ទូទាត់វិក្កយបត្រភ្លើង

ចំណេញ​ពេលវេលា ​កាត់​បន្ថយ​ចំណាយ​គ្រួសារ ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​​​ តាមរយៈ​ម៉ាស៊ីនអេធីអឹម​ និង​ KB PRASAC Mobile បាន​ភ្លាមៗ និង​ងាយ​ស្រួល។

លក្ខណៈផលិតផលបរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បានដោយមិនអស់កម្រៃសេវាអគ្គិសនីកម្ពុជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តក្រចេះ ស្រុកស្នួល ខេត្តរតនគិរី ស្រុកវើនសៃ ស្រុកលំផាត់ ស្រុកតាវែង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តស្ទឹងត្រែង កំពង់ស្រឡៅ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែក ខេត្តស្វាយរៀង ក្រុងបាវិត ជីភូ ស្រុកកំពង់រោទ៍ ខេត្តតាកែវ និងអង្គតាសោម។
ប្រភេទវិក្កយបត្ររបស់ក្រុមហ៊ុនឯកជនដែលអាចទូទាត់បាន (Bill24)
(កម្រៃសេវា 500 រៀល ឬ 0.12 ដុល្លារ ក្នុងមួយវិក្កយបត្រ)
#list#
– ភ្នំពេញ៖ អគ្គិសនីទឹកថ្លា, ទិត្យ មានជ័យ អេឡិកទ្រីស៊ីធី សឹបផ្លាយ
– កំពង់ចាម៖ អគ្គិសនីឃុំសណ្ដែក
– កំពង់ធំ៖ សហគ្រាស វណ្ណា ឡៃហ៊ីម អេឡិកទ្រីស៊ីធី
– កំពង់ស្ពឺ៖ អគ្គិសនីឃុំអូរ, លីម ម៉ូវ ខូ អិលធីឌី(មិនគិតកម្រៃសេវា)
– តាកែវ៖ អគ្គិសនី អ៊ូច គា, អគ្គិសនី អិន អិម ក្តាញ់
– បន្ទាយមានជ័យ៖ អគ្គិសនី ប៉ោយចារ ខូអិលធីឌី
– បាត់ដំបង៖ សហគ្រាសអគ្គិសនី កុយ ម៉ាច, សហគ្រាស អគ្គិសនី គង់ សាម៉ុន, អគ្គិសនី លឿង លី
– ព្រៃវែង៖ អគ្គិសនី ខឹម រ៉ានី, សហគ្រាស អគ្គិសនី កែវ ចំរើន
– សៀមរាប៖ ក្រុមហ៊ុន វន់ វីរៈ សឺវីស, សហគ្រាស អគ្គិសនី មាស គាវ
– ខេត្តត្បូងឃ្មុំ៖ សហគ្រាសគ្រូមជ្ឈមណ្ឌលក្រមង៉ុយ
រូបិយប័ណ្ណប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌអតិថិជនត្រូវមានគណនីសន្សំជាមួយខេប៊ីប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬ KB PRASAC Mobile
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រត្រូវទូទាត់ឱ្យបានមុន​កាល​បរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាង​តិច​ 2 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​
ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃទូទាត់មុនម៉ោង 3 រសៀល
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃមិនកំណត់

កំណត់សម្គាល់៖

  • សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
  • ចំពោះការទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាសម្រាប់បណ្ដាទីតាំងអគ្គិសនីដែលបានរៀបរាប់ខាងលើ សូមលោកអ្នកជ្រើសយក «Electricite du Cambodge (EDC)» នៅក្នុង KB PRASAC Mobile និងជ្រើសយក អគ្គិសនីកម្ពុជា EDC ករណីទូទាត់តាមម៉ាស៊ីនអេធីអឹម។
  • វិក្កយបត្ររបស់ក្រុមហ៊ុនអគ្គិសនីឯកជន (Bill24) គឺទូទាត់បានតែតាម KB PRASAC Mobile តែប៉ុណ្ណោះ។