របាយការណ៍ប្រចាំឆ្នាំ ២០១៤

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ 2014 ត្រូវបានព្យាករណ៌ថាមានអត្រា 7.2% និងកើនឡើងដល់ 7.5% នៅឆ្នាំបន្ទាប់បើយោងតាមរបាយការណ៌របស់ធនាគារពិភពលោក។ វិស័យឧស្សាហកម្មកាត់ដេរ គឺជាក្បាលម៉ាសុីនដ៏សំខាន់ ដែលដឹកនាំសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើន ហើយវិស័យសំណង់ក៏ដើរតួនាទីសំខាន់បន្ទាប់ផងដែល។ ចំណែកភាពក្រីក្រនៅតែបន្តថយចុះជាលំដាប់លំដោយមានអត្រា 18.6% ក្នុងឆ្នាំ 2012 ប៉ុន្តែល្បឿននៃការធ្លាក់នេះហាក់មានភាពយឺតចាប់ពីឆ្នាំ 2004 ដល់ឆ្នាំ 2011 នៅពេលតម្លៃស្រូវនៅតែបន្តកើនឡើង