មន្រ្តីជាន់ខ្ពស់បច្ចេកទេសតម្លើងប្រព័ន្ធសុវត្ថិភាព (Senior CCTV & Security Alarm Technical Officer)

ទីតាំងការងារ៖

  • ការិយាល័យកណ្ដាល 2 រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • តម្លើង និងរៀបចំប្រព័ន្ធ CCTV, Access Control Door, Motion, Vibration, Emergency និង GPS
  • ដំណោះស្រាយលើបញ្ហាឧបករណ៏មិនដំណើរការរួមទំាងកាមេរ៉ា និងឧបករណ៏សុវត្ថិភាពទំាងអស់ បណ្តាញខ្សែតភ្ជាប់ ការផ្គត់ផ្គង់ថាមពល
  • ឆ្លើយតបទៅនឹងសំណួរបច្ចេកទេសពាក់ព័ន្ធប្រព័ន្ធសុវត្ថិភាព និង ផ្តល់ដំណោះស្រាយទាន់ពេលវេលា
  • វាយតម្លៃលើតម្រូវការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព កំណត់ទីតំាង និងការប្រើប្រាស់ឧបករណ៏
  • រៀបចំ កំណត់ទីតំាង និងកំណត់ស្តង់ដារបច្ចេកទេសសម្រាប់បំពាក់ឧបករណ៏សុវត្ថិភាពក្នុងការតម្លើង គុណភាព និងសោភ័ណភាព
  • កំណត់រចនាសម្ព័ន្ធ ធ្វើតេស្តសាកល្បងឧបករណ៏កាមេរ៉ា CCTV ប្រព័ន្ធគ្រប់គ្រងការចូល និងឧបករណ៍សុវត្ថិភាពផ្សេងៗ
  • រៀបចំខ្សែ និងភ្ជាប់ដំណើរការឧបករណ៍សុវត្ថិភាពជាមួយប្រភព អគ្គីសនី ឧបករណ៏ Network ដោយអនុលោមតាមស្តង់ដារបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ
  • សម្របសម្រួលការតម្លើង និងការងារបច្ចេកទេសជាមួយក្រុមហ៊ុន ឬ ក្រុមជាងពាក់ព័ន្ធ
  • ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​បានបញ្ចប់បរិញ្ញាបត្រអេឡិចត្រូនិច វិស្វកម្មអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
  • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ធ្វើការជាមួយការតម្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធផ្តល់ដំណឹង ប្រព័ន្ធអគ្គីភ័យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដែលពាក់ព័ន្ធ
  • អាចបំពេញការងារនៅក្រៅម៉ោងធ្វើការ រួមទំាងថ្ងៃចុងសប្តាហ៍ ឫថ្ងៃឈប់សម្រាក
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ចេះប្រើកុំព្យូទ័របានល្អ អាចប្រើប្រាស់ Microsoft Office, internet, e-mail, …
  • មានទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងបំពេញការងារជាក្រុមបានល្អ
  • អាចធ្វើដំណើរចុះតាមសាខា និងតាមខេត្ត តាមគ្រប់មធ្យោបាយធ្វើដំណើរ
  • ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕