ទីតាំងការងារ៖
- ភូមិភាគ០២៖ សាខាបាធាយ ០១ រូប, សាខាស្រីសន្ធរ ០១ រូប, សាខាស្ទឹងត្រង់ ០១ រូប
- ភូមិភាគ០៣៖ សាខាពាមរក៍ ០១ រូប, សាខាព្រះស្តេច ០១ រូប, សាខាពារាំង ០១ រូប
- ភូមិភាគ០៤៖ សាខាស្វាយជ្រំ ០១ រូប, សាខាតាសួស ០១ រូប
- ភូមិភាគ០៥៖ សាខាព្រែកព្នៅ ០១ រូប
- ភូមិភាគ០៦៖ សាខាកណ្តាល ០១ រូប, សាខាពញាឮ ០១ រូប, សាខាសំរោងធំ ០១ រូប
- ភូមិភាគ០៧៖ សាខាឈូក ០១ រូប, សាខាបាទី ០១ រូប, សាខាសំរោង ០១ រូប
- ភូមិភាគ០៨៖ សាខាស្វាយក្រវ៉ាន់ ០១ រូប
- ភូមិភាគ០៩៖ សាខាកំពង់ត្រឡាច ០១ រូប, សាខាទឹកផុស ០១ រូប, សាខាឈើតុំ ០១ រូប, សាខាវាលវែង ០១ រូប
- ភូមិភាគ១១៖ សាខាស្រីស្នំ ០១ រូប
- ភូមិភាគ១២៖ សាខាពួក ០១ រូប, សាខាអង្គរជុំ ០១ រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- តាមដានត្រួតពិនិត្យគុណភាពឥណទានតាមសាខាជាប្រចាំ
- តាមដានរបាយការណ៍ឥណទានហួសកាលកំណត់ និងលុបចេញពីបញ្ជី (LWO) ក្រោមការគ្រប់គ្រង ដើម្បីធានាថា NPL និង LWO ត្រូវបានដោះស្រាយ
- តាមដានលទ្ធផលឥណទានលុបចេញពីបញ្ជី (LWO) ដែលប្រមូលបាន ធៀបនឹងផែនការ
- ធ្វើការវាយតម្លៃគុណភាពឥណទាន ដើម្បីកំណត់តំបន់ដែលមាន PAR កើនឡើង
- កំណត់ និងបញ្ជាក់មូលហេតុដែល LWO មិនអាចប្រមូលមកវិញបានតាមផែនការ
- កំណត់យុទ្ធសាស្រ្ត ដើម្បីទាប្រាក់កម្ចីត្រឡប់មកវិញ និង
- ដោះស្រាយបញ្ហាដែលជួបប្រទះ
- អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មលើនីតិវិធី ដើម្បីត្រួតពិនិត្យលើដំណើរការនៃការគ្រប់គ្រង NPL និង LWO ក្នុងសាខា
- ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ និងប៉ូលីស)
- អនុវត្តការងារដទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងផែ្នកឥណទានទាក់ទងនឹងផ្លូវច្បាប់
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការផ្ដល់យោបល់ផ្លូវច្បាប់
- មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា
- មានជំនាញក្នុងការប្រើប្រាស់កម្មវីធីកុំព្យូទ័រ Microsoft Offices (Excel, Word,….)
- មានចំណេះដឹងភាសាអង់គ្លេស អាចនិយាយ សរសេរ អាន និងស្ដាប់បានល្អ
- មានភាពសកម្មការងារ រហ័សរហួន និងធ្វើការងារជាក្រុមបានល្អ
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងមានជំនាញទំនាក់ទំនងល្អ
- មានអត្តចរិកល្អ មានការប្តជ្ញាចិត្ត និង គោរពវិន័យ។
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអុីម៉ែល៖ recruitment@kbprasacbank.com.kh (សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកការិយាល័យកណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។
