោបល់​ដល់​ ខេ​ប៊ី​ប្រា​សាក់​ ​ចំពោះ​ចំណុច​ខ្វះខាត​នៃ​សេវាកម្ម​។
    3. ​​អតិថិជន​មាន​សិទ្ធិ​ទាមទារ​របាយការណ៍​សមតុល្យ​គណនី​ពី​ ខេ​ប៊ី​ប្រា​សាក់​ ​នៅ​ស្នាក់​ការ​ណាមួយ​ ​ឬ​ ​បោះពុម្ព​របាយការណ៍​គណនី​លើ​ប្រតិបត្តិការ​តាមរយៈ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​នៅ​ក្នុង​អំឡុង​ពេល​ជាក់លាក់​ណាមួយ​ ​ដែល​កំណត់​ដោយ​ ខេ​ប៊ី​ប្រា​សាក់​ ​ហើយ​មាន​សិទ្ធិ​សាកសួរ​ក្នុង​ករណី​មាន​ភាព​មិនស៊ីគ្នា​រវាង​របាយការណ៍​ទាំងនោះ​។
    4. អតិថិជន​ ​ត្រូវ​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ដែល​បាន​ផ្តល់​មក​ ខេ​ប៊ី​ប្រា​សាក់​ ​ហើយ​ត្រូវ​ជូនដំណឹង​មក​ខេ​ប៊ី​ប្រា​សាក់​ ​ជាលាយលក្ខណ៍អក្សរ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​ក្នុង​ករណី​មាន​ការផ្លាស់ប្តូរ​ព័ត៌មាន​ទាំងនោះ​ ​បើ​មិន​ដូច្នេះ​ទេ​អតិថិជន​ត្រូវ​ទទួលខុសត្រូវ​លើ​រាល់​ការ​ខាតបង់​ ​ឬ​ការ​ព​ន្យា​ពេល​ផ្សេងៗ​ដែល​អាច​កើតឡើង​។
  6. ​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​ ខេ​ប៊ី​ប្រា​សាក់​៖
    1. ​ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់​ ​និង​ពិនិត្យ​ប្រវត្តិរូប​របស់​អតិថិជន​ ​ហើយ​អាច​ទាមទារ​ព័ត៌មាន​ផ្ទាល់​របស់​អតិថិជន​ ​និង​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ផ្តល់​ ​ឬ​មិន​ផ្តល់​ជូន​នូវ​សេវា​ប័ណ្ណ​អេ​ធី​អឹ​ម​ដល់​អតិថិជន​។
    2. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស៊ើបអង្កេត​ ​និង​បង្កក​ប័ណ្ណ​អេ​ធី​អឹ​ម​ ​របស់​អតិថិជន​ដោយ​យោង​លើ​វិធាន​នៃ​ច្បាប់​ ​ឬ​ដីកា​ពី​តុលាការ​។
    3. ​នៅ​ក្នុង​ហេតុការណ៍​ដែល​ប័ណ្ណ​អេ​ធី​អឹ​ម​មិន​អាច​ប្រើប្រាស់​បាន​ដោយ​ករណី​ប្រធានសក្តិ​ ​ឬ​ដោយហេតុ​ផល​ជាក់ច្បាស់​ណាមួយ​នោះ​ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ជួយ​ដល់​អតិថិជន​ (​អ្នកប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​) ​ក្នុង​ការ​រក​ដំណោះស្រាយ​លើ​បញ្ហា​ ​ឬ​ផ្តល់​ជំនួយ​ការចាំបាច់​ណាមួយ​យោង​លើ​ហេតុផល​ជាក់ស្តែង​ ​ប៉ុន្តែ​ ខេ​ប៊ី​ប្រា​សាក់​ ​មិន​ទទួលខុសត្រូវ​ទៅលើ​ហេតុការណ៍​នោះ​ទាំងស្រុង​ទេ​។
    4. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​យក​ក​ម្រៃ​សេវា​ ​និង​ថ្លៃ​សេវា​ពាក់ព័ន្ធ​អាស្រ័យ​លើ​លក្ខ​ខ​ណ្ខ​នៃ​អាជីវកម្ម​ខ្លួន​។
    5. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវាកម្ម​ ​២​៤​ម៉ោង​ ​ហើយ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​អំពី​គណនី​ ​និង​ការ​រាយការណ៍​ពី​ការ​ភ្លេច​លេខ​សម្ងាត់​ ​ឬ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​។
    6. ខេ​ប៊ី​ប្រា​សាក់​ ​នឹង​រក្សា​ការសម្ងាត់​នូវ​រាល់​ព័ត៌មាន​របស់​អតិថិជន​ ​លើកលែងតែ​តម្រូវ​ដោយ​ច្បាប់​ ​តុលាការ​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​។
  7. ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៖
    1. ​អតិថិជន​យល់ព្រម​ ​និង​ទទួលរ៉ាប់រង​ចំពោះ​ ខេ​ប៊ី​ប្រា​សាក់​ ​នូវ​រាល់​ការ​ទូទាត់ប្រាក់​តាមរយៈ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​គឺ​មិន​មានការ​រំលោភបំពាន​លើ​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ ​ដែន​សមត្ថកិច្ច​នៃ​ប្រទេស​ណា​មួយផ្សេងទៀត​ឡើយ​។
  8. ផ្សេងៗ​៖
    1. ខេ​ប៊ី​ប្រា​សាក់​ ​មាន​សិទ្ធិ​ធ្វើការ​កែប្រែ​លក្ខខណ្ឌ​ទាំងនេះ​បាន​គ្រប់ពេល​វេលា​ដោយ​មិន​ចាំបាច់​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​។​ ​ក្រោយ​ចូលជាធរមាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​អនុវត្ត​តាម​បទបញ្ញត្តិ​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទាំងនេះ​។
    2. ​ជម្លោះ​ពាក់ព័ន្ធ​រវាង​ ខេ​ប៊ី​ប្រា​សាក់​ ​និង​អតិថិជន​ដែល​ជា​អ្នកប្រើប្រាស់​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​សម្របសម្រួល​គ្នា​។​ ​ក្នុង​ករណី​ការ​ដោះស្រាយ​មិន​អាច​សម្រេច​បាន​ដោយ​ការ​សម្របសម្រួល​គ្នា​ ​ភាគី​ទាំងពីរ​អាច​ដាក់ពាក្យបណ្តឹង​ទៅ​តុលាការ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។
    3. ​បញ្ហា​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ប្រការ​ទាំងនេះ​ ​ត្រូវ​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
    4. ​លក្ខខណ្ឌ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​ ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសាខ្មែរ​ ​នឹង​ត្រូវ​ចាត់ទុកជា​ផ្លូវការ​។
    5. ​ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​សន្មត​ថា​ពិតជា​បាន​អាន​ ​និង​យល់ព្រម​អនុវត្ត​តាម​គ្រប់​ចំណុច​ទាំងអស់​ដែល​បាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នេះ​។