ធនាគារ ខេប៊ីប្រាសាក់ ម.ក ប្រកាសដាក់ឲ្យដេញថ្លៃសាងសង់អគារបណ្ណាល័យក្នុងខេត្តកំពត

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយប្រកាសដាក់ឱ្យដេញថ្លៃសាងសង់អគារបណ្ណាល័យនៅសាលាបឋមសិក្សាត្រពាំងរពៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចូលរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ និងការផ្តល់នូវធនធានដ៏មានតម្លៃដល់សហគមន៍របស់យើង។

អ្នកម៉ៅការដែលមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានលម្អិតដោយទំនាក់ទំនងមកកាន់លេខ 081 800 904 ហើយដាក់ឯកសារដេញថ្លៃនៅធនាគារ ខេប៊ីប្រាសាក់ ការិយាល័យកណ្តាល អគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃគឺនៅថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2025 ។