ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនគ្រប់ពាណិជ្ជករ (ម្ចាស់អាជីវកម្ម) នូវ គណនីសន្សំពាណិជ្ជករ ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 4.00% ក្នុង 1 ឆ្នាំ។
អ្វីដែលកាន់តែប្រសើរសម្រាប់ពាណិជ្ជករ គឺអាចទទួលការស្កេន-ទូទាត់ ថ្លៃទិញទំនិញ ឬ សេវាកម្មពីគ្រប់ធនាគារនៅកម្ពុជា ហើយទទួលការដំឡើងកម្មវីធីពាណិជ្ជករនៅលើទូរស័ព្ទដៃ (KB PRASAC Merchant App) ដើម្បីគ្រប់គ្រងការទូទាត់លើមុខជំនួញរបស់ខ្លួនបានយ៉ាងងាយស្រួល គ្រប់ទីកន្លែង គ្រប់ពេលវេលា។
អត្រាការប្រាក់ប្រចាំឆ្នាំ
| រូបបិប័ណ្ណ | អត្រាការប្រាក់ស្ដង់ដារ | អត្រាការប្រាក់បន្ថែម | អត្រាការប្រាក់សរុប |
|---|---|---|---|
| រៀល | 3.50% | 0.50% | 4.00% |
| ដុល្លារ | 3.50% | – | 3.50% |
លក្ខណៈផលិតផល
| លក្ខណៈផលិតផល | បរិយាយ | |
|---|---|---|
| ការដំឡើងកម្មវិធីពាណិជ្ជករ (KB PRASAC Merchant App) | មិនគិតកម្រៃសេវា | |
| ចំនួនទឹកប្រាក់ដាក់ដំបូង | មិនតម្រូវ | |
| សមតុល្យអប្បបរមាក្នុងគណនី | មិនតម្រូវ | |
| ការទូទាត់ការប្រាក់ | ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នកនៅរៀងរាល់ដើមខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី | |
| បើកគណនី | #list# – គ្រប់សាខា ធនាគារ ខេប៊ីប្រាសាក់ ឬ – តាមរយៈបុគ្គលិកធនាគារ | |
| ដាក់ប្រាក់ /ដកប្រាក់/ ផ្ទេរប្រាក់ | #list# – នៅគ្រប់សាខា ធនាគារ ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន – តាមម៉ាស៊ីនដាក់ប្រាក់ ឬ ATM ធនាគារ ខេប៊ីប្រាសាក់ – ផ្ទេរប្រាក់ចូលគណនីតាម KB PRASAC Mobile – ផ្ទេរប្រាក់ចូលពីធនាគារផ្សេង – ផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward) | |
| ពន្ធលើការប្រាក់ | #list# – និវាសនជន 4% – អនិវាសនជន 14% | |
| ប័ណ្ណព័ត៌មានគណនី | មិនគិតកម្រៃសេវា | |
| សៀវភៅគណនីសន្សំ | មិនគិតកម្រៃសេវា | |
| សេវាកម្មបន្ថែម | មិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម | |
សម្ភាៈសម្រាប់ពាណិជ្ជករ
ខេប៊ីប្រាសាក់ពាណិជ្ជករ អាចស្នើសុំសម្ភារៈខេប៊ីប្រាសាក់ខេអេចឃ្យូអរច្រើនប្រភេទដើម្បីជួយដល់ប្រតិបតិ្តការក្នុងការទូទាត់ប្រចាំថ្ងៃដូចជា ខេអេចឃ្យូរអរសំឡេង ជើងបញ្ឈរ ស្ទីកគ័រ ខ្សែកាត សៀវភៅដាក់វិក្កយបត្រ និងម៉ាស៊ីនឆូតកាត ដើម្បីឱ្យអតិថិជនរបស់អ្នកធ្វើការទូទាត់បានភ្លាមៗពីគ្រប់ធនាគារ។
កាន់តែងាយស្រួល ចំណេញពេល និងទាន់សម័យ ជាមួយម៉ាស៊ីន KHQR សំឡេង របស់ធនាគារ ខេប៊ីប្រាសាក់!
ខេអេចឃ្យូអរសំឡេង ជាម៉ាស៊ីនដែលអាចបញ្ចេញសំឡេងប្រាប់ពីចំនួនទឹកប្រាក់ដែលទទួលបានភ្លាមៗ នៅពេលភ្ញៀវស្កេន KHQR ចូលគណនី ដោយម្ចាស់អាជីវកម្ម (ពាណិជ្ជករ) ពុំចាំបាច់ឆែកមើលក្នុងទូរស័ព្ទ ដែលផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងសុវត្ថិភាពក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ។
ខេអេចឃ្យូអរសំឡេង គឺជាជំនួយការដ៏ល្អដែលជួយសម្រួលពាណិជ្ជករដែលរវល់មមាញឹកខ្លាំងក្នុងការត្រួតពិនិត្យការជូនដំណឹងអំពីការទូទាត់ ដែលអាចកំណត់ការបញ្ចេញសំឡេងជាភាសាខ្មែរក៏បាន ជាអង់គ្លេសក៏បាន។

របៀបស្នើសុំ
ពាណិជ្ជករអាចស្នើសុំខេអេចឃ្យូអរសំឡេងតាម៖
-
- គ្រប់សាខាធនាគារ ខេប៊ីប្រាសាក់
- បុគ្គលិកផ្នែកលក់របស់ធនាគារ ខេប៊ីប្រាសាក់
- ស្នើសុំតាមអនឡាញ
លក្ខខណ្ឌសម្រាប់ពាណិជ្ជករ
-
- ជាពាណិជ្ជករថ្មី ឬ ចាស់
- ជាអតិថិជនឯកត្តជន ឬ នីតិបុគ្គល
- យល់ព្រមបើកគណនីសម្រាប់ទូទាត់ជា គណនីប្រាក់រៀល (KHR) និងគណនីប្រាក់ដុល្លារ (USD)
- មានមុខរបរ ឬ អាជីវកម្ម ច្បាស់លាស់ និងស្របច្បាប់
- ប្រភេទមុខរបរ ឬ អាជីវកម្ម៖ លក់ទំនិញ លក់សម្លៀកបំពាក់ លក់កាហ្វេ… ឬ ផ្តល់សេវាកម្មសណ្ឋាគារ ឬ ផ្ទះសំណាក់ សេវាជួលជុល ឬ លាងរថយន្ត
- ជាអាជីវកម្មដែលមានប្រតិបត្តិការ ឬ សកម្មភាពមមាញឹក
កម្រៃសេវា
| ការបរិយាយ | កម្រៃសេវា |
|---|---|
| ស្នើសុំប្រើប្រាស់ ខេអេចឃ្យូអរសំឡេង | មិនគិតកម្រៃ |
| ការស្នើសុំខេអេចឃ្យូអរសំឡេងថ្មី ក្នុងករណីខូច ឬ មិនដំណើរការ | មិនគិតកម្រៃ |
| ការស្នើសុំខេអេឃ្យូអរសំឡេងថ្មី ក្នុងករណីបាត់ | 15 ដុល្លារ ឬ 60,000 រៀល ក្នុងមួយគ្រឿង |
| ថ្លៃដំឡើង ថែទាំ និងគាំទ្រ | មិនគិតកម្រៃ |
| ការស្កេន និងទូទាត់តាមរយៈខេអេចឃ្យូអរសំឡេង | មិនគិតកម្រៃ |
សម្គាល់៖
- ធនាគារ ខេប៊ីប្រាសាក់ ម.ក រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
